ប្រាសាទសង់ក្នុងរាជ្យព្រះបាទយសោវរ្ម័នទី១ នៅដើមសតវត្សរ៍ទី១០ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទភ្នំបាខែងជាប្រាសាទមួយស្ថិតនៅលើភ្នំធម្មជាតិ មានតួប្រាង្គប្រាំខ្វែងគ្នានិងមានប្រាំថ្នាក់ ហើយមានកម្ពស់ ៦៥ម៉ែត្រ និងមានកំពូល ១០៩ ដែលតំណាងឱ្យភ្នំព្រះសុមេរុ។ ប្រាសាទនេះមានលក្ខណៈពិសេស ដោយសារតែប្រាង្គទាំង ១០៨មានលក្ខណៈត...
អដ្ឋិធាតុរាយប៉ាយមួយចំនួនដែលស្ថិតនៅក្នុងបូជនីយដ្ឋានវត្តសមេ្ដចមុនី ជាអដ្ឋិធាតុដែលប្រជាជនគាស់បានពីរណ្ដៅជុំវិញបរិវេណវត្តសមេ្ដចមុនីកាលពីអំឡុងឆ្នាំ១៩៨០។ ឆ្អឹងភាគច្រើនត្រូវបែកបាក់ជាកំណាត់ៗ និងមានសភាពពុកផុយ។ អដ្ឋិធាតុយ៉ាងច្រើនកាលពីមុន ឥឡូវនេះនៅសល់តែបន្តិចបន្តួចប៉ុណ្ណោះ។ បូជនីយដ្ឋាននេះសង់ឡើងជាទ្រង់ទ្រាយចេតិយ...
គ្រឹះប្រាសាទយាយឆប ឬប្រាសាទភ្នំស្រុក កសាងឡើងក្នុង សតវត្សន៍ ទី១០ សង់ពីឥដ្ឋ មាននៅសំណល់ជញ្ជាំងបន្តិចបន្តួច។ តាមកំណត់ត្រា CISARK ប្រាសាទមានប្រាង្គបី រត់ជួរជើងត្បូង បែរមុខទៅកើត។ ប្រាង្គទាំងបីរលំអស់ នៅសល់តែក្លោងទ្វារមួយនៃប្រាង្គកណ្ដាល។ ចំណែកគ្រឿងលំអដ៏ទៃបានបាត់បង់អស់ក្នុងសម័យសង្ក្រាម ដោយការយាយីពីជនខិលខូលជីក...
នៅជ្រុងខាងកើតឆៀងខាងជើងព្រះវិហារ គេឃើញមានប្រាសាទឥដ្ឋមួយទៀតដែលសព្វថ្ងៃបាក់បែកខ្ទេចខ្ទាំនៅសល់តែគ្រឹះប្រាសាទនិងគ្រឿងបង្គំនានាដូចជា មេទ្វារ បំណែកសសរពេជ្រ ស្នានទ្រោណី។ តាមការពិនិត្យសំណល់ទាំងនេះ ប្រាសាទកសាងឡើងនាសតវត្សទី៧។ នៅត្រង់ផ្នែកកណ្តាលប្រាសាទមានរណ្តៅចំកណ្តាលមានអណ្តូងមួយ ដែលអ្នកស្រុកជឿថាអណ្តូងព្រេង។ គេ...
គោកព្រះធាតុពណ្ណរាយ ជាប្រាសាទធ្វើពីថ្មបាយក្រៀមបួនជ្រុងស្មើ សង់លើខឿនថ្មបាយក្រៀម បែរមុខទៅលិចជាមួយយ៉ខាងមុខ។ មានត្រពាំង ២ នៅអមសងខាងផ្លូវចូលពីខាងលិច។ ផ្លូវនេះឆ្ពោះទៅត្រពាំងមួយទៀត មានចម្ងាយ ៣០០ ម. ខាងលិចប្រាសាទ។ ប្រាសាទនេះមានភាពទ្រុឌទ្រោមយ៉ាងខ្លាំង ហើយស្ថិតនៅកណ្ដាលចម្ការដំឡូងមី និងគ្របដណ្ដប់ដោយវល្លិដោយមិនម...
