បើគេនិយាយពីប្រវត្តិនៃការធ្វើដំណើររវាងខេត្តមណ្ឌលគិរីនិងរតនគិរីនោះអ្នកដំណើរជើងចាស់នឹងនឹកឃើញភ្លាមអំពីភ្នំមួយដ៏សែនលំបាក ប្រកបដោយគ្រោះថ្នាក់ ហើយជួនកាលក៏ជាប់គាំងដំណើរពេលឆ្លងកាត់ទីនោះ គ្រាដែលផ្លូវជាតិលេខ៧៦ថ្មី នៅមិនទាន់ស្ថាបនារួចរាល់។ ភ្នំដែលអ្នកដំណើរតែងតែបុកពោះព្រឺសម្បុរនោះ គេឱ្យឈ្មោះថា ភ្នំបាយឆៅ ស្ថិតនៅប...
ទឹកធ្លាក់រមនា២ មានទំហំតូចជាងទឹកធ្លាក់រមនា១ ប៉ុន្តែស្ថិតនៅជិតផ្លូវជាតិជាង។ មិនខុសគ្នាពីទិដ្ឋភាពធម្មជាតិនៃទឹកធ្លាក់រមនា១នោះទេ ទីតាំងនេះក៏ស្ថិតក្នុងតំបន់គ្រប់គ្រងដោយឯកជន ហើយមិនទាន់ជាក់លាក់ពីគម្រោងអភិវឌ្ឍជាក់លាក់នោះទេ។ ទីតាំងនេះព័ទ្ធជុំវិញដោយព្រៃឈើពណ៌បៃតងខ្ចី និងព្រៃឫស្សីដុះរាយប៉ាយ ហើយនៅខាងក្រៅបរិវេណទឹក...
នៅចម្ងាយប្រមាណ៦គីឡូម៉ែត្រ មុនដល់ទីរួមខេត្ត ចម្ការស្រល់ស្ថិតនៅទីទួលខ្ពស់ ដែលមានដើមស្រល់នៅសល់ច្រើនតាំងពីឆ្នាំ ១៩៧០ មកម្ល៉េះ ហើយលូតលាស់ជាជួរៗ និងមានកម្ពស់ស្មើគ្នារហូតមក។ សព្វថ្ងៃនេះ ចម្ការស្រល់ទាំងនោះត្រូវបានកាប់បំផ្លាញសង់ជារីស៊តជាច្រើន។ ទេសចរនៅអាចគយគន់ទិដ្ឋភាពបែបនេះ ប្រសិនបើធ្វើដំណើរតាមផ្លូវទៅច្រកព្រំ...
ទឹកធ្លាក់លាក់ខ្លួននៅទល់ដែនប្រទេសកម្ពុជាវៀតណាមនេះ មានទីតាំងនៅក្បែរប៉ុស្ដិ៍ ៧ ដែលពីទីនោះទេសចរអាចមើលឃើញរថយន្តជាច្រើនបរលើវិថីនៅវៀតណាម។ ទឹកធ្លាក់មានកម្ពស់ប្រមាណជា ៨ ម៉ែត្រ ដែលហូរចែកជាពីរ មួយទំហំមុខកាត់ប្រមាណជា ៨ ម៉ែត្រ និងមួយទៀតមានទទឹងតែ ២ ម៉ែត្រប៉ុណ្ណោះ។ ភ្ញៀវទេសចរត្រូវធ្វើដំណើរឆ្លងកាត់ផ្លូវលំបាក ជាពិសេ...
តំបន់នេះស្ថិតនៅតាមដងទន្លេស្រែពក មានឆ្នេរខ្សាច់ទឹកទន្លេរាក់ៗ ទឹកជួរនិងមានម្លប់ដើមរ៉ៃលើ មាត់ច្រាំងទន្លេ មានរុក្ខជាតិសម្រាប់អង្គុយលេងបែបធម្មជាតិ។ រមណីយដ្ឋាននេះ ទើបតែមានភ្ញៀវទេសចរមកលេងក្នុងចន្លោះឆ្នាំ ២០១៦នេះទេ ភាគច្រើន នៅរដូវក្ដៅឱកាសបុណ្យ ចូលឆ្នាំប្រពៃណីខ្មែរ។ គួរបញ្ជាក់ផងដែរថា នៅខ្សែទឹកខាងលើក្បែរនោះមា...
