ទីនេះគឺជាអតីតព្រះរាជដំណាក់របស់ព្រះបាទនរោត្តម សីហនុ សម្រាកលំហែព្រះកាយ ដែលត្រូវបានសាងសង់ឡើងពីថ្មនិងមានបិទដោយឈើស្លាខ្មៅនៅក្នុងឆ្នាំ១៩៣៦។ អគារទាំងមូលនៅមានសភាពរឹងមាំ ប៉ុន្តែទ្វារនិងបង្អួចត្រូវបានបាត់បង់អស់ ហើយអគារគួរណាស់ត្រូវបានជួសជុលស្ដារឡើងវិញផងដែរ។ នៅទីនេះគេអាចមើលឃើញនូវទេសភាពដ៏ស្រស់ស្អាតគួរឲ្យរំភើបនៅខ...
ស្ពានយោលចង្អូរថ្មជាតំបន់ទេសចរធម្មជាតិ ដែលមានការកែឆ្នៃជាស្ពានយោលទាក់ទាញទេសចរទៅកម្សាន្ត។ នៅទីនេះជាទឹកស្ទឹងសង្កែដ៏ល្បីល្បាញ ដែលជាតំបន់អាចងូតទឹកកម្សាន្ត ភ្លក់រសជាតិអាហារដ៏ឈ្ងុយឆ្ងាញ់របស់អ្នកស្រុក ហើយសម្រាកក្នុងតូបលំហែ។ ទេសចរអាចគយគន់ទេសភាពទឹកស្ទឹងនឹងដើរឆ្លងលេងតាមស្ពានយោល។
ទីវាលព្រៃលិចទឹកដែលពីមាត់ទន្លេនៃស្រុកកោះធំ បន្តមកកាន់ទីទួលនៃស្រុកព្រៃកប្បាសនេះ បានក្លាយជាតំបន់ទេសចរណ៍មួយ ទោះមិនទាន់មានអ្នកស្គាល់ច្រើនឬចុះក្នុងបញ្ជីនៅឡើយ។ នាវេលាល្ងាចត្រជាក់អ្នកស្រុកនៅតំបន់នេះបានមកលេងកម្សាន្ត ស្រូបយកខ្យលអាកាស ហើយមានលក់ដូរចំណីបន្តិចបន្តួចតាមដងផ្លូវ។ ទីនេះមានសក្ដានុពលនឹងក្លាយជាតំបន់ទេសច...
រមណីយដ្ឋាននេះមានឈ្មោះថា គាត ខេង ដែលជារមណីដ្ឋានកសិធម្មជាតិ ស្ថិតនៅជាប់មាត់បឹងថ្មដា។ ភ្ញៀវអាចដើរលេងកម្សាន្តមើលត្រីចម្លែកៗ ហូបអាហារ មើលសត្វនៅក្នុងសួនសត្វ ដែលមានសត្វជាច្រើនប្រភេទ ព្រមទាំង ថតរូបក្នុងរមណីយដ្ឋានកែច្នៃ នេះទៀតផង។ នៅទីនោះមានលក់ទាំងកូនត្រីពូជសម្រាប់យក ទៅចិញ្ចឹមទៀតផង។
ប្រភេទប្រាសាទឥដ្ឋមានគ្រឹះសង់ពីថ្មបាយក្រៀមនិងមានសិលាចារឹកមួយផ្ទាំង ទម្រ បដិមា បំណែកផ្តែរ និងបំណែកមេទ្វារ។
វត្តតាំងយូមានអាស្រមមួយដែលសង់បន្តើតលើថ្មមួយដុំធំ មើលឃើញ គួរស្ញប់ស្ញែង ប៉ុន្តែដំណើរទៅកាន់ទីនោះ ត្រូវមានការជូនដំណើរពីសហគមន៍ សេដ្ឋកិច្ចរុងរឿង ដែលស្ថិតនៅជើងភ្នំត្បែង (កូអរដោណេ 13.780888, 104.901652) ដែលជាអ្នកនាំផ្លូវឡើងភ្នំ ហើយគេត្រូវស្នាក់នៅតាមភ្នំមួយយប់។ មិនឆ្ងាយប៉ុន្មានពីទីវត្ត ក៏មានទឹកជ្រោះដ៏ស្រស់ស្អ...
