Slide background

សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​

អង្គរវត្ត

ប្រាសាទអង្គរវត្តជាប្រាសាទក្នុងប្រទេសកម្ពុជា និងជាវិមានសាសនាដ៏ធំបំផុតនៅលើពិភពលោក។ ទស្សនាប្រាសាទផ្សេងទៀត layer 1
Slide background

Thansur bokor waterfall

បញ្ជីទីតាំង ប្រាសាទ ធម្មជាតិ វប្បធម៌ និងផ្សេងៗទៀត

សង្កាត់ប៉ៃលិន ខេត្តប៉ៃលិន
375 km ពីរាជធានី
ស្ទឹងតារាប, ស្ទឹងប៉ៃលិន

ផែនទី

អាហារ

សណ្ឋាគារ

4.3 km ពី ខេត្តប៉ៃលិន

តាមមាត់ស្ទឹងប៉ៃលិន ត្រង់ចំណុចគល់ស្ពានតារាប ជាប់ផ្លូវប៉ែកខាងកើត ជាតំបន់រមណីយដ្ឋានពេញនិយមមួយ ដែលមានទឹកស្ទឹងថ្លាយង់អាចងូតលេងកម្សាន្ត។ ទឹកស្ទឹងនេះ អ្នកស្រុកច្រើនហៅថា ស្ទឹងប៉ែលិនក៏មាន។ នៅជុំវិញក៏មានលក់ម្ហូបអាហារ និងប្រកបដោយកន្លែងសម្រាកសមរម្យ។

ឃុំទន្លេបិទ ខេត្តត្បូងឃ្មុំ
123 km ពីរាជធានី
ប៉មបារាំងទន្លេបិទ

ផែនទី

អាហារ

សណ្ឋាគារ

36.8 km ពី ខេត្តត្បូងឃ្មុំ

ពលរដ្ឋអ្នកខេត្តកំពង់ចាមនាត្រើយខាងលិចទន្លេមេគង្គ និងពលរដ្ឋអ្នកខេត្តត្បូងឃ្មុំនាត្រើយខាងកើតទន្លេមេគង្គ ហៅប៉មចំណាស់នេះថា ប៉មបារាំង។ មិនមានអ្នកណាដឹងច្រើន អំពីប្រវត្តិរបស់ប៉មនេះឡើយ ប៉ុន្តែប៉មនៅតែជាអគារដ៏គួរឲ្យចាប់អារម្មណ៍ ដោយសារតែភាពអាថ៌កំបាំងរបស់វា។ តួប៉មនេះ គឺជាទីតាំងឆ្មាំទន្លេដែលបានសាងសង់ឡើងនៅសម័យអាណា...

ឃុំថ្មី ខេត្តក្រចេះ
276 km ពីរាជធានី
ប្រាសាទព្រះធាតុខ្វាន់ពីរ

ផែនទី

អាហារ

សណ្ឋាគារ

40.9 km ពី ខេត្តក្រចេះ

ខុសពីប្រាសាទល្បើកស្រុតដែលនៅតំបន់ជាមួយគ្នានោះ ប្រាសាទនេះនៅមានរូបរាងនៅសល់ខ្លះ រួមមានប្រាង្គមួយធ្វើពីឥដ្ឋប្រកបដោយក្បូរក្បាច់រចនាដ៏រស់រវើកមានរចនាបថសំបូរ ថ្វីត្បិតតែមានការជីកគាស់កកាយហើយមែន។ សំណល់មេទ្វារមួយធ្វើពីថ្មភក់នៅអែបជញ្ជាំងឥដ្ឋ ដែលនៅសល់ក្រោយពីដំបូលបានរលំបាក់បែកអស់។ ចំណែកសសរពេជ្រនិងផ្ដែរបាត់បង់អស់។...

សង្កាត់បារាយណ៍ ខេត្តព្រៃវែង
94.8 km ពីរាជធានី
ទូកងវែង

ផែនទី

អាហារ

សណ្ឋាគារ

2.6 km ពី ខេត្តព្រៃវែង

«កម្ពោជិកបុត្តាខេមរាតរី» មានន័យថា «ទូកងរបស់កូនខ្មែររស់នៅក្នុងដែនដីកម្ពុជា» មានបណ្តោយប្រវែងជាង ៨៧,៤៧ ម៉ែត្រ ទទឹងប្រមាណជិត២ម៉ែត្រ ជម្រៅ០,៨០ម៉ែត្រ និងផ្ទុកចំណុះមនុស្សបានចំនួន១៧៩នាក់។ ទូកងនេះបានរក្សាទុកនៅជិតទួលបារាយអណ្ដែត ហើយជាទូកងដែលជាប់កំណត់ត្រាពិភពលោក World Guinness Record នេះ ត្រូវបានរចនាឡើងដោយផ្នែក...

ឃុំបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ
428 km ពីរាជធានី
ទំនប់ជើងគ្រុស

ផែនទី

អាហារ

សណ្ឋាគារ

65.1 km ពី ខេត្តបន្ទាយមានជ័យ

អាងមួយដ៏ធំដែលស្តុកទឹកសម្រាប់ប្រើប្រាស់ក្នុងការស្រោចស្រពដំណាំកសិកម្ម និងប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ បានក្លាយជាតំបន់ទេសចរណ៍ដ៏មានសក្ដានុពល សម្រាប់ពលរដ្ឋ និងទេសចរទៅទស្សនាកម្សាន្តផងដែរ ដោយប្រែក្លាយពីតំបន់នេសាទខុសច្បាប់ពីមុនមក។ អាងជើងគ្រុសមានបណ្ដោយប្រវែងជាង២,០០០ម៉ែត្រ និងទទឹងជាង១.០០០ម៉ែត្រ ហើយមានផ...

សង្កាត់រលួស រាជធានីភ្នំពេញ
12.8 km ពីរាជធានី
វត្តជើងឯក, វត្តឧត្តមមានជ័យព្រះបាទជាន់ឯក

ផែនទី

អាហារ

សណ្ឋាគារ

11.5 km ពី រាជធានីភ្នំពេញ

វត្តនៅមានសំណល់វត្ថុបុរាណជាច្រើនពីប្រាសាទចាស់លាយឡំដោយសំណល់សន្លឹកសីមាសម័យកណ្ដាលខ្លះៗទៀត ដែលបញ្ជាក់ពីវត្តមាននៃប្រាសាទបុរាណនិងសំណង់ព្រះវិហារចាស់នៅលើទីនេះ។ គេអាចមើលឃើញនូវផ្ដែរ បំណែកបដិមា និងសំណល់វត្ថុសិល្បៈនានា ដែលត្រូវបានរក្សាទុកនៅក្នុងរោងមួយក្នុងទីអារាម។

ឃុំបន្ទាយចក្រី ខេត្តព្រៃវែង
107 km ពីរាជធានី
ច្រកអន្តរជាតិបន្ទាយចក្រី

ផែនទី

អាហារ

សណ្ឋាគារ

74.0 km ពី ខេត្តព្រៃវែង

ខេត្តព្រៃវែងមានច្រកព្រំដែនចំណាស់មួយគឺច្រកបន្ទាយចក្រីឆ្លងទៅកាន់ប្រទេសវៀតណាម។ ច្រកនេះក៏ដូចច្រកព្រំដែនដទៃទៀតដែរ គឺមានទីផ្សារ ផ្ទះសំណាក់ កាស៊ីណូ និងអាហារដ្ឋាន។

សង្កាត់ផ្សារចាស់ រាជធានីភ្នំពេញ
1.0 km ពីរាជធានី
ដំណើរកម្សាន្តមាត់ទន្លេ

ផែនទី

អាហារ

សណ្ឋាគារ

1.5 km ពី រាជធានីភ្នំពេញ

មាត់ទន្លេជាកន្លែងដែលគួរឲ្យចាប់អារម្មណ៍មួយនៅក្នុងទីក្រុងរួមមាន ព្រះបរមរាជវាំង វិចិត្រសាល តៀម ភោជនីយដ្ឋាន និងហាងដែលស្ថិតនៅតាមបណ្តោយម្ខាងនៃតិរវិថីព្រះស៊ីសុវត្ថិ ដែលអាចគយគន់ទន្លេចតុមុខ ទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់។ នៅពេលទស្សនាកម្ពុជា អ្នកទេសចរអាចធ្វើដំណើរតាមដងទន្លេមេគង្គនិងគយគន់ទេសភាពដ៏ត្រកាលតាមប...

ឃុំឫស្សីស្រុកខាងលិច ខេត្តកំពត
158 km ពីរាជធានី
ភ្នំទឹក

ផែនទី

អាហារ

សណ្ឋាគារ

46.8 km ពី ខេត្តកំពត

ក្នុងតំបន់បឹងព្រីងនេះ ក៏មានកូនភ្នំថ្មក្នុងទឹកបឹង ដែលគួរឱ្យចង់ថតរូបទុក ប្រៀបបាននឹងទេសភាព នៅប្រទេសចិន។ ទីនេះស្ថិតជិតខ្សែបន្ទាត់ព្រំដែនកម្ពុជាវៀតណាមនិងវត្តលើភ្នំមួយ ដែលអាចមើលទិដ្ឋភាពបឹងបានស្រួល គឺវត្តឫស្សីស្រុក។

ឃុំតាសាញ ខេត្តបាត់ដំបង
367 km ពីរាជធានី
ទឹកធ្លាក់ស្ទឹងគ្រញូង

ផែនទី

អាហារ

សណ្ឋាគារ

78.6 km ពី ខេត្តបាត់ដំបង

រមណីយដ្ឋានកែឆ្នៃមួយនាស្រុកសំឡូត ដែលទាក់ទាញទេសចរមកពីជិតឆ្ងាយនោះ ទំនងជាធ្វើឱ្យយើងទាយថាទីនេះច្បាស់ជាសម្បូរទៅដោយដើមគ្រញូងមិនខាននោះទេ។ គេបានតំណាលថា កាលពីមុនមានគល់គ្រញូងងាប់ដ៏ធំមួយដើមធ្លាក់អណ្ដែតតាមទឹកស្ទឹងពីតំបន់ព្រៃភ្នំខាងលើ ហើយក៏មកទើរនៅទីនេះក៏ដោយសារតែមានផ្ទាំងថ្មច្រូងច្រាងជាច្រើន ទើបក្រោយមកអ្នកភូមិក៏ប្...