ខេត្តបន្ទាយមានជ័យ

បញ្ជីទាំងអស់

សង្កាត់ផ្សារកណ្ដាល ខេត្តបន្ទាយមានជ័យ
407 km ពីរាជធានី
ច្រកអន្តរជាតិស្ទឹងបត់

ផែនទី

អាហារ

សណ្ឋាគារ

46.1 km ពីខេត្តបន្ទាយមានជ័យ

ច្រកស្ទឹងបត់ ជាច្រកអន្តរជាតិថ្មី (ស្ទឹងបត់-បានណងអៀន) ដែលខណ្ឌដោយស្ពានមិត្តភាពកម្ពុជា-ថៃ ដែលជាជំនួយឥតសំណងពីរាជរដ្ឋាភិបាលថៃមានប្រវែងសរុប៦២០ម៉ែត្រ និងទទឹង១៧ម៉ែត្រ ក្រាលបេតុងកៅស៊ូនៅផ្ទៃខាងលើស្ពាន។ ថវិកាសាងសង់ មានប្រមាណ១៩លានដុល្លារអាមេរិករបស់ភាគីថៃ រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ ប៉ុស្តិ៍ព្រំ...

ឃុំបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ
423 km ពីរាជធានី
ប្រាសាទតាអឹម

ផែនទី

អាហារ

សណ្ឋាគារ

59.7 km ពីខេត្តបន្ទាយមានជ័យ

ស្ថិតជារណបប្រាសាទបន្ទាយឆ្មារជ្រុងខាងកើតខាងក្នុង។ សេចក្ដីលំអិតសូមអានក្នុងប្រាសាទបន្ទាយឆ្មារ។

ឃុំបន្ទាយនាង ខេត្តបន្ទាយមានជ័យ
354 km ពីរាជធានី
ភ្នំបន្ទាយនាង

ផែនទី

អាហារ

សណ្ឋាគារ

12.1 km ពីខេត្តបន្ទាយមានជ័យ

ភ្នំបន្ទាយនាងជាភ្នំថ្មកំបោរ ដែលបានកំណត់អាយុកាលក្នុងស័កទី១ Paleoccic សម័យ Permi an (២៥១-២៩៩លានឆ្នាំ។។ ភ្នំបន្ទាយនាងជាកូនភ្នំថ្មកំបោរតូចមួយ មានរូងភ្នំមួយចំនួន សិលាចារឹក បំណែកឥដ្ឋបុរាណ និងបំណែកចម្លាក់នៅក្នុងរូងភ្នំ និងវត្តស្ថិតនៅទីនោះផងដែរ។ ភ្នំនេះក៏មានរឿងនិទានពីបុរាណកាលមកដែលមានទំនាក់ទំនងនឹងរឿងនាងរំសាយ...

ឃុំស្វាយចេក ខេត្តបន្ទាយមានជ័យ
385 km ពីរាជធានី
គ្រឹះប្រាសាទស្លក្រាម, គ្រឹះប្រាសាទស្ដុកកក់

ផែនទី

អាហារ

សណ្ឋាគារ

22.2 km ពីខេត្តបន្ទាយមានជ័យ

ប្រាសាទរលំបាក់បែក អមដោយកំពែងថ្មបាយក្រៀមប្រវែងប្រមាណ ៥០ម៉ែត្របួនជ្រុងនិងគូទឹកព័ទ្ធជុំវិញ។ ទីនេះមានសំណល់មួយចំនួន ដូចជា បំណែកសសរពេជ្រនិងផ្ដែរ។ ប្រាសាទស្ដុកកក់ ឬប្រាសាទស្លក្រាម ដែលដាក់តាមឈ្មោះភូមិបច្ចុប្បន្ន កសាងឡើងក្នុង សតវត្សន៍ ទី១០ សង់ពីឥដ្ឋ មាននៅសំណល់ជាប្រាង្គបែរមុខទៅកើតសង់លើខឿនថ្មបាយក្រៀម មានកំពែងថ...

សង្កាត់និមិត្ត ខេត្តបន្ទាយមានជ័យ
406 km ពីរាជធានី
សួនទឹកសមុទ្រសួគ៌ា

ផែនទី

អាហារ

សណ្ឋាគារ

44.8 km ពីខេត្តបន្ទាយមានជ័យ

សួន​សមុទ្រ​សួគ៌ា គឺជាអាងទឹកសិប្បនិម្មិត ដែលអាចហៅថាជាសមុទ្រ​ទឹកសាប។ រមណីយដ្ឋាននេះបើកទទួលភ្ញៀវ​ឱ្យចូលកម្សាន្ត ដោយមានផ្ដល់សេវាម្ហូបអាហារ និងលំអដោយសួនប្រណិតនាតំបន់ជិតព្រំដែនខ្មែរថៃ។ អាងទឹកសាបមានប្រើម៉ាស៊ីនបង្កើតរលកជូនអតិថិជន ពិសេសកុមារា កុមារី ។ នៅដំណាក់កាលដំបូងនេះ ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សុក្រ​រយៈពេល​មួយ...

