បើលោកអ្នកចង់ធ្វើដំណើរកម្សាន្តបែបផ្សងព្រេងលុកលុយព្រៃ ជាមួយការទស្សនាកម្សាន្តនូវទេសភាព ធម្មជាតិនោះ សូមជ្រើសរើសយកដំណើរកម្សាន្តទៅកាន់ទឹកធ្លាក់ខ្ជលដែលជាទឹកធ្លាក់ថ្មីមួយនៅជើងភ្នំ ឱរ៉ាល់ ជិតផ្លូវឡើងទៅកំពូលភ្នំ។ ដំណើរកម្សាន្តបែបផ្សងព្រេងនេះ មានកម្មវិធីដាំកូនឈើសម្រាប់គាំទ្រ ដល់បរិស្ថាន និង ពិភពបៃតងចំនួន ៥០០ ដ...
ទឹកធ្លាក់អន្លង់មាសជាដែនដ៏ពិសេសបំផុតមួយសម្រាប់ទេសចរបែបបោះជំរុំតង់ ទឹកធ្លាក់បែបធម្មជាតិ សម្លេងសត្វ មើលថ្ងៃលិចជាដើម។ នៅទីនេះក៏ធ្លាប់មានក្រុមកីឡាឡើងជញ្ជាំងភ្នំបានផ្សារភ្ជាប់ទៅនឹងទីតាំងទេសចរណ៍ធម្មជាតិនេះផងដែរ ថ្វិត្បិតតែទីកម្សាន្តនេះតូចចង្អៀតបន្តិច។ ទឹកធ្លាក់មានកម្ពស់ប្រមាណជាង១០ម៉ែត្រ និងរង្វះប្រមាណ៤ម៉ែត...
ប្រាសាទសង់ឡើងក្នុងរជ្ជកាលព្រះបាទឧទិត្យវរ្ម័នទី២ ក្នុងរចនាបថបាភួន នាសតវត្សរ៍ទី១១ ឧទ្ទិសចំពោះព្រហ្មញ្ញសាសនា។ ប្រាសាទមានកំពែងពីរជាន់ ដែលក្នុងកំពែងទី១ចែកចេញជាពីរផ្នែក មានធ្លាខាងមុខខាងកើត និងធ្លាខាងក្រោយខាងលិច។ នៅធ្លាខាងក្រោយខាងលិចមានប្រាង្គមួយរាងបួនជ្រុងស្មើធ្វើពីឥដ្ឋ បាក់បែកអស់ ហើយកំពែងធ្វើពីថ្មភក់ និង...
បើនិយាយទៅថ្ងៃធម្មតាមិនសូវមានភ្ញៀវទេសចរចាប់អារម្មណ៍ទៅកម្សាន្តនៅឯរមណីយដ្ឋានមួយនេះទេ តែបើថ្ងៃបុណ្យទានវិញរកតែខ្ចុសអង្គុយលេងសឹងតែគ្មាន។ នៅទីនោះមានទំនប់ទឹក យ៉ាងធំ សម្រាប់លេងកម្សាន្ត បរិយាកាសបរិសុទ្ធ មានលក់ម្ហួបអាហារឆ្ងាញ់ៗដូចជា មាន់ដុត កង្កែបបោក សាច់គោអាំង ត្រីអាំង និងម្ហួបជាច្រើនមុខទៀត។
រមណីយដ្ឋានទឹកជ្រោះព្រះនិមិត្តនេះកំពុងមានប្រជាប្រិយភាពល្បីល្បាញយ៉ាងខ្លាំង ដោយមានភ្ញៀវទេសចរជាច្រើនតែងតែនាំគ្នាទៅទស្សនាកម្សាន្តនិងគយគន់មើលផ្ទាំងទស្សនីយភាពទឹកជ្រោះព្រះនិមិត្តមិនដែលខានឡើយ។ ទឹកជ្រោះព្រះនិមិត្តស្ថិតនៅតាមដងទន្លេមេគង្គភាគខាងជើងនៃប្រទេសកម្ពុជា ជាប់ព្រំដែនជាមួយប្រទេសឡាវ។ ទឹកជ្រោះព្រះនិមិត្តឬទឹ...
វត្តមហាលាភជាវត្តបុរាណ ដែលមានព្រះវិហារធំសង់អំពីឈើប្រក់ក្បឿងស្រកាលេញ កសាងតាំងពី អំឡុងឆ្នាំ១៨៨០ ក្នុងរជ្ជកាលព្រះបាទនរោត្តម។ ព្រះវិហារមានសសរឈើសរុប៦០ដើម។ នៅក្នុងព្រះវិហារមានគំនូរបុរាណដែលគូរតាំងពីចុងស.វទី១៩ រួមមាន គំនូរក្បាច់ទឹកមាសលើសសរ និងគំនូរលើពិតាន។ វត្តនេះជាទីអារាមល្បីល្បាញប្រចាំស្រុកកោះសុទិនហើយមានប្...
ប្រជាជនបានសាងសង់មន្ទីរបូជនីយដ្ឋានមួយនៅវត្តក្ដីដូង ដើម្បីតម្កល់អដ្ឋិធាតុជនរងគ្រោះដែលស្លាប់ជំនាន់ខ្មែរក្រហម។ សាក្សីនិយាយថា អដ្ឋិធាតុដែលដាក់តម្កល់នៅក្នុងបូជនីយដ្ឋាននេះ សុទ្ធតែត្រូវបានគាស់ និងជញ្ជូនយកចេញពីអណ្ដូងទឹកចំនួនបួនកន្លែង ដែលមាននៅក្នុងភូមិក្ដីដូង និងយកមកពីគ្រប់កន្លែងក្នុងក្រុងស្ទឹងសែន។ សាក្សីដែលធ...
