ប្រាសាទនេះកសាងឡើងនៅចុងសតវត្សរ៍ទី១០។ ប្រាសាទក្បាលបីស្ថិតនៅតាមបណ្តោយផ្លូវបុរាណពីអង្គរធំទៅកាន់តំបន់ភិម័យ។ ប្រាសាទនេះមានប្រាង្គបីរាងបួនជ្រុងស្មើធ្វើពីឥដ្ឋបែរមុខទៅកើត មានស៊ុមទ្វារនិងមានទ្វារបញ្ឆោតធ្វើពីថ្មភក់នៅមុខបីផ្សេងទៀត។ កំពែងធ្វើពីថ្មបាយក្រៀម និងខ្លោងទ្វារកំពែង៤ធ្វើពីថ្មបាយក្រៀមដែរ។ ខ្លោងទ្វារខាងកើត...
កាលបរិច្ឆេទសាងសង់ប្រហែលជានៅសតវត្សរ៍ទី១១ ហើយមានប្រាង្គពីរតម្រៀបគ្នាជើងត្បូង។ ប្រាង្គខាងត្បូងស្ថាបនាអំពីឥដ្ឋ និងប្រាង្គខាងជើងពីថ្មបាយក្រៀម រីឯនៅទិសអាគ្នេយ៍មានហោត្រៃសាងពីថ្មបាយក្រៀម។ ប្រាសាទហាក់សាងសង់មិនទាន់រួច ដោយមិនមានចម្លាក់អ្វីទេ។ ប្រាង្គទាំងពីរហាក់ត្រូវបានសង់ឡើងនៅសម័យផ្សេងគ្នា។ នៅភាគខាងជើងប្រាសាទប...
ប្រាសាទតូចមួយរាងការ៉េទំហំជ្រុង៣.៥ម. ធ្វើពីឥដ្ឋបែរមុខទៅកើត មានស៊ុមទ្វារធ្វើពីថ្មថ្លើមអណ្ដើក និងសសរពេជ្រ រាងមូល។ តាមទិសធំផ្សេងៗទៀតមានទ្វារបញ្ឆោត ហើយនៅក្នុងប្រាសាទសព្វថ្ងៃមានព្រះពុទ្ធរូប ព្រមទាំងសំណល់ វត្ថុបុរាណជាច្រើនទៀត។ ប្រាសាទនេះធ្លាប់ត្រូវបានជួសជុលជាច្រើនដង ដូចជាក្នុងសម័យព្រះបាទស៊ីសុវត្ថិជាដើម ជាព...
ប្រាសាទក្បាលជ្រូក ឬប្រាង្គ N២០ មានប្រាង្គចំនួនបីសង់នៅក្បែរៗគ្នា ប៉ុន្តែសព្វថ្ងៃនៅសល់តែប្រាង្គមួយប៉ុណ្ណោះ ហៅថា ប្រាសាទក្បាលជ្រូក ដោយសារគេឃើញមានទបង្ហូរទឹក មួយចេញពីប្រាសាទនៅទិសខាងជើង មានលម្អ ដោយចម្លាក់រូបក្បាលមករឬរាហូ ដែលអ្នកមិនស្គាល់ក៏ហៅរូបនោះថា “ក្បាលជ្រូក” យ៉ាងដូច្នេះទៅ។ ប្រាសាទនេះមានរាងបួនជ្រុងទ្រវ...
ស្ថិតនៅលើទួលបុរាណមួយកណ្ដាលវាលស្រែ មិនឆ្ងាយពីភូមិខ្សាកឃុំពពេល ដែលនៅតាមផ្លូវអមប្រឡាយ។ នៅជិតនោះ មានសង់ជាតូបថ្មមួយ។ បរិយាកាសប្រកបដោយខ្យល់អាកាសល្អ ព្រោះស្ថិតនៅកណ្ដាលវាលស្រែ ដែលម្ដុំនេះ ក៏មានប្រាសាទដទៃៗទៀត បង្ហាញពីអានុភាពនៃស្ដេចត្រាញ់នៅតំបន់នោះ។
ប្រាសាទនេះកសាងក្នុងរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧ នៅចុងសតវត្សរ៍ទី១២។ នៅទីនេះមានប្រាង្គមួយធ្វើពីថ្មបាយក្រៀម បែរមុខទៅកើតជាមួយយ៉មួយដែលមានស៊ុមទ្វារធ្វើពីថ្មភក់ និងគូទឹកមួយ។
ប្រាសាទស្ថិតនៅលើទីទួលមួយ ដែលជុំវិញជាវាលស្រែ សង់ពីឥដ្ឋដែលមានទ្វារបញ្ឆោតនៅទិសទាំងបី និងទ្វារ ចូលពីខាងកើត។ ផ្ដែរនៅល្អដែលផ្ដែរខាងកើតបង្ហាញរូបមនុស្សរាំ ខាងជើងបង្ហាញការកូរសមុទ្រទឹកដោះ ខាងលិចបង្ហាញពីចម្បាំងរវាងពាលីនិងសុគ្រីព ចំណែកខាងលិចរូបព្រះនារាយណ៍ផ្ទុំលើនាគអនន្ត។ ក្នុងប្រាសាទ ក៏មានតម្កល់រូបអ្នកតាមួយផងដែ...
