• ផ្សព្វផ្សាយដោយក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា

វប្បធម៌និងវិចិត្រសិល្បៈ

សេចក្ដីពន្យល់

ទូកដៃ

ខ្នាតរង្វាល់ខ្មែរពីបុរាណដែលប្រើបាតដៃម្ខាងដាក់ផ្ងារធ្វើឱ្យដក់បន្តិច សម្រាប់ចូកវាល់គ្រាប់ធញ្ញជាតិតូចៗ ឬវត្ថុអ្វីៗមានទំហំតូចល្អិតៗ ឬក៏ម៉ដ្ឋៗដាក់ពេញថ្នក់បាតដៃនោះ។ ឧ. គ្រាប់ល្ងមួយទូកដៃ។