ដំណើរតាមទូកទៅកោះព្រហ្មចារីយ៍ទេសចរអាចគយគន់ទេសភាពទន្លេ ប្រជុំកោះខ្សាច់និងរុក្ខជាតិមានឫសដ៏រឹងមាំសម្រាប់ទប់ទល់នឹងកម្លាំងទឹកហូរ និងសត្វកម្រជាច្រើន ដូចជា សត្វផ្សោត សត្វក្ដាន់ជាដើម។ កោះមានឆ្នេរខ្សាច់សក្បុសដ៏ស្រស់ស្អាតដូចនារីក្រមុំព្រហ្មចារីយ៍ កំពុងគ្រប់គ្រងដោយ «សហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីយ៍ជ្រោយបន្ទាយ»។...
ទំនប់ទឹកនេះបានកសាងឡើងតំណាលគ្នានឹងសំណង់នានាលើខ្នងភ្នំនេះ ដើម្បីស្តុកទឹកទុកប្រើប្រាស់។ បឹងបូកគោជាប្រភពទឹកតែមួយគត់ដែលផ្គត់ផ្គង់តម្រូវការលើភ្នំនេះ ទើបតម្រូវឱ្យមានការទប់ ដោយទំនប់នេះតាំងពីជំនាន់បារាំងមកកសាងទីនេះ ហើយនៅតែបានប្រើប្រាស់រហូត។ មានស្ថានីយបូមទឹកយកទៅអាង និងទំនប់ចាស់ ដែលហៅថាទំនប់បារាំង។
មន្ទីរបូជនីយដ្ឋាននៅវត្តអង្គសេរីសួស្ដី ធ្លាប់បានដាក់តម្កល់អដ្ឋិធាតុយ៉ាងច្រើន ដែលត្រូវបានគាស់ចេញពីទីតាំងសម្លាប់នៅជ្រលងត្រើង ដែលស្ថិតនៅតាមដងផ្លូវពីព្រែកព្នៅទៅកាន់ភ្នំ ប្រសិទ្ធិត្រៃត្រឹង្គ។ ប៉ុន្តែសព្វថ្ងៃនេះ យើងឃើញនៅសល់តិចតួចបំផុត។ សាក្សីជាច្រើនដែលជាអ្នកធ្លាប់ចូល រួមគាស់រណ្ដៅសាកសពនៅប្រឡាយតាប៉ិ និងនៅជ្រ...
កម្ទេចថ្មបាយក្រៀមតូចៗលាយឡំដីខ្សាច់សក្បុសក្រាលបាតទឹកដែលហូរថ្លាឈ្វេងគួរឱ្យចង់ហែលលេង។ ប្រព័ន្ធធារាសាស្ត្រទំនប់ស្រីស្នំ ដែលអ្នកភូមិនៅទីនោះនិយមហៅថា «ទំនប់ចិន» មានទឹកពេញព្រៀបក្នុងរដូវវស្សាដែលទំនប់នេះបានសាងសង់ក្នុងឆ្នាំ ២០១២ ហើយមានតួនាទីចែកចាយទឹកទៅកាន់ប្រឡាយតូចៗ សម្រាប់កសិកម្មក្នុងតំបន់នេះ រួចក៏បានក្លាយជាក...
ប្រាសាទបាដើម ស្ថិតនៅតាមបណ្ដោយដងទន្លេសេសានជិតវត្តចេតិយារាម។ គួរកត់សម្គាល់ថា ព្រះវិហារវត្តនៅតំបន់នេះមានរចនាបថឡាវ ដែលមានទំហំតូចជាងព្រះវិហារខ្មែរ។ បាឌឿម ជាពាក្សភាសាឡាវ មានន័យថាឪពុកដើម ដែលត្រូវនឹងពាក្យថា បាដើម។ នៅច្រាំងទន្លេមេគង្គក៏ធាប់មានប្រាសាទមួយឈ្មោះ បាចុង ដែរ ប៉ុន្តែគួរឱ្យស្ដាយបា្រសាទបាចុងត្រូវបានច្...
