• ផ្សព្វផ្សាយដោយក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា

សេចក្ដីពន្យល់

ធនាគារអភិវឌ្ឍន៍អាស៊ី

អ. Asian Development Bank (ADB)
បារ. Banque Asiatique de Développement

ធនាគារដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦៤ ក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់ ការពិគ្រោះយោបល់កម្រិតគោលនយោបាយ ការផ្ដល់ប្រាក់កម្ចី ការវិនិយោគភាគហ៊ុន ការធានាហិរញ្ញប្បទាន ការផ្ដល់ជំនួយឥតសំណងនិងជំនួយបច្ចេកទេស។ ធនាគារនេះមាន សមាជិកចំនួន៦៧ប្រទេសចូលរួម ដែលក្នុងនោះ ៤៨ប្រទេសស្ថិតក្នុងតំបន់និង១៩ប្រទេសទៀតមកពីតំបន់ផ្សេងទៀតក្នុងពិភពលោក។ ធនាគារអភិវឌ្ឍន៍អាស៊ីមានទីស្នាក់ការកណ្ដាលនៅប្រទេសហ្វ៊ីលីពីន។