វត្តនេះជាប់ចំណាត់ថ្នាក់ជាវត្តទេសចរណ៍ប្រចាំខេត្ត ដោយសារក្បាច់រចនារស់រវើកនៃព្រះវិហារ និងឧបដ្ឋានសាលា។ លើសពីនោះទៀត វត្តក៏មានប្រវត្តិនិងសំណល់ព្រះវិហារ១ទៀត ក្នុងសម័យសង្គមរាស្ត្រនិយម ដែលវត្តនេះធ្លាប់មានព្រះវិហារដល់ទៅពីរ ទើបមានឈ្មោះបែបនេះ។ វត្តនេះក៏មានមន្ទីរបូជនីយដ្ឋាននៃរបបប្រល័យពូជសាសន៍ មានតម្កល់អដ្ឋិធាតុដ...
ដំណើរតាមទូកទៅកោះព្រហ្មចារីយ៍ទេសចរអាចគយគន់ទេសភាពទន្លេ ប្រជុំកោះខ្សាច់និងរុក្ខជាតិមានឫសដ៏រឹងមាំសម្រាប់ទប់ទល់នឹងកម្លាំងទឹកហូរ និងសត្វកម្រជាច្រើន ដូចជា សត្វផ្សោត សត្វក្ដាន់ជាដើម។ កោះមានឆ្នេរខ្សាច់សក្បុសដ៏ស្រស់ស្អាតដូចនារីក្រមុំព្រហ្មចារីយ៍ កំពុងគ្រប់គ្រងដោយ «សហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីយ៍ជ្រោយបន្ទាយ»។...
ដំណើរកម្សាន្តតាមកោះ ជាច្រើននៅបុរីអូរស្វាយ អាចនាំភ្ញៀវទេសចរណ៍ ទៅកាន់កោះតូចៗជាច្រើន ក្នុងទន្លេ ដែលមានទេសភាពប្រណិត ក្នុងនោះ អន្លង់ថ្មកំបោរកោះហាន ក៏ជាកន្លែងមួយ ដែលអ្នកទេសចរណ៍ចាប់ចិត្តខ្លាំងផងដែរ។ គឺជាតំបន់ អេកូទេសចរណ៍ធម្មជាតិមួយ ក្នុងចំណោម តំបន់ទេសចរណ៍ មួយចំនួនទៀតដែលសម្បូរទៅដោយធនធាន ធម្មជាតិពិតៗប្លែកៗនៃ...
ទឹកជួរទូកយោលជារមណីយដ្ឋានទេសចរណ៍ប្លែកមួយ ក្នុងចំណោមរមណីយដ្ឋានល្បីៗនៅ ខេត្តរតនគីរី។ ទីនេះជាមានទឹកទន្លេសេសានដែលហូរកាត់ ប្រកបដោយឆ្នេរខ្សាច់សម្រាប់ងូតទឹកកម្សាន្ត រួមនិងថ្មប៉ប្រះទឹកជាច្រើន។ តាមមាត់ច្រាំងទន្លមានផ្ទាំងថ្មប្រកបដោយរូបរាងជាច្រើន ដែលបង្កើតបានជារឿងនិទានរបស់អ្នកស្រុក។ រឿងនោះតំណាលថា កាលដើមឡើយមានបង...
ប្រាសាទកសាងនៅចុងសតវត្សរ៍ទី១០ដើមសតវត្សរ៍ទី១១ ឧទ្ទិសដល់សាសនាហិណ្ឌូក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៥ មានរចនាបថឃ្លាំង។ ប្រាសាទឃ្លាំងខាងត្បូងមិនត្រូវបានបញ្ចប់ការកសាងឡើយ។ ប្រាសាទឃ្លាំងមិនត្រូវបានចាប់អារម្មណ៍រហូតដល់មានការរកឃើញសិលាចារឹកនៅទីនោះ។ រូបភាពមើលពីចម្ងាយគឺឃើញនៅក្នុងចំណោមប្រាសាទសួរព្រ័ត្រ ដែលថតរូបបានស្...
