ប្រាសាទសង់ពីឥដ្ឋជាប្រាង្គទោលបែរមុខទៅកើត។ ប្រាសាទសង់នៅដើមសតវត្សរ៍ទី៩ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។
ប្រាសាទរលំបាក់បែក អមដោយកំពែងថ្មបាយក្រៀមប្រវែងប្រមាណ ៥០ម៉ែត្របួនជ្រុងនិងគូទឹកព័ទ្ធជុំវិញ។ ទីនេះមានសំណល់មួយចំនួន ដូចជា បំណែកសសរពេជ្រនិងផ្ដែរ។ ប្រាសាទស្ដុកកក់ ឬប្រាសាទស្លក្រាម ដែលដាក់តាមឈ្មោះភូមិបច្ចុប្បន្ន កសាងឡើងក្នុង សតវត្សន៍ ទី១០ សង់ពីឥដ្ឋ មាននៅសំណល់ជាប្រាង្គបែរមុខទៅកើតសង់លើខឿនថ្មបាយក្រៀម មានកំពែងថ...
ភ្នំស្អាងគឺកន្លែងកម្សាន្តបែបវប្បធម៌ និងធម្មជាតិមួយ ដែលមានវត្តមួយបានសាងសង់នៅលើកំពូលភ្នំ ដែលពីលើនោះយើងអាចមើលឃើញទេសភាពដ៏ស្រស់ស្អាតដែលនៅព័ទ្ធជុំវិញ។ ភ្នំស្អាង មិនមានដើមឈើច្រើន ដូចភ្នំធន្តមន្តទេ ប៉ុន្តែនៅជុំវិញវត្តមានបឹងដ៏ធំមួយសម្បូរទៅដោយត្រី ផ្ការំចង់ និងព្រលិត ហើយក្រៅពីជិះទូក អ្នកទេសចរ អាចរីករាយជាមួយនឹ...
ដូចជាច្រកព្រំដែនអន្តរជាតិដទៃទៀតដែរ ច្រកត្រពាំងស្រែផ្សារភ្ជាប់ខេត្តក្រចេះ ជាមួយខេត្តប៊ិញភឿកប្រទេសវៀតណាម ដែលជាច្រកព្រំដែនអន្តរជាតិតែមួយគត់របស់ខេត្តនេះ។ នៅទីតាំងនេះក៏មានការរីកចម្រើនបន្តិចបន្តួច ដោយមានសំណង់អគារធំៗ ថ្មីៗដែរ ដូចជាកាស៊ីណូ ផ្ទះសំណាក់ជាដើម។
ប្រាសាទមានប្រាង្គបីរត់ជួរជើង-ត្បូង បែរមុខទៅកើត ដែលក្នុងនោះប្រាង្គកណ្ដាលធ្វើពីថ្មភក់ក្រហមហើយប្រាង្គពីរទៀតធ្វើពីឥដ្ឋ។ ប្រាង្គកណ្ដាលសង់ពីថ្មភក់ក្រហមលើគ្រឹះថ្មបាយក្រៀម មានទ្វារបួន ដែលទ្វារពិតនៅជ្រុងខាងកើត បីទៀតជាទ្វារបញ្ឆោត។ ផ្ដែរត្រូវបាន់ឆ្លាក់ជាប់លើថ្មភក់ពណ៌ផ្កាឈូក ដែលបញ្ជាក់ពីប្រភពនៅភ្នំព្រះនេត្រព្រះ...
ប្រាសាទប្រហែលកសាងក្នុងរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី១ នៅដើមសតវត្សរ៍ទី១១ឬមុននេះបន្តិច។ ប្រាសាទថ្មសំលៀង ជាប្រាសាទមួយ ដែលមិនទាន់មាននៅក្នុងបញ្ជីរបស់ CISARK ទេ ហើយក៏ជាប្រាសាទមួយដែលមិនសូវមានអ្នកស្គាល់ ឬចង់ទៅទស្សនាកម្សាន្តឡើយ។ អ្នកស្រុកនៅតំបន់នេះជឿថាប្រាសាទមានបារមីខ្ពស់ តែងរំខានដល់អ្នកដែលមានបំណងមកយាយីទីនេះ។ ប...
វិហារសសរ១០០ មានន័យថា «ប្រាសាទមានសសរ១០០» ដែលវត្តនេះត្រូវបានសាងសង់នៅសម័យព្រះបាទអង្គចន្ទរាជាទី២ ក្នុងសតវត្សទី១៦ ដើម្បីឧទ្ទិសដល់ព្រលឹងព្រះនាងវរភ័ក្ដ្រ ឬក្រពុំឈូក បុត្រីព្រះអង្គ។ ព្រះវិហារសសរ១០០ បែរមុខទៅ ទិសខាងជើង ខុសពីព្រះវិហារដទៃទៀត។ រឿងនិទានបានតំណាលថា ព្រះរាជាក្នុងពេលដែលព្រះរាជបុត្រីប្រឈួន បាននិមន្តព្...
