ព្រះវិហារកាតូលិកចាស់ ត្រូវបានសាងសង់ឡើងដោយជនជាតិបារាំងនៅដើមឆ្នាំ ១៩២០ ដែលជាផ្នែកមួយនៃការសាងសង់បុរីលំហែលើភ្នំបូកគោ។ ព្រះវិហារនេះនៅរក្សាបានទ្រង់ទ្រាយដើម និងមានសភាពរឹងមាំ។ នៅខាងក្រោយព្រះវិហារ មានទួលមួយដែលជាកន្លែងគយគន់ថ្ងៃលិចដ៏លន្លង់លន្លោចនិងស្រស់ស្អាតជាងគេនៅលើភ្នំបូកគោ។ ពេលបច្ចុប្បន្នទីនេះត្រូវបានប្រគល់...
នៅឆ្នាំដែលមានរដូវប្រាំងវែង ស្រែអំបិលមួយហិកតាអាចផលិតបាន៤០តោន តែបើភ្លៀងច្រើននោះបានមិនដល់១០តោនផងក៏មាន។ គេបង្ហូរទឹកប្រៃចូលក្នុងស្រែអំបិល ហើយដេញតៗគ្នាចូលមកខាងក្នុងដីគោក។ កម្រិតប្រៃនៃអំបិលគេគិតជាលេខ ដែលក្នុងស្រែហាលដំបូងកម្រិតប្រៃនោះមានត្រឹមតែ ២លេខ ហើយគេបង្ហូរចូលបន្តរហូត ២៥លេខ។ ចាប់ពី៧លេខទៅ គ្មានរុក្ខជាតិអ...
វត្តបទុមប្រាង្សីរតនារាមហៅវត្តស្ទឹង មានមន្ទីរបូជនីយដ្ឋាន មួយសង់អំពីឈើប្រក់ក្បឿង និងមានរចនាថ្នាំលាបតាមចំរ៉ឹងជញ្ជាំងដែលធ្វើឡើងសម្រាប់ឱ្យមានខ្យល់ អាកាសចេញចូលក្នុងកន្លែងតម្កល់ឆ្អឹងសាកសព។ ទីនេះមានតម្កល់ឆ្អឹងសាកសពជនរងគ្រោះដែលបានស្លាប់ កាលពីរបបខ្មែរក្រហមចំនួន៣២៥។ ឆ្អឹងលលាដ៏ក្បាលភាគច្រើន ជាឆ្អឹងបែកបាក់ និងពុ...
ដំណាក់ព្រះបាទមុនីវង្ស គឺជាអគារមួយក្នុងចំណោមសំណង់អគារជំនាន់អាណានិគមដ៏ធំស្កឹមស្កៃគួរឲ្យកត់សម្គាល់នៅលើភ្នំបូកគោ។ ដំណាក់នេះត្រូវបានសង់ឡើងនៅក្បែរមាត់ជ្រោះ ដែលអាចគយគន់សម្រស់ព្រៃភ្នំពណ៌បៃតងដាច់កន្ទុយភ្នែក និងព្រះអាទិត្យរះរៀងរាល់ព្រឹកថែមទៀត។ វាជាដំណាក់ដែលព្រះបាទមុនីវង្ស ទ្រង់សម្រាកកម្សាន្តគេចពីអាកាសធាតុក្តៅ...
ខេត្តចាស់ជាងគេនៅតំបន់មាត់សមុទ្រ ដែលពីអតីតកាលគ្របដណ្ដប់លើមាត់សមុទ្រកម្ពុជាទាំងមូល។ លុះកន្លងមកបន្តបន្ទាប់ទើបមានការបំបែកទៅជាខេត្តផ្សេងៗ ដូចជាខេត្តកោះកុង ខេត្តព្រះសីហនុ និងខេត្តកែប។ ខ្សែឆ្នេរដ៏វែងនៃខេត្តនេះសន្ធឹងលើឈូងសមុទ្រថៃភាគខាងត្បូង ដែលជាតំបន់ទេសចរណ៍សមុទ្រកំពុងពេញនិយម។ ខេត្តមានសំណង់ប្រវត្តិសាស្រ្តជា...
