បច្ចុប្បន្នទឹកធ្លាក់៩ជាន់ត្រូវបានគេចាត់បញ្ចូលជាគោលដៅទេសចរណ៍របស់ខេត្តផងដែរ។ នៅតំបន់នេះ អ្នកទេសចរមានភាពស្រស់ស្រាយសប្បាយជាមួយនឹងខ្យល់អាកាសត្រជាក់បរិសុទ្ធមានទឹកធ្លាក់ជាដំណាក់ៗកាត់ពីលើផ្ទាំងថ្មដាតូចធំ។ ទីនេះមានជ្រលងភ្នំខ្ពស់ទាប មានព្រៃព្រឹក្សា វល្លិឈើព្រៃនិងទឹកហូរធ្លាក់តាមបណ្តោយកម្រាលថ្មដាថ្លាដូចកញ្ចក់។...
រមណីយដ្ឋាននេះមានលក្ខណៈស្រដៀងគ្នាទៅនឹងទីដទៃនៃតំបន់នេះ ដោយស្ថិតនៅជាប់ទឹកធ្លាក់ហើយបានកែឆ្នៃជាតំបន់កម្សាន្ត។ ទីនេះស្ថិតនៅផ្នែកខាងលើនៃខ្សែទឹកឈូជាប់នឹងទំនប់វារីអគ្គិសនី។
ភ្នំកំពង់ត្រាច មានល្អាងថ្មកំបោរនិងភ្នំមួយនៅក្បែរនោះផងដែរ។ កាលពីដើមទីនេះធ្លាប់ជាល្អាងមួយ យ៉ាងធំនៅចំកណ្តាលភ្នំ ប៉ុន្តែក្រោយមកមានថ្មមួយផ្ទាំងយ៉ាងធំបាក់ហើយបិទកន្លែងនោះបាត់ទៅ។ នៅក្នុងល្អាងភ្នំនោះ គេឃើញទីសក្ការបូជា និងមានអក្សរចារឹកលើជញ្ជាំងថ្មផងដែរ។ រមណីយដ្ឋាននេះ មានល្អាងតូចធំជាច្រើន ជាពិសេស មានអណ្តូងមួយម...
ដំណើរកម្សាន្តសប្បាយជាមួយនឹងទូកកម្សាន្តតាមដងព្រែកកំពត នៅពេលល្ងាចដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធតាមដងស្ទឹងកំពត បន្ទាប់ពីហត់នឿយក្នុងការងារ។ ជិះទូកកម្សាន្តតាមដងព្រែកកំពត គេអាចមើលថ្ងៃលិច មើលអំពិលអំពែកនៅពេលរាត្រី តាមទូកទេសចរណ៍។ ទូកនេះមានចេញដំណើរពេលល្ងាចនៅម៉ោង ៦ល្ងាច និងត្រលប់មកច្រាំងវិញនៅម៉ោង ៨ យប់ ដែលនៅល...
ទំនប់ម្លិច បានក្លាយជាតំបន់លម្ហែថ្មីមួយនៅតំបន់ចន្លោះខេត្តតាកែវនិង កំពត។ ពីអតីតកាល ខ្មែរក្រហមបានបង្ខំឲ្យប្រជាជនឱ្យសាងសង់ទំនប់ទឹកល្ហល្ហេវនេះឡើងដើម្បីបម្រើកសិកម្មនាអំឡុងឆ្នាំ១៩៧៧។ ប៉ុន្តែអាងទឹកជាប់អតីតកាលជូរចត់ ឥឡូវបានប្រែជាទីសប្បាយសម្រាប់ប្រជាជនខ្មែរ។ អាងទឹកសាបថ្លាឆ្លុះ បានព័ទ្ធដោយសម្រស់បៃតងស្រស់នៃព្រៃ...
