វត្តគរ ជាវត្តដែលមានប្រវត្តិយូរលង់ ហើយជាវត្តដែលត្រូវបានចាត់ទុកជាវត្តទេសចរណ៍ផងដែរ។ វត្តនេះត្រូវបានកសាងឡើងតាំងពី ព.ស ២៤៥៧ ដោយឧបាសក តូច និងឧបាសិកា យិប រួមនិងយាយ ផែ ដែលជាម្ចាស់កម្មសិទ្ធិដីនោះ ព្រមទងការជ្រោមជ្រែងពីសំណាក់ពុទ្ធបរិស័ទជាច្រើន។ ឈ្មោះវត្តនេះមកពីកាលគេកសាងដំបូងនៅទីនោះមានគំនរថ្ម និងឥដ្ឋ ជាច្រើន។ ព្រះវិហារជាប្រភេទព្រះវិហារជហ្វា៦ មានស្លាបដំបូល ២ជាន់ រចនាជាហោជាងលយ។ ព្រះវិហារវត្តនេះ មានចម្លាក់ឈើទិបទមាស ចំណែកហោជាងវិញ ធ្វើពីឈើបិទកញ្ចក់សំណ។ ជញ្ជាំងព្រះវិហារមានគំនូរបុរាណដែលគូរនៅឆ្នាំ ១៩៤៧ និងឆ្នាំ ១៩៥៤។