មុនឆ្នាំ១៩៦២ ទឹកដីខេត្តមណ្ឌលគិរីទាំងមូលជាស្រុកមួយរបស់ខេត្តក្រចេះ ដែលមានឈ្មោះថាស្រុកឆ្លូងលើ។ ដោយសារតែទឹកដីខេត្តក្រចេះ មានវិសាលភាពធំធេងពេកពិបាកក្នុងការគ្រប់គ្រងទើបនៅឆ្នាំ១៩៦៣ អតីតព្រះមហាក្សត្រខ្មែរ បានចេញព្រះរាជក្រិត្យកាត់យកតំបន់មួយចំនួន នៃខេត្តក្រចេះរួមទាំងស្រុកឆ្លូងលើ បង្កើតជាខេត្តថ្មីមួយដោយដាក់ឈ្មោ...
ភ្នំព្រឹកជាតំបន់មួយស្ថិតនៅជិតជម្រកសត្វទោចអណ្ដូងក្រឡឹង ដែលពីលើកូនភ្នំនេះទេសចរអាចស្ដាប់ ឮសូរសម្រែកសត្វទោចថ្ពាល់លឿងនិងទោចម្កុដជាសត្វជិតផុតពូជទៅហើយនោះ។ កូនភ្នំនេះជាទីទស្សនាទេសភាពដ៏ស្រស់ស្អាតនៃជូរភ្នំ ព្រៃព្រឹក្សា ចម្ការដំណាំនានានៅជុំវិញនោះ។ ថ្វីបើកម្ពស់ភ្នំមិនខ្ពស់ដូចជាភ្នំអណ្ដូងស្នេហ៍ នៅទីនេះទេសចរនឹងចា...
ទឹកជ្រោះនេះជាកន្លែងដ៏ល្បីល្បាញតាំងពីសម័យសង្គមរាស្ត្រនិយមមក។ ទីតាំងដ៏គួរឱ្យចាប់អារម្មណ៍មួយនេះមានទេសភាពអមដោយដងព្រៃ មានការរៀបចំបានល្អសម្រាប់ភ្ញៀវទេសចរ រួមទាំងចំណតរថយន្តសមរម្យផងដែរ។ ក្នុងរមណីយដ្ឋាន មានតូបលក់ដូរ អាហារដ្ឋានដែលបម្រើសេវាដល់ភ្ញៀវទាំងឡាយ។ ទឹកជ្រោះដែលហូរខួបប្រាំងវស្សានេះ ត្រូវបានបែងចែកជាបីដំណា...
រមណីយដ្ឋានធម្មជាតិ អូរតាំងឡាំង មានទេសភាពស្អាត ដែលស្ថិតក្នុងភូមិសាស្ត្រស្រុកកែវសីមា ប៉ុន្តែផ្លូវធ្វើដំណើរ ត្រូវចូលពីស្រុកអូររាំងទៅវិញ។ តំបន់នេះហ៊ុំព័ទ្ធដោយព្រែខៀវស្រងាត់និងមានទឹកថ្លាឆ្វង់អាចហែលកម្សាន្ត។ ក្រៅពីនេះក៏មានសត្វព្រៃជាច្រើនបែបកំពុងរស់នៅ។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WWF) ធ្លាប់បានទទួលកូនខ្ល...
