ក្រុមហ៊ុន ស្តាឌេវឺឡុបម៉េន និង ស្កាយឡេន បានចូលរួមបណ្ដាក់ទុន ដើម្បីរៀបចំកន្លែងកម្សាន្ត ប្រភេទរីស៊ត និង អភិវឌ្ឍជាខុនដូ។ រីស៊តនេះមានការជិះសេះ ម៉ូតូ និងការប្រណាំងឡាន និងឧទ្យាន ប្រកបដោយបទដ្ឋានអន្តរជាតិ ធ្វើឱ្យតំបន់នេះ ក្លាយទៅជាទីក្រុងរណបមួយលាតសន្ធឹង នៅលើផ្ទៃដី ជាង ២០០០ ហិកតា ស្ថិតនៅក្នុងតំបន់ដ៏ល្អមួយដែលមា...
ប្រាសាទនេះកសាងក្នុងរជ្ជកាលព្រះបាទរាជេន្ទ្រវរ្ម័នទី២ នាពាក់កណ្ដាលសតវត្សរ៍ទី១០។ ប្រាសាទមានប្រាង្គបីរាងការ៉េធ្វើពីឥដ្ឋរត់ជួរជើង-ត្បូង បែរមុខទៅកើតតាមស៊ុមទ្វារថ្មភក់ជាមួយសសរពេជ្ររាងប្រាំបីជ្រុងនិងលំអដោយទ្វារបញ្ឆោតតាមជ្រុងផ្សេងទៀតដែលធ្វើពីថ្មភក់។ ប្រាង្គទាំងនេះសង់លើខឿន ថ្មបាយក្រៀម។ គូទឹកមួយមានផ្លូវចូលពីខា...
លោក HENRY MOUHOT ជាជនជាតិបារាំងដែលជាអ្នកស្រាវជ្រាវរកឃើញអង្គរវត្តបានរាយការណ៏១៤០ឆ្នាំកន្លងទៅហើយថា ទឹកនៅក្នុងល្អាងដ៏ពិសិទ្ឋិ ដែលផឹកវាទៅនាំឱ្យដឹងដល់អតីតកាល អនាគតកាល និងបច្ចុប្បន្នកាល។ ល្អាងនៅខាងត្បូងភ្នំបាណន់នេះ គេហៅថា ល្អាងព្រះទឹក ដែលតាមរយៈរឿងនិទានចៅរាជកុល គឺជាទីស្នាក់អាស្រ័យ របស់តាបស នាងរំសាយសក់និងចៅរ...
ខេត្តកំពង់ធំ បានក្លាយទៅជាគោលដៅទេសចរណ៍ដ៏សំខាន់ថ្មីមួយទៀត របស់ប្រទេសកម្ពុជា រួមបម្រើឱ្យវិស័យទេសចរឱ្យកាន់ប្រសើរឡើង ដោយមានរមណីយដ្ឋានថ្មីៗជាច្រើន។ ទំនប់៦មករាបានទទួលការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ជាសំណង់ស្ទាក់ទឹកបម្រើឱ្យការស្រោចស្រប់វិស័យកសិកម្មរបស់ប្រជាពលរដ្ឋ។ នៅបរិវេណទំនប់៦មករា គ...
ប្រជាជនបានសាងសង់មន្ទីរបូជនីយដ្ឋានមួយនៅវត្តក្ដីដូង ដើម្បីតម្កល់អដ្ឋិធាតុជនរងគ្រោះដែលស្លាប់ជំនាន់ខ្មែរក្រហម។ សាក្សីនិយាយថា អដ្ឋិធាតុដែលដាក់តម្កល់នៅក្នុងបូជនីយដ្ឋាននេះ សុទ្ធតែត្រូវបានគាស់ និងជញ្ជូនយកចេញពីអណ្ដូងទឹកចំនួនបួនកន្លែង ដែលមាននៅក្នុងភូមិក្ដីដូង និងយកមកពីគ្រប់កន្លែងក្នុងក្រុងស្ទឹងសែន។ សាក្សីដែលធ...
