• ផ្សព្វផ្សាយដោយក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា

វិទ្យាសាស្ត្រនយោបាយនិងការទូត

សេចក្ដីពន្យល់

ធម្មនុញ្ញ

អ. charter
បារ. charte (f.)

ក្រមឬលិខិតូបករណ៍នានាដែលមានលក្ខណៈផ្លូវការក្នុងការបង្កើតអង្គការអន្តរជាតិណាមួយ ឬស្ថាប័នណាមួយ។ ឧទាហរណ៍ ៖ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាជ្ញាធរជាតិប្រឆាំងនឹងជំងឺអេដស៍ ធម្មនុញ្ញគណៈកម្មាធិការអូឡាំពិកអន្តរជាតិ។