ទឹកហូរកាត់ថ្នល់ធ្លាក់ចំណោតកម្ពស់ជាង ១៥ ម៉ែត្របង្កើតជាសូរសំឡេងសន្ធឹកបាចសាចទឹកស្រោចស្រពរុក្ខជាតិ តូចធំដុះជុំជិត បានក្លាយជារមណីយដ្ឋានទេសចរណ៍ដែលមានការចុះបញ្ជីដោយក្រសួងទេសចរណ៍។ រមណីយដ្ឋាននេះ មានឈ្មោះស្របតាមដើមជ្រៃដ៏ធំដុះប្របខ្សែទឹកនោះ។ ក្នុងចំណោមទឹកធ្លាក់ជាច្រើនក្នុងខេត្តនេះ ទឹកធ្លាក់ជ្រៃធំ ដែលនៅក្នុងរដូ...
ភ្នំលុប្រាណក៏មានទេសភាពប្រហាក់ប្រហែលនឹងភ្នំណាមលៀ គ្រាន់តែថ្មមួយនេះមានសភាពជ្រេលជាងអាចឡើងបានស្រួល។ ភ្នំលុប្រាណ ត្រូវបានជនជាតិភាគតិចពូនងហៅថា ភ្នំថ្ម ដែលពីលើនោះគេអាចមើល ឃើញទេសភាពធម្មជាតិដ៏ស្រស់ស្អាតជាពិសេសគឺសម្រស់ផ្កាអង្គាសីល។
កូនភ្នំដ៏ស្រស់ស្អាតជា រមណីយដ្ឋាន«ភ្នំក្រោល» ដែលអាចឡើងទៅដល់កំពូលភ្នំដែលមានកម្ពស់ប្រមាណ៧០ម៉ែត្រដោយថ្មើរជើង ឬយានយន្តតាមផ្លូវសមល្មមមួយខ្សែមានក្រាលដោយក្រួសក្រហម។ នៅលើភ្នំទេសចរពិតជាប្លែកអារម្មណ៍ជាក់ជាមិនខាន ព្រោះតែមានខ្យល់ដ៏បរិសុទ្ធនិងម្លប់ដើមឈើដ៏ត្រឈឹងត្រឈៃ រួមនិងស្លាកពណ៌នាពីតំបន់វប្បធម៌នេះរបស់ជនជាតិដើមភ...
ទឹកជ្រោះលែងប៉ូកប្រះឬជាភាសាខ្មែរថា ទឹកជ្រោះក្បាលព្រះ? (ព្រះកេសព្រះ) ស្ថិតក្នុងព្រៃជិតភូមិជនជាតិដើមភាគតិចមានមុខរបរជាអ្នកធ្វើកសិកម្ម។ ក្នុងរដូវវស្សា ទឹកជ្រោះលែងប៉ូកប្រះមានទឹកធ្លាក់កម្ពស់ប្រហែល ១៨ម៉ែត្រ និងមុខទឹកជាង ៣០ម៉ែត្រ ឯក្នុងរដូវប្រាំងវិញ ទឹកធ្លាក់មានកម្ពស់ជាង១០ម៉ែត្រ នឹងមុខទឹក ២០ម៉ែត្រ តែប៉ុណ្ណោះ...
ទិដ្ឋភាពធម្មជាតិនៅជុំវិញទីនេះស្រស់ត្រកាលណាស់ ព្រោះមានព្រៃព្រឹក្សា តាមដងអូរនៃជ្រលងភ្នំ ហើយមិនតែប៉ុណ្ណោះនៅតំបន់នេះមានទឹកធ្លាក់ជាច្រើនកន្លែង។ ប៉ុន្តែសព្វថ្ងៃ ទីតាំងនេះស្ថិតក្នុងការគ្រប់គ្រងឯកជន ដែលមិនទាន់មានគម្រោងអភិវឌ្ឍបែបណានៅឡើយ។ ទឹកធ្លាក់រមនាទី១មានមុខកាត់ជាង ៦ ម៉ែត្រនិងទឹកធ្លាក់កម្ពស់ជិត ៦ ម៉ែត្រ។ ទ...