ស្ទឹមរឹមជារមណីយដ្ឋានធម្មជាតិមួយកន្លែង ដែលស្ថិតតាមបណ្ដោយខ្សែទឹកស្ទឹងសង្កែដូចស្ទឹងថ្វាកដែរ តែស្ទឹងរឹមនេះ មិនសូវសំបូរថ្មច្រើនដូចស្ទឹងថ្វាកទេ។ រមណីយដ្ឋាន ស្ទឹងរឹម មានទេសភាពធម្មជាតិ ខ្យល់អាកាសបរិសុទ្ធ ស្ងប់ស្ងាត់ល្អមិនសូវមានអ្នកស្គាល់និងទៅលេងច្រើនទេ។ គេបានសង់ស្ពានឆ្លងកាត់សម្រាប់ដើរឆ្លងទៅភូមិនៅត្រើយម្ខាងទ...
ប្រាសាទនេះកសាងនៅសតវត្សរ៍ទី១១។ ប្រាសាទនេះមានប្រាង្គប្រាំធ្វើពីថ្មភក់ សង់ជាពីរជួរបែរមុខទៅកើត មានប្រាង្គបីនៅខាងមុខនិងប្រាង្គពីរទៀតនៅខាងក្រោយ។ ប្រាសាទមានស៊ុមទ្វារធ្វើពីថ្មភក់ និងលំអដោយទ្វារបញ្ឆោតតាមជ្រុងផ្សេងទៀត។ ប្រាង្គទាំងប្រាំបានរលំបាក់បែកអស់ សល់តែពីរដែលនៅសម្គាល់រូបរាងបាន។ គេអាចមើលឃើញសំណល់ហោត្រៃពីរធ្...
ទឹកជ្រោះតាប៉ុនស្ថិតនៅតាបណ្ដោយផ្លូវជាតិដែលជាកន្លែងគួរភ្ញៀវទេសចរណ៍ចូលទៅទស្សនា។ ទីនោះជាអតីតតំបន់ដាំកញ្ឆា មានឈ្មោះពិតថា តាម៉ាន។ នៅក្រោយទសវត្សរ៍ឆ្នាំ១៩៨០ មានមន្ត្រីយោធាម្នាក់ ឈ្មោះ ចុង ប៉ន បានរៀបចំអភិវឌ្ឍធ្វើជាកន្លែងងូតទឹកកម្សាន្ត។ ភាពឆ្នៃប្រឌិតរបស់ម្ចាស់រមណីយដ្ឋានបង្កើតជាវារីអគ្គិសនីធុនតូច ចម្ការដំណាំដ៏...
សិលាចារឹកបានបង្ហាញថា ប្រាសាទនេះបានកសាងក្នុងឆ្នាំ៩៤៧ ប៉ុន្តែប្រាសាទមេបុណ្យមិនត្រូវបានឧទ្ទិសនៅឡើយទេ រហូតដល់ឆ្នាំ៩៥២ ក្នុងរាជ្យព្រះបាទរាជិន្ទ្រវរ្ម័នទី២ ក្រោយពេលត្រលប់ពីកោះកេរមកកាន់រាជធានីអង្គរវិញ។ ប្រាសាទមេបុណ្យខាងកើតជាប្រាសាទភ្នំធំ ដែលមានកម្ពស់ជាបីថ្នាក់ និងមានប្រាង្គចំនួនប្រាំ។ ពេលកសាងនោះប្រាសាទស្ថិ...
ទន្លេសិប្បនិមិត្តនៅក្នុងទីរួមខេត្តត្បូងឃ្មុំ គឺជារមណីដ្ឋានថ្មី ដែលទើបប្រសូតឡើង ដំណាលគ្នានឹងការកសាង ទីរួមខេត្តថ្មីនេះ។ ទីតាំងនេះជាអាងស្តុកទឹកសម្រាប់ប្រើប្រាស់ក្នុងទីរួមខេត្ត ដែលមានភាពអ៊ូអរនៅ ពេលរសៀលត្រជាក់។ ដោយសារតំបន់នេះជាតំបន់រដ្ឋបាលថ្មី ទីនេះធ្លាប់បានរៀបចំជាពិធីលយប្រទីប សំពះព្រះខែ សម្រាប់ទីរួមខេត្...
សារមន្ទីរព្រះស្រីឦសានវរ្ម័នឬសារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុនៃកម្ពុជា ជាសារមន្ទីរដ៏ទំនើបមួយដែលបានបើកដំណើរការឆ្នាំ ២០១៩។ សារមន្ទីរបង្ហាញអំពីសាវតាសេដ្ឋកិច្ច និងរូបិយវត្ថុរបស់ខ្មែរតាំងពីសម័យកាលហ្វូណន រហូតមកដល់បច្ចុប្បន្ន ដែលកូនខ្មែរគ្រប់រូបគួរតែទៅទស្សនា យ៉ាងហោចណាស់បានរំលឹកឡើងវិញនូវអ្វីដែលយើងធ្លាប់ដឹង ន...
ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១០ ដូចប្រាសាទដទៃក្នុងតំបន់នេះដែរ។ ប្រាសាទមានប្រាង្គទោលរាងបួនជ្រុងស្មើ ធ្វើពីថ្មភក់បែរមុខទៅទិសនិរតី។ នៅចំកណ្ដាលមានតម្កល់សិវលិង្គធំមួយនៅរក្សារូបរាងបានល្អណាស់។
សំណង់ធ្វើពីថ្មបាយក្រៀមនិងឥដ្ឋរត់ជួរកើត-លិច និងសង់ពីលើខឿនមួយដែលមានកម្ពស់១ម៉ែត្រ។ មានបន្ទប់កណ្ដាលបែរមុខ ទៅខាងត្បូងតាមស៊ុមទ្វារមួយ ដែលធ្វើពីថ្មភក់និងស៊ុមទ្វារធ្វើពីថ្មភក់នៅខាងកើតនិងខាងលិច។ បន្ទប់អមសងខាងទាំងពីរ មានបង្អួចដែលលំអ ដោយបង្គោលជើងទៀនបែរចេញទៅត្បូង។ ស្រះមួយស្ថិតនៅខាងកើត។ ប្រាសាទបានរលំបែកបាក់នៅសល់...
វត្តពិភិទ្ធារាមគឺជាវត្តដ៏ចំណាស់មួយក្នុងចំណោមវត្តនានាក្នុងខេត្តបាត់ដំបង។ វត្តពិភិទ្ធារាមនេះ បានកសាងឡើងក្នុងឆ្នាំ១៨៧៣ លើទឹកដីរបស់ តារស់ ដែលគាត់បានប្រគេនដល់សង្ឃ។ ពាក្យថា ពិភិទ្ធ គឺជាងារបស់តារស់ជាម្ចាស់ដីនាសម័យនោះ ដូច្នេះអ្នកភូមិក៏ហៅវត្តពិភិទ្ធារាមតាមងារបស់គាត់រៀងមក។ នៅចំកណ្ដាលមាន ព្រះវិហារឈើមួយដ៏ធំស្កឹ...
ប្រាសាទសង់នៅសតវត្សរ៍ទី១០។ ប្រាសាទមានប្រាង្គបីធ្វើពីថ្មបាយក្រៀមរត់ដូរដើង-ត្បូង សង់លើខឿនថ្មបាយក្រៀម។ ប្រាង្គទាំងនេះបែរមុខទៅកើត និងលំអដោយទ្វារបញ្ឆោតនៅជ្រុងខាងលិច។
ប្រាង្គ N១៩ មានឈ្មោះថា ប្រាសាទបេង ស្ថិតនៅទិសឦសានប្រាង្គកណ្ដាល N១ ស្ថិតនៅខាងក្រៅគូទឹកនៃក្រុមប្រាសាទសំបូរ។ ប្រាង្គនេះសាងអំពីឥដ្ឋ មានរាងបួនជ្រុងស្មើ ហើយជាប្រាង្គតែមួយគត់នៅក្រុមប្រាសាទសំបូរ ដែលគេសង់បែរមុខទៅទិសខាងលិច។ ក្រៅពីច្រកចូលនៅខាងលិច ផ្នែកជញ្ជាំងផ្សេងទៀតគេមិនមានលម្អទ្វារបញ្ឆោត ដូចប្រាង្គផ្សេងៗទៀតឡើ...
ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១០។ ប្រាសាទនេះសង់ពីថ្មបាយក្រៀមនិងឥដ្ឋមានប្រាង្គទោលបែរមុខទៅកើតតាមស៊ុមទ្វារថ្មភក់។ ប្រាង្គនេះមានសភាពបែកបាក់ប៉ុន្តែមានបន្សល់ទុកសិលាចារឹកមួយផ្ទាំងមាន១៤បន្ទាត់ ដែលប្រហែលជាយកមកពីប្រាសាទផ្សេង។
ពិតណាស់ហើយថា ទឹកជ្រោះប៊ូស្រា ជាទីដែលទាក់ទាញទេសចរណ៍ជាងគេនៅទឹកដី ខេត្តមណ្ឌលគីរី។ ប៉ុន្តែ លើកំណាត់ផ្លូវទៅកាន់ទីនោះ នោះក៏មានទឹកធ្លាក់អូរផ្លាយ ដែលរំលេចនូវផ្ទៃទឹកថ្លាឈ្វេងហូររឹមៗលើកម្រាលថ្ម ស័ក្ដិសមជាទីឋានងូតទឹកលេងកម្សាន្ត។ ទីតាំងនេះកកើតនៅពេលដែលស្ពានដាច់ ហើយត្រូវបានធ្វើផ្លូវវាងទៅចំទីនោះ។ ទឹកភ្លៀងនារដូវវស្...
2024 © Royal Academy of Cambodia