Slide background

សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​

អង្គរវត្ត

ប្រាសាទអង្គរវត្តជាប្រាសាទក្នុងប្រទេសកម្ពុជា និងជាវិមានសាសនាដ៏ធំបំផុតនៅលើពិភពលោក។ ទស្សនាប្រាសាទផ្សេងទៀត layer 1
Slide background

Thansur bokor waterfall

បញ្ជីទីតាំង ប្រាសាទ ធម្មជាតិ វប្បធម៌ និងផ្សេងៗទៀត

សង្កាត់ព្រែកតាសេក រាជធានីភ្នំពេញ
20.0 km ពីរាជធានី
សួនសត្វសាហ្វារីភ្នំពេញ

ផែនទី

អាហារ

សណ្ឋាគារ

20.7 km ពី រាជធានីភ្នំពេញ

លក្ខណៈពិសេសរបស់សួនសត្វ ភ្នំពេញ សាហ្វារី ចែកចេញជាបួនតំបន់សំខាន់ៗ មានដូចជា ទី១ កន្លែងសម្តែងសត្វខ្លា ទី២ កន្លែងសម្តែងសត្វក្រពើ ទី៣ កន្លែងសម្តែងសត្វស្វា អ៊ូរ៉ង់អ៊ូតង់ និងទី៤ កន្លែងសម្តែងសត្វសេក មកពីអាហ្វ្រិក។ ក្រៅពីទីតាំងបួនសំខាន់ៗខាងលើនេះ នៅមានទ្រុងសត្វជាច្រើនប្រភេទទៀតសម្រាប់ទស្សនា ហើយក៏មានសួនទឹកសម្រាប...

ឃុំព្រះដំរី ខេត្តកំពង់ធំ
214 km ពីរាជធានី
ទំនប់សាមសិបកញ្ញា

ផែនទី

អាហារ

សណ្ឋាគារ

46.9 km ពី ខេត្តកំពង់ធំ

ទំនប់ធារាសាស្ត្រមួយ ដែលជាសំណង់បម្រើវិស័យកសិកម្ម មានទេសភាពរដូវវស្សាមានទឹកពេញប្រៀប ហើយនៅរដូវទឹកសម្រកមានការនេសាទនៅចំតំបន់មុខទឹកនេះយ៉ាងអ៊ូអរ។ នៅទីនេះយើងអាចឃើញទិដ្ឋភាពនៃការនេសាទជាលក្ខណៈគ្រួសាររបស់ពលរដ្ឋក្នុងតំបន់និងមានការលក់ដូរផលិតផលនេសាទស្រស់ៗនៅលើទំនប់ផ្ទាល់តែម្ដង។

ឃុំព្រែកតានង់ ខេត្តកំពង់ចាម
67.0 km ពីរាជធានី
ស្តូបវត្តជ័យមង្គល

ផែនទី

អាហារ

សណ្ឋាគារ

30.4 km ពី ខេត្តកំពង់ចាម

បរិវេណវត្តជ័យមង្គល គឺជាអតីតមន្ទីរសន្ដិសុខ និងកន្លែងសម្លាប់របស់ខ្មែរក្រហម។ ក្រោយឆ្នាំ១៩៧៩ រណ្ដៅជាច្រើនត្រូវបានគាស់ ហើយអដ្ឋិធាតុដែលនៅរាយប៉ាយក៏ត្រូវប្រជាជនប្រមូលយកមកដាក់នៅក្នុងមន្ទីរបូជនីយដ្ឋានមួយ ដែលសាងសង់ឡើងដើម្បីទុកជាការគោរពវិញ្ញាណក្ខន្ធដល់អ្នកដែលបានស្លាប់ទៅ។ តាមសម្ដីអ្នកភូមិបានឱ្យដឹងថា ជនរងគ្រោះត្រ...

ឃុំកំពង់លួង ខេត្តពោធិ៍សាត់
157 km ពីរាជធានី
ភូមិបណ្ដែតទឹកកំពង់លួង

ផែនទី

អាហារ

សណ្ឋាគារ

36.9 km ពី ខេត្តពោធិ៍សាត់

ភូមិបណ្ដែតទឹកកំពង់ហ្លួងនៅលើទន្លេសាបជាភូមិមួយនៅលើទឹកដែលមានប្រជាជនរស់នៅច្រើនជាង ១ម៉ឺននាក់។ ប្រជាជនគ្រប់រូបរស់នៅលើទូក ហើយភូមិទាំងមូលប្ដូរទីតាំងទៅតាមកម្រិតនៃទឹកបឹង។ ភូមិនេះមានភោជនីយដ្ឋាន សាលារៀន និងរង្គសាលខារ៉ាអូខេផងដែរ។ ទោះបីជាយ៉ាងណា មិនមានកន្លែងស្នាក់នៅទេ តែនៅកំពង់ហ្លួងទេសចរអាចជួលទូកដើម្បីជិះមើលជុំវិញ...

