• ផ្សព្វផ្សាយដោយក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា

សេចក្ដីពន្យល់

ចិត្ត

អ. mind
បារ. esprit (m.)

សមត្ថភាពគិត យល់ដឹង ពិចារណា វិនិច្ឆ័យ និង សម្រេចចិត្តរបស់មនុស្ស។ លើសពីនេះទៀតចិត្តក៏ជាមជ្ឈមណ្ឌលនៃញាណដែលបង្កើតការគិត អារម្មណ៍ គំនិត ប្រត្យក្សារម្មណ៍ និងជាកន្លែងផ្ទុកពុទ្ធិនិងការចងចាំ។ លោក រ៉ឺណេ ដេកាត (René Déscartes) បានប្រើពាក្យ ចិត្ត (mind) និងព្រលឹង (soul) អាចជំនួសគ្នាទៅវិញទៅមកបាន។ ចំពោះគាត់ ចិត្ត (mind) ដូចគ្នានឹង អត្តៈ (មនុស្ស) ដែលជាសារធាតុអាចគិត ជឿ សង្ស័យ មានចំណង់ យល់ដឹង និងធ្វើអំពើ។ ចំពោះទស្សនវិទូដទៃទៀតដូចជា ដាវីដ ហ៊ូម (David Hume) យល់ថា ចិត្ត (Mind) គឺជាបណ្ដុំនៃសភាពខាងចិត្តសាស្រ្តហើយក្នុងន័យនេះ វាស្រដៀងគ្នាទៅនឹងញាណ (Consciousness) ប៉ុន្តែវាផ្ទុយទៅនឹងសភាពខាងរូបកាយ។ ការយល់ដឹងខុសៗគ្នាអំពីចិត្តនាំទៅដល់ការយល់ដឹងខុសគ្នាអំពីបញ្ហាចិត្តកាយ (mind-body problem) ។ (បញ្ញតិនេះ គេប្រើក្នុងទស្សនវិជ្ជាអំពីចិត្ត)