ប្រាសាទសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ប្រាសាទនេះមានប្លង់ជាមន្ទីរពេទ្យ ដែលរួមមានហោបន់ស្រន់មួយលំអដោយថ្មភក់និងហោត្រៃមួយធ្វើពីថ្មបាយក្រៀមស្ថិតនៅទិសអាគ្នេយ៍ កំពែងថ្មបាយក្រៀមព័ទ្ធជុំវិញនិងមានស្រះមួយនៅទិសឦសាន។ ឈ្មោះរបស់ប្រាសាទនេះព្រៃប្រាសាទនេះគឺមានន័យដូចព្រៃដែរ ប៉ុន្តែគ្រាន់តែយកព្រៃមកដាក់...
ប្រាសាទសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ នៅទីនេះមានរូបចម្លាក់ដំរីនិងហ្មជាច្រើន។ រូបនោះបង្ហាញពីដំរីដែលប្រើប្រាស់ប្រមោយដើម្បីប្រមាញ់និងប្រយុទ្ធជាមួយនឹងខ្លា។ លាននេះមានប្រវែងប្រហែល ៣៥០ម៉ែត្រ ចាប់ពីប្រាសាទបាភួនដល់លានស្តេចគំលង់។ លាននេះមានរានហាលចំនួនបី និងសង់ឡើងជាពីរជាន់។ ជណ្ដើរឡើងខាងត្បូងអម...
ប្រាសាទនេះកសាងឡើងនៅសតវត្សរ៍ទី១១ បាក់រលំអស់នៅសល់តែគ្រឹះមានប្រាង្គបី និងទួលឥដ្ឋ។ ប្រាសាទសង់ពីឥដ្ឋលំអដោយថ្មភក់។ ប្រាង្គកណ្ដាលនិងខាងជើងបង្ហាញស្លាកស្នាមនៃយ៉ និងមានគូទឹកព័ទ្ធជុំវិញ។ ប្រាសាទមានសិលាចារឹក K.២៤០ និង K.២៤១។
វត្តនេះជាទីសក្ការៈបូជានិងជាទីបុរាណដ្ឋានប្រវត្តិសាស្ត្រផងដែរ។ វត្តមានព្រះវិហារពីរនិងចេតិយជាច្រើន ដែលមាននៅសល់វត្ថុបុរាណជាច្រើននៅខាងជើងព្រះវិហារ និងកូនចេតិយមួយធ្វើពីថ្មភក់លាបល័ក្ខ និងទិបមាស។ នៅខាងកើតព្រះវិហារមានត្រពាំងធំមួយដែលមានកូនកោះតូចមួយចំកណ្ដាល។ ផ្តែរបុរាណមួយចំនួនត្រូវបានភ្ជាប់ទៅនឹងបេតុង និងក្នុងខ...
បឹងយក្សឡោមដ៏ស្រស់ស្អាតនេះកើតឡើងបន្ទាប់ពីបន្ទុះភ្នំភ្លើងមួយកាលពី៤០០០ឆ្នាំកន្លងទៅ។ ការវាស់ជម្រៅបឹងនេះមានដល់ទៅ៨០០ម៉ែត្រ និងបង្ហាញឱ្យឃើញទឹកថ្លាឈ្វេងជម្រៅប្រហែល៥០ម៉ែត្រ។ នៅម្ខាងនៅបឹង មានកំពង់ពីរដែលធ្វើពីឈើសម្រាប់ទេសចរទស្សនាបឹងឱ្យកាន់តែជិត ប៉ុន្តែមនុស្សមួយចំនួនមិនអាចទ្រាំមិនមុជទឹកបានទេ។ ផ្លូវជុំវិញបឹង ផ្ត...
