មុនឆ្នាំ១៩៧៥ ទួលស្លែងគឺជាវិទ្យាល័យមួយ។ នៅពេលដែលពួកខ្មែរក្រហមឡើងកាន់អំណាច វិទ្យាល័យនេះត្រូវបានប្រែក្លាយទៅជាមន្ទីរឃុំឃាំងស-២១ និងជាកន្លែងសួរចម្លើយអ្នកទោស ក្រោយមកក្លាយជាសារមន្ទីរអំពើប្រល័យពូជសាសន៍នៅកម្ពុជា។ មន្ទីរស.២១ ជាកន្លែងឃុំឃាំងសួរចម្លើយធ្វើទារុណកម្មយ៉ាងសាហាវព្រៃផ្សៃ និង សម្លាប់ក្រោយពេលបានបំពេញ សំ...
នៅក្បែរបរិវេណមន្ទីរសន្ដិសុខធ្លកជិតវត្តធ្លក មានរណ្ដៅកប់សាកសពរួមចំនួន៤១រណ្ដៅ ប៉ុន្ដែ មានតែរណ្ដៅ៣ប៉ុណ្ណោះដែលត្រូវបានគាស់កាលពីឆ្នាំ១៩៨២។ ឆ្អឹងសាកសពចំនួន៩៣២នាក់ដែល ប្រជាជនគាស់បានពីរណ្ដៅទាំង៣ ត្រូវបានយកទៅតម្កល់នៅក្នុងមន្ទីរបូជនីយដ្ឋានវត្តធ្លក ដែលមានចម្ងាយ ប្រហែល១គីឡូម៉ែត្រពីកន្លែងគាស់សាកសព។ សាក្សីមិនស្គាល...
ឡពិឃាដភ្នំទ្រង់បាត គឺជាកន្លែងដុតសពមនុស្សកាលពីរបបខ្មែរក្រហម។ ប្រជាជន១៧មេសាភាគច្រើនបានត្រូវសម្លាប់នៅទីនោះ។ ឡពិឃាដ គ្រាន់តែជាឈ្មោះដែលប្រជាជនគ្រប់គ្នានាំគ្នាហៅបន្ទាប់ពី របបខ្មែរក្រហមត្រូវដួលរលំប៉ុណ្ណោះ។ ប្រជាជនបានបកស្រាយថា ប្រជាជនជម្លៀសដែលត្រូវបានសម្លាប់ ត្រូវខ្មែរក្រហមដុតជាមួយនឹងអង្កាមដើម្បីយកផេះ និងកម...
មន្ទីរបូជនីយដ្ឋាននៅកណ្ដាលវាលសង់ជារបៀបរោងអ្នកតាមានជញ្ជាំងឥដ្ឋនិងដំបូលប្រក់ក្បឿង ស្ថិតនៅក្នុងបរិវេណវត្តពោធិ៍ ភូមិពោធិ៍ ឃុំថ្មី ស្រុកកំពត ខេត្ដកំពត មានតម្កល់អដ្ឋិធាតុជនរងគ្រោះចំនួន៧៥ នាក់។ គំនរឆ្អឹងដែលស្ថិតនៅចំកណ្ដាលមន្ទីរបូជនីយដ្ឋាននាពេលបច្ចុប្បន្ននេះ ពុំមានការរៀបចំត្រឹមត្រូវ ឡើយ ហើយឆ្អឹងដែលនៅសេសសល់គឺ...
រហូតមកដល់ឆ្នាំ១៩៩៥ ចៅអធិការវត្តបឹងរ៉ៃបានប្រើប្រាស់កុដិធំចំនួន២កន្លែងដែលខ្មែរក្រហម ធ្លាប់បានប្រើប្រាស់ធ្វើជាមន្ទីរសន្ដិសុខធំជាងគេប្រចាំស្រុកស្វាយជ្រុំ ធ្វើជាកុដិសម្រាប់ព្រះសង្ឃគង់ដដែល ហើយនៅឆ្នាំ១៩៨២ ឆ្អឹងលលាដ៏ក្បាលសាកសពចំនួន៣៣០ ដែលគាស់ចេញពីរណ្ដៅកប់សាកសពរួមមួយ ចំនួនក្នុងចំណោមរណ្ដៅសាកសពទាំង២៨រណ្ដៅដែលស្...
