ល្អាងបាដាកជាល្អាងភ្នំមួយដែលកកើតឡើងតាំងពីយូរយាមកហើយ។ ល្អាងភ្នំដែលអាចទាក់ទាញទេសចរជាច្រើនមួយនេះមានលក្ខណៈបត់បែនទៅតាមស្ថានភាពពីធម្មជាតិរបស់វា។ ល្អាងនេះមានរូងធំទូលាយអាចឱ្យភ្ញៀវទេសចរណ៍អង្គុយលេងកម្សាន្តយ៉ាងសប្បាយ មានខ្យល់អាកាសបរិសុទ្ធត្រជាក់ស្រួល និងមានដើមឈើធំៗ មានម្លប់ត្រឈឹងត្រឈៃ ដែលអាចឱ្យក្រុមគ្រួសារដាក់ម...
បណ្ដុំថ្មនិងដីច្រោះច្រូងច្រាងពណ៌មាស ដែលហ៊ុមព័ទ្ធដោយព្រៃរបោះតូចធំ និងស្មៅកម្រម្យ៉ាងដុះនៅជាប់ផ្ទាំងថ្មនោះគឺជាតំបន់រមណីយដ្ឋានទេសចរណ៍សហគមន៍រលុះធំ។ រមណីយដ្ឋាននេះមានទំហំដីទទឹងប្រហែលជា ៨ គីឡូម៉ែត្រ និងបណ្ដោយប្រហែល ១០ គីឡូម៉ែត្រនៅជាប់ព្រំប្រទល់ប្រទេសថៃខណ្ឌដោយជួរភ្នំដងរ៉ែក។ ផ្ទាំងដីដែលមានផ្នែកខាងលើជាដីឥដ្ឋទឹ...
ភ្នំគូលែន ឬ ព្រះមហិន្ទ្រាបវ៌ត ឬ ភ្នំជាទីសក្ការៈ មានកម្ពស់ជិត ៥០០ម៉ែត្រ គឺជាភ្នំមួយដ៏ធំល្មមប្រកបដោយ សិលាលាយឡំនឹង ព្រៃស៊ុបទ្រុប។ ភ្លៀងដែលធ្លាក់នៅទីនោះបានផុសចេញជាប្រភពទឹកហូរធ្លាក់ចុះមកបំពេញស្ទឹងសៀមរាប បង្កើតបានជាទឹកជ្រោះដ៏ស្រស់ស្អាត។ តាំងពីបុរាណមកគេមានជំនឿថា ទឹកជ្រោះភ្នំគូលែននេះជាទឹកបង្កើតលោក ហើយបានក្ល...
តាតតៃជាឈ្មោះទឹកជួរមានភាពស្រស់ស្អាតនិងមានទឹកហូរខ្លាំង។ ទឹកជួរតាមបណ្ដោយទន្លេស្រែពកនេះទាក់ទាញទេសចរខ្លាំងនៅដើមរដូវកាលចាប់ពីខែកុម្ភៈដល់ខែមេសា។ អំឡុងពេលនេះវាជាតំបន់ដែលដែលស្រស់ស្អាតបំផុតសម្រាប់ការមុជ និងហែលទឹកក្នុងល្អាងទូលាយ ដែលមានទឹកថ្លាហូរតាមចន្លោះថ្មតូចធំនៅក្នុងទន្លេ។ ភ្ញៀវដែលចូលចិត្តការស្ទួចត្រីអាចកម្ស...
បឹងចំការតែ គិរីរម្យជាប្រភេទរមណីយដ្ឋានធម្មជាតិកែឆ្នៃនៅលើខ្នងភ្នំគិរីរម្យ។ នៅទីនោះ មានសំណង់ ទំនប់ទឹកថ្មី ដែលគេសាងសង់ឡើងដើម្បីយកទឹកប្រើប្រាស់ ក៏ដូចជាបម្រើវិស័យកសិកម្ម។ នៅរមណីយដ្ឋានបឹងចំការតែ គិរីរម្យទេសចរអាច បោះជំរុំ, ដើរទស្សនាកសិដ្ឋាន, ឡើងភ្នំ, គយគន់ថ្ងៃរះនិងលិច, ស្ទូចត្រី។ល។ ដូចជានៅទីដទៃទៀតលើខ្នងភ្នំ...