ខេត្តកំពតមានច្រកព្រំដែនតែមួយគត់ជាមួយប្រទេសវៀតណាម គឺច្រកព្រែកចាក ដែលនៅទីនោះមានសំណង់ អាគារជាច្រើន ពិសេសគឺកាស៊ីណូ សណ្ឋាគារ។ គឺជាច្រកសេដ្ឋកិច្ចមួយសម្រាប់ផ្លាស់ប្ដូរទំនិញរវាងប្រទេសជិតខាង។
ប្រាសាទនេះសង់ពីឥដ្ឋលើកំពូលកូនភ្នំត្រពាំងល្បើក មានកម្ពស់ប្រមាណ ៦៥ម.។ ជាប្រាសាទឥដ្ឋរាងបួនជ្រុងកសាងសម័យ មុនអង្គរ។ ប្រាសាទនេះខុសពីប្រាសាទដទៃក្នុងតំបន់ដែលច្រើនស្ថិតក្នុងល្អាងភ្នំហៅ ថាលិង្គស្វ័យម្ភូនោះ។ ប្រាសាទមានទំហំ ៦x៩ម. បាក់រលំដំបូលអស់ មានទ្វារបញ្ឆោតបី បែរទៅទិសខាងកើត។ អាយុកាលប្រាសាទនេះតំណាលគ្នានឹងប្រា...
ទីនេះស្ថិតនៅចម្ងាយតែ ១២ គីឡូម៉ែត្រពីកោះត្រល់ គេអាចគន់ឃើញភ្លើងយានយន្ដពេលរាត្រីយ៉ាងច្បាស់។ ក្ដាតឡាតង់ជាទីកន្លែងបោះជំរំ ចាប់បង្គា ស្រូបខ្យល់អាកាសបរិសុទ្ធ ព្រមទាំងគយគន់បូកគោ និងកោះត្រល់ដ៏ធំល្វឹងល្វើយ។ ព្រែកក្ដាតស្ថិតនៅជើងភ្នំបូកគោ ជាទីរស់នៅនៃអ្នកនេសាទ មានព្រៃកោងកាង ទឹកធ្លាក់ ព្រែកដ៏ស្រស់ស្អាត។ ភ្ញៀវអាចស...
ចម្ការម្រេចនេះជាគំរូមួយក្នុងចំណោមចម្ការម្រេចជាច្រើននៅតំបន់នេះ។ ម្រេចកំពតមានឈ្មោះ ល្បាញល្បីជាម្រេចដែលជាប់ចំណាត់ថ្នាក់អន្តរជាតិ។ ទីនេះមានសង់ផ្ទះឈើមួយសម្រាប់ភ្ញៀវដែលមានបម្រើភេសជ្ជៈ និងជាពិសេសគឺនំគ្រក់ រោយដោយម្រេចនៃចម្ការនេះតែម្ដង។ ទេសភាពនៃចម្ការម្រេចអាចគយគន់ពីផ្ទះនេះបានយ៉ាងងាយ។
បន្តពីទឹកជ្រោះតាដាសច្ចំនៅចង្កេះភ្នំ លោកអ្នកអាចបន្តដំណើរតាមផ្លូវបេតុងឡើងទួលទៅកាន់ទឹកជ្រោះ ដែលមិនអាចជិះរថយន្តទៅដល់បាន។ ទឹកជ្រោះនេះមានលក្ខណៈសិប្បនិម្មិតដូចទឹកជ្រោះនៅខាងក្រោមដែរ គឺជាការបង្វែរផ្លូវទឹកនៃជ្រោះ។
តាមពិតទៅ ប្រាសាទវត្តប្រាសាទប្រាកដជាមានឈ្មោះរបស់ខ្លួន តែដោយសារគ្មានសិលាចារឹក ឬរឿងព្រេងនិទានបន្សល់ទុក ទើបគេដាក់ឈ្មោះតាមវត្ត ថាប្រាសាទវត្តប្រាសាទ។ សរុបទៅឈ្មោះវត្ត ដាក់តាមប្រាសាទ ហើយឈ្មោះប្រាសាទដាក់តាមឈ្មោះវត្ត។ ប្រាសាទកសាងឡើងអំពីថ្មបាយក្រៀម ហើយមានការបាក់បែកច្រើនអន្លើ ដោយបន្សល់ទុកតែជញ្ជាំង ប្រាសាទ និងខ្...
2024 © Royal Academy of Cambodia