ខេត្តកណ្ដាល

បញ្ជីទាំងអស់

ឃុំពោធិ៍បាន ខេត្តកណ្ដាល
72.7 km ពីរាជធានី
វត្តទួលព្រះរាជា

ផែនទី

អាហារ

សណ្ឋាគារ

62.9 km ពីខេត្តកណ្ដាល

វត្តទួលរាជាមានសំណង់ធំស្កឹមស្កៃដាច់គេបំផុតនៅក្នុងប្រទេសកម្ពុជា។ វត្តនេះមានសំណង់ព្រះពុទ្ធរូបដ៏ធំអាចមើលឃើញពីចម្ងាយ ហើយនិងរូបព្រះពុទ្ធបដិមាប្រក់នាគដ៏ធំមួយ គួរឱ្យស្ញប់់ស្ញែងនិងជាទីគោរពបូជារបស់ពុទ្ធសាសនិក។ នៅទីនេះក្រៅពីការកសាងនៅព្រះពុទ្ធបដិមាដ៏ធំទាំងពីរអង្គនេះ ក៏មានសំណង់ដទៃទៀតជាច្រើន ប៉ុន្តែជាការគួរឲ្យសោក...

ឃុំស្អាងភ្នំ ខេត្តកណ្ដាល
33.0 km ពីរាជធានី
ភ្នំស្អាង

ផែនទី

អាហារ

សណ្ឋាគារ

23.2 km ពីខេត្តកណ្ដាល

ភ្នំស្អាងគឺកន្លែងកម្សាន្តបែបវប្បធម៌ និងធម្មជាតិមួយ ដែលមានវត្តមួយបានសាងសង់នៅលើកំពូលភ្នំ ដែលពីលើនោះយើងអាចមើលឃើញទេសភាពដ៏ស្រស់ស្អាតដែលនៅព័ទ្ធជុំវិញ។ ភ្នំស្អាង មិនមានដើមឈើច្រើន ដូចភ្នំធន្តមន្តទេ ប៉ុន្តែនៅជុំវិញវត្តមានបឹងដ៏ធំមួយសម្បូរទៅដោយត្រី ផ្ការំចង់ និងព្រលិត ហើយក្រៅពីជិះទូក អ្នកទេសចរ អាចរីករាយជាមួយនឹ...

ឃុំរកាកោងទី១ ខេត្តកណ្ដាល
38.8 km ពីរាជធានី
ស្តូបវត្តរកាកោង, ស្តូបវត្តកែវមុនីជោតិ

ផែនទី

អាហារ

សណ្ឋាគារ

48.9 km ពីខេត្តកណ្ដាល

វត្តនេះមានឈ្មោះល្បីល្បាញខាងសំណង់ព្រះវិហារបុរាណដ៏ល្អ ហើយមានប្រវត្តិជូរចត់នាសម័យប៉ុលពត ថាជាមន្ទីរសន្តិសុខ ជាកន្លែងឃុំឃាំងនិងសម្លាប់អ្នកទោសជាច្រើន។ សាក្សីម្នាក់នៅវត្តកែវមុនីជោតិ រកាកោង បាននិយាយថា នៅពេលដែលច្រាំងទនេ្លបាក់ស្រុតចុះទៅក្នុងទឹក ឆ្អឹងជនរងគ្រោះមិនទាន់បានគាស់មួយចំនួនកប់នៅទីតាំងសម្លាប់ប៉ែកខាងត្បូ...

ឃុំកោះឧកញ៉ាតី ខេត្តកណ្ដាល
16.0 km ពីរាជធានី
សួនកម្សាន្តចម្ការស្នេហ៍

ផែនទី

អាហារ

សណ្ឋាគារ

26.2 km ពីខេត្តកណ្ដាល

នៅលើដែនដីកោះនៅកណ្តាលផ្ទៃសាគរនៃទន្លេមេគង្គរមណីយដ្ឋានចម្ការស្នេហ៍ ឬ Silk Island បានទាក់ទាញភ្ញៀវទេសចរទាំងខ្មែរ និងបរទេសចេញចូលមិនចេះដាច់ជារៀងរាល់ថ្ងៃ។ ទីនេះមានសេវាកម្មច្រើនសម្រាប់ម្រើអារម្មណ៍ទេសចរទាំងខ្មែរ និងបរទេសដូចជា ចម្ការដើមមនសម្រាប់ចិញ្ចឹមសត្វដង្កូវនាង ជាប្រភពនៃការផលិតសរសៃសូត្រដ៏ល្អប្រណីត សំណង់ផ្ទ...

