ច្រកព្រំដែនចាំយាម ដែលជាច្រកសេដ្ឋកិច្ចមួយរវាងកម្ពុជា ថៃ។ តាមច្រកនេះមានការដឹកជញ្ជូនជាពិសេសបន្លែនិងផ្លែឈើចូលមកពីប្រទេសថៃ។ ក្រៅពីតួនាទីជាច្រកសេដ្ឋកិច្ចនោះ វាជាច្រកព្រំដែនអន្តរជាតិផងដែរ ដែលទេសចរណ៍ក្រៅប្រទេសអាចចេញចូលតាមនេះបាន។ ដូច្នេះហើយទើបគេសង្កេតឃើញមានកាស៊ីណូនិងសណ្ឋាគារទំនើបៗនៅទីនេះផងដែរ។ ប្រជាពលរដ្ឋខ្ម...
ប៉ោយប៉ែតជាច្រកព្រំដែនធំជាងគេរវាងកម្ពុជានិងថៃ ហើយក៏ច្រកសេដ្ឋកិច្ចដ៏សំខាន់មួយដែរ។ នៅទីនេះ អ្នកស្រុកភាគច្រើនជាអ្នកលក់ដូរនៅក្នុងផ្សាររ៉ុងក្លឿ ដែលស្ថិតនៅក្នុងដីថៃ នឹងអ្នកដឹកជញ្ជូនទំនិញផ្សេងៗដែល ត្រូវឆ្លងកាត់ច្រកនេះ។ ក្នុងរយៈពេលចុងក្រោយនេះ មានសំណង់ជាច្រើនដែលកើតដុះដាលដូចផ្សិត មានទាំងកាស៊ីណូ សណ្ឋាគារ ឃ្លាំង...
ច្រកមួយនេះមិនសូវមានសកម្មភាពទេថ្វីត្បិតតែវាជាច្រកអន្តរជាតិក៏ដោយ។ នៅត្រើយម្ខាងនៃទន្លេមានច្រកក្អមសំណដែលស្ងប់ស្ងាត់ដូចគ្នា។ ច្រកអន្តរជាតិនេះក៏មិនទាន់មានសំណង់កុះករដូចច្រកដទៃទេ។
ជាខេត្តស្ថិតនៅវាលទំនាបកណ្ដាលនៃទន្លេមេគង្គ ដែលបង្កើតជាព្រំដែនខាងកើតនៃខេត្ត រួមបញ្ចូលនឹងស្រុកស្រីសន្ធរព្រមទាំងកោះសុទិន បង្កើតជាខេត្តមានស្រុក៩ រួមមានស្រុកកងមាស, កោះសូទិន, កំពង់សៀម, ចំការលើ, ជើងព្រៃ, បាធាយ, ព្រៃឈរ, ស្ទឹងត្រង់, ស្រីសន្ធរ និងក្រុង១ គឺក្រុងកំពង់ចាម។ ឈ្មោះនេះមិនមានពាក់ព័ន្ធនឹងជនជាតិខ្មែរអ៊ី...
ថ្មដា ជាឃុំមួយក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាតំបន់ទេសចរណ៍ថ្មីសន្លាងមួយ កំពុងទាក់ទាញភ្ញៀវទេសចរទាំងជិតទាំងឆ្ងាយ។ តំបន់ទេសចរណ៍មួយនេះ នៅជាប់ព្រំប្រទល់កម្ពុជា-ថៃ ដែលថ្មដា ជាច្រកមួយឆ្លងចូលប្រទេសថៃផងដែរ។ រីឯទេសភាពនៅលើភ្នំថ្មដា មើលមួយភ្លែតស្មានតែសមុទ្រឈើដូចនៅមណ្ឌលគិរី និងពពកហោះលើភ្នំបូកគោ។ ថ្មដានៅពេលព្រឹ...
ក្រុមប្រាសាទសំបូរព្រៃគុកដ៏ល្បីល្បាញក្នុងខេត្តនិងរូបដំរីជាន់ខ្លាជាតំណាងឱ្យខេត្តមួយនេះ ដែលស្ថិតនៅចំកណ្ដាលប្រទេសកម្ពុជា។ ខេត្តនេះក៏ជាទីដែលមានបណ្ដាញផ្លូវជាតិបែកទៅខេត្តព្រះវិហារនិងខេត្តសៀមរាបដ៏មានចំណាស់។ ក្រៅពីតំបន់ព្រៃឈើធម្មជាតិព្រៃឡង់ តំបន់បេតិកភណ្ឌវប្បធម៌សំបូរព្រៃគុក ខេត្តនៅមាន សក្ដានុពលនេសាទដ៏ធំធេង ព...