ខេត្តព្រៃវែងមានច្រកព្រំដែនចំណាស់មួយគឺច្រកបន្ទាយចក្រីឆ្លងទៅកាន់ប្រទេសវៀតណាម។ ច្រកនេះក៏ដូចច្រកព្រំដែនដទៃទៀតដែរ គឺមានទីផ្សារ ផ្ទះសំណាក់ កាស៊ីណូ និងអាហារដ្ឋាន។
ស្ពានយោលចង្អូរថ្មជាតំបន់ទេសចរធម្មជាតិ ដែលមានការកែឆ្នៃជាស្ពានយោលទាក់ទាញទេសចរទៅកម្សាន្ត។ នៅទីនេះជាទឹកស្ទឹងសង្កែដ៏ល្បីល្បាញ ដែលជាតំបន់អាចងូតទឹកកម្សាន្ត ភ្លក់រសជាតិអាហារដ៏ឈ្ងុយឆ្ងាញ់របស់អ្នកស្រុក ហើយសម្រាកក្នុងតូបលំហែ។ ទេសចរអាចគយគន់ទេសភាពទឹកស្ទឹងនឹងដើរឆ្លងលេងតាមស្ពានយោល។
ដើមឡើយវត្តពោធិ៍វាល គឺជាវាលស្រែមួយតែប៉ុណ្ណោះ ហើយនៅកណ្ដាលវាលស្រែ មានដើមពោធិ៍ដ៏ធំមួយ និងយប់ឡើងកាលណាតែងមានពន្លឺចេញពីដើមពោធិ៍នោះ។ បន្ទាប់ពីបានឃើញពន្លឺនោះមក ពុទ្ធបរិស័ទក៏បានមូលមតិគ្នាជីកដីក្រោមដើមពោធិ៍នោះ ក៏ប្រទះឃើញពុទ្ធបដិមា ១អង្គ ហើយក៏មានជំនឿតៗគ្នា រហូតដល់បង្កើតទីអាស្រមសម្រាប់គោរពបូជា។ ដើមពោធិ៍នោះងាប់អំ...
រមណីយដ្ឋាននេះ មានទឹកហូរខួបប្រាំងវស្សាដ៏ថ្លាយង់គួរឱ្យចង់អង្គុយនិងចុះងូតទឹកលេងផងដែរ។ អ្នកដែលមកលេងនៅខេត្តប៉ៃលិនកម្រនឹងចោលកន្លែងកម្សាន្តនេះខ្លាំងណាស់ ព្រោះថាជាកន្លែងមានម្លប់ដើមខ្នុរយ៉ាងត្រជាក់និងមានសង់តូបជាច្រើនសម្រាប់អង្គុយលេងយ៉ាងសប្បាយរីករាយក្នុងចិត្តនិងអាចងូតទឹកជ្រោះផងដែរ។ ម្ហូបអាហារ និងផ្លែឈើផ្សេងៗម...
ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១០ ដូចប្រាសាទដទៃក្នុងតំបន់នេះដែរ។ ប្រាសាទប្រាង្គទោលនេះមានតួប្រាង្គរាងបួនជ្រុងស្មើ ធ្វើអំពីថ្មភក់បែរ មុខទៅទិសឥសាន្ត និងលំអដោយទ្វារបញ្ឆោតអំពីថ្មភក់តាមជ្រុងផ្សេងទៀត។ ប្រាសាទនេះមានកំពែង ការពារមួយជាន់ធ្វើអំពីឈើដែលរលំបែកបាក់បាក់អស់ ហើយកាត់ផ្តាច់ដោយខ្លោងទ្វារមួយមានរាងកាកបាទ ធ្វើអំ...