ជារមណីយដ្ឋានធម្មជាតិដ៏ស្រស់ត្រកាលមួយ ដែលតែងតែទាក់ទាញភ្នែកភ្ញៀវទេសចរគ្រប់ៗរូបឱ្យទៅទស្សនាទីនោះ។ ទឹកធ្លាក់នេះស្ថិតនៅចំកណ្ដាលព្រៃភ្នំភ្ជាប់ដោយអូរ និងចម្ការកៅស៊ូនៅតាមដងផ្លូវធ្វើដំណើរទៅកាន់ទីនោះ។ ទេសចរទាំងអស់ត្រូវចុះតាមជណ្ដើរប្រមាណ៧២ កាំ ទៅក្រោម ក្រោយពីដើរកម្សាន្តលេងតាមស្ពានយោលដែលលាតសន្ធឹងនៅពីមុខចរន្តទឹកធ...
ទឹកធ្លាក់វាលថ្មហួត ដែលនៅចម្ងាយប្រមាណ ១គីឡូម៉ែត្រ ពីវត្តតាំងយូ។ ទឹកធ្លាក់ដ៏មានប្រជាប្រិយភាពមួយនៅតំបន់នោះមិនសូវមានអ្នកបានទៅដល់។ នៅទីនោះខ្សែទឹកហូរមកពីទីឆ្ងាយតាមបណ្ដោយស្ទឹង ហូរធ្លាក់ជាច្រើនដំណាក់ កាត់វាលដ៏ធំ ដែលអ្នកក្នុងតំបន់នេះ ហៅថាវាលថ្មហួត។ ទឹកធ្លាក់វាលថ្មហូតមានកម្ពស់ ប្រមាណជា ១៥ ម៉ែត្រ មានទឹកធ្លាក់ជ...
រូងភ្នំនេះមានរូបចម្លាក់ព្រះពុទ្ធចូលនិព្វាន្តជាចម្លាក់ថ្មីយកគំរូតាមវត្តព្រះអង្គធំ និងមានស្លាកស្នាមនៃសំណង់ព្រហ្មញ្ញសាសនាផងដែរ។ ទីនេះមានសំណង់ច្រើនជំនាន់ពិបាកនឹងកំណត់អាយុកាលគឺប្រហែលជាក្នុងសម័យអតីតរាជធានីនៅទីនេះនិងសម័យកណ្ដាល ដោយយោងលើចម្លាក់ព្រះពុទ្ធនោះ។
ទីរួមខេត្តកំពង់ឆ្នាំងព័ទ្ធជុំវិញដោយភ្នំ ហេតុនេះហើយដំណើរកម្សាន្តទៅទីជិតជាងគេក្នុងទីរួមខេត្ត គឺភ្នំសន្ទូច កម្ពស់ប្រមាណ២០ម. ដែលជាប្រភេទរមណីដ្ឋានធម្មជាតិ ក្នុងតំបន់នេះ។ ប្រជាពលរដ្ឋចូលចិត្តទៅកម្សាន្តដោយមានផ្ទាំងថ្មធំៗ ច្រូងច្រាង មានថ្មបន្តុបគ្នាពីលើរាងដូចផ្លែសន្ទូច ប្រកបដោយធម្មជាតិស្រស់បំព្រង ព្រមទាំងអាច...