អំពីប្រវត្តិសាងសង់ប្រាសាទនេះពុំមានឯកសារបញ្ជាក់ឡើយ។ ប្រាសាទមានប្រាង្គទោលរាងបួនជ្រុងស្មើដែលធ្វើពីឥដ្ឋលំអដោយថ្មភក់ សង់លើខឿនថ្មបាយក្រៀម បែរមុខទៅកើតតាមស៊ុមទ្វារថ្មភក់ និងស្រះមួយស្ថិតនៅខាងកើត។ បច្ចុប្បន្នផ្នែកនៃសំណង់មួយចំនួនធំបានបាក់បែកទៅហើយដោយនៅសល់តែតួ និងទ្វារប្រាសាទតែប៉ុណ្ណោះ។ លក្ខណៈពិសេសរបស់ប្រាសាទនេះ...
ប្រាសាទនេះកសាងឡើងនៅសតវត្សរ៍ទី១០ ឧទ្ទិសថ្វាយដល់ព្រះឥសូរក្នុងព្រហ្មញ្ញសាសនា។ នៅទីនេះគេបានរកឃើញមាសសន្លឹក ៥សន្លឹក តម្រៀបជារាងកាកបាទ ដោយមានវត្ថុ១នៅកណ្ដាល និងវត្ថុបួនទៀតនៅអមសងខាងលើក្រោម ដែលសន្លឹកមាសកណ្ដាលមានឆ្លាក់ជារូបគោនន្ទិ ដែលជាជំនិះនៃព្រះឥសូរ។ សំណល់ប្រាសាទថ្មបាយក្អែក គឺបាក់បែកស្ទើរតែអស់ទៅហើយ គឺនៅសល់តែ...
ប្រាសាទនេះដើរតួជាខ្លោងទ្វារចូលនៃប្រាសាទប្រាង្គកោះកេរ ដែលនេះក៏ជាស្នាព្រះហស្ថរបស់ព្រះជ័យវរ្ម័នទី៤ នាពាក់កណ្ដាលសតវត្សរ៍ទី១០ដែរ។ ប្រាសាទក្រហម គឺជាប្រាសាទសាងសង់ពីឥដ្ឋដែលមានទំហំធំ និងខ្ពស់ជាងគេក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។ គេយល់ថាប្រាសាទនេះជាប្រាសាទចាស់ជាងគេក្នុងក្រុមប្រាសាទប្រាង្គ ដែលកាលពីមុនប្រាសាទនេះមា...
ប្រាសាទបាដើម ស្ថិតនៅតាមបណ្ដោយដងទន្លេសេសានជិតវត្តចេតិយារាម។ គួរកត់សម្គាល់ថា ព្រះវិហារវត្តនៅតំបន់នេះមានរចនាបថឡាវ ដែលមានទំហំតូចជាងព្រះវិហារខ្មែរ។ បាឌឿម ជាពាក្សភាសាឡាវ មានន័យថាឪពុកដើម ដែលត្រូវនឹងពាក្យថា បាដើម។ នៅច្រាំងទន្លេមេគង្គក៏ធាប់មានប្រាសាទមួយឈ្មោះ បាចុង ដែរ ប៉ុន្តែគួរឱ្យស្ដាយបា្រសាទបាចុងត្រូវបានច្...
វត្តមានព្រះវិហារដែលមានរចនាបថយ៉ាងចម្លែកខុសគេ ស្ថិតនៅក្នុងក្រុងសៀមរាប ហើយជាទីតាំងដែលគេប្រើសម្រាប់ជួសជុលព្រះបដិមាបុរាណឡើងវិញ។ ក្រុមបុរាណវិទូបានធ្វើកំណាយលើទួលមួយក្នុងទីវត្តនេះ ហើយគេបានរកឃើញកូនប្រាសាទកប់ក្នុងដីដ៏ចំណាស់ គឺប្រាសាទគោកប៉ាទ្រី ដែលមានរចនាសម្ព័ន្ធប្លែកៗគ្នាចំនួនប្រាំ ដែលទស្សនៈខ្លះយល់ថា ជាឡដុតឥដ...
2024 © Royal Academy of Cambodia