• ផ្សព្វផ្សាយដោយក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា

សេចក្ដីពន្យល់

សង្វេគនាដកម្ម

អ. melodrama
បារ. mélodrame (m.)

ប្រភេទរឿងល្ខោនកម្សត់ ជាប់ទាក់ទងទៅនឹងទំនាស់ខាងផ្នែកចរិយាធម៌ (morality) រវាងអំពើល្អ និង អំពើអាក្រក់ហួសពីភាពសាមញ្ញ កើតឡើងក្នុងស្ថានការណ៍ប្រថុចញ៉ុច ប្រផិតប្រផើយឬចៃដន្យ ហើយនៅចុងបញ្ចប់នៃសាច់រឿង តួអង្គអាចស្រាយបញ្ហាបាន។ ឧទាហរណ៍ ៖ សង្វេគនាដកម្ម រឿងធនញ្ជ័យ។