ទ្វារមួយក្នុងចំណោមទ្វារទាំងប្រាំនៃបន្ទាយអង្គរធំចេញទៅទិសខាងជើង។ សេចក្ដីលម្អិតសូមអានក្នុងទ្វារជ័យ។
វត្តគរ ជាវត្តដែលមានប្រវត្តិយូរលង់ ហើយជាវត្តដែលត្រូវបានចាត់ទុកជាវត្តទេសចរណ៍ផងដែរ។ វត្តនេះត្រូវបានកសាងឡើងតាំងពី ព.ស ២៤៥៧ ដោយឧបាសក តូច និងឧបាសិកា យិប រួមនិងយាយ ផែ ដែលជាម្ចាស់កម្មសិទ្ធិដីនោះ ព្រមទងការជ្រោមជ្រែងពីសំណាក់ពុទ្ធបរិស័ទជាច្រើន។ ឈ្មោះវត្តនេះមកពីកាលគេកសាងដំបូងនៅទីនោះមានគំនរថ្ម និងឥដ្ឋ ជាច្រើន។ ព...
ប្រាសាទគុក ជាទួលប្រាសាទ មានប្រាង្គបីបែរមុខទៅទិសខាងកើត ហើយតួប្រាសាទបានបាក់បែកអស់។ ប្រាសាទនេះ មានផ្លូវចូលពីទិសខាងកើត មានគូទឹកព័ទ្ធជុំវិញ មានផ្លូវចូលផ្នែកខាងកើត។ ខ្លោងទ្វារធ្វើអំពីថ្មភក់ដែលនៅសល់និងសំណល់បុរាណតិចតួច ត្រូវប្រមូលទៅដាក់ក្នុងខ្ទមអ្នកតាមួយតរង់ច្រកចូលខាងកើត។ តាមការពិនិត្យ ប្រាសាទនេះសង់ឡើងនាស.វ...
ទួលឥដ្ឋធំមួយមានបល្ល័ង្កធ្វើអំពីថ្មភក់មួយ និងថ្មទ្រនាប់ជណ្ដើរដែលហាក់ដូចជាបញ្ជាក់ថា ប្រាសាទចាស់ពីមុនបែរមុខទៅទិសខាងកើតស្ថិតនៅជាប់ផ្លូវទៅស្រុកសំបូរ។ ចម្ងាយប្រមាណ១៥០ម៉ែត្រពីទីនេះមានត្រពាំងមួយស្ថិតនៅខាងកើត។ ទីកន្លែងស្ថិតនៅជាប់ផ្លូវមួយនេះក៏ជាទីដែលគេរកឃើញបល្ល័ង្កមួយ, ផ្តែរមួយ និងកុលាលភាជន៍ធំមួយដែលបាននាំយកទៅ...
វត្តនេះត្រូវបានកសាងក្នុងសម័យសង្គមរាស្ត្រនិយមហើយក៏បានជួសជុលឡើងវិញ។ អារាមវត្តស្បូវរីក ជាអតីតមន្ទីរពេទ្យប្រចាំសហករណ៍លាជ ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យដែលជាវត្តដ៏ចំណាស់ ដែលស្ថិតជិតទីប្រជុំជនស្រុកភ្នំក្រវាញតែម្ដង។ ព្រះវិហារវត្តស្បូវរីក សង់ឡើងពីសសរឈើ ដែលគិតមកដល់ពេលនេះ មានអាយុកាលយូរឆ្នាំជាងគេនៅក្នុងខេត្ត។ អ...