ប្រាសាទនេះសង់ឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ នាសតវត្សរ៍ទី១០។ ប្រាសាទបាក់បែកមួយនេះមានប្រាង្គចំនួនបី សង់ពីឥដ្ឋលំអដោយថ្មភក់បែរមុខទៅកើត។ នៅលើមេទ្វារសងខាងមានសិលាចារឹកពីរ។
ពើងព្រះគោមានទីតាំងក្នុងវត្ត ជាកន្លែងដែលសំបូរទៅដោយថ្មធំៗជាច្រើនហើយក៏ជាកន្លែងស័ក្តិសិទ្វនៅមិនឆ្ងាយប៉ុន្មានពីទីរួមខេត្តព្រះវិហារ។ នៅទីនេះមានទេសភាពដ៏ស្រស់ស្អាត ដោយមានផ្ទាំងសិលាមានរូបរាងប្លែកៗគ្នា នៅក្នុងទីវត្ត និងមានកន្លែងសម្រាប់ភ្ញៀវទេសចរក្នុងស្រុក និង បរទេសសម្រាកកម្សាន្ត។ អ្នកស្រុកមានជំនឿថា ទីនេះមានបា...
ចេតីយដ៏ធំមួយដែលស្ថិតនៅក្នុងបរិវេណវត្តនេះ ត្រូវបានយកធ្វើជាកន្លែងតម្កល់អដ្ឋិធាតុជនរងគ្រោះ។ ឆ្អឹងលលាដ៏ក្បាលជាច្រើន ត្រូវអាចារ្យវត្ត និងប្រជាជនរើសយកមកដាក់គរពីលើឆ្អឹងស្មងដៃនិងស្មងជើងជាច្រើន ដែលបានដាក់តម្រៀបលើគ្នារហូតមានកម្ពស់ប្រហែលជាងមួយម៉ែត្រ។ ព្រះសង្ឃ គណកម្មការវត្ត និងប្រជាជនចំណុះជើងវត្ត បានថែរក្សាអដ្ឋ...
ទួលនេះស្ថិតនៅ ខាងត្បូងភូមិមានប្រាសាទនេះសង់ឡើងនៅសម័យបុរេអង្គរ ប៉ុន្តែសព្វថ្ងៃបាក់បែកអស់ សល់តែទួលគំនរថ្ម។ ពីអតីត ប្រាសាទរាង៤ជ្រុងមានប៉មទាំងអស់ចំនួន៥ សង់បែមុខទៅទិសខាងកើត សង់អំពីឥដ្ឋ មានកសិន្ធុជុំវិញ។ ច្រកកណ្តាលមានសំណល់ផ្តែរមួយ មានចម្លាក់ព្រះឥន្ទគង់លើដំរី និងមានសំណល់ សិលាចារឹកចំនួន២ផ្ទាំង ចុះលេខសម្គាល់...
បទចម្រៀងដ៏សែនពិរោះរបស់អ្នកស្រីរស់សេរីសុទ្ធា «ព្រាត់ស្នេហ៍នៅពេជ្រចិន្តា» បានរៀបរាប់ពីទេសភាពតំបន់នេះ ក៏ប៉ុន្តែទីកន្លែងនេះហាក់មិនត្រូវបានទទួលការពេញនិយមមួយរយៈចុងក្រោយនេះ។
ព្រះវិហារសវនាការ ជាអតីតបូជនីយដ្ឋានក្នុងកំពែងក្រុងលង្វែក។ ប្រាសាទនៅទីនេះ ភាគច្រើនត្រូវបានគេចាត់ទុកជាព្រះវិហារ ដែលសាងនៅលើខឿនថ្មបាយក្រៀមចាស់ជាសំណង់អំពីសម័យដើម។
ទឹកធ្លាក់លាក់ខ្លួននៅទល់ដែនប្រទេសកម្ពុជាវៀតណាមនេះ មានទីតាំងនៅក្បែរប៉ុស្ដិ៍ ៧ ដែលពីទីនោះទេសចរអាចមើលឃើញរថយន្តជាច្រើនបរលើវិថីនៅវៀតណាម។ ទឹកធ្លាក់មានកម្ពស់ប្រមាណជា ៨ ម៉ែត្រ ដែលហូរចែកជាពីរ មួយទំហំមុខកាត់ប្រមាណជា ៨ ម៉ែត្រ និងមួយទៀតមានទទឹងតែ ២ ម៉ែត្រប៉ុណ្ណោះ។ ភ្ញៀវទេសចរត្រូវធ្វើដំណើរឆ្លងកាត់ផ្លូវលំបាក ជាពិសេ...
ទឹកធា្លក់ក្បាលឆាយស្ថិតនៅភាគខាងកើតខេត្តព្រះសីហនុ ដែលមានចម្ងាយប្រមាណ១៦គីឡូម៉ែត្រពី ទីប្រជុំជនតាមបណ្ដោយផ្លូវជាតិលេខ៤។ ទឹកធ្លាក់ដែលមានកម្ពស់១៤ម៉ែត្រនេះ ត្រូវបានរកឃើញនៅឆ្នាំ១៩៦០ ហើយត្រូវបានអភិវឌ្ឍជាប្រភពផ្គត់ផ្គង់ទឹកស្អាតរបស់ខេត្តព្រះសីហនុ ចាប់តាំងពីឆ្នាំ១៩៩៨មកម្ល៉េះ។ រមណីយដ្ឋាននេះជាកន្លែងដែលគួរឱ្យចាប់អា...
2024 © Royal Academy of Cambodia