• ផ្សព្វផ្សាយដោយក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា

សេចក្ដីពន្យល់

ដង្កូវទ័ពស្រូវ

អ. rice armyworm

សត្វល្អិតចង្រៃបំផ្លាញដំណាំស្រូវនិងធញ្ញជាតិផ្សេងៗទៀតដែលមានឈ្មោះវិទ្យាសាស្ត្រ មីធីមណា សេប៉ារ៉ាតា (mythimna separata) ស្ថិតក្នុងសន្តានណុកទ្វីដេ (noctuidae) ប្រភេទមីធីមណា សេប៉ារ៉ាតា (mythimna separata) ។ ដង្កូវនេះកើតពីមេអំបៅដែលពងជាគំនរៗពី៨០០ ទៅ១០០០ពង។ វាស៊ីសំណាប ស្លឹកស្រូវ និង គល់កួរស្រូវខ្ចី។