តំបន់សហគមន៍អេកូទេសចរណ៍អណ្ដូងក្រឡឹង ឬ ជំរំសត្វទោចចាហូ (Jahoo Gibbon Camp) លាតសន្ធឹងនៅលើផ្ទៃដីជាង ១៤០០ ហិកតា និងចម្រុះទៅដោយបណ្ដុំនៃទេសភាពរុក្ខជាតិធម្មជាតិប្រភេទព្រៃពាក់កណ្ដាលស្រោង មានសត្វព្រៃច្រើនប្រភេទជាក្ដីរំពឹងនៃការស្រោចស្រង់ និងការអភិរក្សសត្វព្រៃផងដែរ។ តំបន់នេះផ្ដួចផ្ដើមគម្រោងដោយសកម្មជនការពារព្រៃឈ...
ខេត្តស្ថិតនៅតំបន់ភ្នំមួយនេះ គ្របដណ្ដប់ទៅដោយព្រៃភ្នំ ដើមឈើធំៗ ជាជម្រកសត្វព្រៃតូចធំជាច្រើនប្រភេទ។ តំបន់ធម្មជាតិជាច្រើនត្រូវបានកែឆ្នែជាតំបន់ទេសចរណ៍ ប៉ុន្តែសត្វព្រៃជាច្រើនបានផ្លាស់ទីទៅនៅតំបន់ឆ្ងាយពីមនុស្ស។ តំបន់ទេសចរណ៍មួយមានឈ្មោះថា «មូលនិធិ មយូរ៉ាការពារសត្វព្រៃ» ត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីចូលរួម...
វត្តសែនមនោរម្យ ជាវត្តចំណាស់ជាងគេនិងជាវត្តទេសចរណ៍តែមួយគត់ក្នុងខេត្តមណ្ឌលគិរី។ វត្តនេះមានចំណាស់តាំងពីសម័យសង្គមរាស្ត្រនិយម ក្រោយការបង្កើតខេត្តថ្មីនេះឡើង។ គួរកត់សម្គាល់ដែរថា ដោយខេត្តនេះមានចំនួនប្រជាជនតិច ហើយប្រជាជនមួយចំនួនជាជនជាតិភាគតិច ចំនួនវត្តនៅក្នុងខេត្តមានតែជាងម្ភៃវត្តតែប៉ុណ្ណោះ។ វត្តមានព្រះវិហារ ឧ...
សមុទ្រឈើ មានទីតាំងនៅខាងជើងឆៀងខាងលិចនៃក្រុងសែនមនោរម្យ ក្នុងតំបន់ភ្នំដោះក្រមុំដែរ។ “សមុទ្រឈើ” ជាទីតាំងដ៏វិសេសដែលទេសចរមិនភ្លេចទៅកម្សាន្តពេលបានទៅដល់ខេត្តមណ្ឌលគិរីហើយនោះ។ ពីលើខ្នងភ្នំនេះ គេអាចមើលឃើញទិដ្ឋភាពដ៏ស្រស់ស្អាតនៃព្រៃឈើដុះលើភ្នំ ជ្រលងភ្នំនិងកូនភ្នំនានា មើលពីចម្ងាយហាក់ដូចជារលកទឹកសមុទ្រពណ៌បៃតង។ ហេតុ...
លាតសន្ធឹងលើផ្ទៃដីជិត ៥រយគីឡូម៉ែត្រការ៉េ តំបន់អភិរក្សភ្នំណាមលៀជាកន្លែងទេសចរណ៍ដ៏ពេញនិយមមួយក្នុងខេត្តមណ្ឌលគិរីសម្រាប់ទេសចរណ៍បែបផ្សងព្រេង។ នៅភ្នំនោះមានផ្ទាំងថ្មដ៏ធំស្មានមិនដល់ គ្របលើផ្ទៃដីទំហំរហូតទៅដល់៨ហិកតា បានបង្កើតឲ្យក្លាយជាភ្នំថ្មមួយ ដ៏ស្រស់ស្អាតបំផុតនៅកណ្ដាលព្រៃស្រោងរាប់ម៉ឺនហិកតា ក្នុងខេត្តមណ្ឌលគីរ...
2024 © Royal Academy of Cambodia