ទ្វារមួយក្នុងចំណោមទ្វារទាំងប្រាំនៃបន្ទាយអង្គរធំចេញទៅទិសខាងកើត។ សេចក្ដីលម្អិតសូមអានក្នុងទ្វារជ័យ។
ប្រាសាទសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ប្រាសាទនេះមានប្លង់ជាមន្ទីរពេទ្យ ដែលរួមមានហោបន់ស្រន់មួយលំអដោយថ្មភក់និងហោត្រៃមួយធ្វើពីថ្មបាយក្រៀមស្ថិតនៅទិសអាគ្នេយ៍ កំពែងថ្មបាយក្រៀមព័ទ្ធជុំវិញនិងមានស្រះមួយនៅទិសឦសាន។
ប្រាសាទភិមានអាកាសឬវិមានអាកាស កសាងឡើងដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា នៅចុងសតវត្សរ៍ទី១០ ដើមសតវត្សរ៍ទី១១ ក្នុងរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី១។ យោងតាមសិលាចារឹក ប្រាសាទនេះមានឈ្មោះដើមថា ហិមាសង្កាគិរី ដែលមានន័យថា ភ្នំមាស។ លោកជីវតាក្វាន់សរសេរថា ប្រាសាទនេះ ជា ប្រាសាទមាស ដែលមានស្រោបដោយមាសនៅកំពូលប្រាសាទ។ ប្រាសាទនេះ...
ប្រាសាទប្រហែលជាកសាងជាច្រើនជំនាន់ចាប់ផ្ដើមតាំងពីសតវត្សរ៍ទី១០មក។ ប្រាសាទនេះមានប្រាង្គកណ្ដាលមួយព័ទ្ធដោយប្រាង្គតូច៥ឬ៦ រត់ជួរជា៣ស្របគ្នាជើងត្បូង បែរមុខទៅកើត។ ប្រាង្គកណ្ដាលខាងកើតធ្វើពីថ្មបាយក្រៀម មុខបីផ្សេងទៀតជាទ្វារបញ្ឆោត មានដុះដើមឈើពីលើ ប៉ុន្តែកសាងមិនទាន់រួចរាល់ទេ។ ប្រាង្គផ្សេងទៀតធ្វើពីឥដ្ឋ មានស៊ុមទ្វារ...
តាមរយៈក្បាច់លំអ ប្រាសាទប្រហែលជាសង់ក្នុងរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី១ នៅដើមសតវត្សរ៍ទី១១ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទនេះមានប្រាង្គបីរាងបួនជ្រុងស្មើធ្វើពីឥដ្ឋរត់ដូរជើង ត្បូង បែរមុខទៅកើត មានស៊ុមទ្វារធ្វើពីថ្មភក់។ ប្រាង្គទាំងនេះសង់លើគ្រឹះថ្មបាយក្រៀម។ ប្រាង្គមួយធ្វើពីថ្មបាយក្រៀមប្រហែលជាកសាងសម័យក្រោយ បែ...
នៅក្នុងបរិវេណវត្តទន្លេបាទី មានប្រាសាទយាយពៅស្ថិតនៅខាងលិចព្រះវិហារ។ ប្រាសាទមានរាង ៤ជ្រុងស្មើ ដែលជ្រុងនីមួយៗ មានប្រវែង ៧ម. កសាងឡើងអំពីថ្មភក់ ដែលបែរមុខទៅទិសខាងកើត។ នៅលើហោជាងនៃក្លោងទ្វារបញ្ឆោតខាងលិច មានលម្អដោយរូបចម្លាក់ព្រះវិស្ណុរាំ ប្រាសាទកសាងឡើងដើម្បីឧទ្ទិសចំពោះលទ្ធិពុទ្ធសាសនា និង ព្រហ្មញ្ញសាសនា ម្ល៉ោះ...
ប្រាសាទប្រហែលកសាងក្នុងរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី១ នៅដើមសតវត្សរ៍ទី១១ឬមុននេះបន្តិច។ ប្រាសាទថ្មសំលៀង ជាប្រាសាទមួយ ដែលមិនទាន់មាននៅក្នុងបញ្ជីរបស់ CISARK ទេ ហើយក៏ជាប្រាសាទមួយដែលមិនសូវមានអ្នកស្គាល់ ឬចង់ទៅទស្សនាកម្សាន្តឡើយ។ អ្នកស្រុកនៅតំបន់នេះជឿថាប្រាសាទមានបារមីខ្ពស់ តែងរំខានដល់អ្នកដែលមានបំណងមកយាយីទីនេះ។ ប...
អ្នកខ្លះហៅប្រាសាទនេះ ថា “ប្រាសាទកំបុត” ដ្បិតពាក្យនេះសំដៅលើកំពូលប្រាសាទនេះបាក់បែកអស់។ ប្រាសាទសង់ឡើងអំពីឥដ្ឋ បែរមុខទៅទិសខាងកើត មានរាងបួនជ្រុងស្មើ ហើយមានគូទឹកទឹកព័ទ្ធជុំវិញ។ ប្រាសាទនេះសង់ឡើងមានបួនថ្នាក់ ដែលបីថ្នាក់ខាងក្រោមមានរូបរាងច្បាស់លាស់ រីឯថ្នាក់ទីបួន គេបានកែជារាងមូលនៅសម័យក្រោយ ហើយមានយ៉លយតូចមួយចេញ...