វត្តតាំងក្រសាំង គឺជាអតីតទីតាំងប្រាសាទបុរាណមួយកាលពីស.វ.ទី៧ ប៉ុន្តែសព្វថ្ងៃគេ បានកសាងព្រះវិហារពីលើទួលប្រាសាទ ធ្វើឱ្យបាត់បង់ស្លាកស្នាមបុរាណទាំងស្រុងទៅហើយ។ នៅក្នុងទីវត្តនេះមានចេតិយមួយសងបែរមុខទៅស្រះទឹក ប៉ុន្តែមិនមានការថែទាំដិតដល់ទេ។ នៅលើធ្នើរមានតំកល់ធាតុមួយចំនួន ដែលត្រូវបានប្រមូលមកពីទីតាំងសម្លាប់នានាក្នុ...
មន្ទីរបូជនីយដ្ឋាននៅវត្តអង្គសេរីសួស្ដី ធ្លាប់បានដាក់តម្កល់អដ្ឋិធាតុយ៉ាងច្រើន ដែលត្រូវបានគាស់ចេញពីទីតាំងសម្លាប់នៅជ្រលងត្រើង ដែលស្ថិតនៅតាមដងផ្លូវពីព្រែកព្នៅទៅកាន់ភ្នំ ប្រសិទ្ធិត្រៃត្រឹង្គ។ ប៉ុន្តែសព្វថ្ងៃនេះ យើងឃើញនៅសល់តិចតួចបំផុត។ សាក្សីជាច្រើនដែលជាអ្នកធ្លាប់ចូល រួមគាស់រណ្ដៅសាកសពនៅប្រឡាយតាប៉ិ និងនៅជ្រ...
ប្រជាជនបានចូលរួមគាស់រណ្ដៅសាកសពកាលពីឆ្នាំ១៩៨៣ នៅទីតាំងសម្លាប់ដែលស្ថិតនៅចន្លោះភ្នំកូនខ្លា ភ្នំស្វាយ ភ្នំជញ្ជាំង និងរណ្ដៅនៅតាមជើងភ្នំក្នុងចម្ការខ្នុរ ដែលបច្ចុប្បន្នជាចម្ការដំណាំរបស់អ្នកស្រុក ដើម្បីរកមាសដែលជាប់នៅនឹងខ្លួនសាកសព។ ឆ្អឹងដែលសេសសល់ក្រោយការគាស់ ត្រូវប្រជាជនប្រមូលនិងជញ្ជូនយកមកដាក់តម្កល់ទុកនៅក្នុ...
ឆ្អឹងដែលជញ្ជូនមកពីទីតាំងសម្លាប់នៅព្រៃគោកត្រាច គោកតាម៉ុល និងពីកន្លែងផេ្សងទៀតក្នុងស្រុកភ្នំស្រុក ត្រូវយកមកដាក់តម្កល់នៅក្នុងបូជនីយដ្ឋានក្នុងវត្តវិសេសមុនីសត្ថាវាទហៅវត្តបូព៌។ មានឆ្អឹងលលាដ៏ក្បាល និងឆ្អឹងអវៈយវៈជាច្រើនដែលដាក់តម្កល់ក្នុងបូជនីយដ្ឋាននេះ ត្រូវទទួលរងការបែកបាក់ និងពុកផុយ។ ពេលក្រោយមកគេបានកសាងស្តូប...
ផ្ទះតូចមួយដែលជាទីឃុំខ្លួនប៉ុលពតមុនស្លាប់ ស្ថិតនៅមិនឆ្ងាយពីពយតារួននោះទេ។ ទីនេះមានផ្ទាំងដែលចារឹកពីប្រវត្តិនៃមេដឹកនាំម្នាក់នេះ រហូតដល់ចុងបញ្ចប់នៃជីវិត។ កន្លែងដែលក្រុមខ្មែរក្រហមគ្នាឯងកាត់ទោសប៉ុលពត ស្ថិតនៅតាមផ្លូវជិតច្រកជាំ ចំណែកផ្ទះតាម៉ុកលើខ្នងភ្នំក៏មានដាក់ស្លាកសម្គាល់ដែរ។ គេដឹងថាប៉ុលពត បានសម្លាប់សហសេវិ...
