ក្នុងខេត្តដែលកំពុងរីកដុះដាលយ៉ាងខ្លាំងផ្នែកទេសចរណ៍ធម្មជាតិនេះ ទេសចរអាចជ្រើសរើសសេវាស្នាក់នៅសម្រាប់លំហែនៅតាមរីស៊តជាច្រើនជាអាទិ៍ រីស៊តចំការកាហ្វេ, បឹងកាឡូចំការតែ, បឹងកាឡូផ្ទះជនជាតិដើម, រីស៊ត រីឡេកជាដើម។ រឺស៊តតាំងនេះសុទ្ធតែប្រកបដោយទេសភាពស្អាតៗ និងតម្លៃពីទាបទៅខ្ពស់តាមការនិយមរបស់ភ្ញៀវ។
ថ្វីត្បិតតែផ្លូវធ្វើដំណើរមានភាពលំបាកគួរសម ភ្ញៀវអាចមានអារម្មណ៍ធូរស្បើយក្រោយពីបានជួបទិដ្ឋភាពដ៏ស្រស់ស្អាតនៃទឹកជ្រោះមួយនេះ ដែលស្ថិតនៅជាអាថ៌កំបាំងសម្រាប់ទេសចរពីចម្ងាយ។ ទីនេះមានសភាពស្ងប់ស្ងាត់ដោយមិនសូវមានទេសចរទៅដល់ តែបង្កប់នូវសម្រស់ស្អាតគួរចង់គយគន់។
នៅចម្ងាយប្រមាណ ៣គីឡូម៉ែត្រពីភូមិ អ្នកនាំផ្លូវនៃសហគមន៍អេកូទេសចរណ៍អណ្ដូងក្រឡឹងអាចនាំទេសចរណ៍ទៅកាន់ទឹកធ្លាក់លែងក្រៀង ដែលកម្រនឹងមានភ្ញៀវទេសចរទៅដល់ណាស់។ ទេសចរត្រូវចុះដើរតាមផ្លូវថ្មើរជើង ធូរស្រួលដោយចុះចំណោតដែលចំណាយពេល ៤០ នាទី ប៉ុណ្ណោះ តែពេលវិលត្រឡប់មកវិញត្រូវឡើងទួលយ៉ាងតឹងជើង។ ទឹកធ្លាក់លែងក្រៀងមាន ២ ជាន់ ដោ...
តំបន់នេះស្ថិតនៅតាមដងទន្លេស្រែពក មានឆ្នេរខ្សាច់ទឹកទន្លេរាក់ៗ ទឹកជួរនិងមានម្លប់ដើមរ៉ៃលើ មាត់ច្រាំងទន្លេ មានរុក្ខជាតិសម្រាប់អង្គុយលេងបែបធម្មជាតិ។ រមណីយដ្ឋាននេះ ទើបតែមានភ្ញៀវទេសចរមកលេងក្នុងចន្លោះឆ្នាំ ២០១៦នេះទេ ភាគច្រើន នៅរដូវក្ដៅឱកាសបុណ្យ ចូលឆ្នាំប្រពៃណីខ្មែរ។ គួរបញ្ជាក់ផងដែរថា នៅខ្សែទឹកខាងលើក្បែរនោះមា...
តំបន់សហគមន៍អេកូទេសចរណ៍អណ្ដូងក្រឡឹង ឬ ជំរំសត្វទោចចាហូ (Jahoo Gibbon Camp) លាតសន្ធឹងនៅលើផ្ទៃដីជាង ១៤០០ ហិកតា និងចម្រុះទៅដោយបណ្ដុំនៃទេសភាពរុក្ខជាតិធម្មជាតិប្រភេទព្រៃពាក់កណ្ដាលស្រោង មានសត្វព្រៃច្រើនប្រភេទជាក្ដីរំពឹងនៃការស្រោចស្រង់ និងការអភិរក្សសត្វព្រៃផងដែរ។ តំបន់នេះផ្ដួចផ្ដើមគម្រោងដោយសកម្មជនការពារព្រៃឈ...
កូនភ្នំដ៏ស្រស់ស្អាតជា រមណីយដ្ឋាន«ភ្នំក្រោល» ដែលអាចឡើងទៅដល់កំពូលភ្នំដែលមានកម្ពស់ប្រមាណ៧០ម៉ែត្រដោយថ្មើរជើង ឬយានយន្តតាមផ្លូវសមល្មមមួយខ្សែមានក្រាលដោយក្រួសក្រហម។ នៅលើភ្នំទេសចរពិតជាប្លែកអារម្មណ៍ជាក់ជាមិនខាន ព្រោះតែមានខ្យល់ដ៏បរិសុទ្ធនិងម្លប់ដើមឈើដ៏ត្រឈឹងត្រឈៃ រួមនិងស្លាកពណ៌នាពីតំបន់វប្បធម៌នេះរបស់ជនជាតិដើមភ...
