គោលការណ៍ឯកជនភាព

បច្ចុប្បន្នកម្មចុងក្រោយ៖ ឆ្នាំ ២០២០ ខែវិច្ឆិកា ថ្ងៃ ១០

ពាក្យសម្គាល់

ក្នុងគោលការណ៍ឯកជនភាពនេះ

  • «អ្នក» មានន័យថា អ្នក ជាអ្នកប្រើប្រាស់វិបសាយឬកម្មវិធី
  • “យើង” មានន័យថា រាជបណ្ឌិត្យសភាកម្ពុជា និង/ឬ ស្ថាប័នក្រោមឱវាទ។
គោលបំណង

ដើម្បីផ្តល់សេវាកម្មប្រកបដោយស្តង់ដាខ្ពស់បំផុត យើងនឹងស្នើសុំឱ្យអ្នកផ្តល់នូវព័ត៌មានទំនាក់ទំនង។ នៅក្នុងកម្មវិធីទាំងឡាយ យើងជឿជាក់ថាវាជាការសំខាន់ណាស់ដែលអ្នកត្រូវដឹងពីរបៀបដែលយើងប្រើប្រាស់ព័ត៌មានទាំងនោះ។

គោលការណ៍នេះបង្ហាញពីរបៀបនិងមូលហេតុដែលយើងប្រមូលព័ត៌មានពីអ្នកប្រើប្រាស់ របៀបរក្សាទុក និងពេលណាយើងអាចបង្ហាញព័ត៌មានដល់ជននិង ឬស្ថាប័ន ដទៃ។

ការប្រមូលនិងរក្សាទុក

យើងនឹងប្រមូលព័ត៌មានអំពីអ្នកនៅពេលដែលអ្នកចូលមើលគេហទំព័រនិងកម្មវិធីទូរសព្ទរបស់យើងក្រោយបំពេញទម្រង់រួច (ឧទាហរណ៍លេខទំនាក់ទំនងរបស់អ្នក)។ យើងក៏នឹងប្រមូលព័ត៌មានអំពីអ្នកផងដែរនៅពេលដែលអ្នកប្រើផលិតផលនេះ (ដូចជាអត្ថបទសារ, ទីតាំង, កាលបរិច្ឆេទ, ពេលវេលា)។

ប្រសិនបើអ្នកជ្រើសរើសមិនផ្តល់ព័ត៌មាននៅពេលយើងស្នើសុំវា សេវាកម្ម និង/ឬ លក្ខណៈពិសេសនៃផលិតផលនិងមិនដំណើរការពេញលេញ ឬក៏យើងមិនអាចផ្តល់ជូនអ្នកនូវសេវាកម្មទាំងអស់បាន។

ការប្រើប្រាស់

យើងរក្សាទុកនិងប្រើប្រាស់ព័ត៌មាន ដែលយើងប្រមូលបានសម្រាប់គោលបំណងមួយចំនួនរួមមាន៖

  • ផ្តល់ជូនអ្នកនូវសេវាកម្មដែលអ្នកចង់ទទួលបាន
  • ត្រួតពិនិត្យការអនុលោមតាមលក្ខខ័ណ្ឌនៃកម្មវិធីដែលអ្នកប្រើ រួមទាំងគោលការណ៍ប្រើប្រាស់ របស់យើង។
  • ផ្តល់ជូនអ្នកនូវព័ត៌មានស្តីពីផលិតផលថ្មីនៃកម្មវិធី។
  • ឆ្លើយតបនិងតាមដានរាល់សំណួរ ការទិតៀនឬសំណូមពរដែលអ្នកបានធ្វើ
  • អនុលោមតាមសំណើរបស់ស្ថាប័នច្បាប់ រដ្ឋាភិបាលឬនិយ័តករពាក់ព័ន្ធ ក្នុងករណីមិនគោរពតាមបទប្បញ្ញត្តិនៃសេវាកម្មទូរគមនាគមន៍ និងនីតិវិធីច្បាប់ ឬមានការឆបោក ការលួចបន្លំ អាចបណ្ដាលជាការអង្កេតស្រាវជ្រាវ ឬចោទប្រកាន់។

អ្នកយល់ព្រមថា យើងនិងភាគីពាក់ព័ន្ធរបស់យើង អាចផ្ញើសារមកអ្នករាល់ពេលដែលយើងគិតថា អាចនឹងបង្កចំណាប់អារម្មណ៍ដល់អ្នក។

ការបង្ហាញព័ត៌មាន

ពេលខ្លះយើងអាចបង្ហាញព័ត៌មានរបស់អ្នកទៅកាន់ភាគីទីបី។ ភាគីទីបីទាំងនេះអាចរួមមាន អង្គភាព ឬស្ថាប័នដែលពាក់ព័ន្ធនានាស្របតាមកម្មវិធីដែលអ្នកប្រើប្រាស់។

ការត្រួតពិនិត្យ

ដើម្បីរក្សានិងកែលម្អសេវាកម្មដែលយើងផ្តល់ជូនអ្នក យើងអាចតាមដាននិងកត់ត្រាសកម្មភាពដែលអ្នកបានធ្វើជាមួយយើង ឬអ្វីដែលយើងបានធ្វើជាមួយអ្នក។

ការផ្លាស់ប្តូរនៅក្នុងគោលការណ៍

យើងអាចកែសម្រួលលក្ខខ័ណ្ឌនៃគោលការណ៍នេះ ប្រសិនបើការអនុវត្តទាមទារការផ្លាស់ប្តូរ។ ក្នុងករណីនេះ យើងនឹងចុះផ្សាយកំណែថ្មីនៅលើទំព័រព័ត៌មាននិងគេហទំព័ររបស់កម្មវិធី។