• ផ្សព្វផ្សាយដោយក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា

សេចក្ដីពន្យល់

កណ្ដាលយុគថ្មបំបែក

អ. middle paleolithic
បារ. paléolithique moyen

ដំណាក់កាលកណ្ដាលនៃយុគថ្មបំបែក ដែលសង្គមមនុស្សចេះកែច្នៃឧបករណ៍ជាច្រើនពីបំណែកថ្មឱ្យទៅជាកាំបិតថ្ម ពូថៅថ្ម ខ្នោសថ្ម និងចាប់ប្រើឧបករណ៍ពីឈើ ស្នែង និង ឆ្អឹងផងដែរ។ ដំណាក់កាលនេះមានអាយុពី៣០០ ០០០ឆ្នាំ ដល់ ៣០ ០០០ឆ្នាំមុន (From 300,000 to 30,000 years ago) ។ ឧទាហរណ៍ ៖ ពូថៅថ្ម រកឃើញនៅស្ថានីយស្ពានស្វាយយូ នៅ ក្នុងភូមិរលួច ឃុំស្វាយជ្រះ ស្រុកក្រចេះ ខេត្តក្រចេះ។