សង្កាត់អូរអំបិល ខេត្តបន្ទាយមានជ័យ
364 km ពីរាជធានី
ស្តូបវត្តសុភមង្គល

ផែនទី

អាហារ

សណ្ឋាគារ

0.9 km ពីខេត្តបន្ទាយមានជ័យ

ប្រជាជនបានចូលរួមគាស់រណ្ដៅសាកសពកាលពីឆ្នាំ១៩៨៣ នៅទីតាំងសម្លាប់ដែលស្ថិតនៅចន្លោះភ្នំកូនខ្លា ភ្នំស្វាយ ភ្នំជញ្ជាំង និងរណ្ដៅនៅតាមជើងភ្នំក្នុងចម្ការខ្នុរ ដែលបច្ចុប្បន្នជាចម្ការដំណាំរបស់អ្នកស្រុក ដើម្បីរកមាសដែលជាប់នៅនឹងខ្លួនសាកសព។ ឆ្អឹងដែលសេសសល់ក្រោយការគាស់ ត្រូវប្រជាជនប្រមូលនិងជញ្ជូនយកមកដាក់តម្កល់ទុកនៅក្នុ...

ឃុំភ្នំដី ខេត្តបន្ទាយមានជ័យ
405 km ពីរាជធានី
ស្ពានក្មេង (ភ្នំស្រុក)

ផែនទី

អាហារ

សណ្ឋាគារ

68.5 km ពីខេត្តបន្ទាយមានជ័យ

ស្ពានមួយក្នុងចំណោមស្ពានជាច្រើនតាមបណ្ដាយផ្លូវបុរាណអង្គរធំស្ដុកកក់ធំធ្វើពីថ្មបាយក្រៀមដែលនៅសល់រូបរាងល្អមាំមួន។ ស្ពានមិនមាននៅសេសសល់បង្កាន់ដៃទេ ប៉ុន្តែជាស្ពានវែងមួយក្នុងតំបន់បន្ទាប់ពីស្ពានស្រែងដែលបាក់រលំអស់ទៅហើយ។ ក្រៅពីស្ពាននេះ ក្នុងតំបន់ជុំវិញនេះគេអាចសម្គាល់ឃើញស្ពានបុរាណដទៃទៀតតាមផ្លូវបុរាណនេះ ដូចជាស្ពាន...

ឃុំស្វាយចេក ខេត្តបន្ទាយមានជ័យ
417 km ពីរាជធានី
ប្រាសាទល្បើកស្វាយ

ផែនទី

អាហារ

សណ្ឋាគារ

44.7 km ពីខេត្តបន្ទាយមានជ័យ

ប្រាសាទបុរាណមួយ កសាងឡើងអំពីឥដ្ឋនិងថ្មភក់មានរចនាបថសម្បូណ៌ព្រៃគុក។ ប្រាសាទឥដ្ឋនេះបានបាក់រលំដំបូលទាំងស្រុង សល់តែជញ្ជាំងប្រេះស្រាំនៃតួប្រាង្គកណ្ដាលមានទំហំប្រមាណ ៨x១០ម៉ែត្រ។ ក្រៅពីនេះ មានប្រាង្គពីរទៀតនៅសងខាង ដែលបាក់រលំរាបអស់ សល់តែគំនរឥដ្ឋ។ ទីនេះនៅមានសំណល់វត្ថុលំអធ្វើពីថ្មភក់មួយចំនួនផងដែរ។ ថ្វីបើទីនេះមិនប...

សង្កាត់ទឹកថ្លា ខេត្តបន្ទាយមានជ័យ
366 km ពីរាជធានី
ភ្នំបាក់ភ្នំជញ្ជាំង

ផែនទី

អាហារ

សណ្ឋាគារ

3.3 km ពីខេត្តបន្ទាយមានជ័យ

ភ្ញៀវទេសចរបានមកដល់ភ្នំបាក់និងភ្នំជញ្ជាំងនោះគឺប្រាកដជានឹងបានប្រទះភ្នែកឃើញនូវផ្ទាំងទស្សនីយភាពប្លែកៗគួរឱ្យចាប់ចិត្តប្រតិព័ទ្ធបំផុតជាមួយនឹងផ្ទាំងថ្មភ្នំដុះឡើងប្រៀបដូចជាជញ្ជាំងបិទបាំងពីម្ខាងទៅម្ខាងលាយឡំជាមួយនឹងដើមរុក្ខជាតិ។ ភ្នំបាក់ និងភ្នំជញ្ជាំងគឺជាកន្លែងកម្សាន្តមួយដែលពោរពេញទៅដោយខ្យល់អាកាសបរិសុទ្ធ និងទ...