សង្កាត់ដើមមៀន ខេត្តកណ្ដាល
10.1 km ពីរាជធានី
ក្រុងតាខ្មៅ

ផែនទី

អាហារ

សណ្ឋាគារ

11 m ពីខេត្តកណ្ដាល

កណ្ដាលគឺជាខេត្តមួយក្នុងចំណោមខេត្តដែលស្ដុកស្ដម្ភជាងគេក្នុងប្រទេស។ ខេត្តមានប្រជាជនប្រមាណ ជាង១លាននាក់ និងផ្ទៃដីជិត៣៦៦០ គីឡូម៉ែត្រការ៉េ ហើយមានដង់ស៊ីតេប្រជាជនខ្ពស់លំដាប់លេខ២ បន្ទាប់ពីរាជធានីភ្នំពេញ។ ប្រជាជនភាគច្រើនក្នុង ខេត្តប្រកបរបរធ្វើស្រែ និងធ្វើការតាមរោងចក្រនានា។ ក្រៅពីនេះ អ្នករស់នៅតាមដងទន្លេមានរបរធ្...

ឃុំភូមិធំ ខេត្តកណ្ដាល
18.9 km ពីរាជធានី
កៀនស្វាយ

ផែនទី

អាហារ

សណ្ឋាគារ

17.5 km ពីខេត្តកណ្ដាល

រមណីយដ្ឋាននេះមានសម្រស់ស្រស់ស្អាត អមជុំវិញខ្ពបទន្លេមេគង្គ ដែលហូរកាត់តំបន់នេះ នាំជីជាតិស្រោចស្រប់ចម្ការដំណាំច្រើនប្រភេទ។ កៀនស្វាយជាឈ្មោះស្រុកមួយនៃខេត្តកណ្ដាល មានខ្ពបមួយ ដែលកាលពីមុនវាមិនមែនជារមណីយដ្ឋានទេ ទើបតែចាប់ផ្តើមបន្ទាប់ពីឆ្នាំ ១៩៧៩ និងមានការទៅលេងកម្សាន្តនៅវត្តកៀនស្វាយក្រៅជាញឹកញាប់ ទើបទីនេះបានក្លា...

ឃុំសំពៅពូន ខេត្តកណ្ដាល
78.1 km ពីរាជធានី
ច្រកអន្តរជាតិជ្រៃធំ

ផែនទី

អាហារ

សណ្ឋាគារ

68.3 km ពីខេត្តកណ្ដាល

ដូចជាច្រកព្រំដែនដទៃទៀតនៅតាមព្រំដេនកម្ពុជាវៀតណាមដែរ ច្រកជ្រៃធំ គឺជាច្រកសេដ្ឋកិច្ចសម្រាប់ផ្លាស់ប្ដូរទំនិញរវាងកម្ពុជា និងវៀតណាម។ នៅច្រកនេះបន្ទាប់ពីមានការសាងសង់ស្ពានរវាងព្រំដែនកម្ពុជាវៀតណាមរួច ក៏មានការអភិវឌ្ឍនូវសណ្ឋាគារនិងកាស៊ីណូជាច្រើនផងដែរ។

ឃុំផ្សារដែក ខេត្តកណ្ដាល
40.0 km ពីរាជធានី
វត្តសន្តិវ័ន

ផែនទី

អាហារ

សណ្ឋាគារ

50.1 km ពីខេត្តកណ្ដាល

ប៉ែកខាងលិចនៃជើងភ្នំព្រះរាជទ្រព្យ មានវត្តមួយដ៏ស្រស់ស្អាត ដែលកសាងឡើងក្រោមការផ្ដួចផ្ដើម របស់ព្រះសពព្រះធម្មវិបស្សនា សំ ប៊ុនធឿន កេតុធម្មោ ជាអធិបតីពុទ្ធមណ្ឌលនិងជាអគ្គនាយកវិបស្សនាធុរៈសិក្សា នៃព្រះរាជណាចក្រកម្ពុជា។ ក្រៅពីសំណង់ទីសេនាសនៈនានាដ៏ស្អេកស្កះ ក្នុងទីវត្តនៅមានស្រះ សំណង់លម្អ ក៏មានតូបសម្រាប់តាជីយាយជីធ្...

