• ផ្សព្វផ្សាយដោយក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា

សេចក្ដីពន្យល់

ធនាគារ

អ. bank
បារ. banque (f.)

គ្រឹះស្ថានហិរញ្ញវត្ថុដែលមាននីតិសម្បទាពិសេសក្នុងការរើសយកប្រតិបត្តិការដូចខាងក្រោមនេះជាមុខរបរ៖ - ការផ្ដល់ឥណទានគ្រប់ប្រភេទចំពោះសាធារណជនដោយមានកម្រៃ រាប់បញ្ចូលទាំងឥណទាន ភតិសន្យា និងការសន្យាតាមហត្ថលេខា - ការទទួលប្រាក់បញ្ញើមិនមានមុខសញ្ញាប្រើពីសាធារណជន - ប្រព្រឹត្តិកម្មនិងការដាក់ឱ្យអតិថិជនប្រើប្រាស់នូវមធ្យោបាយទូទាត់ជារូបិយវត្ថុឬជារូបិយបណ្ណ។