ប្រាសាទដែលមានតួនាទីជាមន្ទីរពេទ្យឬអរោគ្យសាលាមួយនេះ មានទ្រង់ទ្រាយជាប្រាង្គមួយរាងបួនជ្រុងស្មើធ្វើពីថ្មបាយក្រៀមបែរមុខទៅខាងកើតមានយ៉ធ្វើពីថ្មបាយក្រៀម និង ទ្វារបីផ្សេងទៀតជាទ្វារបញ្ឆោត។ ប្រាសាទនេះមានហោត្រៃមួយធ្វើពីថ្មបាយក្រៀមនៅជ្រុងអាគ្នេយ៍ និងមានកំពែងមួយរាងចតុកោណកែងធ្វើពីថ្មបាយក្រៀម ប្រវែងពីកើតទៅលិច៣២ម៉ែត្...
ប្រាសាទភាស ជាប្រាសាទបែកបាក់រលំអស់ជាច្រើននៅសល់តែជញ្ជាំងពីរដែលនៅឈរ មើលទៅគួរសង្វេគខ្លាំងណាស់។ ប្រាសាទនេះស្ថិតក្នុងបរិវេណវត្តភាស ដែលនៅពីខាងត្បូងវត្តមានអាងទឹកដ៏ធំមួយ។ ប្រាសាទមានប្រាង្គចំនួនបី ដែលប្រាង្គពីរសងខាងរលំបាក់បែកអស់។ នៅតាមជញ្ជាំងមានឆ្លាក់រូបទេពតូចជាប្រភេទប្រាសាទអណ្ដែតជាប់នឹងជញ្ជាំង។ តាមការរៀបរាប់...
ទន្លេសិប្បនិមិត្តនៅក្នុងទីរួមខេត្តត្បូងឃ្មុំ គឺជារមណីដ្ឋានថ្មី ដែលទើបប្រសូតឡើង ដំណាលគ្នានឹងការកសាង ទីរួមខេត្តថ្មីនេះ។ ទីតាំងនេះជាអាងស្តុកទឹកសម្រាប់ប្រើប្រាស់ក្នុងទីរួមខេត្ត ដែលមានភាពអ៊ូអរនៅ ពេលរសៀលត្រជាក់។ ដោយសារតំបន់នេះជាតំបន់រដ្ឋបាលថ្មី ទីនេះធ្លាប់បានរៀបចំជាពិធីលយប្រទីប សំពះព្រះខែ សម្រាប់ទីរួមខេត្...
ពិតណាស់ហើយថា ទឹកជ្រោះប៊ូស្រា ជាទីដែលទាក់ទាញទេសចរណ៍ជាងគេនៅទឹកដី ខេត្តមណ្ឌលគីរី។ ប៉ុន្តែ លើកំណាត់ផ្លូវទៅកាន់ទីនោះ នោះក៏មានទឹកធ្លាក់អូរផ្លាយ ដែលរំលេចនូវផ្ទៃទឹកថ្លាឈ្វេងហូររឹមៗលើកម្រាលថ្ម ស័ក្ដិសមជាទីឋានងូតទឹកលេងកម្សាន្ត។ ទីតាំងនេះកកើតនៅពេលដែលស្ពានដាច់ ហើយត្រូវបានធ្វើផ្លូវវាងទៅចំទីនោះ។ ទឹកភ្លៀងនារដូវវស្...
រមណីដ្ឋានអូរឫស្សីកណ្ដាល ជាតំបន់អភិរក្សមានដីនិងព្រៃឈើ ទំហំជាង៥០០០ហិកតា តាមបណ្ដោយទឹកធ្លាក់។ ទីនេះច្រើនមានភ្ញៀវនៅចុងសប្ដាហ៍ ប៉ុន្តែនៅថ្ងៃបុណ្យទានវិញមានភ្ញៀវរហូតដល់ពាន់នាក់មកលេងទីនេះ។ អូរឫស្សីកណ្ដាលជាមរណីដ្ឋានអេកូទេសចរណ៍ ប្រកបដោយទឹកហូរខួបប្រាំងវស្សា ព្រៃព្រឹក្សាម្លប់ត្រឈៃ។ ទីនោះត្រូវបានអភិវឌ្ឍន៍ដោយសហគមន...