ក្រចេះ ជាឈ្មោះខេត្តដែលតាមវចនានុក្រមគឺជាម្សៅក្រអូបម៉្យាង ប៉ុន្តែឯកសារខ្លះបង្ហាញថា ក្លាយពីភាសាបារាំងថា GATILLE (ហ្គាទីឡេ) តាមឈ្មោះនាយទាហានបារាំងដែលធ្លាប់បោះទីតាំងទីនេះ។ មតិមួយទៀត ថាពាក្យ ក្រចេះ មកពីពាក្យជនជាតិស្ទៀង ហៅក្របីថា ក្រចេ ហើយទីនេះជាកំពង់ចម្លងក្របី មកជួញដូរជាមួយ ជនជាតិខ្មែរ។ ទោះជាយ៉ាងណាទីនេះជា...
អាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ ស្ថិតនៅចម្ងាយ១៨គីឡូម៉ែត្រ ពីក្រុងព្រះសីហនុ។ គឺជាអាកាសយានដ្ឋានអន្តរជាតិទី៣របស់កម្ពុជា។ អាកាសយានដ្ឋាននេះពីដើមមានឈ្មោះថា ព្រលានយន្តហោះកងកេង ដែលត្រូវបានសាងសង់ឡើងនៅទសវត្សរ៍ឆ្នាំ៦០ ដោយសហភាពសូវៀត។ អាកាសយានដ្ឋានបានផ្អាកដំណើរការមួយរយៈក្នុងសម័យសង្គ្រាមស៊ីវិល ហើយបានបើកដំណើរ...
ខេត្តព្រៃវែងមានច្រកព្រំដែនចំណាស់មួយគឺច្រកបន្ទាយចក្រីឆ្លងទៅកាន់ប្រទេសវៀតណាម។ ច្រកនេះក៏ដូចច្រកព្រំដែនដទៃទៀតដែរ គឺមានទីផ្សារ ផ្ទះសំណាក់ កាស៊ីណូ និងអាហារដ្ឋាន។
ខេត្តកំពតមានច្រកព្រំដែនតែមួយគត់ជាមួយប្រទេសវៀតណាម គឺច្រកព្រែកចាក ដែលនៅទីនោះមានសំណង់ អាគារជាច្រើន ពិសេសគឺកាស៊ីណូ សណ្ឋាគារ។ គឺជាច្រកសេដ្ឋកិច្ចមួយសម្រាប់ផ្លាស់ប្ដូរទំនិញរវាងប្រទេសជិតខាង។
ខេត្តកំពង់សឺ្ពសិ្ថតនៅក្នុងតំបន់ខ្ពង់រាបជើងភ្នំក្រវាញ ដែលធ្វើឱ្យមិនសូវសម្បូរទឹកភ្លៀង ប៉ុន្តែជាខេត្តដែលសម្បូរដើមត្នោតច្រើនជាងគេ។ ជាខេត្តដែលនៅជិតរាជធានីជាងគេទី២បន្ទាប់ពីខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ មានសក្ដានុពលសេដ្ឋកិច្ចធំធេងផ្នែកកម្លាំងពលកម្មក្រោមការវិនិយោគធំៗពិបរទេស ជាពិសេស វិស័យសហគ្រាសកាត់ដេរ។ ដំណាំឧស...
ខេត្តដែលមានវ័យចំណាស់ជាងគេក្នុងចំណោមខេត្តរាជធានីទាំង២៥នៃព្រះរាជាណាចក្រកម្ពុជា ដោយមានភ្នំដា ជាភស្តុតាង។ ទឹកដីដ៏យូរលង់នេះសំបូរទៅដោយធនធានប្រវត្តិសាស្រ្តជាច្រើនដែលទាក់ទងនៅសម័យ អាណាចក្រភ្នំ និងសម័យចេនឡា ដែលទីនេះត្រូវបានគេស្គាល់ថា ជាចេនឡាទឹក ហើយក៏ជាដើមកំណើត នៃអាណាចក្រខ្មែរបុរាណដែរ។ ខេត្តមានប្រាសាទបុរាណជាច្...
ខេត្តប៉ៃលិនព័ទ្ធជុំវិញដោយខេត្តបាត់ដំបងត្រូវបានផ្ដាច់ចេញពីខេត្តបាត់ដំបងឱ្យក្លាយជាតំបន់រដ្ឋបាលដាច់ដោយឡែក បន្ទាប់ពីការចុះចូលរបស់ក្រុមខ្មែរក្រហមនៅឆ្នាំ ១៩៩៦។ ប៉ៃលិនត្រូវបានពិភពលោកស្គាល់ថា ជាតំបន់ដែលសំបូរដោយត្បូងពេជ្រមានតម្លៃ ហើយក៏ជាជម្រកចុងក្រោយនៃពួកខ្មែរក្រហមបន្ទាប់ពីបានចាញ់សង្គ្រាម នៅឆ្នាំ ១៩៧៩ និងធ្ល...