ឃុំស៊ីធរ ខេត្តកណ្ដាល
44.6 km ពីរាជធានី
វត្តស៊ីធរ

ផែនទី

អាហារ

សណ្ឋាគារ

54.7 km ពីខេត្តកណ្ដាល

ទីវត្តបុរាណមួយដែលមានព្រះវិហារសង់លើខឿនថ្មបាយក្រៀមនៃប្រាសាទចាស់ និងមានចេតិយ៦សង់ពីឥដ្ឋ។ នៅពេលសព្វថ្ងៃ នេះ គេបានសង់វិហារថ្មី តែនៅមានសល់ចេតិយពីរមួយនៅល្អ មួយទៀតបែកបាក់ តែអាចយល់ទម្រង់បាន។ នៅក្នុងព្រះវិហារមានតម្កល់សិលាចារិក k112។ ទីតាំងនេះមានទាក់ទងនឹងព្រះរាជាដែលសោយរាជ្យនៅទួលបាសាន ហើយជាទីទួលដែលអាចសង់ចេតិយដាក...

ឃុំបន្ទាយដែក ខេត្តកណ្ដាល
32.7 km ពីរាជធានី
វត្តអង្គរជ័យ

ផែនទី

អាហារ

សណ្ឋាគារ

31.3 km ពីខេត្តកណ្ដាល

វត្តនេះមានសំណង់ដែលបានកសាងឡើងឱ្យមើលឃើញកំពូលប្រាំ ដូចជាកំពូលប្រាសាទអង្គរវត្តដែរ។ មុនពេលទៅដល់វត្ត យើងត្រូវឆ្លងកាត់ស្ពានមួយមានប្រវែង១០០ម៉ែត្រ ដែលពីមុនជាស្ពានឫស្សី ហើយប្រកបដោយសំណង់ថ្មីៗជាច្រើនគួរចាប់អារម្មណ៍។ ប៉ុន្តែអ្វីដែលបង្កប់ភាពអស្ចារ្យ គឺនៅចម្ងាយ ប្រមាណ ៥០០ម៉ែត្រខាងលិចវត្ត មានទួលជាកន្លែងសក្ការៈបូជាម...

ឃុំវិហារសួគ៌ ខេត្តកណ្ដាល
38.1 km ពីរាជធានី
វត្តព្រះវិហារសួគ៌

ផែនទី

អាហារ

សណ្ឋាគារ

48.3 km ពីខេត្តកណ្ដាល

វត្តនេះជាទីសក្ការៈបូជានិងជាទីបុរាណដ្ឋានប្រវត្តិសាស្ត្រផងដែរ។ វត្តមានព្រះវិហារពីរនិងចេតិយជាច្រើន ដែលមាននៅសល់វត្ថុបុរាណជាច្រើននៅខាងជើងព្រះវិហារ និងកូនចេតិយមួយធ្វើពីថ្មភក់លាបល័ក្ខ និងទិបមាស។ នៅខាងកើតព្រះវិហារមានត្រពាំងធំមួយដែលមានកូនកោះតូចមួយចំកណ្ដាល។ ផ្តែរបុរាណមួយចំនួនត្រូវបានភ្ជាប់ទៅនឹងបេតុង និងក្នុងខ...

ឃុំរកាជន្លឹង ខេត្តកណ្ដាល
37.1 km ពីរាជធានី
ប្រាសាទវត្តជន្លឹង

ផែនទី

អាហារ

សណ្ឋាគារ

47.3 km ពីខេត្តកណ្ដាល

ក្នុងទីវត្តនេះ មានប្រាសាទសង់ពីថ្មបាយក្រៀម ដែលមានប្រាង្គបីរត់ជួរជើងត្បូងបែរមុខទៅកើត ប្រកបដោយទ្វារ បញ្ឆោតគ្រប់ទិសក្នុងប្រាង្គនីមួយៗ និងមានទ្វារពិតដែលមានស៊ុមជាថ្មភក់។ ក្នុងចំណោមប្រាង្គទាំងបី មានប្រាង្គមួយ សង់ពីឥដ្ឋ ដែលបាក់បែករលំអស់ នៅសល់តែមេទ្វារបញ្ឈរ។ ផ្ដែរទាំងអស់មានបាក់បែកខ្លះ ដែលមានចម្លាក់ស្ថិតក្នុង...