ខេត្តមណ្ឌលគិរីត្រូវបានគេស្គាល់ថាជាទីស្ថានសម្បូរដោយរមណីយដ្ឋានធម្មជាតិ ភ្នំមានព្រៃក្រាស់ៗ នឹងទេសភាពខៀវស្រងាត់និងទឹកធ្លាក់ទៀតផង។ ក្នុងចំណោមទីកន្លែងទាំងនេះ ជ្រៃយួសជាទីកន្លែងចំណាស់ដ៏ល្បីមួយប្រកបដោយព្រឹក្សាធំៗ និងជ្រោះតូចមួយ។ កាលពីសម័យមុនដែលមិនទាន់មានផ្លូវខ្វាត់ខ្វែងទៅកាន់គោលដៅទេសចរណ៍ឆ្ងាយៗ ជ្រៃយួសឈរនៅលំដ...
វត្តសែនមនោរម្យ ជាវត្តចំណាស់ជាងគេនិងជាវត្តទេសចរណ៍តែមួយគត់ក្នុងខេត្តមណ្ឌលគិរី។ វត្តនេះមានចំណាស់តាំងពីសម័យសង្គមរាស្ត្រនិយម ក្រោយការបង្កើតខេត្តថ្មីនេះឡើង។ គួរកត់សម្គាល់ដែរថា ដោយខេត្តនេះមានចំនួនប្រជាជនតិច ហើយប្រជាជនមួយចំនួនជាជនជាតិភាគតិច ចំនួនវត្តនៅក្នុងខេត្តមានតែជាងម្ភៃវត្តតែប៉ុណ្ណោះ។ វត្តមានព្រះវិហារ ឧ...
ទឹកហូរកាត់ថ្នល់ធ្លាក់ចំណោតកម្ពស់ជាង ១៥ ម៉ែត្របង្កើតជាសូរសំឡេងសន្ធឹកបាចសាចទឹកស្រោចស្រពរុក្ខជាតិ តូចធំដុះជុំជិត បានក្លាយជារមណីយដ្ឋានទេសចរណ៍ដែលមានការចុះបញ្ជីដោយក្រសួងទេសចរណ៍។ រមណីយដ្ឋាននេះ មានឈ្មោះស្របតាមដើមជ្រៃដ៏ធំដុះប្របខ្សែទឹកនោះ។ ក្នុងចំណោមទឹកធ្លាក់ជាច្រើនក្នុងខេត្តនេះ ទឹកធ្លាក់ជ្រៃធំ ដែលនៅក្នុងរដូ...
ទឹកជ្រោះលែងប៉ូកប្រះឬជាភាសាខ្មែរថា ទឹកជ្រោះក្បាលព្រះ? (ព្រះកេសព្រះ) ស្ថិតក្នុងព្រៃជិតភូមិជនជាតិដើមភាគតិចមានមុខរបរជាអ្នកធ្វើកសិកម្ម។ ក្នុងរដូវវស្សា ទឹកជ្រោះលែងប៉ូកប្រះមានទឹកធ្លាក់កម្ពស់ប្រហែល ១៨ម៉ែត្រ និងមុខទឹកជាង ៣០ម៉ែត្រ ឯក្នុងរដូវប្រាំងវិញ ទឹកធ្លាក់មានកម្ពស់ជាង១០ម៉ែត្រ នឹងមុខទឹក ២០ម៉ែត្រ តែប៉ុណ្ណោះ...
រមណីយដ្ឋានធម្មជាតិ អូរតាំងឡាំង មានទេសភាពស្អាត ដែលស្ថិតក្នុងភូមិសាស្ត្រស្រុកកែវសីមា ប៉ុន្តែផ្លូវធ្វើដំណើរ ត្រូវចូលពីស្រុកអូររាំងទៅវិញ។ តំបន់នេះហ៊ុំព័ទ្ធដោយព្រែខៀវស្រងាត់និងមានទឹកថ្លាឆ្វង់អាចហែលកម្សាន្ត។ ក្រៅពីនេះក៏មានសត្វព្រៃជាច្រើនបែបកំពុងរស់នៅ។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WWF) ធ្លាប់បានទទួលកូនខ្ល...
ទឹកជ្រោះនេះជាកន្លែងដ៏ល្បីល្បាញតាំងពីសម័យសង្គមរាស្ត្រនិយមមក។ ទីតាំងដ៏គួរឱ្យចាប់អារម្មណ៍មួយនេះមានទេសភាពអមដោយដងព្រៃ មានការរៀបចំបានល្អសម្រាប់ភ្ញៀវទេសចរ រួមទាំងចំណតរថយន្តសមរម្យផងដែរ។ ក្នុងរមណីយដ្ឋាន មានតូបលក់ដូរ អាហារដ្ឋានដែលបម្រើសេវាដល់ភ្ញៀវទាំងឡាយ។ ទឹកជ្រោះដែលហូរខួបប្រាំងវស្សានេះ ត្រូវបានបែងចែកជាបីដំណា...
2024 © Royal Academy of Cambodia