ដំណាក់ព្រះបាទមុនីវង្ស គឺជាអគារមួយក្នុងចំណោមសំណង់អគារជំនាន់អាណានិគមដ៏ធំស្កឹមស្កៃគួរឲ្យកត់សម្គាល់នៅលើភ្នំបូកគោ។ ដំណាក់នេះត្រូវបានសង់ឡើងនៅក្បែរមាត់ជ្រោះ ដែលអាចគយគន់សម្រស់ព្រៃភ្នំពណ៌បៃតងដាច់កន្ទុយភ្នែក និងព្រះអាទិត្យរះរៀងរាល់ព្រឹកថែមទៀត។ វាជាដំណាក់ដែលព្រះបាទមុនីវង្ស ទ្រង់សម្រាកកម្សាន្តគេចពីអាកាសធាតុក្តៅ...
ប្រាសាទកសាងនៅសតវត្សរ៍ទី១១ ក្នុងរជ្ជកាលព្រះបាទឧទិត្យវរ្ម័ន។ ប្រាសាទនេះមានប្រាង្គបីធ្វើពីថ្មភក់ ថ្មបាយក្រៀមនិងឥដ្ឋ បែរមុខទៅកើត។ ហោត្រៃមួយធ្វើពីថ្មបាយក្រៀមស្ថិតនៅអាគ្នេយ៍ បែរមុខទៅលិច។ ប្រាសាទហ៊ុមព័ទ្ធដោយកំពែងថ្មបាយក្រៀម មានខ្លោងទ្វារនៅខាងកើត។ ប្រាសាទនេះមានគូទឹកនិងស្រះមួយទំហំ ៥០x៥០ម៉ែត្រ ស្ថិតនៅចំងាយ១០០...
ប្រាសាទកសាងនៅចុងសតវត្សរ៍ទី១០ដើមសតវត្សរ៍ទី១១ ឧទ្ទិសដល់សាសនាហិណ្ឌូក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៥ មានរចនាបថឃ្លាំង។ ប្រាសាទឃ្លាំងខាងត្បូងមិនត្រូវបានបញ្ចប់ការកសាងឡើយ។ ប្រាសាទឃ្លាំងមិនត្រូវបានចាប់អារម្មណ៍រហូតដល់មានការរកឃើញសិលាចារឹកនៅទីនោះ។ រូបភាពមើលពីចម្ងាយគឺឃើញនៅក្នុងចំណោមប្រាសាទសួរព្រ័ត្រ ដែលថតរូបបានស្...
ប្រាសាទមានរចនាបថគូលែន សង់ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២។ ប្រាសាទនេះមានប្រាង្គបីរត់ជួរជើងត្បូង បែរមុខទៅកើត មានទ្វារបញ្ឆោត នៅជ្រុងបីផ្សេងទៀត។ ប្រាង្គកណ្ដាលធ្វើពីថ្មភក់មានយ៉មួយ ចំណែកប្រាង្គពីរអមសងខាងធ្វើពីថ្មបាយក្រៀមបាក់បែករលំអស់។ ប្រាង្គទាំងនេះមានស៊ុមទ្វារធ្វើពីថ្មភក់តែមិនមានផ្ដែរទេ។ ប្រាង្គទីបួនអាចជ...
សំណង់ធ្វើពីថ្មបាយក្រៀមនិងឥដ្ឋរត់ជួរកើត-លិច និងសង់ពីលើខឿនមួយដែលមានកម្ពស់១ម៉ែត្រ។ មានបន្ទប់កណ្ដាលបែរមុខ ទៅខាងត្បូងតាមស៊ុមទ្វារមួយ ដែលធ្វើពីថ្មភក់និងស៊ុមទ្វារធ្វើពីថ្មភក់នៅខាងកើតនិងខាងលិច។ បន្ទប់អមសងខាងទាំងពីរ មានបង្អួចដែលលំអ ដោយបង្គោលជើងទៀនបែរចេញទៅត្បូង។ ស្រះមួយស្ថិតនៅខាងកើត។ ប្រាសាទបានរលំបែកបាក់នៅសល់...
សព្វថ្ងៃជាឃ្លាំងរក្សានូវវត្ថុសីល្បៈ ដែលប្រមូលបានពីទីបុរាណនានា វត្ថុសិល្បៈទាំងនោះមានសម័យកាលខុសៗគ្នាមានសម័យមុនអង្គរ និងអង្គរ មានទាំងព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ដូចជាផ្តែរ សសរពេជ្រ ថ្មគោល ទេវរូបប្រុស ទេវរូបស្រី ព្រះពុទ្ធបដិមា តោ និងបំណែកគ្រឿងលំអស្ថាបត្យកម្មផ្សេងៗ។ នៅទីនេះកំពុងរៀបចំជាសារមន្ទីរខេត្ត...
មាត់ទន្លេជាកន្លែងដែលគួរឲ្យចាប់អារម្មណ៍មួយនៅក្នុងទីក្រុងរួមមាន ព្រះបរមរាជវាំង វិចិត្រសាល តៀម ភោជនីយដ្ឋាន និងហាងដែលស្ថិតនៅតាមបណ្តោយម្ខាងនៃតិរវិថីព្រះស៊ីសុវត្ថិ ដែលអាចគយគន់ទន្លេចតុមុខ ទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់។ នៅពេលទស្សនាកម្ពុជា អ្នកទេសចរអាចធ្វើដំណើរតាមដងទន្លេមេគង្គនិងគយគន់ទេសភាពដ៏ត្រកាលតាមប...
