ធម្មជាតិ

បញ្ជីទាំងអស់

សង្កាត់សុខដុម ខេត្តមណ្ឌលគិរី
364 km ពីរាជធានី
ព្រៃជ្រៃយួស

ផែនទី

អាហារ

សណ្ឋាគារ

7.0 km ពីខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរីត្រូវបានគេស្គាល់ថាជាទីស្ថានសម្បូរដោយរមណីយដ្ឋានធម្មជាតិ ភ្នំមានព្រៃក្រាស់ៗ នឹងទេសភាពខៀវស្រងាត់និងទឹកធ្លាក់ទៀតផង។ ក្នុងចំណោមទីកន្លែងទាំងនេះ ជ្រៃយួសជាទីកន្លែងចំណាស់ដ៏ល្បីមួយប្រកបដោយព្រឹក្សាធំៗ និងជ្រោះតូចមួយ។ កាលពីសម័យមុនដែលមិនទាន់មានផ្លូវខ្វាត់ខ្វែងទៅកាន់គោលដៅទេសចរណ៍ឆ្ងាយៗ ជ្រៃយួសឈរនៅលំដ...

ឃុំឫស្សីស្រុកខាងលិច ខេត្តកំពត
158 km ពីរាជធានី
ភ្នំទឹក

ផែនទី

អាហារ

សណ្ឋាគារ

46.8 km ពីខេត្តកំពត

ក្នុងតំបន់បឹងព្រីងនេះ ក៏មានកូនភ្នំថ្មក្នុងទឹកបឹង ដែលគួរឱ្យចង់ថតរូបទុក ប្រៀបបាននឹងទេសភាព នៅប្រទេសចិន។ ទីនេះស្ថិតជិតខ្សែបន្ទាត់ព្រំដែនកម្ពុជាវៀតណាមនិងវត្តលើភ្នំមួយ ដែលអាចមើលទិដ្ឋភាពបឹងបានស្រួល គឺវត្តឫស្សីស្រុក។

ឧទ្យាន​ជាតិ​ព្រះ​សុរា​ម្រឹត ខេត្តកំពង់ស្ពឺ
124 km ពីរាជធានី
ទឹកធ្លាក់គិរីរម្យ២

ផែនទី

អាហារ

សណ្ឋាគារ

76.1 km ពីខេត្តកំពង់ស្ពឺ

ខុសប្លែកពីទីដទៃដែលមានភាពអ៊ូអរសម្បូរដោយមនុស្ស នៅទីនេះមានសភាពស្ងប់ស្ងាត់សម្រាប់ការ បោះជំរំជាក្រុម ហើយសប្បាយកម្សាន្តនៅពេលយប់។ ទឹកធ្លាក់ហូរមិនខ្លាំងអាចកំដដល់ទេសចរណ៍ជាក្រុម ក្នុងភាពស្ងប់ស្ងាត់។

សង្កាត់លេខ៤ ខេត្តព្រះសីហនុ
213 km ពីរាជធានី
ឆ្នេរអូរឈើទាល

ផែនទី

អាហារ

សណ្ឋាគារ

7.1 km ពីខេត្តព្រះសីហនុ

ឆ្នេរអូរឈើទាល ជាឆ្នេរដ៏ពេញនិយមបំផុតនៅខេត្តព្រះសីហនុ ដែលមានអ្នកទេសចរណ៍ទាំងជាតិនិងអន្តរជាតិមូលមីរដេរដាស។ ឆ្នេរដ៏វែងមួយនេះមានកន្លែងលក់អាហារសមុទ្រ បារ និងឆ្នេរខ្សាច់លាតសន្ធឹងពីម្ខាងទៅម្ខាង ប្រកបដោយសេវាកម្សាន្តជាច្រើនបែប។ ទីនេះក្រៅពីការគយគន់ទេសភាពដ៏ត្រកាលនៃសមុទ្រ ក៏មានសេវាជិះទូក ម៉ូតូទឹក ពោងហែលទឹក ហើយក៏ជ...

ឃុំកាឡែង ខេត្តរតនគិរី
505 km ពីរាជធានី
ទឹកជ្រោះអូរស៊ីនលែរ

ផែនទី

អាហារ

សណ្ឋាគារ

24.1 km ពីខេត្តរតនគិរី

តំបន់ទឹកជ្រោះអូរស៊ីនលែរឬទឹកជ្រោះ៧ជាន់គ្របដណ្ដប់ដោយព្រៃត្បូងមរកតព័ទ្ធជុំវិញដោយភ្នំ។ ទឹកជ្រោះនេះលាក់ខ្លួនក្នុងព្រៃ ទើបតែពេលស្ថានភាពផ្លូវប្រសើរឡើង ទើបមានទេសចរជាច្រើនទៅដល់។ ដូចឈ្មោះទីពីររបស់វា ទឹកធ្លាក់មានដំណាក់ចំនួន៧ តាំងនៅកណ្ដាលព្រៃត្រូពិកដែលផ្នែកខ្លះនៃតំបន់នេះកម្រមានពន្លឺថ្ងៃចាំងចូលដល់។ តាមបណ្ដោយអូរន...