ទំនប់ទឹកនេះបានកសាងឡើងតំណាលគ្នានឹងសំណង់នានាលើខ្នងភ្នំនេះ ដើម្បីស្តុកទឹកទុកប្រើប្រាស់។ បឹងបូកគោជាប្រភពទឹកតែមួយគត់ដែលផ្គត់ផ្គង់តម្រូវការលើភ្នំនេះ ទើបតម្រូវឱ្យមានការទប់ ដោយទំនប់នេះតាំងពីជំនាន់បារាំងមកកសាងទីនេះ ហើយនៅតែបានប្រើប្រាស់រហូត។ មានស្ថានីយបូមទឹកយកទៅអាង និងទំនប់ចាស់ ដែលហៅថាទំនប់បារាំង។
រមណីយដ្ឋាននេះបានកសាងឡើងដោយអាណានិគមនិយមបារាំងនៅឆ្នាំ១៩២២ ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ ដោយលោក ហ្វ្រង់ស្វាបូដ្វាំង ជារ៉េស៊ីដង់សុប៉េរីយើរ នៅប្រទេសកម្ពុជា ហើយសម្ពោធជាផ្លូវការ នៅឆ្នាំ ១៩២៥។ ភ្នំបូកគោគឺជាកន្លែងកម្សាន្តសម្រាប់ពួកអាណានិគមបារាំង ដែលត្រូវការផ្លាស់ប្តូរបរិយាកាសពីតំបន់វាលទំនាបទៅតំបន់ភ្នំក្បែរមា...
មន្ទីរបូជនីយដ្ឋានតាម៉ន២បានផ្លាស់ប្ដូរពីទីតាំងចាស់ទៅកាន់អាគារថ្មីមួយធ្វើពីបេតុង និងទ្វារដែក។ អដ្ឋិធាតុដែលមាននៅក្នុងមន្ទីរបូជនីយដ្ឋានចាស់ ត្រូវបានជញ្ជូនមកដាក់នៅកន្លែងថ្មីទាំងអស់។ បូជនីយដ្ឋាននេះមានខ្លោងទ្វារដែលដាក់នៅជាប់ផ្លូវជាតិលេខ៣ បង្ហាញផ្លូវចូលទៅកាន់ទីនោះផងដែរ។
សួនសត្វ សូនដំណាំ ញឹម វណ្ណដា ឬក៏គេច្រើនហៅថា សួនសត្វទឹកឈូកំពត មានសត្វច្រើនប្រភេទ ដូចជា ដំរី, ខ្លាឃ្មុំ, ខ្លាដំបង, តោ, ប្រែង, ស្វា, ទោច, ជ្រូកព្រៃ, ទន្សោង, រមាំង, អូដ្ឋ, អូទ្រីស, ក្ងោក, មៀម, សេក, ព្រាប, ក្រពើ និងពស់ថ្លាន់ ជាដើម។ ក្រៅពីសត្វ ក៏មានដំណាំហូបផ្លែជាច្រើនទៀតដូចជា ធូរេន, សាវម៉ាវ, មង្ឃុត។ល។ សួនន...
ទីនេះស្ថិតនៅចម្ងាយតែ ១២ គីឡូម៉ែត្រពីកោះត្រល់ គេអាចគន់ឃើញភ្លើងយានយន្ដពេលរាត្រីយ៉ាងច្បាស់។ ក្ដាតឡាតង់ជាទីកន្លែងបោះជំរំ ចាប់បង្គា ស្រូបខ្យល់អាកាសបរិសុទ្ធ ព្រមទាំងគយគន់បូកគោ និងកោះត្រល់ដ៏ធំល្វឹងល្វើយ។ ព្រែកក្ដាតស្ថិតនៅជើងភ្នំបូកគោ ជាទីរស់នៅនៃអ្នកនេសាទ មានព្រៃកោងកាង ទឹកធ្លាក់ ព្រែកដ៏ស្រស់ស្អាត។ ភ្ញៀវអាចស...
ជារមណីយដ្ឋានកម្សាន្តធម្មជាតិដ៏ពេញនិយមថ្មីមួយនៅក្នុងខេត្តកំពត។ នៅទីនោះអ្នកអាចរីករាយនឹងការហែលទឹកជ្រោះដ៏ត្រជាក់ដែលធ្លាក់ពីលើកំពូលភ្នំ វាពិតជាកន្លែងដ៏ល្អសម្រាប់អ្នកសម្រាកកម្សាន្តជាមួយនឹងធម្មជាតិ ។ នៅតាមដងផ្លូវទៅកាន់ទឹកជ្រោះនោះ មានទេសភាពស្រស់ថ្លា កាត់តាមស្ថានីយវារីអគ្គីសនីកំចាយដ៏ធំ និងព្រៃពណ៌បៃតងរហូតដល់ក...
