ខុសពីប្រាសាទល្បើកស្រុតដែលនៅតំបន់ជាមួយគ្នានោះ ប្រាសាទនេះនៅមានរូបរាងនៅសល់ខ្លះ រួមមានប្រាង្គមួយធ្វើពីឥដ្ឋប្រកបដោយក្បូរក្បាច់រចនាដ៏រស់រវើកមានរចនាបថសំបូរ ថ្វីត្បិតតែមានការជីកគាស់កកាយហើយមែន។ សំណល់មេទ្វារមួយធ្វើពីថ្មភក់នៅអែបជញ្ជាំងឥដ្ឋ ដែលនៅសល់ក្រោយពីដំបូលបានរលំបាក់បែកអស់។ ចំណែកសសរពេជ្រនិងផ្ដែរបាត់បង់អស់។...
ឆ្លូងភ្នំព្រះ គឺជាតំបន់វប្បធម៌ និងប្រវត្តិសាស្ត្រមួយនៅទីរួមស្រុកឆ្លូង។ មានអាស្រម និងព្រះពុទ្ធរូបដ៏ធំមួយ ដែលមនុស្សមកពីកន្លែងផ្សេងៗ បានទៅលេងកម្សាន្ត។ គេនិយាយថារូបសំណាកព្រះពុទ្ធនេះ ធ្វើពីឈើតាត្រាវ ដែលអណ្ដែតតាមទន្លេមេគង្គពីប្រទេសឡាវ ហើយមកជាប់នៅនឹងកំពង់ទឹកវត្តមួយ ដែលឥឡូវមានឈ្មោះថា វត្តសិលានទីឆ្លូង។ ឧបាសក...
ព្រែកមួយដែលមានទឹកថ្លាយង់នារដូវប្រាំង អមដោយទេសភាពព្រៃព្រឹក្សាដុះអមសងខាងព្រែកយ៉ាងស្រស់ស្អាត និងមានដើមឫស្សីដោះទេរជាជួរនៅផ្នែកខាងលើនៃព្រែកយ៉ាងស្រស់ស្អាត ជារមណីយដ្ឋានដែលមាននាមថា ព្រែកតាព្រហ្មនោះហើយ។ ទេសចរមកកម្សាន្តទីនេះតែនៅរដូវប្រាំងតែប៉ុណ្ណោះ ព្រោះនៅរដូវវស្សាមានទឹកជន់ជោរមិនអាចចុះលេងបានទេ។ ភ្ញៀវទេសចរណ៍អា...
សហគមន៍ទេសចរណ៍នេះមានបណ្ដុំទេសភាពនៃព្រៃឈើស្រស់ស្អាតដុះអមសងខាងព្រែក ទឹកថ្លាហូរតិចៗមិនដាច់ដ៏ត្រជាក់ស្រេង ដីចម្ការដំណាំបៃតងខ្ចីនៅជុំវិញ ដែលជាទីតាំងដ៏ល្អសម្រាប់លម្ហែកាយ និងស្ទូចត្រី។ ភ្ញៀវចុះពីផ្លូវជាតិចម្ងាយតែជាង ១ គីឡូម៉ែត្រ ប៉ុណ្ណោះនឹងទៅដល់ហើយ។ ព្រៃឫស្សី ស្មៅ និងដើមឈើខ្ពស់ៗដុះស្រោងអមផ្លូវចូល។ ទីនេះមានត...
ប្រាសាទតែមួយគត់ក្នុងខេត្តដែលអាចទៅដល់ដោយស្រួល បន្សល់រូបរាងតែជាគំនរឥដ្ឋបែកបាក់និងសំណល់ជញ្ជាំងតិចតួចគួរឱ្យសោកស្ដាយពន់ពេក។ ក្រៅពីនេះក្នុងខេត្តមានប្រាសាទដទៃទៀតដែលនៅកប់ក្នុងទីឆ្ងាយមិនទាន់មានផ្លូវធ្វើដំណើរទេសចរណ៍ទៅដល់ដោយស្រួលបានដូចជាប្រាសាទល្បើកស្រុត ប្រាសាទព្រះធាតុខ្វាន់ពីរជាដើម។ លោកយាយដែលជាអ្នកនៅថែរក្សាអ...
ក្រចេះ ជាឈ្មោះខេត្តដែលតាមវចនានុក្រមគឺជាម្សៅក្រអូបម៉្យាង ប៉ុន្តែឯកសារខ្លះបង្ហាញថា ក្លាយពីភាសាបារាំងថា GATILLE (ហ្គាទីឡេ) តាមឈ្មោះនាយទាហានបារាំងដែលធ្លាប់បោះទីតាំងទីនេះ។ មតិមួយទៀត ថាពាក្យ ក្រចេះ មកពីពាក្យជនជាតិស្ទៀង ហៅក្របីថា ក្រចេ ហើយទីនេះជាកំពង់ចម្លងក្របី មកជួញដូរជាមួយ ជនជាតិខ្មែរ។ ទោះជាយ៉ាងណាទីនេះជា...
ទំនប់ទឹកមួយនេះស្ថិតនៅមិនឆ្ងាយពីទីរួមស្រុកស្នួលបានក្លាយទៅជារមណីយដ្ឋានពេញនិយមរបស់អ្នកស្រុក ដោយមានការសង់ជាតូបទទួលទេសចរជិតឆ្ងាយជាច្រើន។ ទីនេះមានទឹកច្រើនតាមរដូវកាលអាចឱ្យការចូលទៅកម្សាន្តមានភាពអ៊ូអរ ជាពិសេសនៅរដូវបុណ្យទាននានា។
2024 © Royal Academy of Cambodia