ប្រាសាទនេះកសាងឡើងនៅសតវត្សរ៍ទី១១ បាក់រលំអស់នៅសល់តែគ្រឹះមានប្រាង្គបី និងទួលឥដ្ឋ។ ប្រាសាទសង់ពីឥដ្ឋលំអដោយថ្មភក់។ ប្រាង្គកណ្ដាលនិងខាងជើងបង្ហាញស្លាកស្នាមនៃយ៉ និងមានគូទឹកព័ទ្ធជុំវិញ។ ប្រាសាទមានសិលាចារឹក K.២៤០ និង K.២៤១។
ភ្នំហែផ្កានិងភ្នំបាយឃ្លះជាប្រភេទរមណីយដ្ឋានធម្មជាតិមួយ ដែលទេសចរអាចទៅសម្រាកលំហែនិងទស្សនាព្រៃភ្នំ។ ដូចរមណីយដ្ឋានភ្នំនៅតំបន់ជិតៗនេះដែរ គេអាចមើលឃើញរុក្ខជាតិតូចធំនៅអមផ្លូវ និងអាចឡើងទៅលើកំពូលភ្នំតាមជណ្ដើរប្រមាណ ៣០០ កាំដើម្បីទស្សនាទិដ្ឋភាពបឹងទន្លេសាប ភ្នំនាងកង្រី និងភ្នំនានានៅជុំវិញនេះ។
ស្ថិតជារណបប្រាសាទបន្ទាយឆ្មារជ្រុងខាងលិចខាងក្រៅ។ សេចក្ដីលំអិតសូមអានក្នុងប្រាសាទបន្ទាយឆ្មារ។
ប្រាសាទសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ប្រាសាទនេះមានប្លង់ជាមន្ទីរពេទ្យ ដែលរួមមានហោបន់ស្រន់មួយលំអដោយថ្មភក់និងហោត្រៃមួយធ្វើពីថ្មបាយក្រៀមស្ថិតនៅទិសអាគ្នេយ៍ កំពែងថ្មបាយក្រៀមព័ទ្ធជុំវិញនិងមានស្រះមួយនៅទិសឦសាន។
ប្រាសាទធ្វើពីថ្មបាយក្រៀមសង់ឡើងក្នុងកំឡុងស.វ.ទី១១ នៅលើខឿនថ្មបាយក្រៀម មានរាងជាអក្សរ U ថែវរាងទ្រវែង ច្រកចូលខាងកើត។ ថែវទី២ រាងជាចតុកោណ ផ្នែកខាងលិចនិងខាងកើត មានច្រកតូចចំនួន២ កំពែងសង់ពីថ្មបាយក្រៀម ច្រកចូលពីខាងកើតតែបាក់បែក។ លក្ខណៈចម្លែកនៃប្រាសាទនេះគឺតួប្រាសាទសង់អែបនឹងកំពែងខាងជើង ហើយមិនមានសំណល់ដំបូលទេ ដែលអា...
វត្តភ្នំខ្លែង គឺជាវត្តមួយតាំងពីសតវត្សទី១៨ និងត្រូវបានសាងសង់ក្នុងទសវត្សឆ្នាំ១៧៥៣ ដោយព្រះសង្ឃដ៏ល្បីម្នាក់។ អរគុណដល់ការគាំទ្រដ៏សប្បុរសរបស់អ្នកស្រុក វត្តនេះបានក្លាយទៅជាកន្លែងដែលគេនិយមមកកម្សាន្តនៅក្នុង ខេត្តតាកែវនេះ។ នៅថ្ងៃចុងសប្តាហ៍ អ្នកស្រុក និងអ្នកមកពីកន្លែងដទៃទៀត ទៅទីនោះដើម្បីបន់ស្រន់សុំសេចក្តីសុខ និ...
ឡូរីជាពាក្យឡាតាំង សំដៅលើទូរថតូចៗរត់លើផ្លូវដែកសម្រាប់ជញ្ជូនរ៉ែ តែខ្មែរភាគច្រើនហៅក្លាយថា ណូរី។ នៅប្រទេសខ្មែរពីមុនគេប្រើយន្តនេះស្ទង់សុវត្ថិភាពផ្លូវជាប្រចាំ តែសម័យក្រោយសង្គ្រាម ឡូរីជាមធ្យោបាយដឹកជញ្ជូនអ្នកដំណើរ ទំនិញ និងអ្នកទេសចរណ៍ជាតិ អន្តរជាតិផងដែរ។ រថភ្លើងឫស្សី ឬឡូរី គឺជាយានជំនិះសាមញ្ញមួយធ្វើពីគ្រែរនា...
ទឹកធ្លាក់ចំបក់ជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ។ ដំណើរទៅកាន់ទីនោះអ្នកទេសចរអាចចូលរថយន្តដល់វត្តចំបក់ រួចបន្តដំណើរតាមរទេះគោ៣គម. ទើបដល់ទីនោះ ដែលជាសេវារបស់សហគមន៍ទេសចរមូលដ្ឋាន។ អ្នកទេសចរទាំងអស់អាចគយគន់ទេសភាពក្នុងពេល ធ្វើដំណើរបណ្តើរ ដែលមានជ្រលងភ្នំប្រមូលផ្តុំ ដោយព្រៃឈើដុះស្អេកស្កះគួរឲ្យជំពាក់ចិត្តក្រៃលែង។ កន្លែង...
2024 © Royal Academy of Cambodia