តាមពិតទៅ ប្រាសាទវត្តប្រាសាទប្រាកដជាមានឈ្មោះរបស់ខ្លួន តែដោយសារគ្មានសិលាចារឹក ឬរឿងព្រេងនិទានបន្សល់ទុក ទើបគេដាក់ឈ្មោះតាមវត្ត ថាប្រាសាទវត្តប្រាសាទ។ សរុបទៅឈ្មោះវត្ត ដាក់តាមប្រាសាទ ហើយឈ្មោះប្រាសាទដាក់តាមឈ្មោះវត្ត។ ប្រាសាទកសាងឡើងអំពីថ្មបាយក្រៀម ហើយមានការបាក់បែកច្រើនអន្លើ ដោយបន្សល់ទុកតែជញ្ជាំង ប្រាសាទ និងខ្...
ប្រាសាទធ្វើអំពីឥដ្ឋនេះមានរាងជាការ៉េ ៤x៤ម. គ្មានអន្តរសាលាទេ។ ប្រាសាទភ្នំខ្យងបែរមុខទៅរកទិសខាងលិច។ នៅក្នុងប្រាសាទនេះ គេពុំឃើញមានចម្លាក់អ្វីទាំងអស់ក្រៅពីលិង្គថ្មធម្មជាតិមួយ ដែលចុះចេញពីឫសបាតភ្នំ ជាហេតុធ្វើឲ្យប្រាសាទនេះប្រកបដោយលក្ខណៈពិសិដ្ឋអស្ចារ្យ។ ប្រាសាទនេះមានចំណាស់ជាងក្រុមប្រាសាទមួយចំនួនដែលស្ថិតក្នុងរ...
ចម្ការម្រេចនេះជាគំរូមួយក្នុងចំណោមចម្ការម្រេចជាច្រើននៅតំបន់នេះ។ ម្រេចកំពតមានឈ្មោះ ល្បាញល្បីជាម្រេចដែលជាប់ចំណាត់ថ្នាក់អន្តរជាតិ។ ទីនេះមានសង់ផ្ទះឈើមួយសម្រាប់ភ្ញៀវដែលមានបម្រើភេសជ្ជៈ និងជាពិសេសគឺនំគ្រក់ រោយដោយម្រេចនៃចម្ការនេះតែម្ដង។ ទេសភាពនៃចម្ការម្រេចអាចគយគន់ពីផ្ទះនេះបានយ៉ាងងាយ។
ទឹកជ្រោះវាលពួច ជាតំបន់រមណីយដ្ឋានធម្មជាតិហ៊ុមព័ទ្ធទៅដោយព្រៃក្រាស់ៗ ជាទីកន្លែងស្ងប់ស្ងាត់ ព្រោះកម្រមិនសូវមានទេសចរបានទៅដល់ទីនោះទេ។ ប្រភពទឹកជ្រោះគឺជូរភ្នំបូកគោដ៏វែងអន្លាយ មានដល់ទៅ១១ដំណាក់ ប្រសិនបើសិនគេតស៊ូដើរសសៀរឡើងជម្រាលភ្នំប្របមាត់ទឹកនោះ។ ជាទូទៅគេច្រើនទៅដល់ត្រឹមដំណាក់ទី២ដល់ទី៤ប៉ុណ្ណោះ ដោយសារផ្លូវពិបាក...
រមណីយដ្ឋាននេះមានប្រាសាទក្នុងគុហាមួយ ដែលបានបន្សល់ទុកនូវកម្ទេចកម្ទីបាក់បែក ជាភស្តុតាងសម្រាប់បង្ហាញថា ទីនេះជាតំបន់បេតិកភ័ណ្ឌប្រវត្តិសាស្ត្រខេត្តកំពត។ គុហាមានកំពស់ប្រមាណ៣៥ម. ដែលមានជណ្ដើរបេតុងឡើងទៅកាន់ទីនោះ។ ប្រាសាទភ្នំឈ្ងោកសង់អំពីឥដ្ឋ សង់ទល់នឹងជញ្ជាំងភ្នំ កម្ពស់៣ម៉ែត្រ លម្អដោយក្បាច់ចម្លាក់ដែលនៅរក្សាទ្រង...
