ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១០ ដូចប្រាសាទដទៃក្នុងតំបន់នេះដែរ។ ប្រាសាទមានប្រាង្គតូចមួយរាងបួនជ្រុងស្មើសង់លើខឿនថ្មបាយក្រៀម បែរមុខទៅកើតតាមស៊ុមទ្វារធ្វើពីថ្មភក់និងមានលំអដោយសសរពេជ្រពីរដើមដែលជាទម្រផ្តែរមួយផ្ទាំង។ នៅតាមជ្រុងផ្សេងទៀតមានលំអដោយទ្វារបញ្ឆោត តែមិនមានចម្លាក់ទេ។
រមណីដ្ឋានប្រវត្តិសាស្ត្រនេះជាសំណង់បុរាណ ព្រមទាំងជាកន្លែងគោរពបូជាមួយដ៏ល្បីនៅក្នុងខេត្តព្រៃវែង។ ប្រាសាទជាកន្លែងទេសចរណ៍ល្អបំផុតនៅក្នុងខេត្តព្រៃវែងនេះ ដោយនៅទីនោះ មានការគោរពបូជាបែបជំនឿអរូបីដែលត្រូវបានគេទៅទស្សនាជាញឹកញាប់។ ប្រាសាទនៃសម័យបុរេអង្គរ ហើយនៅសម័យអង្គរត្រូវបានសាងសង់បន្ថែម ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសា...
ទេសចរអាចសម្រាកលំហែនៅតំបន់នេះ ដែលមានតូបលក់អាហារ និងកន្លែងមុជទឹកស្ទឹងដែលហូរមកពីទំនប់ពាមល្វា ហើយកាត់សំដៅទៅទីរួមស្រុកឱរ៉ាល់ ចូលទៅស្ទឹងព្រែកត្នោត។ នៅទីនេះមានផ្ទាំងថ្មធំៗជាច្រើនកប់នៅបាតស្ទឹងសម្រួលដល់ការមុជទឺក ហើយបន្ទាប់មកអាចហូបអាហារបែបស្រុកស្រែយ៉ាងឆ្ងាញ់ពិសា។ ទឹកនៅតំបន់នេះហូរខ្លាំងគួរសម ដូចនេះទេសចរដែលមានអ...
ថ្មពើងអង្កាម ស្ថិតនៅជើងភ្នំត្បែង ដែលតាមប្រវត្តិរបស់រមណីយដ្ឋាននេះ អ្នកស្រុកនិទានថា កាលពីបុរាណមានមេទ័ពមួយរូបបានដឹកនាំ កងទ័ពរបស់ខ្លួនមកតាំងជំរុំលាក់ខ្លួននៅទីនេះដោយនាំមកនូវស្បៀងអាហារនិងបានធ្វើស្រែបន្ថែមនៅក្បែរៗនោះផងដែរ ដើម្បីត្រៀមជាស្បៀងសម្រាប់ការពារ កលិយុគនៅថ្ងៃអនាគត។ ដោយសារតែចំនូនស្រូវច្រើនអនេកនោះ ទើប...
កំពង់ភ្លុកជាភូមិដែលគេច្រើនហៅថា "ភូមិអណ្ដែតទឹកកំពង់ភ្លុក" មានប្រជាជនក្នុងភូមិចំនួនបី មានប្រជាជនប្រមាណ ៣០០០នាក់ ដែកពឹងពាក់លើផលនេសាទនិងវិស័យទេសចរណ៍។ ភូមិអណ្ដែតទឹកកំពង់ភ្លុកមានភោជនីយដ្ឋាន ហាង សាលា វត្តអារាម ហើយភ្ញៀវអាចជិះទូកគយគន់ភូមិនេះនិងព្រៃលិចទឹក។ កំពង់ភ្លុកហ៊ុមព័ទ្ធដោយដើមកោងកាងលិចទឹកដែលជាជម្រកសត្វព្...