ថ្វីបើជាទីសំចតសម្រាកកាយរយៈពេលខ្លីនាពេលថ្ងៃសម្រាប់អ្នកដំណើរទាំងឡាយ យ៉ាងណាមិញទីនេះមានអ្វីៗច្រើនដែលការចូលលេងកម្សាន្តត្រឹមតែមួយភ្លែត មិនអាចឱ្យភ្ញៀវទាំងឡាយទទួលបាននូវបទពិសោធពេញលេញនោះឡើយ។ លាតសន្ធឹងនៅផ្ទៃដីប្រមាណជា ៤៦ ហិកតាដែលស្ថិតនៅលើទឹកដីភាគខាងលិច កំពង់ថ្ម រមណីយដ្ឋានកែច្នៃមួយនេះមានលក្ខណៈស្អាតបាតប្រកបដោយអន...
រមណីយដ្ឋានធម្មជាតិដ៏ល្អ ដែលមានព្រៃដ៏ភ្នំស្រស់ស្អាតនៅជាប់នឹងច្រាំងស្ទឹង។ យើងអាចចុះងូតទឹកលេងបានព្រោះទឹកថ្លាហើយត្រជាក់ ជាមួយនឹងថ្មធំៗជាច្រើន។ រមណីយដ្ឋានទឹកធ្លាក់នេះនៅជាប់ស្រុកសំឡូត ហើយក៏ជាព្រំប្រទល់រវាងខេត្តប៉ៃលិន និងបាត់ដំបងដែលហូរកាត់ភូមិក្រចាប់និងរមណីយដ្ឋាននានានៃតំបន់នេះទៅកាន់ស្ទឹងសង្កែផងដែរ។
សហគមន៍អេកូទេសចរណ៍ធម្មជាតិ រស្មីភូមិពីរគិរីបឹងញ៉ាក ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៤។ តំបន់ទេសចរណ៍នេះ លាតសន្ធឹងក្នុងព្រៃសហគមន៍ចំនួនពីរ និងមាន បឹងធម្មជាតិដ៏ស្រស់ស្អាតមួយ ដែលហ៊ុំព័ទ្ធ ដោយព្រៃឈើនៅត្រើយខាំងកើត និងមានផ្ទៃដីសរុបចំនួន១៩៣ហិកតា។ ទេសចរជាច្រើនបានមកទស្សនានិងកម្សាន្តនៅទីនេះ ដើម្បីហែលទឹកលេង និងជិះទូកកម...
ប្រាសាទសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ប្រាសាទនេះមានប្លង់ជាមន្ទីរពេទ្យ ដែលរួមមានហោបន់ស្រន់មួយលំអដោយថ្មភក់និងហោត្រៃមួយធ្វើពីថ្មបាយក្រៀមស្ថិតនៅទិសអាគ្នេយ៍ កំពែងថ្មបាយក្រៀមព័ទ្ធជុំវិញនិងមានស្រះមួយនៅទិសឦសាន។ ឈ្មោះរបស់ប្រាសាទនេះព្រៃប្រាសាទនេះគឺមានន័យដូចព្រៃដែរ ប៉ុន្តែគ្រាន់តែយកព្រៃមកដាក់...
ប្រាង្គ K១ ដែលបែរមុខទៅទិសខាងលិចទល់នឹងប្រាង្គ K២ ទំនងជាសំណង់ហោត្រៃរបស់ប្រាង្គ K២ នោះហើយ។ ប្រាង្គ K២ ពុំមានក្បាច់លម្អអ្វីឡើយ ពោលគឺអាចជាសំណង់សង់មិនទាន់ហើយ។ តាមរយៈស្លាកស្នាមដែលបន្សល់ទុក គេយល់ថាមានអគារមួយបន្តចេញពីតួរបស់ប្រាសាទមកខាងកើតដែលភ្ជាប់ដោយញកមួយ ហៅថា មណ្ឌប។ ប្រសិនបើប្រាង្គ K១ ពិតជាហោត្រ័យរបស់ប្រាង្...