សហគមនេសាទមួយ ក្នុងចំណោមសហគមនេសាទទាំង៨នៅក្នុងខេត្តកំពត ដែលបានបណ្តុះ និងដាំកូនកោងកាង ដោយមានការគាំទ្រពីសប្បុរសជន និងក្រុមអ្នកស្រលាញ់បរិស្ថាននិងអង្គការអន្តរជាតិជាច្រើន។ សហគមទាំង៨នោះ រួមមាន សហគមត្រពាំងសង្កែ កំពង់សាមគ្គី ត្រពាំងរពៅ ព្រែកត្នោត កែបថ្មី ទទឹងថ្ងៃ កោះគ្រឹស្នា និងសហគមលក។ គោលបំណងនៃការបង្កើតសហគមន...
យោងតាមអក្សរសរសេរនៅខាងមុខ អគារនេះមានឈ្មោះជាផ្លូវការថា ស្នងការដ្ឋានតម្រួតក្រុង អគារនេះមាន២ជាន់ នៅទល់មុខនឹងសាលាបឋមសិក្សា។ សព្វថ្ងៃអគារនេះនៅរឹងមាំនៅឡើយ ប៉ុន្តែមិនទាន់បានកែច្នៃ ឬប្រើប្រាស់សម្រាប់មុខងារអ្វីនៅឡើយទេ។ ស្នងការដ្ឋានតម្រួតក្រុង នេះត្រូវបានសង់ឡើងតាំងពីឆ្នាំ១៩២០ ពោលគឺមានអាយុកាលជាង ១០០ឆ្នាំហើយ។ ចំ...
ទីនេះគឺជាអតីតព្រះរាជដំណាក់របស់ព្រះបាទនរោត្តម សីហនុ សម្រាកលំហែព្រះកាយ ដែលត្រូវបានសាងសង់ឡើងពីថ្មនិងមានបិទដោយឈើស្លាខ្មៅនៅក្នុងឆ្នាំ១៩៣៦។ អគារទាំងមូលនៅមានសភាពរឹងមាំ ប៉ុន្តែទ្វារនិងបង្អួចត្រូវបានបាត់បង់អស់ ហើយអគារគួរណាស់ត្រូវបានជួសជុលស្ដារឡើងវិញផងដែរ។ នៅទីនេះគេអាចមើលឃើញនូវទេសភាពដ៏ស្រស់ស្អាតគួរឲ្យរំភើបនៅខ...
អាយុកាលនៃប្រាសាទភ្នំទទុង គឺប្រហាក់ប្រហែលគ្នានឹងប្រាសាទក្នុងគុហាទាំងឡាយក្នុងតំបន់នេះ គឺសាងសង់នៅក្នុងអំឡុងអន្តរកាលរវាងសម័យនគរភ្នំ និងចេនឡានាចុងសតវត្សទី៦ និង ទី៧។ ប្រាសាទសង់អំពីឥដ្ឋ និងថ្មបាយក្រៀមហើយកំពុងតែត្រូវទទួលរងនូវការបំផ្លាញដោយលំញ័រ ទើបប្រាសាទនេះ ត្រូវបានគេយកឈើមកទប់ច្រូងច្រាងដើម្បីការពារ។ មាត់គុហ...
ខេត្តចាស់ជាងគេនៅតំបន់មាត់សមុទ្រ ដែលពីអតីតកាលគ្របដណ្ដប់លើមាត់សមុទ្រកម្ពុជាទាំងមូល។ លុះកន្លងមកបន្តបន្ទាប់ទើបមានការបំបែកទៅជាខេត្តផ្សេងៗ ដូចជាខេត្តកោះកុង ខេត្តព្រះសីហនុ និងខេត្តកែប។ ខ្សែឆ្នេរដ៏វែងនៃខេត្តនេះសន្ធឹងលើឈូងសមុទ្រថៃភាគខាងត្បូង ដែលជាតំបន់ទេសចរណ៍សមុទ្រកំពុងពេញនិយម។ ខេត្តមានសំណង់ប្រវត្តិសាស្រ្តជា...
2024 © Royal Academy of Cambodia