ខេត្តត្បូងឃ្មុំមានច្រកព្រំដែនមួយជាមួយប្រទេសវៀតណាម គឺច្រកត្រពាំងផ្លុង ដែលនៅទីនោះមានសំណង់ អាគារជាច្រើន ពិសេសគឺកាស៊ីណូ សណ្ឋាគារ។ គឺជាច្រកសេដ្ឋកិច្ចមួយសម្រាប់ផ្លាស់ប្ដូរទំនិញរវាងប្រទេសជិតខាង។
ប្រាសាទសង់នៅអំឡុងចុងសតវត្សរ៍ទី១០និងដើមសតវត្សរ៍ទី១១។ ប្រាសាទព័ទ្ធជុំវិញដោយកំពែងពីរជាន់ក្នុងធ្លាកំពែងទីមួយមាន ប្រាង្គមួយរាងបួនជ្រុងស្មើ ធ្វើពីឥដ្ឋនិងថ្មភក់។ ថ្មភក់ ត្រូវបានគេប្រើសម្រាប់គ្រឹះប្រាសាទ ទ្វារនិងទ្វារបញ្ឆោត។ ប្រាង្គនេះបែរទៅកើតនិងមានទ្វារបញ្ឆោតនៅជ្រុងផ្សេងទៀត។ ប្រាង្គរណបប្រាំបីស្ថិតនៅជុំវិញប...
ពេលភ្លៀងផ្ដើមបង្អុរខ្លាំងជាប់ៗគ្នានារដូវវស្សា ទឹកទន្លេបឹងបួផ្ដើមជោរជន់ច្រាលឡើងហៀរលើខ្នងទំនប់ថ្មីឬទំនប់៣០០។ ផ្ទៃទឹកល្ហល្ហាចនេះបង្កើតជាទីកម្សាន្តលម្ហែនិងងូតទឹកលេងសម្រាប់ទេសចរ ចាប់ពីខែមិថុនាដល់ខែវិច្ឆិកាពេញមួយរដូវវស្សា។ ទំនប់បង្ហៀរនេះមានប្រវត្តិកសាងឡើងដោយតាម៉ុក មេទ័ពខ្មែរក្រហមដើម្បីទប់ស្កាត់ការរុលទ័ពក្...
ឧទ្យានមានផ្ទៃដី ៩.០០០ ហិកតានេះ ជាឧទ្យានតែមួយគត់ដែលស្ថិតនៅក្នុងទីរួមខេត្ត មានទិដ្ឋភាពដ៏ស្រស់ត្រកាលនៃឆ្នេរខ្សាច់មាត់សមុទ្រនិងព្រៃកោងកាង។ ទីនេះបានដើរតួជាជម្រកធម្មជាតិដ៏សំខាន់សម្រាប់សត្វព្រៃ ដូចជាចតុប្បាទបក្សាបក្សីសម្បូរបែបប្រកបដោយជីវសាស្ត្រចម្រុះ និង សោភណភាពទេសភាពស្រស់បំ...
ទឹកវិលជាតំបន់កម្សាន្តបែបលក្ខណៈគ្រួសារ ដែលមានបឹងមួយដ៏ធំដែលអាចឱ្យភ្ញៀវអញ្ជើញមកជិះទូកលេង និងគយគន់មើលទេសភាពដ៏ខៀវស្រងាត់ជុំវិញបឹងនេះ។ ថ្វីត្បិតតែមនុស្សភាគច្រើនយល់ថាទីនេះជាបឹង តាមការពិតវាជាព្រែកមួយដែលមានប្រភពតាំងពីខ្ពង់រាបខេត្តត្បូងឃ្មុំ កាត់ស្រុកកំចាយមារ ទើបមកដល់ រមាសហែក ហើយហូរចាក់ដល់ទៅប្រទេសវៀតណាម។ ទឹកវ...
