វាលធំ ជាតំបន់ធម្មជាតិគ្របដណ្ដប់ដោយវាលស្មៅពណ៌បៃតងខៀវខ្ចីនូវខែវស្សា និងពណ៌មាសនូវខែប្រាំង មានទំហំ១.០៣០ហិកតា។ យោងតាមការសិក្សាស្រាវជ្រាវរបស់លោក Gregory McCann គ្មានតំបន់ធម្មជាតិណានៅប្រទេសកម្ពុជា វៀតណាម ឡាវ ថៃ ម៉ាឡេស៊ី អាចមកប្រកួតសម្រស់ធម្មជាតិវាលធំឡើយ។ នៅវាលធំគេអាចគយគន់ទេសភាព មើលថ្ងៃលិច ថ្ងៃរះនិងសម្រាកបោ...
បឹងនៅជិតក្រុងបានលុងបានក្លាយជាទីរមណីយដ្ឋានដ៏ស្រស់ស្អាត មានទឹកបឹងប្រកបដោយ វិសាលភាពធំធេងរហូតដល់ទៅ៣គីឡូម៉ែត្រការ៉េ។ វារីរតនៈជាឈ្មោះរមណីយដ្ឋានមួយរួមនិងរមណីយដ្ឋានដទៃទៀតនៅក្បែរៗនេះ ស្ថិតនៅតាមមាត់បឹងដ៏ស្ងប់ស្ងាត់។ ទីនេះទេសចរមានតូបសម្រាកលំហែ មានទូកជួលជិះ អាចហែលទឹកលេង មើលទេសភាពទឹកបឹងដ៏ធំធេង និងពិសាអាហារផងដែរ។
វាលរំប្លង់គឺជាវាលថ្មធម្មជាតិរាបស្មើមួយ ដែលជាផ្នែកនៃដែនដីរបស់សហគមន៍ជនជាតិដើមដែលរស់នៅទីនោះ។ នៅលើវាលនេះ មានតែស្មៅដែលចេញផ្កាពេញមួយរដូវវស្សាចាប់ពីខែឧសភា រហូតដល់ខែមករា។ តាមរឿងនិទានតំណាលថា វាលនេះជាទីកម្សាន្តរបស់កុមារនៃកុលសម្ព័ន្ធភ្នំនៅទីនោះ ដែលគេតែងមកលេងនិងបង្ហោះខ្លែងនៅទីនោះ។ មានថ្ងៃមួយ ក្មេងម្នាក់ឈ្មោះរំប...
ខេត្តរតនគិរីក៏ជាខេត្តដែលកំពុងរីកដុះដាលយ៉ាងខ្លាំងផ្នែកទេសចរណ៍ធម្មជាតិ។ ទេសចរអាចជ្រើសរើសសេវាស្នាក់នៅលំហែកាយនៅតាមរីស៊តជាច្រើនជាអាទិ៍ រីស៊តភូមិខ្មែរ, រីស៊តជាងអេង, រីស៊តមល្លិកា ឬរីស៊តភូមយើងជាដើម។ រឺស៊តទាំងនេះសុទ្ធតែប្រកបដោយទេសភាពស្អាតៗ និងតម្លៃពីទាបទៅខ្ពស់តាមការនិយមរបស់ភ្ញៀវ។
មាត់ទន្លេសេសានគឺជាចុងបំផុតនៃផ្លូវជាតិលេខ៧៨A ដែលបែកចេញពីក្រុងបានលុង។ ទន្លេនេះមានឆ្នេរខ្សាច់ពណ៌ស និងមានទឹកថ្លាឆ្វង់ចាំងស្រមោលភ្នំនិងព្រៃឈើសូម្បីនៅក្នុងរដូវរប្រាំង។ ទន្លេសេសានជាទន្លេដែលមានទឹកហូរគ្រប់រដូវកាលពីខាងកើតទៅខាងលិច ដែលតាមបណ្ដោយឆ្នេរខ្សាច់នេះ មានចំណុចជាច្រើនដែលអាចមុជហែលនិងនេសាទត្រីបាន។ អ្នកស្រុក...
ទឹកធ្លាក់មានកម្ពស់រហូតដល១២ម៉ែត្រ ដែលហូរចាក់តាមបណ្ដោយអូរកន្ទាងទៅទន្លេស្រែពក។ ឈ្មោះ "កាទៀង" នេះគឺហៅតាមក្រុមកុលសម្ព័ន្ធជនជាតិភាគតិចគ្រឹងនៅទីនេះ។ គេអាចចុះទៅដល់បាតជ្រោះតាមជណ្ដើរទៅដល់ល្អាងក្រោមលំហូរទឹក។ នៅជ្រុងម្ខាងនៃបាតជ្រោះ មានដើមឈើធំៗបែកមែកសាខាបង្កើតជាម្លប់យ៉ាងត្រជាក់ពីលើទេសចរសម្រាប់ពិសាអាហារ ចំណែកនៅត្...
2024 © Royal Academy of Cambodia