មាត់ទន្លេសេសានគឺជាចុងបំផុតនៃផ្លូវជាតិលេខ៧៨A ដែលបែកចេញពីក្រុងបានលុង។ ទន្លេនេះមានឆ្នេរខ្សាច់ពណ៌ស និងមានទឹកថ្លាឆ្វង់ចាំងស្រមោលភ្នំនិងព្រៃឈើសូម្បីនៅក្នុងរដូវរប្រាំង។ ទន្លេសេសានជាទន្លេដែលមានទឹកហូរគ្រប់រដូវកាលពីខាងកើតទៅខាងលិច ដែលតាមបណ្ដោយឆ្នេរខ្សាច់នេះ មានចំណុចជាច្រើនដែលអាចមុជហែលនិងនេសាទត្រីបាន។ អ្នកស្រុក...
កោះរាជបុត្រនិងឆ្នេរទាំងឡាយក្នុងតំបន់អតីតឧទ្យានជាតិរាម សុទ្ធតែស្ថិតក្នុងគម្រោងវិនិយាគរបស់ក្រុមហ៊ុនចិន។ ថ្វីត្បិតតែគេជាអាចនៅចេញចូលបាន ប៉ុន្តែគេមិនដឹងពីអនាគតនៃតំបន់នេះនោះទេ រួមមានឆ្នេរប្រាក់ ឆ្នេរមាស និងឆ្នេរនានា ដែលចេញចូលតាមរបាំងរបស់ក្រុមហ៊ុន។ ដើមឡើយទីនេះជាកន្លែងរស់នៅរបស់សត្វស្វា សំពោច បង្គួយ និងបក្សា...
កោះស្ដេចទីរួមស្រុកគីរីសាគរកោះកុង ដែលត្រូវឆ្លងតាមកាណូតទើបទៅដល់ ជារមណីយដ្ឋានសម្រាប់ទេសចរណ៍ដែលមានផ្ទះសំណាក់ជាច្រើននិងលក្ខណៈពិសេសមួយទៀតគឺទេសចរណ៍បាតសមុទ្រដែលជាទម្រង់ពិសេសមួយថ្មី។ កោះស្ដេចមានទីកន្លែងសម្រាប់មុជចុះទៅក្នុងបាតសមុទ្រមើលផ្កាថ្ម ដែលនៅទីនោះយើងអាចមុជទៅបាតសមុទ្រមើលផ្កាថ្មដោយមានគ្រូបង្វឹកនិងត្រូវបំព...
ប្រភពទឹកពីខាងលើហូរធ្លាក់ទាបៗតាមជម្រាលក្រហែងថ្ម និងច្រោះតាមឫសឈើចម្ងាយរាប់សិបម៉ែត្ររំលេចជាទីកម្សាន្តសម្រាប់ទេសចរ និងផ្ដល់ភាពងាយស្រួលដល់ការងូតទឹកកម្សាន្ត។ សហគមន៍ចង្ក្រានរយបានកសាងតូបសម្រាប់ទទួលភ្ញៀវ និងមានគោយន្តសម្រាប់ជូនអ្នកចង់ផ្សងព្រេងទៅកាន់តំបន់ក្បាលទឹកខាងលើ។ ថ្វីត្បិតតែរមណីយដ្ឋាននេះមានឈ្មោះថាចង្ក្រា...