នៅក្នុងភូមិស្រែតាជ័យ មន្ទីរបូជនីយដ្ឋានតម្កល់អដ្ឋិធាតុជនរងគ្រោះសម័យខ្មែរក្រហមមួយ បានត្រូវបង្កើតឡើងនៅក្បែរណ្ដៅសាកសពជាច្រើនក្នុងទីតាំងសម្លាប់នៅបន្ទាយចាស់។ អដ្ឋិធាតុដែលយកមកពីរណ្ដៅសាកសពបន្ទាយចាស់ ពីមន្ទីរសន្ដិសុខសុវណេ្ណ និងពីខាងមុខសាលាស្រុកទឹកផុស ត្រូវយកមកដាក់តម្កល់នៅក្នុងបូជនីយដ្ឋាននេះទាំងអស់។
វត្តសូរភី ហៅ កកោះមានបន្សល់ទុកស្លាកស្នាមឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ រួមមាន ខ្នោះជាច្រើនត្រូវបានដាក់តម្កល់ក្នុងបូជនីយដ្ឋានមួយជាមួយអដ្ឋិធាតុមួយចំនួន ដែលត្រូវបានគាស់ដោយប្រជាជននៅជុំវិញបរិវេណវត្តនេះកាលពីឆ្នាំ១៩៨០។ កន្លែងតម្កល់អដ្ឋិធាតុ ស្ថិតនៅខាងកើតឈៀងខាងត្បូងព្រះវិហារ ដែលនៅថ្ងៃ២០ ឧសភា ស្ទើរតែរៀងរាល់ឆ្នាំ...
ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ ទីនេះក្លាយជាជាកន្លែងឃុំឃាំង ធ្វើទារុណកម្ម និង ជាកន្លែងសម្លាប់មនុស្សយ៉ាងសាហាវព្រៃផ្សៃបំផុត។ បច្ចុប្បន្ននេះវត្តសំរោងក្នុង បានក្លាយទៅជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តផង និងបូជនីយដ្ឋានប្រល័យពូជសាសន៍ដែលគួរឱ្យចាប់អារម្មណ៍ផងដែរ។ នៅឆ្នាំ១៩៨០ អដ្ឋិធាតុជាច្រើនត្រូវបានគាស់...
ដោយស្ថិតនៅចម្ងាយប្រហែលជា១៧គីឡូម៉ែត្រភាគខាងត្បូងរាជធានីភ្នំពេញ វាលពិឃាដ បឹងជើងឯកគឺជាអតីតចម្ការនិងជាកន្លែងបញ្ចុះសពចិន។ ទីនោះធ្លាប់ជាកន្លែង ដែលពួកខ្មែរក្រហមយកអ្នកទោសរាប់ពាន់នាក់ទៅប្រហារជីវិតរវាងឆ្នាំ១៩៧៥ និងឆ្នាំ១៩៧៩។ បច្ចុប្បន្ន ទីនោះត្រូវបានគេស្គាល់ថាជា វាលពិឃាដ។ រណ្តៅធំៗដែលមានសាកសពរាប់ពាន់ ត្រូវបានគ...
នៅឆ្នាំ១៩៨២ រណ្ដៅចំនួនប្រហែល៥៦រណ្ដៅស្ថិតនៅជុំវិញបរិវេណវត្តព្រែកដាច់ ត្រូវបានគាស់ដោយប្រជាជនក្នុងភូមិ។ ឆ្អឹងដែលគាស់បានត្រូវជញ្ជូនយកទៅដាក់នៅមន្ទីរបូជនីយដ្ឋានមួយ ដែលសាងសង់ឡើងនៅលើទីតាំងដែលជាអតីត មន្ទីរសន្ដិសុខ១៨ ឬមន្ទីរសន្ដិសុខព្រែកដាច់។ នៅពេលបច្ចុប្បន្ននេះ អដ្ឋិធាតុមួយចំនួនបានពុកផុយ ហើយដោយសារមានតម្រូវកា...
អដ្ឋិធាតុជនរងគ្រោះដែលស្ថិតនៅតាមល្អាងផេ្សងៗនាភ្នំសំពៅ ដូចជាល្អាងល្ខោនឬល្អាងតែងខ្លួនជាដើម ត្រូវបានប្រមូលមកដាក់តម្កល់នៅកន្លែងតែមួយគឺ ល្អាងគីរីរម្យ។ ល្អាងនេះមានតម្កល់អដ្ឋិធាតុមិនច្រើនប៉ុន្មានទេ ហើយក៏ពុំមានសាងសង់ជាមន្ទីរបូជនីយដ្ឋានធំដុំសម្រាប់ដាក់តម្កល់ដែរ។ ជារៀងរាល់ឆ្នាំ ជាពិសេសនៅរដូវភ្ជុំបិណ្ឌ និងចូលឆ្...