បឹងនៅជិតក្រុងបានលុងបានក្លាយជាទីរមណីយដ្ឋានដ៏ស្រស់ស្អាត មានទឹកបឹងប្រកបដោយ វិសាលភាពធំធេងរហូតដល់ទៅ៣គីឡូម៉ែត្រការ៉េ។ វារីរតនៈជាឈ្មោះរមណីយដ្ឋានមួយរួមនិងរមណីយដ្ឋានដទៃទៀតនៅក្បែរៗនេះ ស្ថិតនៅតាមមាត់បឹងដ៏ស្ងប់ស្ងាត់។ ទីនេះទេសចរមានតូបសម្រាកលំហែ មានទូកជួលជិះ អាចហែលទឹកលេង មើលទេសភាពទឹកបឹងដ៏ធំធេង និងពិសាអាហារផងដែរ។
វត្តគិរីចេតិយហៅវត្តភ្នំកុយជាវត្តចំណាស់មួយក្នុងចំណោមវត្តនៅខេត្តប៉ៃលិន។ វត្តនេះពីមុនល្បីថាមានសត្វក្រពើអ្នកតាកាន់រាប់សិបក្បាល ហើយរហូតមកដល់ពេលបច្ចុប្បន្ននៅសល់មួយចំនួន។ វត្តនេះបានកសាងឡើងក្នុងឆ្នាំ១៨៨០ ហើយឈ្មោះវត្តទៀតសោត ក៏ដោយសារវត្តមានទីតាំងនៅជាប់ភ្នំមួយ ដែលកំពូលវាមានទ្រង់ទ្រាយដូចចេតិយ ឯអ្នកស្រុកនិយមហៅថា...
ថ្វីត្បិតតែខេត្តកែបជាខេត្តតូចបំផុតរបស់ប្រទេសកម្ពុជា មានវិសាលភាពត្រឹម ៣៥២គីឡូម៉ែត្រការ៉េ ប៉ុន្តែជាខេត្តប្រកបដោយសក្ដានុពលទេសចរណ៍ធំធេង។ ខេត្តទើបបង្កើតឡើងនាឆ្នាំ ២០០៨ ដោយបំបែក ចេញពីខេត្តកំពត មានតែស្រុកដំណាក់ចង្អើរមួយ និងក្រុងកែប មួយតែប៉ុណ្ណោះ។ ខេត្តកែបជាខេត្តទេសចរណ៍ តាំងពីសម័យសង្គមរាស្ត្រនិយម និងជាខេត្ត...
ប្រាសាទស្ថាបនាឡើងនាសតវត្សទី១១ នៃគ.ស ក្នុងរជ្ជកាលព្រះបាទសូរ្យវរម្ម័នទី១ ឧទ្ទិសថ្វាយសាសនាហិណ្ឌូស្ថិតក្នុងរចនាបទឃ្លាំង។ ប្រាសាទសង់ឡើងពីថ្មភក់មានលក្ខណៈប្រាសាទជារោងទងវែងៗចំនួនពីរ ស្របគ្នាពីលិចទៅកើត ប្រវែងប្រមាណ ២០ម៉ែត្រ។ រោងទងខាងជើង ត្រូវទ្រុឌទ្រោមអស់ ចំណែករោងខាងត្បូងមានចម្លាក់ដ៏ប្រណិតៗជាច្រើន ហើយមានមតិខ...
សំណង់វិហារសាសនាគ្រីស្តចាស់មួយ ដែលប្រហែលជាសាងសង់ក្នុងសម័យអាណានិគមបារាំង។ ព្រះវិហារកាតូលិកមួយនេះត្រូវបាក់បែកដំបូល តែនៅសល់រូបរាងអាចសម្គាល់បាន ហើយត្រូវបានជួសជុលឡើងវិញដោយសមាគម គ្រឹស្ត សាសនិកកាតូលិក។ គួរកត់សម្គាល់ថា ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ សំណង់វិហារសាសនាគ្រីស្តជាច្រើនត្រូវបានបំផ្លាញ នៅសល់ចំនួនតិចតួ...
2024 © Royal Academy of Cambodia