ឃុំខ្នងភ្នំ សៀមរាប
327 km ពីរាជធានី
ពើងវត្តចាស់, ពើងព្រះទ្វារ, ពើងតារ័ត្ន

ផែនទី

អាហារ

សណ្ឋាគារ

71.4 km ពីសៀមរាប

ទីនេះជារូងភ្នំមានធ្លាក់នព្វគ្រោះ, ចម្លាក់ព្រះសិវៈមានដៃនិងមុខច្រើននិងមានចារសិលាចារឹក៨បន្ទាត់ លេខ K.១៧២ ដែលប្រាប់ឈ្មោះទីតាំងនេះថា ព្រះស្រីកណ្ច។

ឃុំប៊ូស្រា ខេត្តមណ្ឌលគិរី
389 km ពីរាជធានី
ទឹកធ្លាក់ប៊ូស្រា

ផែនទី

អាហារ

សណ្ឋាគារ

33.6 km ពីខេត្តមណ្ឌលគិរី

ទឹកជ្រោះនេះជាកន្លែងដ៏ល្បីល្បាញតាំងពីសម័យសង្គមរាស្ត្រនិយមមក។ ទីតាំងដ៏គួរឱ្យចាប់អារម្មណ៍មួយនេះមានទេសភាពអមដោយដងព្រៃ មានការរៀបចំបានល្អសម្រាប់ភ្ញៀវទេសចរ រួមទាំងចំណតរថយន្តសមរម្យផងដែរ។ ក្នុងរមណីយដ្ឋាន មានតូបលក់ដូរ អាហារដ្ឋានដែលបម្រើសេវាដល់ភ្ញៀវទាំងឡាយ។ ទឹកជ្រោះដែលហូរខួបប្រាំងវស្សានេះ ត្រូវបានបែងចែកជាបីដំណា...

ឃុំឈើតុំ ខេត្តពោធិ៍សាត់
148 km ពីរាជធានី
ទឹកជ្រោះច្រកល្អៀង, ទឹកជ្រោះយ៉ោក

ផែនទី

អាហារ

សណ្ឋាគារ

61.6 km ពីខេត្តពោធិ៍សាត់

នៅទីនេះមានទេសភាពបែបធម្មជាតិ ដែលមានទឹកជ្រោះ និងព្រៃឈើ។ ភ្ញៀវទេសចរអាចហែលទឹកលេង ឬចុះលេងក្នុងស្ទឹង ឬសម្រាកនៅក្នុងភាពស្ងៀមស្ងាត់ដែលមានទឹកធ្លាក់៨ជាន់ ចម្ងាយប្រមាណ២គីឡូម៉ែត្រ។ ខ្សែទឹកជ្រោះហូរចេញពីកំពូលភ្នំឱរ៉ាល់ខួបប្រាំងវស្សាកាត់ផ្ទាំងថ្មរាប់រយម៉ែត្រត្រជាក់ដូចទឹកអម្រឹត។ គេច្រើនប្រៀបប្រដូចទឹកជ្រោះធម្មជាតិមួ...

ឃុំសំបុក ខេត្តក្រចេះ
252 km ពីរាជធានី
អន្លង់ផ្សោតកាំពី

ផែនទី

អាហារ

សណ្ឋាគារ

16.3 km ពីខេត្តក្រចេះ

កាំពីជាឈ្មោះភូមិមួយដែលមានទីតាំងខាងកើតច្រាំងទន្លេមេគង្គខាងជើងក្រុងក្រចេះ។ ក្រៅពីរមណីយដ្ឋានកាំពីដ៏ល្បីល្បាញ ទីនេះក៏កន្លែងល្អនិងនៅជិតបំផុតពីរាជធានីដែលអាចទស្សនាផ្សោតទន្លេមេគង្គដ៏កម្រ។ អន្លង់ផ្សោតកាំពីជាអន្លង់ដែលមានផ្សោតរស់នៅប្រហែល២០ក្បាល។ តំបន់ផ្សោតកាំពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ ដើម្បីស្វាគមន៍ភ្ញៀ...

ឃុំរាម ខេត្តព្រះសីហនុ
219 km ពីរាជធានី
ឆ្នេររាម

ផែនទី

អាហារ

សណ្ឋាគារ

27.9 km ពីខេត្តព្រះសីហនុ

ឆ្នេរកម្សាន្តដែលកើតមានមុនគេក្នុងតំបន់នេះ អាចជំនួសឱ្យឆ្នេរដែលមានមនុស្សកុះករច្រើននៃតំបន់ឆ្នេរនៅក្រុងព្រះសីហនុ។ ខ្សាច់ល្អិតៗក្រោមបាតជើងអ្នកទេសចរដែលចុះងូតទឹក តូបអាហារជាច្រើននៅតាមបណ្ដោយឆ្នេរ ជំនោរសមុទ្រដ៏បរិសុទ្ធ ទាំងអស់នេះសុទ្ធតែជាអ្វីដែលឆ្នេររាមអាចផ្ដល់ជូន។ ភ្ញៀវទេសចរអាចសម្រាកលំហែតាមតូប ឬមុជទឹកលេងតាមចំ...