ឃុំសំបូរ ខេត្តកំពង់ធំ
199 km ពីរាជធានី
ក្រុមប្រាសាទរបងរមាស, ក្រុមប្រាសាទK1-K8

ផែនទី

អាហារ

សណ្ឋាគារ

31.6 km ពី ខេត្តកំពង់ធំ

ប្រាង្គ K១ ដែលបែរមុខទៅទិសខាងលិចទល់នឹងប្រាង្គ K២ ទំនងជាសំណង់ហោត្រៃរបស់ប្រាង្គ K២ នោះហើយ។ ប្រាង្គ K២ ពុំមានក្បាច់លម្អអ្វីឡើយ ពោលគឺអាចជាសំណង់សង់មិនទាន់ហើយ។ តាមរយៈស្លាកស្នាមដែលបន្សល់ទុក គេយល់ថាមានអគារមួយបន្តចេញពីតួរបស់ប្រាសាទមកខាងកើតដែលភ្ជាប់ដោយញកមួយ ហៅថា មណ្ឌប។ ប្រសិនបើប្រាង្គ K១ ពិតជាហោត្រ័យរបស់ប្រាង្...

ឃុំជីផាត ខេត្តកោះកុង
359 km ពីរាជធានី
ភូមិអេកូទេសចរណ៍ជីផាត

ផែនទី

អាហារ

សណ្ឋាគារ

125 km ពី ខេត្តកោះកុង

តំបន់អេកូទេសចរណ៍ជីផាត ក្រៅពីទឹកជ្រោះឆាយខ្ពស់និងឆាយជ្រៃដែលស្ថិតនៅតំបន់នេះ មានកន្លែងកម្សាន្តបែបធម្មជាតិជាច្រើន ដូចជាផ្នូរបុរាណមានអាយុកាល ប្រមាណជា ៥០០ឆ្នាំ ពាងបុរាណ មើលថ្ងៃលិចពីកំពូលភ្នំ ការចាក់បង្កងពេលរាត្រី មើលអំពិលអំពែក ជិះទូកកម្សាន្តតាមដៃសមុទ្រ មើលថ្ងៃរះ រូងប្រចៀវ អូរទឹកវេទ អូរតាមក្រវាញ អូរក្រូច អូ...

សង្កាត់កោះទ្រង់ ខេត្តក្រចេះ
ពីរាជធានី
កោះទ្រង់

ផែនទី

អាហារ

សណ្ឋាគារ

ពី ខេត្តក្រចេះ

កោះទ្រង់ជាកោះនៅលើទន្លេមេគង្គទល់មុខនឹងទីរួមខេត្ត។ អ្នកទស្សនាត្រូវធ្វើដំណើរឆ្លងកាត់ទន្លេមេគង្គតាមទូកដទៅកាន់ទីនោះ ដែលអាចឱ្យគេស្គាល់ពីជីវភាពរស់នៅនៃអ្នកចម្ការ ដើមឈើធំៗ ទេសភាពទន្លេនៅជុំវិញនិងខ្យល់អាកាសដ៏បរិសុទ្ធ។ ទេសចរនឹងទទួលបានការស្វាគមន៍ពីសំណាក់សហគមន៍ ដោយមានសេវាហូបចុក នឹងស្នាក់នៅទីនោះផងដែរ។ លក្ខណៈពិសេសម...

ឃុំក្រាំងធ្នង់ ខេត្តតាកែវ
35.0 km ពីរាជធានី
ប្រាសាទយាយពៅ

ផែនទី

អាហារ

សណ្ឋាគារ

46.5 km ពី ខេត្តតាកែវ

នៅក្នុងបរិវេណវត្តទន្លេបាទី មានប្រាសាទយាយពៅស្ថិតនៅខាងលិចព្រះវិហារ។ ប្រាសាទមានរាង ៤ជ្រុងស្មើ ដែលជ្រុងនីមួយៗ មានប្រវែង ៧ម. កសាងឡើងអំពីថ្មភក់ ដែលបែរមុខទៅទិសខាងកើត។ នៅលើហោជាងនៃក្លោងទ្វារបញ្ឆោតខាងលិច មានលម្អដោយរូបចម្លាក់ព្រះវិស្ណុរាំ ប្រាសាទកសាងឡើងដើម្បីឧទ្ទិសចំពោះលទ្ធិពុទ្ធសាសនា និង ព្រហ្មញ្ញសាសនា ម្ល៉ោះ...