អំពីប្រវត្តិសាងសង់ប្រាសាទនេះពុំមានឯកសារបញ្ជាក់ឡើយ។ ប្រាសាទរាងបួនជ្រុងស្មើធ្វើពីថ្មបាយក្រៀមបែរមុខទៅកើត មួយផ្នែកសង់ភ្ជាប់ទៅពើងថ្ម។ នៅមុខខាងកើតមានយ៉មួយភ្ជាប់ ទៅមណ្ឌបធ្វើពីថ្មបាយក្រៀម រាងជាចតុកោណកែង។ ប្រាសាទរងការបំផ្លាញដោយការជីកកកាយមានគំនរឥដ្ឋនៅក្នុងកំពែងខាងក្នុងផ្នែកខាងលិច។
ប្រាសាទត្រូវបានសាងសង់នៅដើមសតវត្សរ៍ទី១២ ដែលគោរពសាសនាហិណ្ឌូ ក្នុងរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី២ មានរចនាបថអង្គរវត្ត។ ប្រាសាទសង់ពីថ្មបាយក្រៀមនិងថ្មភក់នេះ មានទ្វារចូលពីបួនទិស សង់លើខឿន៣ជាន់។ ប្រាសាទនេះមានកំពែងទំហំ ៤៥x៤០ ម៉ែត្រ ព័ទ្ធជុំវិញ ដោយមានទ្វារចូលពីខាងលិចនិងខាងកើត និងមានគូទឹកទឹកព័ទ្ធជុំវិញ។ ប្រាសាទកោរ...
ប្រាសាទមានរចនាបថបន្ទាយស្រី សង់នៅសតវត្សរ៍ទី១០ ក្នុងរជ្ជកាលព្រះបាទរាជេន្ទ្រវរ្ម័នទី២ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទសង់ពីថ្មភក់ក្រហម លើគ្រឹះថ្មបាយក្រៀម មានទ្វារបួន ដែលទ្វារពិតនៅជ្រុងខាងកើត បីទៀតជាទ្វារ បញ្ឆោតពីទិសដទៃ។ ប្រាសាទមានហោត្រៃពីរធ្វើពីថ្មភក់ និងថែវថ្មភក់មានបង្អួចចំរឹង។ ប្រាសាទមានកំពែងបីជាន់ ហ...
ប្រាសាទនាគព័ន្ទ កសាងឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២ ឧទ្ទិសថ្វាយព្រះពុទ្ធសាសនាមហាយាន។ ប្រាសាទនេះ ស្ថិតនៅចំកណ្ដាល បារាយណ៍ជ័យតដាក(បារាយណ៍ខាងជើង)។ ស្រះកណ្ដាលនៃប្រាសាទនេះតំណាងឱ្យស្រះ អណាវទេព នៅភ្នំហេមពាន្តដែលស្ថិតនៅខ្ពស់ជាងគេលើផែនដី ផ្ដល់កំណើតដល់ទន្លេទាំងបួនរបស់ផែនដី។ ប្រាសាទនាគព័ន្ធត្រូវ...
ប្រាសាទព្រះធាតុតូច ដែលបែកបាក់ច្រើនទៅហើយ ពិតជាស្ថិតក្នុងរចនាបថសំបូរព្រៃគុក បើសំអាងលើការប្រៀបធៀប លក្ខណៈក្បាច់ផ្តែរនៃ ប្រាសាទនេះ ទៅនឹងក្បាច់ផ្តែរ នៃប្រាសាទតោ នៅឥសានបុរៈ ឬសម្បូរព្រៃគុក។ សូមបញ្ជាក់ផងដែរថា សព្វថ្ងៃនេះប្រាសាទ ព្រះធាតុតូច ស្ថិតក្នុងភាពទ្រុឌទ្រោមជាដំណំ មានទាំងអស់៦ប្រាសាទ តែត្រូវរលំបាក់បែក ដោ...
ប្រាសាទភ្នំជីសូរបែរមុខទៅទិសខាងកើត ដែលមានជណ្តើរចោតមួយចុះទៅក្រោមមាន ៣៩៦កាំ កសាងពីថ្មបាយក្រៀម ដែលប្រៀបបានទៅជណ្តើរនៅប្រាសាទអង្គរវត្ត។ ពេលចុះដល់ក្រោមមាន កូនប្រាសាទតូចមួយជាគោបុរៈ ឈ្មោះប្រាសាទសែនធ្មុល។ ភាសាខ្មែរបុរាណ ធ្មុល គឺ សត្វគោ មានន័យថា ជាទីតម្កល់គោ។ គោនេះគឺជាគោនន្ទិន ជាយានជំនិះរបស់ព្រះឥសូរនេះឯង។ ទីនេ...
2024 © Royal Academy of Cambodia