បណ្ដុំថ្មនិងដីច្រោះច្រូងច្រាងពណ៌មាស ដែលហ៊ុមព័ទ្ធដោយព្រៃរបោះតូចធំ និងស្មៅកម្រម្យ៉ាងដុះនៅជាប់ផ្ទាំងថ្មនោះគឺជាតំបន់រមណីយដ្ឋានទេសចរណ៍សហគមន៍រលុះធំ។ រមណីយដ្ឋាននេះមានទំហំដីទទឹងប្រហែលជា ៨ គីឡូម៉ែត្រ និងបណ្ដោយប្រហែល ១០ គីឡូម៉ែត្រនៅជាប់ព្រំប្រទល់ប្រទេសថៃខណ្ឌដោយជួរភ្នំដងរ៉ែក។ ផ្ទាំងដីដែលមានផ្នែកខាងលើជាដីឥដ្ឋទឹ...
ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១០ ដូចប្រាសាទដទៃក្នុងតំបន់នេះដែរ។ ប្រាសាទប្រាង្គទោលមួយនេះបានបាក់រលំផ្អែកនឹងដើមឈើមួយដើមដែលមើលទៅគួរអនិច្ចា។ នៅជុំវិញនេះមានសំណល់នៃគ្រឿងសំណង់រាត់រាយ។
ទីចុងបពា្ចប់របស់មន្ទីរអប់រំស្រុកត្រាំកក់របស់ខ្មែរក្រហម បានបន្សល់ទុកនូវរណ្ដៅសាកសពរួមចំនួន ២១រណ្ដៅ និងមានប្រជាជនចំនួន១០,០៤៥នាក់ស្លាប់ ព្រមទាំងអគារគុកចាស់ៗដែលពោរពេញទៅ ដោយខ្នោះឃ្នាងជាច្រើន។ សព្វថ្ងៃក្នុងបរិវេណអតីតមន្ទីរអប់រំស្រុកត្រាំកក់ មានរោងដាក់អដ្ឋិធាតុមួយ ធ្វើពីឈើទំហំទទឹង៣ម៉ែត្រនិង បណ្ដោយ៥ម៉ែត្រ និ...
ឆ្នេរកម្សាន្តដែលកើតមានមុនគេក្នុងតំបន់នេះ អាចជំនួសឱ្យឆ្នេរដែលមានមនុស្សកុះករច្រើននៃតំបន់ឆ្នេរនៅក្រុងព្រះសីហនុ។ ខ្សាច់ល្អិតៗក្រោមបាតជើងអ្នកទេសចរដែលចុះងូតទឹក តូបអាហារជាច្រើននៅតាមបណ្ដោយឆ្នេរ ជំនោរសមុទ្រដ៏បរិសុទ្ធ ទាំងអស់នេះសុទ្ធតែជាអ្វីដែលឆ្នេររាមអាចផ្ដល់ជូន។ ភ្ញៀវទេសចរអាចសម្រាកលំហែតាមតូប ឬមុជទឹកលេងតាមចំ...
ស្ថិតនៅលើទួលបុរាណមួយកណ្ដាលវាលស្រែ មិនឆ្ងាយពីភូមិខ្សាកឃុំពពេល ដែលនៅតាមផ្លូវអមប្រឡាយ។ នៅជិតនោះ មានសង់ជាតូបថ្មមួយ។ បរិយាកាសប្រកបដោយខ្យល់អាកាសល្អ ព្រោះស្ថិតនៅកណ្ដាលវាលស្រែ ដែលម្ដុំនេះ ក៏មានប្រាសាទដទៃៗទៀត បង្ហាញពីអានុភាពនៃស្ដេចត្រាញ់នៅតំបន់នោះ។
2024 © Royal Academy of Cambodia