ប្រាសាទនេះកសាងឡើង ដើម្បីឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនានិកាយព្រះសិវៈ ក្នុងរជ្ជកាលព្រះបាទឧទ័យទិត្យាវរ្ម័នទី២ ឆ្នាំ១០៦០។ ប្រាសាទនេះមានចម្លាក់ខុសពីប្រាសាទផ្សេងៗទៀត គឺឆ្លាក់នៅលើថ្មតូចៗ ស្រដៀងនឹងឥដ្ឋ។ ចម្លាក់នេះនៅសេសសល់តិចតួចប៉ុណ្ណោះ។ បាភួនជាប្រាសាទភ្នំមានរាងដូចសាជីមានប្រាំថ្នាក់សំណង់ធ្វើពីថ្មភក់ថ្មបាយក្រៀម...
ពាមក្រសោបក្នុងខេត្តកោះកុង គឺជាទីតាំងទស្សនាព្រៃកោងកាងដ៏ធំមួយក្នុងខេត្ត ដែលមិនអាចរំលងបាន។ នៅដើមរដូវប្រាំង ភ្ញៀវទេសចរអាចជិះទូកទស្សនាតាមមាត់សមុទ្រ ជាពិសេសមានផ្ទះស្នាក់នៅក្នុងព្រៃកោងកាងថែមទៀតផង។ ការជិះទូកតាមដងព្រែកចេញទៅសមុទ្រក្រៅនៅចន្លោះខែ១២ទៅខែ០១នោះ គឺអាចមានផ្សោត ដែលភ្ញៀវអាចមើលឃើញបាន។ ដំណើរបន្តពីបឹងកាយ៉...
ស្លាកស្នាមចុងក្រោយបំផុតនៃរបបខ្មែរក្រហម ដែលប្រយុទ្ធតតាំងនៅភាគខាងជើងនៃប្រទេស។ នៅទីនេះមេដឹកនាំខ្មែរក្រហមបានភៀសខ្លួនមកបោះទីតាំង ដែលមានតាម៉ុកជាមេបញ្ជាការ ហើយបានរៀបចំជាផ្ទះមួយមានកន្លែងប្រជុំ លេណដ្ឋាន ប៉ុស្តិវិទ្យុផ្សព្វផ្សាយ ព្រមទាំងទ្រុងសម្រាប់ដាក់អ្នកទោសផងដែរ។ តំបន់នេះត្រូវបានរៀបចំនិងគ្រប់គ្រងដោយខ្មែរក្...
ប្រាសាទរណបទាំងនេះសង់ឡើងដំណាលគ្នានឹងប្រាសាទបាគងដែរ។ បើសិនជាគេធ្វើដំណើរជុំវិញគូទឹកខាងក្នុងនៃប្រាសាទបាគង គេអាចកត់សម្គាល់បាននូវប្រាសាទបែកបាក់មួយចំនួន ដែលជាប្រាសាទរណបនៃប្រាសាទបាគង។ ប្រាសាទរណបទាំងនេះ រួមមានប្រាសាទដំរីគង់ ប្រាសាទនៅជិតខ្លោងទ្វារចូល ជាដើមដែលបន្សល់ទុកនៅជុំវិញប្រាសាទបាគង រួមមានប្រាសាទរណបជាងដប់...
ពណ៌នា៖ ក្រៅពីប្រាសាទបាយ៉ង់ នៅលើភ្នំបាយ៉ង់ មានប្រាសាទព្រះគោ ដែលដែលស្ថិតនៅតាមដងផ្លូវ។ ប្រាសាទនេះសង់អំពីឥដ្ឋ នៅសម័យបុរេអង្គរ។ ប្រាសាទសង់កំឡុងពេលប្រហាក់ប្រហែលគ្នានិងប្រាសាទភ្នំបាយ៉ង់ដែរ គឺក្នុងរចនាបថព្រៃក្មេង។ប្រាសាទរាង៤ជ្រុងសង់អំពីឥដ្ឋ និងថ្មបាយក្រៀម បែរមុខទៅទិសខាងកើត និងមានទ្វារបញ្ឆោត៣ ផ្នែកខាងក្នុងប្...
2024 © Royal Academy of Cambodia