ជាឆ្នេរសមុទ្រនៅក្រុងព្រះសីហនុដែលមានប្រវែងខ្លីជាងគេ ដោយស្ថិតនៅចន្លោះតំបន់ដែលស្ងប់ស្ងាត់មានបរិយាកាសផ្ទុយពីកន្លែងដទៃ ធ្វើឱ្យងាយសម្រាកកម្សាន្តដោយអារម្មណ៍សុខស្រួល។ នៅជុំវិញក៏មានការលក់ដូរអាហារ តែក៏មិនច្រើនដូចជានៅឆ្នេរផ្សេងៗដែរ។ រមណីយដ្ឋានឆ្នេរព្រែកត្រែងដ៏ស្រស់ត្រកាលនេះ គ្មានមនុស្សម្នាអ៊ូអរចុះងូតទឹកលេងទាំង...
នៅខេត្តព្រះសីហនុមានកោះប្រមាណ៣៤កន្លែង។ កោះទាំងនេះរាប់បញ្ជូលទាំងកោះកុងដែលធំជាង គេនិងកោះរុងសន្លឹមដែល ស្ថិតនៅភាគខាងលិច។ កោះដែលស្ថិតនៅក្នុងឧទ្យានជាតិរាមគឺកោះថ្មី និងកោះសេះ និងកោះតូចៗជាច្រើនទៀត ដែលត្រូបានរកឃើញនៅក្បែរឆ្នេរ និងនៅឆ្ងាយពីឆ្នេរដោយលាត សន្ធឹងយ៉ាងវែងរហូតដល់ចុងខាងជើងនៃឆកសមុទ្រកំពង់សោម។ កោះភាគច្រើន...
ខេត្តដែលមានប្រវត្តិចាស់ជាងគេ ធ្លាប់ជាទីតាំងរាជធានីខ្មែរសម័យដ៏សែនរុងរឿង សឹងមានប្រាសាទ អង្គរវត្តដ៏ល្បីល្បាញថាជាសំណង់សាសនាធំជាងគេក្នុងលោក ហើយក៏ជានិមិត្តរូបប្រទេសទាំងមូល នៅលើទង់ជាតិដែរ។ សំណង់ប្រវត្តិសាស្ត្រជាច្រើនមាននៅសេសសល់ ក្នុងរាជធានីបុរាណមួយនេះ ដែលឈ្មោះនេះរំឭកដល់ជ័យជំនះនៃកងទ័ពខ្មែរលើកងទ័ពសៀមនៃនគរអយុ...
ប្រាសាទនេះអាចសង់នៅសតវត្សរ៍ទី១១ ដែលមានគ្រឹះប្រាសាទចាស់ពីរដែលរលំបាក់បែកអស់ សង់ពីឥដ្ឋលំអដោយថ្មភក់ព័ទ្ធដោយគូទឹ និងមានសំណល់ទ្រនាប់ជណ្ដើរនិងមេទ្វារខ្លះៗ។ គ្រឹះប្រាសាទមួយស្ថិតក្នុងទីវត្តមុនីសោមសាន់ ឯគ្រឹះប្រាសាទមួយទៀតនៅទួលគោកគាប់ ចម្ងាយប្រមាណ១០០ម៉ែត្រពីគ្នាដែលមានសំណល់តិចតួច។
នៅខេត្តកោះកុងសម្បូរទៅដោយតំបន់ទឹកធ្លាក់ជាច្រើនកន្លែងមិនចាញ់ខេត្តមណ្ឌលគិរី និងខេត្តរតនគិរីនោះទេ ជាពិសេសនៅក្នុងព្រៃស្រោងនៃទឹកដីស្រុកថ្មបាំង និងស្រុកស្រែអំបិល ដែលជាផ្នែកមួយនៃតំបន់ធម្មជាតិអារ៉ែងតែម្ដង។ ទឹកធ្លាក់ស្ទឹងពង្រូលកំពុងតែបង្អួតភាពឆើតឆាយរបស់ខ្លួន រួមនិងរមណីយដ្ឋាននានានៅក្បែរនេះ។ នៅគ្រប់រដូវកាលទឹកធ្...
2024 © Royal Academy of Cambodia