ព្រែកមួយដែលមានទឹកថ្លាយង់នារដូវប្រាំង អមដោយទេសភាពព្រៃព្រឹក្សាដុះអមសងខាងព្រែកយ៉ាងស្រស់ស្អាត និងមានដើមឫស្សីដោះទេរជាជួរនៅផ្នែកខាងលើនៃព្រែកយ៉ាងស្រស់ស្អាត ជារមណីយដ្ឋានដែលមាននាមថា ព្រែកតាព្រហ្មនោះហើយ។ ទេសចរមកកម្សាន្តទីនេះតែនៅរដូវប្រាំងតែប៉ុណ្ណោះ ព្រោះនៅរដូវវស្សាមានទឹកជន់ជោរមិនអាចចុះលេងបានទេ។ ភ្ញៀវទេសចរណ៍អា...
យោងលើចម្លាក់ប្រាសាទប្រហែលជាសង់នៅសតវត្សរ៍ទី១០ ស្ថិតក្នុងរចនាបថបន្ទាយស្រី។ ប្រាសាទនេះមានកំពែងថ្មបាយក្រៀមព័ទ្ធជុំវិញប្រហែល ៣៥x២៥ ម៉ែត្រ បែរមុខទៅរកទិសខាងកើត។ តួប្រាសាទបានបាក់រលំអស់បន្សល់តែឥដ្ឋនិងចម្លាក់ថ្មភក់មួយចំនួន។ មេទ្វារខាងមុខនិងកំពែងក៏បានស្ថិតនៅក្នុងទ្រង់ទ្រាយដើមដែរ។ នៅខាងមុខប្រាសាទប្រហែល ១០០ម៉ែត្...
ប្រាសាទបន្ទាយសៀម ឬបន្ទាយសៀមកាត់សក់ កសាងឡើងអំពីថ្មបាយក្រៀម ក្នុងរជ្ជកាលស្តេច៣ព្រះអង្គ នៅសម្ភុបុរ (ព្រះនាងនីពេន្រ្ទទេវី, ព្រះនាងជេស្ថារ្យ, ព្រះនាងជយេន្រ្ទភា)។ ប្រាសាទនេះខូចខាតជាទម្ងន់ដោយតួប្រាសាទទាំងមូលបានខូចខាតដោយសារការជីកកកាយរបស់មនុស្ស។ ទោះបីជាតួប្រាសាទត្រូវបានខូចខាតទាំងស្រុង តែប្រាសាទនេះ នៅសេសសល់កំ...
ប្រាសាទសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ប្រាសាទនេះមានប្លង់ជាមន្ទីរពេទ្យ ដែលរួមមានហោបន់ស្រន់មួយលំអដោយថ្មភក់និងហោត្រៃមួយធ្វើពីថ្មបាយក្រៀមស្ថិតនៅទិសអាគ្នេយ៍ កំពែងថ្មបាយក្រៀមព័ទ្ធជុំវិញនិងមានស្រះមួយនៅទិសឦសាន។ ឈ្មោះរបស់ប្រាសាទនេះព្រៃប្រាសាទនេះគឺមានន័យដូចព្រៃដែរ ប៉ុន្តែគ្រាន់តែយកព្រៃមកដាក់...
ឆ្អឹងដែលជញ្ជូនមកពីទីតាំងសម្លាប់នៅព្រៃគោកត្រាច គោកតាម៉ុល និងពីកន្លែងផេ្សងទៀតក្នុងស្រុកភ្នំស្រុក ត្រូវយកមកដាក់តម្កល់នៅក្នុងបូជនីយដ្ឋានក្នុងវត្តវិសេសមុនីសត្ថាវាទហៅវត្តបូព៌។ មានឆ្អឹងលលាដ៏ក្បាល និងឆ្អឹងអវៈយវៈជាច្រើនដែលដាក់តម្កល់ក្នុងបូជនីយដ្ឋាននេះ ត្រូវទទួលរងការបែកបាក់ និងពុកផុយ។ ពេលក្រោយមកគេបានកសាងស្តូប...