ឃុំផ្សារដែក ខេត្តកណ្ដាល
39.5 km ពីរាជធានី
ចេតិយព្រះរាជវង្សានុវង្ស

ផែនទី

អាហារ

សណ្ឋាគារ

49.6 km ពីខេត្តកណ្ដាល

ចេតិយធំទាំងបីនិងតូចៗមួយចំនួនទៀត ដែលស្ថិតនៅលើភ្នំជ្រុងខាងជើង ត្រូវបានហៅថា “ចេតិយត្រៃត្រិង្ស”។ ចេតិយទាំងនេះ តម្កល់អដ្ឋិធាតុក្សត្រាក្សត្រី ដែលជាព្រះរាជវង្សានុវង្សដែលអាចឡើងទៅដល់តាមផ្លូវទល់មុខវត្តពុទ្ធមណ្ឌលវិបស្សនាធុរៈសន្តិវ័ន។ ចេតិយទាំងនេះតម្កល់ធាតុព្រះរាជវង្សានុវង្សនៃព្រះនរោត្តមនិងព្រះស៊ីសុវត្ថិ ដែលតាម...

ឃុំក្រាំងយ៉ូវ ខេត្តកណ្ដាល
44.0 km ពីរាជធានី
ភ្នំទំពែក

ផែនទី

អាហារ

សណ្ឋាគារ

34.2 km ពីខេត្តកណ្ដាល

តំបន់នេះមានវាលស្រែដ៏ធំ ប្រព័ន្ធធារាសាស្ត្រ និងផ្លូវក្រួសក្រហមពីភូមិមួយទៅភូមិមួយទៀត។ វត្តភ្នំទំពែកបានរៀបចំឲ្យក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរ ដែលមានប្រាសាទសិប្បនិមិត្តប្រាំបីត្រូវបានសាងសង់ឡើង ដាំដើមឈើតាមជើងភ្នំ និងជីកត្រពាំងជាដើម។ លើសពីនេះទៀត វត្តនេះធា្លប់បានរៀបចំដី១ហិកតា សម្រាប់គូស្វាមីភរិយាថ្មី ដាំដើ...

ឃុំព្រែកគយ ខេត្តកណ្ដាល
33.8 km ពីរាជធានី
ភ្នំធន្តមន្ត

ផែនទី

អាហារ

សណ្ឋាគារ

24.0 km ពីខេត្តកណ្ដាល

វត្តនេះបានសាងសង់ឡើងក្នុងឆ្នាំ១៩៥៤ ដោយព្រះសង្ឃមួយអង្គព្រះនាម រ័ត្ន ផាន់។ សព្វថ្ងៃ ដោយមានការផ្គត់ផ្គង់ពីពុទ្ធបរិស័ទ វត្តនេះបានក្លាយជាកន្លែងទាក់ទាញអ្នកទេសចរក្នុងខេត្តកណ្តាល។ ម្យ៉ាងព្រោះគេជឿលើព្រះពុទ្ធបដិមាប្រកបដោយភាពស័ក្តិសិទ្ធិ ម៉្យាងទៀតគឺគេចូលចិត្តទៅលេងកម្សាន្តលើភ្នំក្នុងវត្តនេះ។ វត្តនេះក៏មានសំណល់វត្...

ឃុំទឹកឃ្លាំង ខេត្តកណ្ដាល
29.5 km ពីរាជធានី
វត្តសំពោង

ផែនទី

អាហារ

សណ្ឋាគារ

29.1 km ពីខេត្តកណ្ដាល

នៅវត្តនេះ មានសំណង់បុរាណដល់ទៅពីរ ដែលមួយជាព្រះវិហារដែលមានចំណាស់ជិតមួយសតវត្ស ហើយនិងហោព្រះបាទ (រោងតម្កល់រូបស្នាមព្រះបាទព្រះពុទ្ធ) ដែលមានចារជាសញ្ញាផ្សេងៗ។ ថ្វីបើវត្ត ស្ថិតនៅឆ្ងាយដាច់ពីតីប្រជុំជន តែទីនេះធ្លាប់ត្រូវបានឧបត្ថម្ភដោយព្រះអង្គម្ចាស់មួយអង្គ តួយ៉ាង ដូចជាហោព្រះបាទដែលយើងអាចឃើញនៅទីនេះ។