កំពង់ផែស្វយ័តភ្នំពេញ គឺជាប្រតិបត្តិករកំពង់ផែកុងតឺន័រអន្តរជាតិមួយ ក្នុងចំណោមកំពង់ផែអន្តរជាតិ២ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាប្រតិបត្តិករកំពង់ផែទន្លេធំជាងគេបំផុតក្នុងប្រទេស ដែលគ្រប់គ្រងផែនៅក្នុងមណ្ឌលអាជីវកម្ម ផែចំនួន៤ លាតសន្ធឹងប្រវែង ១៦០គីឡូម៉ែត្រ ពីខេត្តត្បូងឃ្មុំទៅដល់ព្រំប្រទល់កម្ពុជា-វៀតណាមក្អមសំ...
ច្រកស្ទឹងបត់ ជាច្រកអន្តរជាតិថ្មី (ស្ទឹងបត់-បានណងអៀន) ដែលខណ្ឌដោយស្ពានមិត្តភាពកម្ពុជា-ថៃ ដែលជាជំនួយឥតសំណងពីរាជរដ្ឋាភិបាលថៃមានប្រវែងសរុប៦២០ម៉ែត្រ និងទទឹង១៧ម៉ែត្រ ក្រាលបេតុងកៅស៊ូនៅផ្ទៃខាងលើស្ពាន។ ថវិកាសាងសង់ មានប្រមាណ១៩លានដុល្លារអាមេរិករបស់ភាគីថៃ រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ ប៉ុស្តិ៍ព្រំ...
រាជធានីភ្នំពេញ គឺជាទីដែលមានកេរ្តិ៍ឈ្មោះល្បីក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ច្រើនជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ មានទីតាំងស្ថិតនៅប្រសព្វនៅទន្លេ៤ រួមមានទន្លេមេគង្គលើនិងក្រោម ទន្លេសាបនិងទន្លេបាសាក់ចំមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្ម នយោបាយ និង វប្បធម៌ ដែលជាលំនៅដ្ឋានរបស់ប្រជាព...
ថ្វីត្បិតតែច្រកព្រំដែននេះ មិនមានសកម្មភាពខ្លាំងដូចជាច្រកបាវិតក៏ដោយ វាជាច្រកសេដ្ឋកិច្ចមួយដែរ ជាមួយនឹងប្រទេសវៀតណាម។ នៅទីនេះ ប្រជុំដោយសណ្ឋាគារ និងកាស៊ីណូ ព្រមទាំងមានរមណីយ ដ្ឋានបែបអន្តរជាតិទៀតផង។
ច្រកព្រំដែនជាំក៏ជាច្រកអន្តរជាតិមួយទៀតរវាងកម្ពុជាថៃ ដែលស្ថិតក្នុងតំបន់អន្លង់វែងដែលជាតំបន់ចុងក្រោយនៃកម្លាំងកម្ពុជាប្រជាធិបតេយ្យមុនសមាហរណកម្ម។ តាមច្រកនេះក៏គេច្រើនចេញទៅព្យាបាលជំងឺនៅខេត្តស៊ីសាកេតប្រទេសថៃដែរ។ នៅទីនេះក៏ប្រជុំដោយសណ្ឋាគារ និងកាស៊ីណូ តែក៏មានសកម្មភាពមិនចាញ់ច្រកអូរស្មាច់នោះដែរ។
ច្រកព្រំដែនបាវិត ជាច្រកអន្តរជាតិធំជាងគេជាមួយនឹងប្រទេសវៀតណាម។ ច្រកនេះក៏ជាច្រក សេដ្ឋកិច្ចធំមួយដែរក្នុងការធ្វើពាណិជ្ជកម្ម។ នៅក្រុងបាវិត មានតំបន់សេដ្ឋកិច្ចពិសេស ប្រជុំដោយរោងចក្រ សណ្ឋាគារ និងកាស៊ីណូ ព្រមទាំងមានរមណីយដ្ឋានបែបអន្តរជាតិជាច្រើនទៀត។
ខេត្តព្រៃវែងមានច្រកព្រំដែនថ្មីមួយគឺច្រកម៉ឺនជ័យ។ ច្រកអន្តរជាតិថ្មី។ ថ្វីត្បិតច្រកនេះមិនទាន់ដំណើរការដោយសារ វិបត្តិកូវីដ១៩ ប៉ុន្តែតទៅអនាគតនឹងដើរតួជាច្រកសំខាន់សម្រាប់ទេសចរអន្តរជាតិ។ ច្រកនេះមិនទាន់មានសំណង់ធំដុំឡើយ នៅជុំវិញនោះ។
ខេត្តត្បូងឃ្មុំមានច្រកព្រំដែនមួយជាមួយប្រទេសវៀតណាម គឺច្រកត្រពាំងផ្លុង ដែលនៅទីនោះមានសំណង់ អាគារជាច្រើន ពិសេសគឺកាស៊ីណូ សណ្ឋាគារ។ គឺជាច្រកសេដ្ឋកិច្ចមួយសម្រាប់ផ្លាស់ប្ដូរទំនិញរវាងប្រទេសជិតខាង។
2024 © Royal Academy of Cambodia