ខេត្តស្ថិតនៅតំបន់ភ្នំមួយនេះ គ្របដណ្ដប់ទៅដោយព្រៃភ្នំ ដើមឈើធំៗ ជាជម្រកសត្វព្រៃតូចធំជាច្រើនប្រភេទ។ តំបន់ធម្មជាតិជាច្រើនត្រូវបានកែឆ្នែជាតំបន់ទេសចរណ៍ ប៉ុន្តែសត្វព្រៃជាច្រើនបានផ្លាស់ទីទៅនៅតំបន់ឆ្ងាយពីមនុស្ស។ តំបន់ទេសចរណ៍មួយមានឈ្មោះថា «មូលនិធិ មយូរ៉ាការពារសត្វព្រៃ» ត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីចូលរួម...
កំពង់ឃ្លាំងក៏មានសកម្មភាពដូចរមណីយដ្ឋានទេសចរណ៍ធម្មជាតិដទៃនៅតំបន់នេះ ដែលភ្ញៀវជាតិ និងអន្តរជាតិពេញនិយម ក្នុងការមកទស្សនាបែបធម្មជាតិពិតៗ នូវការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដែលមានមុខរបរជាប្រជានេសាទ និងជីវភាពរស់នៅលើផ្ទះបណ្ដែតទឹក។ សេវាកម្មនៃសហគមន៍មានកាណូតតូចធំ ជាង៤០គ្រឿង ដឹកជូនភ្ញៀវកម្សាន្ត និងអាចស្នាក់នៅយ...
សារមន្ទីរទេពកោសាស្នាយ មានវត្ថុបុរាណចំនួន១១៨ដុំ, រូប ដែលប្រមូលផ្ដុំពីតំបន់ជិតៗនោះមករក្សាទុក។ នៅភូមិស្នាយ ក្រោយពីធ្វើកំណាយ គេបានរកឃើញផ្នូរបុរាណបុព្វការីជនខ្មែរ អាយុជាង ២០០០ឆ្នាំ ដែលបន្សល់ទុកវត្ថុបុរាណមានតម្លៃដែលមនុស្សភាគច្រើនមិនបានដឹង។ ផ្នូរបុរាណនៃបុព្វការីជនសម័យបុរេប្រវត្តិមានអាយុរហូតដល់ជាង ២០០០ពាន់ឆ...
ប្រាសាទតូចមួយរាងការ៉េទំហំជ្រុង៣.៥ម. ធ្វើពីឥដ្ឋបែរមុខទៅកើត មានស៊ុមទ្វារធ្វើពីថ្មថ្លើមអណ្ដើក និងសសរពេជ្រ រាងមូល។ តាមទិសធំផ្សេងៗទៀតមានទ្វារបញ្ឆោត ហើយនៅក្នុងប្រាសាទសព្វថ្ងៃមានព្រះពុទ្ធរូប ព្រមទាំងសំណល់ វត្ថុបុរាណជាច្រើនទៀត។ ប្រាសាទនេះធ្លាប់ត្រូវបានជួសជុលជាច្រើនដង ដូចជាក្នុងសម័យព្រះបាទស៊ីសុវត្ថិជាដើម ជាព...
ប្រាសាទនេះកសាងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ នាសតវត្សរ៍ទី១០។ ប្រាសាទនេះស្ថិតនៅជាគូជិតប្រាសាទដំរី មានប្រាង្គទោលរាងបួងជ្រុងស្មើ ធ្វើអំពីថ្មបាយក្រៀម មានជណ្ដើរឡើងទាំងបួនទិស ទៅកាន់ទ្វារបញ្ឆោតលើកលែងតែជណ្ដើរខាងកើត មានទ្វារចូលក្នុងតួប្រាង្គតែម្ដង គឺប្រាសាទនេះបែរមុខទៅទិសខាងកើត។ ស៊ុមទ្វារអំពីថ្មភក់និងលំអដោយស...
2024 © Royal Academy of Cambodia