ប្រាសាទទោលតូចមួយនៅកណ្ដាលវាលស្រែមិនមានព្រៃជុំវិញ ដោយទីនេះជាផ្លូវចូលទៅកាន់វត្តស្រងែ។ ប្រាសាទធ្វើពីថ្មបាយក្រៀមសុទ្ធ ទំហំ ៣ x ៣ ម. កម្ពស់ ៣.៥ ម. មិនមានទ្វារឬចម្លាក់អ្វីទេ តែនៅរក្សារូបរាងបានល្អណាស់ គ្រាន់តែរង្គោះផ្នែកដំបូលបន្តិច ទើបគេចងរឹតដោយខ្សែកាប។ ទំហំប្រាសាទដ៏តូចនេះ សក្ដិសមនឹងការដាក់តម្កល់រូបអ្នកតារប...
ខ្សែទឹកដែលហូរចេញពីក្បាលហុងទឹកមកនេះ មានទំហំពី៨ ទៅ១០ម៉ែត្រ បន្ទាប់មកហូរធ្លាក់ សំដៅទៅទិសខាងលិច បញ្ចេញជាស្នូរ។ ពេលទឹកហូរមកដល់ទំនាបកណ្តាល មានទ្វារទឹកពីរធំៗ ដែលសង់នៅសម័យសង្គមរាស្ត្រនិយម។ ទឹកបានហូរធ្លាក់ទៅផ្ទៃបឹង ខាងលិចធ្វើឲ្យ មានស្នូរខ្លាំង។ ទ្វារទឹកទីមួយសាងសង់វារីអគ្គិសនីខ្នាតតូច រួមជាមួយថាមពលពន្លឺព្រះអា...
ប្រាសាទមានទំហំធំ ប្រកបដោយកំពែងថ្មបាយក្រៀម៤ជាន់ ដែលជាន់ទី១ ទំហំ៤២១ x ៣៧១ម. កម្ពស់ ៣ម. មានច្រកចូល៤ នៅតាមទិសធំ រីឯជាន់ទី២ មានកំពស់ ១,៦០ម និងមានស្រះទឹកពីរ ដែលមានទំហំ២០មx២០ម មានច្រកចូលខាងកើតនិងខាងលិច។ ចំណែកកំពែងទី៣ មានច្រកចូលនៅតាមទិសធំទាំងបួន ហើយដែលកំពែងនីមួយៗសុទ្ធតែមានរូបអ្នកយាមប្លែកៗគ្នា។ ចាប់ពីកំពែងទី...
ប្រាសាទនេះបែរមុខទៅទិសខាងកើតត្រង់ទៅរកទន្លេមេគង្គ សង់អំពីឥដ្ឋ មេទ្វារធ្វើអំពីថ្មថ្លើមអណ្តើក ផ្នែកខាងមុខមានសេសសល់យ៉សាងអំពីថ្មបាយក្រៀម។ ប្រាសាទនេះសាងសង់នៅស.វ.ទី៧ និងមានការជួសជុលបន្ថែមនៅសម័យអង្គរ។ ប្រាសាទមានផ្ទៃបាតរាងការ៉េ ទំហំ ៦ x ៦ម. ប្រមាណ ៩ម. គិតទាំងផ្នែកកប់ក្នុងដី។ ប្រាសាទត្រូវបានជួសជុលនាសម័យអង្គរហើ...
ទួលប្រាសាទចាស់បុរាណអ្នកតាតាំងរាយនេះ មានសំណល់វត្ថុបុរាណនៅទីនោះ ដែលយើងសង្កេតឃើញវត្តមានផ្ដែរធ្វើពីថ្មភក់មានឆ្លាក់រូបព្រះវិស្ណុផ្ទុំលើនាគអនន្ត មេទ្វារ និងបំណែកផ្សេងៗទៀត។ តាមទម្រង់នៃគ្រឹះនេះ ប្រាសាទមានយ៉ ហើយបែរទៅទិសខាងជើង មានកសិន្ធុនិងបល្ល័ង្ក។ ទីនេះជាប្រភពសិលាចារឹកលេខ K648។ នៅខាងត្បូងទីតាំងនេះប្រមាណ ១៥០...
ប្រាសាទធ្វើពីថ្មបាយក្រៀមសង់ឡើងក្នុងកំឡុងស.វ.ទី១១ នៅលើខឿនថ្មបាយក្រៀម មានរាងជាអក្សរ U ថែវរាងទ្រវែង ច្រកចូលខាងកើត។ ថែវទី២ រាងជាចតុកោណ ផ្នែកខាងលិចនិងខាងកើត មានច្រកតូចចំនួន២ កំពែងសង់ពីថ្មបាយក្រៀម ច្រកចូលពីខាងកើតតែបាក់បែក។ លក្ខណៈចម្លែកនៃប្រាសាទនេះគឺតួប្រាសាទសង់អែបនឹងកំពែងខាងជើង ហើយមិនមានសំណល់ដំបូលទេ ដែលអា...
