នេះគឺជាច្រកព្រំដែនទ្វេភាគីកម្ពុជាថៃ ដែលជាច្រកសេដ្ឋកិច្ចនាំទំនិញចេញចូល ពីខេត្តបាត់ដំបង ស្រុកសំពៅលូនទៅប្រទេសថៃ។ នៅទីនេះ ក៏មានឃ្លាំង និងផ្ទះសំណាក់ដែរ ប៉ុន្តែមិនទាន់មានភាពអ៊ូអរខ្លាំងទេ។
ច្រកព្រំដែនចាំយាម ដែលជាច្រកសេដ្ឋកិច្ចមួយរវាងកម្ពុជា ថៃ។ តាមច្រកនេះមានការដឹកជញ្ជូនជាពិសេសបន្លែនិងផ្លែឈើចូលមកពីប្រទេសថៃ។ ក្រៅពីតួនាទីជាច្រកសេដ្ឋកិច្ចនោះ វាជាច្រកព្រំដែនអន្តរជាតិផងដែរ ដែលទេសចរណ៍ក្រៅប្រទេសអាចចេញចូលតាមនេះបាន។ ដូច្នេះហើយទើបគេសង្កេតឃើញមានកាស៊ីណូនិងសណ្ឋាគារទំនើបៗនៅទីនេះផងដែរ។ ប្រជាពលរដ្ឋខ្ម...
ខេត្តព្រៃវែងមានច្រកព្រំដែនចំណាស់មួយគឺច្រកបន្ទាយចក្រីឆ្លងទៅកាន់ប្រទេសវៀតណាម។ ច្រកនេះក៏ដូចច្រកព្រំដែនដទៃទៀតដែរ គឺមានទីផ្សារ ផ្ទះសំណាក់ កាស៊ីណូ និងអាហារដ្ឋាន។
ខេត្តរតនគិរីបង្កើតឡើងក្នុងឆ្នាំ១៩៥៩ ដោយសម្ដេចព្រះនរោត្តម សុរាម្រិត មានទីតាំងរដ្ឋបាលដំបូងនៅស្រុកបរកែវ បន្ទាប់មកនៅស្រុកលំផាត់ ហើយក្រោយឆ្នាំ ១៩៧៩ លើកមកវើនសៃ រួចទើបចុងក្រោយបំផុតមកក្រុងបានលុងសព្វថ្ងៃ។ ឈ្មោះខេត្តផ្សារភ្ជាប់ទៅនឹងតំបន់ដែលសម្បូរដោយរ៉ែត្បូងពណ៌លឿង នៅបរកែវ និងជាតំបន់ខ្ពង់រាបមានភ្នំជាច្រើន។ ខេត្...
ច្រកមួយនេះមិនសូវមានសកម្មភាពទេថ្វីត្បិតតែវាជាច្រកអន្តរជាតិក៏ដោយ។ នៅត្រើយម្ខាងនៃទន្លេមានច្រកក្អមសំណដែលស្ងប់ស្ងាត់ដូចគ្នា។ ច្រកអន្តរជាតិនេះក៏មិនទាន់មានសំណង់កុះករដូចច្រកដទៃទេ។
ព្រៃវែង គឺជាខេត្តមួយនៅភាគខាងកើតនៃប្រទេសកម្ពុជា ដែលមានមូលដ្ឋានសេដ្ឋកិច្ច គឺដំណាំស្រូវ។ ជាតំបន់ទំនាបភាគច្រើនទើបខេត្តនេះជួបវិបត្តិជន់លិចលង់ ឬរាំងស្ងួតជាញឹកញាប់។ ថ្វីត្បិតតែយ៉ាងនេះក្ដី ខេត្តដ៏ចំណាស់មួយនេះមានប្រជាជនរស់នៅកុះករ រហូតដល់ជាង ១លាននាក់ (លេខ៣ក្នុងប្រទេស បន្ទាប់ ពីភ្នំពេញនិងកណ្ដាល) នឹងដង់ស៊ីតេខ្ព...
ខេត្តកំពតមានច្រកព្រំដែនតែមួយគត់ជាមួយប្រទេសវៀតណាម គឺច្រកព្រែកចាក ដែលនៅទីនោះមានសំណង់ អាគារជាច្រើន ពិសេសគឺកាស៊ីណូ សណ្ឋាគារ។ គឺជាច្រកសេដ្ឋកិច្ចមួយសម្រាប់ផ្លាស់ប្ដូរទំនិញរវាងប្រទេសជិតខាង។
ក្នុងនាមជាខេត្តល្បីខាងផលិតក្អមឆ្នាំងនិងគ្រឿងប្រើប្រាស់មានគុណភាពល្អធ្វើអំពីដី ខេត្តកំពង់ឆ្នាំង អាចមានប្រវត្តិឈ្មោះជាប់ទាក់ទងនឹងមូលហេតុខាងលើ។ ក្រៅពីលក្ខណៈពិសេសនេះ ខេត្តនៅមានសំណល់ បុរាណវត្ថុដ៏ច្រើននៅតំបន់កំពង់លែងជាអាណាខេត្តពីដើម។ ដោយខេត្តនៅជាប់ជួរភ្នំក្រវាញ សក្ដានុពល ទេសចរណ៍ក៏មានច្រើនកន្លែងដែលធ្វើឱ្យខេ...
ទីនេះគឺច្រកព្រំដែនអន្តរជាតិកម្ពុជាថៃ ដែលជាច្រកសេដ្ឋកិច្ចនាំទំនិញចេញចូល ពីខេត្តបាត់ដំបង ស្រុកកំរៀងទៅប្រទេសថៃ ក៏ប៉ុន្តែខ្មែរយើងភាគច្រើនហៅច្រកនេះថា ឡែម តាមឈ្មោះថៃទៅវិញ។ នៅទីនេះ ក៏មានឃ្លាំង និងផ្ទះសំណាក់ និងកាស៊ីណូដែរ។
ថ្មដា ជាឃុំមួយក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាតំបន់ទេសចរណ៍ថ្មីសន្លាងមួយ កំពុងទាក់ទាញភ្ញៀវទេសចរទាំងជិតទាំងឆ្ងាយ។ តំបន់ទេសចរណ៍មួយនេះ នៅជាប់ព្រំប្រទល់កម្ពុជា-ថៃ ដែលថ្មដា ជាច្រកមួយឆ្លងចូលប្រទេសថៃផងដែរ។ រីឯទេសភាពនៅលើភ្នំថ្មដា មើលមួយភ្លែតស្មានតែសមុទ្រឈើដូចនៅមណ្ឌលគិរី និងពពកហោះលើភ្នំបូកគោ។ ថ្មដានៅពេលព្រឹ...
កណ្ដាលគឺជាខេត្តមួយក្នុងចំណោមខេត្តដែលស្ដុកស្ដម្ភជាងគេក្នុងប្រទេស។ ខេត្តមានប្រជាជនប្រមាណ ជាង១លាននាក់ និងផ្ទៃដីជិត៣៦៦០ គីឡូម៉ែត្រការ៉េ ហើយមានដង់ស៊ីតេប្រជាជនខ្ពស់លំដាប់លេខ២ បន្ទាប់ពីរាជធានីភ្នំពេញ។ ប្រជាជនភាគច្រើនក្នុង ខេត្តប្រកបរបរធ្វើស្រែ និងធ្វើការតាមរោងចក្រនានា។ ក្រៅពីនេះ អ្នករស់នៅតាមដងទន្លេមានរបរធ្...
2024 © Royal Academy of Cambodia