វត្តនេះជាប់ចំណាត់ថ្នាក់ជាវត្តទេសចរណ៍ប្រចាំខេត្ត ដោយសារក្បាច់រចនារស់រវើកនៃព្រះវិហារ និងឧបដ្ឋានសាលា។ លើសពីនោះទៀត វត្តក៏មានប្រវត្តិនិងសំណល់ព្រះវិហារ១ទៀត ក្នុងសម័យសង្គមរាស្ត្រនិយម ដែលវត្តនេះធ្លាប់មានព្រះវិហារដល់ទៅពីរ ទើបមានឈ្មោះបែបនេះ។ វត្តនេះក៏មានមន្ទីរបូជនីយដ្ឋាននៃរបបប្រល័យពូជសាសន៍ មានតម្កល់អដ្ឋិធាតុដ...
ស្លាកស្នាមចុងក្រោយបំផុតនៃរបបខ្មែរក្រហម ដែលប្រយុទ្ធតតាំងនៅភាគខាងជើងនៃប្រទេស។ នៅទីនេះមេដឹកនាំខ្មែរក្រហមបានភៀសខ្លួនមកបោះទីតាំង ដែលមានតាម៉ុកជាមេបញ្ជាការ ហើយបានរៀបចំជាផ្ទះមួយមានកន្លែងប្រជុំ លេណដ្ឋាន ប៉ុស្តិវិទ្យុផ្សព្វផ្សាយ ព្រមទាំងទ្រុងសម្រាប់ដាក់អ្នកទោសផងដែរ។ តំបន់នេះត្រូវបានរៀបចំនិងគ្រប់គ្រងដោយខ្មែរក្...
វត្តនេះ មានមន្ទីរបូជនីយដ្ឋានដ៏ល្អប្រណិតមួយធ្វើពីបេតុងមានពីរជាន់ ដែលកសាងឡើងក្នុងឆ្នាំ១៩៩៣។ មន្ទីរបូជនីយដ្ឋាននេះ មានដាក់តម្កល់អដ្ឋិធាតុជនរងគ្រោះដែលយកមកពីភូមិឫស្សី និងភូមិបំពង់ចាក់។
បរិវេណជុំវិញវត្តសមេ្ដចមុនី គឺជាអតីតទីតាំងសម្លាប់មនុស្សរបស់ខ្មែរក្រហម។ ទីតាំងទាំងនោះគឺព្រៃគោកល្វា ព្រៃគោកជ្ររត់ ភូមិត្នោតជោ (ភូមិចាស់) ព្រៃពោធិតាវ៉ា ព្រៃពោធិចារ្យ ព្រៃពោធិតាមឿន ព្រៃពោធិតាកុយ និងព្រៃតាន័យ ហៅព្រៃខ្មោច។ ចំណែកក្នុងបរិវេណវត្តគឺជាមន្ទីរសន្ដិសុខ។ ក្រោយឆ្នាំ១៩៧៩ រណ្ដៅខ្លះត្រូវបានគាស់ ហើយអដ្ឋ...
អដ្ឋិធាតុជាច្រើន ត្រូវបាននាំយកទៅតម្កល់ទុកនៅក្នុងចេតីយដ៏សមរម្យមួយ ដែលជាស្តូបតម្កល់អដ្ឋិធាតុជនរងគ្រោះក្នុងរបបខ្មែរក្រហម។ ស្ដូបមានខឿនពីរជាន់ទំហំជិតបួនម៉ែត្របួនជ្រុងតម្កល់លលាដ៍និងឆ្អឹងរបស់ជនរងគ្រោះដែលត្រូវបានសម្លាប់ក្នុងទីវត្តអដ្ឋិការាម ដែលនៅសម័យនោះជាមន្ទីរសន្តិសុខ។ នៅឆ្នាំ១៩៩៥ ប្រជាជនបានចាប់ផ្ដើមជួសជុល...
2024 © Royal Academy of Cambodia