ប្រាសាទគុកយាយហម ត្រូវបានបាក់បែកអស់ច្រើន ដូចជាដំបូលបានបាក់ធ្លាក់ចូលក្នុងតួប្រាសាទ ខឿនរង្គុះរង្គើ។ ប្រាសាទនេះត្រូវបានកសាងដោយព្រះបាទជ័យវរ្ម័នទី ៧ ក្នុងសតវត្សរ៍ទី១៣ មានរាងជាកាកបាទ ហើយមានទ្វារទៅកាន់ទិសទាំងបួន។ ប្រាសាទមានទំហំ១១ x ១១ ម. មានយ៉តាមទ្វារនីមួយៗ សង់នៅលើខឿនថ្មបាយក្រឿមកម្ពស់ ២ម. ដែលជាខឿនរាងការ៉េ ទ...
ប្រាសាទព្រះធាតុទឹកឆា មានទំហំ ៨ x ៨ម. កម្ពស់ប្រមាណ ១១.៥ ម. ចំណែកទំហំខាងក្នុង ៤.៥ x ៤ម.។ ឈ្មោះដើមនៃប្រាសាទគឺ ស្រីជលង្កេស្វរៈ សង់ពីឥដ្ឋ មានសសរពេជ្រនិងផ្ដែរជាថ្មភក់។ ប្រាសាទសង់ឡើងមុនសម័យអង្គរនេះ មានកំពែងពីរជាន់ ហើយត្រូវបានជួសជុលជាច្រើនលើក។ តាមសិលាចារឹក K88 ប្រាសាទនេះមានឈ្មោះដើម ស្រីជលង្គេស្វរៈ កសាងឡើងក្...
ជ្រោយចេក ជាឈ្មោះទំនប់មួយដែលត្រូវបានសាងសង់ដើម្បីរក្សាទឹកទុកស្រោចស្រពវាលស្រែ ស្ថាបនាឡើង ក្នុងសម័យខ្មែរក្រហម។ បូករួមជាមួយរុក្ខជាតិដ៏ស្រស់ស្អាតនៅជុំវិញ និង ប្រភពទឹកមិនចេះរីងស្ងួត ជ្រោយចេក បានទាក់ទាញឲ្យអ្នក ខែត្រកំពង់ចាម មកកម្សាន្តនៅចុងសប្ដាហ៍ ឬ ថ្ងៃបុណ្យឈប់សម្រាក ។ យុវវ័យភាគច្រើនចូលចិត្តមកហែលទឹកលេងនៅទីន...
វិមានរំឭកវិញ្ញាណក្ខន្ធថ្មីមួយ ត្រូវបានធ្វើឡើងនៅក្នុងបរិវេណវត្តមុនីសាលវ័ន អូរត្រកួនកាលពីខែឧសភា ឆ្នាំ១៩៩២ ដើម្បីដាក់តម្កល់អដ្ឋិធាតុដែលគាស់ចេញពីរណ្ដៅមួយចំនួនក្នុងចំណោមរណ្ដៅទាំង៤៦៧។ យោងតាមឯកសារដែលទទួលបានពីសាលាស្រុកកងមាសបានឱ្យដឹងថា ចំនួនសាកសពដែលត្រូវខ្មែរក្រហមសម្លាប់គឺមានរហូតដល់ទៅ៣២,៦៩០នាក់ឯណោះ។ ក្នុងចំន...
វត្តនេះជាទីតាំងប្រាសាទចាស់សម័យមុនអង្គរដែលត្រូវបានសង់សំណង់ថ្មីពីខាងលើ។ យោងតាមរបាយការណ៍ចាស់ថា ប្រាសាទនេះសាងអំពីឥដ្ឋមានប្រាង្គ២បែរមុខទៅខាងកើត សាងនៅលើខឿនតែមួយ ប៉ុន្តែសព្វថ្ងៃគ្មាននៅសេសសល់ជារូបរាងនោះទេ ប៉ុន្តែមានបន្សល់នូវភស្តុតាង ដូចជាគ្រឿងបង្គំសំណង់មួយចំនួនដូចជាផ្តែររចនាបទព្រៃក្មេងនិងមេទ្វារ ដែលសព្វថ្ងៃ...
វត្តសង្កែជាទីដែលគេប្រមូលវត្ថុបុរាណដែលនៅជិតៗនោះមករក្សាទុក។ សិលាចារឹក K. 86 ក៏ត្រូវបានរក្សាទុកក្នុងវត្តនេះ រួមជាមួយ ផ្ដែរសម័យមុនអង្គរដែលគួរតែជាផ្ដែរនៃប្រាសាទចាស់លើទួលជាមួយប្រាសាទគុកយាយហម។ ចំណែកសិលាចារឹក K. 86 នោះ មានចារឹកសរសើអំពីស្ត្រីអភិជនម្នាក់ឈ្មោះ លក្ស្មី។ ឈ្មោះ លក្ស្មី នេះត្រូវបានប្រើជាញឹកញយជាព្រ...
2024 © Royal Academy of Cambodia