ឃុំសារង្គ ខេត្តបន្ទាយមានជ័យ
393 km ពីរាជធានី
ប្រាសាទភាស

ផែនទី

អាហារ

សណ្ឋាគារ

31.7 km ពីខេត្តបន្ទាយមានជ័យ

ប្រាសាទភាស ជាប្រាសាទបែកបាក់រលំអស់ជាច្រើននៅសល់តែជញ្ជាំងពីរដែលនៅឈរ មើលទៅគួរសង្វេគខ្លាំងណាស់។ ប្រាសាទនេះស្ថិតក្នុងបរិវេណវត្តភាស ដែលនៅពីខាងត្បូងវត្តមានអាងទឹកដ៏ធំមួយ។ ប្រាសាទមានប្រាង្គចំនួនបី ដែលប្រាង្គពីរសងខាងរលំបាក់បែកអស់។ នៅតាមជញ្ជាំងមានឆ្លាក់រូបទេពតូចជាប្រភេទប្រាសាទអណ្ដែតជាប់នឹងជញ្ជាំង។ តាមការរៀបរាប់...

ឃុំគោករមៀត ខេត្តបន្ទាយមានជ័យ
426 km ពីរាជធានី
ប្រាសាទកូនដំរី

ផែនទី

អាហារ

សណ្ឋាគារ

63.2 km ពីខេត្តបន្ទាយមានជ័យ

ត្រង់ម្ដុំប្រាសាទកូនដំរីនេះ មានប្រាសាទបុរាណប្រហែល១៥ មានប្រាសាទក្រហម , ប្រាសាទដំបូក, ប្រាសាទកូនដំរី, ប្រាសាទតុប, ប្រាសាទនរាយណ៏ និងឈ្មោះប្រាសាទប្រហែល១០ទៀត ដែលភាគច្រើនត្រូវបានបំផ្លាញដោយមនុស្សនិងធម្មជាតិ។ សព្វថ្ងៃទីនេះកំពុងតែយារយីយ៉ាងដំណំអំពីការឈូសឆាយដាំដំឡូងមី និងស្រែចម្ការរបស់កសិករ។ ប្រាសាទមានប្រាង្គប...

ឃុំបុស្បូវ ខេត្តបន្ទាយមានជ័យ
385 km ពីរាជធានី
វត្តប្រាសាទស្រះកណ្ដាល

ផែនទី

អាហារ

សណ្ឋាគារ

23.9 km ពីខេត្តបន្ទាយមានជ័យ

ព្រះចៅអធិការវត្តប្រាសាទស្រះកណ្ដាលហៅវត្តខ្ចាស់ បានជំរុញការរៀបចំប្រព័ន្ធអប់រំយ៉ាងល្អប្រសើរ ព្រមទាំងស្ថាបនាអារាមដ្ឋានឱ្យមានសោភ័ណភាពគួរជាទីជ្រះថ្លាចំពោះបូជនីយេសក៍ បង្កើតកម្មវិធីជួយគាំពារកិច្ចការសង្គម និងដឹកនាំភិក្ខុសង្ឃក្រោមឱវាទប្រមាណជិត២០០អង្គ។ ព្រះអង្គក៏មានគំរោងដឹកនាំកសាងព្រះពុទ្ធបដិមាអង្គធំកម្ពស់៨០ម៉...

ឃុំភ្នំលៀប ខេត្តបន្ទាយមានជ័យ
379 km ពីរាជធានី
ប្រាសាទវត្តចេតិយ (ឡោទេ)

ផែនទី

អាហារ

សណ្ឋាគារ

43.9 km ពីខេត្តបន្ទាយមានជ័យ

ប្រាសាទសង់ពីឥដ្ឋមានខ្លោងទ្វារធ្វើពីថ្មភក់។ ប្រាសាទមានទ្វារបួន ដែលទ្វារពិតនៅជ្រុងខាងកើត បីទៀតជាទ្វារបញ្ឆោតតាមទិសដទៃ។ ផ្ដែរឆ្លាក់ជាប់លើថ្មភក់ ជញ្ជាំងបីជ្រុងនិងដំបូលត្រូវបាក់បែករលំអស់។ មាននៅសល់ថ្មសម្រាប់តម្កល់គ្រឿងសក្ការៈរាងកាកបាទ។ សព្វថ្ងៃនេះប្រាសាទកប់ក្នុងដីបាត់រូបរាងដើមអស់ច្រើន ប៉ុន្តែគេបានសង់ជាក្លោ...