សង្កាត់កោះតូច ខេត្តកំពត
167 km ពីរាជធានី
ឆ្នេរណាតាយ៉ា

ផែនទី

អាហារ

សណ្ឋាគារ

20.0 km ពី ខេត្តកំពត

រមណីយដ្ឋានថ្នាក់អន្តរជាតិដែលជារមណីដ្ឋានកែច្នៃឆ្នេរសមុទ្រជាកន្លែងកម្សាន្ត មានសេវាស្នាក់នៅភោជនីយដ្ឋាន សួនឧទ្យាន ឆ្នេរសមុទ្រជាដើម។ រមណីយដ្ឋាននេះលាតសន្ធឹងលើផ្ទៃដីដ៏ធំល្វឹងល្វើយ ឆ្ងាយដាច់កន្ទុយភ្នែក មានផ្លូវចូលអមជាជួរដោយផ្ទះប្រជាពលរដ្ឋ។ ពីអតីតកាល ទីនេះ ជាព្រះរាជដំណាក់ ហើយក្នុងឆ្នាំ ២០០៧ ស្ត្រីអភិជនមួយរូប...

សង្កាត់លេខ៤ ខេត្តព្រះសីហនុ
213 km ពីរាជធានី
ឆ្នេរអូរឈើទាល

ផែនទី

អាហារ

សណ្ឋាគារ

7.1 km ពី ខេត្តព្រះសីហនុ

ឆ្នេរអូរឈើទាល ជាឆ្នេរដ៏ពេញនិយមបំផុតនៅខេត្តព្រះសីហនុ ដែលមានអ្នកទេសចរណ៍ទាំងជាតិនិងអន្តរជាតិមូលមីរដេរដាស។ ឆ្នេរដ៏វែងមួយនេះមានកន្លែងលក់អាហារសមុទ្រ បារ និងឆ្នេរខ្សាច់លាតសន្ធឹងពីម្ខាងទៅម្ខាង ប្រកបដោយសេវាកម្សាន្តជាច្រើនបែប។ ទីនេះក្រៅពីការគយគន់ទេសភាពដ៏ត្រកាលនៃសមុទ្រ ក៏មានសេវាជិះទូក ម៉ូតូទឹក ពោងហែលទឹក ហើយក៏ជ...

ឃុំលាច ខេត្តពោធិ៍សាត់
210 km ពីរាជធានី
វត្តស្បូវរីក

ផែនទី

អាហារ

សណ្ឋាគារ

27.8 km ពី ខេត្តពោធិ៍សាត់

វត្តនេះត្រូវបានកសាងក្នុងសម័យសង្គមរាស្ត្រនិយមហើយក៏បានជួសជុលឡើងវិញ។ អារាមវត្តស្បូវរីក ជាអតីតមន្ទីរពេទ្យប្រចាំសហករណ៍លាជ ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យដែលជាវត្តដ៏ចំណាស់ ដែលស្ថិតជិតទីប្រជុំជនស្រុកភ្នំក្រវាញតែម្ដង។ ព្រះវិហារវត្តស្បូវរីក សង់ឡើងពីសសរឈើ ដែលគិតមកដល់ពេលនេះ មានអាយុកាលយូរឆ្នាំជាងគេនៅក្នុងខេត្ត។ អ...

ឃុំប៉ក់ញ៉ៃ ខេត្តរតនគិរី
549 km ពីរាជធានី
ច្រកអន្តរជាតិអូរយ៉ាដាវ

ផែនទី

អាហារ

សណ្ឋាគារ

68.5 km ពី ខេត្តរតនគិរី

ច្រកអន្តរជាតិមួយនេះបានបើកដំណើរការនាឆ្នាំ២០១៧ ដោយក្នុងពិធីសម្ពោធមានការអនុញ្ញាតិឱ្យយានយន្តពាណិជ្ជកម្ម ៤០គ្រឿង មកពីប្រទេសនីមួយៗ ធ្វើចរាចរដឹកជញ្ជូនឆ្លងកាត់ទៅមក ជានិមិត្តរូបផងដែរ។ នៅច្រកព្រោះដែនអន្តរជាតិនេះក៏ដូចជានៅច្រកផ្សេងៗទៀត មានសំណង់អគារ កាស៊ីណូ ឃ្លាំង ប៉ុន្តែមិនមានចំនួនច្រើនណាស់ណាទេ។

ឧទ្យាន​ជាតិ​ព្រះមុនីវង្ស ខេត្តកំពត
185 km ពីរាជធានី
ឧទ្យានជាតិព្រះមុនីវង្ស

ផែនទី

អាហារ

សណ្ឋាគារ

38.3 km ពី ខេត្តកំពត

រមណីយដ្ឋាននេះបានកសាងឡើងដោយអាណានិគមនិយមបារាំងនៅឆ្នាំ១៩២២ ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ ដោយលោក ហ្វ្រង់ស្វាបូដ្វាំង ជារ៉េស៊ីដង់សុប៉េរីយើរ នៅប្រទេសកម្ពុជា ហើយសម្ពោធជាផ្លូវការ នៅឆ្នាំ ១៩២៥។ ភ្នំបូកគោគឺជាកន្លែងកម្សាន្តសម្រាប់ពួកអាណានិគមបារាំង ដែលត្រូវការផ្លាស់ប្តូរបរិយាកាសពីតំបន់វាលទំនាបទៅតំបន់ភ្នំក្បែរមា...