ឃុំរាម ខេត្តព្រះសីហនុ
227 km ពីរាជធានី
ឆ្នេរមាសឆ្នេរប្រាក់, ឆ្នេរចិន

ផែនទី

អាហារ

សណ្ឋាគារ

35.8 km ពីខេត្តព្រះសីហនុ

កោះរាជបុត្រនិងឆ្នេរទាំងឡាយក្នុងតំបន់អតីតឧទ្យានជាតិរាម សុទ្ធតែស្ថិតក្នុងគម្រោងវិនិយាគរបស់ក្រុមហ៊ុនចិន។ ថ្វីត្បិតតែគេជាអាចនៅចេញចូលបាន ប៉ុន្តែគេមិនដឹងពីអនាគតនៃតំបន់នេះនោះទេ រួមមានឆ្នេរប្រាក់ ឆ្នេរមាស និងឆ្នេរនានា ដែលចេញចូលតាមរបាំងរបស់ក្រុមហ៊ុន។ ដើមឡើយទីនេះជាកន្លែងរស់នៅរបស់សត្វស្វា សំពោច បង្គួយ និងបក្សា...

ឃុំកោះមិត្ត ខេត្តកំពង់ចាម
104 km ពីរាជធានី
ឆ្នេរខ្សាច់កោះប៉ែន

ផែនទី

អាហារ

សណ្ឋាគារ

3.7 km ពីខេត្តកំពង់ចាម

ទឹកនៅទីនោះគឺជាទឹកទន្លេថ្លាហើយត្រជាក់ស្អាត។ លោកអ្នកអាចជួលអាវពោងពាក់ដើម្បីសុវត្ថិភាព ហើយម៉្យាងទៀតគេក៏បានបោះបង្គោលសម្គាល់ជម្រៅទឹកផងដែរ ដូច្នេះបើលោកអ្នកមិនទៅហួសពីកន្លែងដែលគេហាមឃាត់ពិតជាគ្មានបញ្ហាអ្វីកើតឡើងនោះទេ។ រមណីយដ្ឋាននេះមានតូបប្រក់ស្លឹកប្រហែលជា១៥ ហើយមានពោងជិះធាក់ដោយជើង។ រមណីយដ្ឋាននេះគឺទទួលភ្ញៀវបានត...

ឃុំកោះស្ដេច ខេត្តកោះកុង
ពីរាជធានី
ឆ្នេរកោះស្ដេច

ផែនទី

អាហារ

សណ្ឋាគារ

ពីខេត្តកោះកុង

កោះស្ដេចទីរួមស្រុកគីរីសាគរកោះកុង ដែលត្រូវឆ្លងតាមកាណូតទើបទៅដល់ ជារមណីយដ្ឋានសម្រាប់ទេសចរណ៍ដែលមានផ្ទះសំណាក់ជាច្រើននិងលក្ខណៈពិសេសមួយទៀតគឺទេសចរណ៍បាតសមុទ្រដែលជាទម្រង់ពិសេសមួយថ្មី។ កោះស្ដេចមានទីកន្លែងសម្រាប់មុជចុះទៅក្នុងបាតសមុទ្រមើលផ្កាថ្ម ដែលនៅទីនោះយើងអាចមុជទៅបាតសមុទ្រមើលផ្កាថ្មដោយមានគ្រូបង្វឹកនិងត្រូវបំព...

ឃុំគិរីចុងកោះ ខេត្តតាកែវ
120 km ពីរាជធានី
ទឹកជ្រោះផ្អោក

ផែនទី

អាហារ

សណ្ឋាគារ

44.4 km ពីខេត្តតាកែវ

រមណីយដ្ឋានធម្មជាតិ ជ្រោះផ្អោក គឺជារមណីយដ្ឋានដែលបានបង្កើតឡើងនៅឆ្នាំ២០០០ ដែលមានទីតាំងជិតច្រកព្រំដែនភ្នំដិន។ រមណីដ្ឋាននេះនៅរដូវវស្សា មានទឹកជ្រោះធ្លាក់ច្រើនពីលើភ្នំ និងនៅរដូវប្រាំង គឺពុំសូវមានទឹកធ្លាក់ទេ ហើយរមណីយដ្ឋាននេះក៏សំបូរផងដែរនូវ ដំណាំហូបផ្លែ ដូចជាខ្នុរ ចេក ដំឡូង ស្វាយ។ល។ ពិសេសទៀត នោះនៅទីនោះក៏មានល...