កោះនេះស្ថិតនៅមិនឆ្ងាយពីផ្លូវជាតិប៉ុន្មានទេ។ កោះសំពៅជារមណីយដ្ឋាននៃស្រុកកូនមុំខេត្តរតនគីរី ដែលជារមណីយដ្ឋានធម្មជាតិ។ កោះព័ទ្ធជុំវិញដោយផ្ទាំងថ្មប៉ប្រះផ្ទៃទឹក បង្កើតបានជាទឹកជួរជាច្រើនកន្លែង។ អ្នកទេសចរណ៍អាចជួលទូកជិះលេងកម្សាន្តនិងទស្សនាទិដ្ឋភាពនៃទន្លេស្រែពកដ៏ស្រស់ស្អាត។
ភ្នំសរសៀជារមណីយដ្ឋានធម្មជាតិដ៏អស្ចារ្យ មានភ្នំតូចៗបី លាតសន្ធឹងក្នុងផ្ទៃដីសរុបប្រហែល ១.៥ គីឡូម៉ែត្រការ៉េ ហើយមានកម្ពស់ប្រហែល ៤០ ម៉ែត្រ។ នៅទីនោះមានល្អាងរូងភ្នំពីធម្មជាតិនេះ រួមមានដូចជា រូងភ្នំអាចម៍ប្រចៀវ រូងភ្នំដំរីស ដែលមានស្ថាបត្យកម្មកំពូលមួយគឺវាលស្រែ ១០០ ដែលបានលាក់បំពួនអាត្មាក្នុងរូងងងឹតនេះ។ ក្នុងចំណ...
មន្ទីរទេសចរណ៍ ខេត្តកំពង់ស្ពឺ បានបង្ហាញនូវរមណីយដ្ឋានទេសចរធម្មជាតិដ៏ថ្មីស្រឡាងមួយដែលទើបរកឃើញនៅដើមឆ្នាំ ២០១៨ នេះ គឺ តំបន់ដីច្រោះ នៅក្នុងឱកាសបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រនាពាក់កណ្តាល ខែឧសភា ឆ្នាំ ២០១៨ ដែលមន្ត្រីនៃមន្ទីរទេសចរបញ្ជាក់ថា វាល្អឥតខ្ចោះ។ បើតាមការបង្ហាញរបស់មន្ត្រីនៃមន្ទីរទេសចរខេត្តកំពង់ស្ពឺប...
បឹងយក្សឡោមដ៏ស្រស់ស្អាតនេះកើតឡើងបន្ទាប់ពីបន្ទុះភ្នំភ្លើងមួយកាលពី៤០០០ឆ្នាំកន្លងទៅ។ ការវាស់ជម្រៅបឹងនេះមានដល់ទៅ៨០០ម៉ែត្រ និងបង្ហាញឱ្យឃើញទឹកថ្លាឈ្វេងជម្រៅប្រហែល៥០ម៉ែត្រ។ នៅម្ខាងនៅបឹង មានកំពង់ពីរដែលធ្វើពីឈើសម្រាប់ទេសចរទស្សនាបឹងឱ្យកាន់តែជិត ប៉ុន្តែមនុស្សមួយចំនួនមិនអាចទ្រាំមិនមុជទឹកបានទេ។ ផ្លូវជុំវិញបឹង ផ្ត...
បទចម្រៀងដ៏សែនពិរោះរបស់អ្នកស្រីរស់សេរីសុទ្ធា «ព្រាត់ស្នេហ៍នៅពេជ្រចិន្តា» បានរៀបរាប់ពីទេសភាពតំបន់នេះ ក៏ប៉ុន្តែទីកន្លែងនេះហាក់មិនត្រូវបានទទួលការពេញនិយមមួយរយៈចុងក្រោយនេះ។
នៅចម្ងាយប្រមាណ៦គីឡូម៉ែត្រ មុនដល់ទីរួមខេត្ត ចម្ការស្រល់ស្ថិតនៅទីទួលខ្ពស់ ដែលមានដើមស្រល់នៅសល់ច្រើនតាំងពីឆ្នាំ ១៩៧០ មកម្ល៉េះ ហើយលូតលាស់ជាជួរៗ និងមានកម្ពស់ស្មើគ្នារហូតមក។ សព្វថ្ងៃនេះ ចម្ការស្រល់ទាំងនោះត្រូវបានកាប់បំផ្លាញសង់ជារីស៊តជាច្រើន។ ទេសចរនៅអាចគយគន់ទិដ្ឋភាពបែបនេះ ប្រសិនបើធ្វើដំណើរតាមផ្លូវទៅច្រកព្រំ...
2024 © Royal Academy of Cambodia