ប្រាសាទសង់នៅលើទីទួលមួយមានប្រាង្គមួយរាងបួនជ្រុងស្មើធ្វើពីឥដ្ឋនិងយ៉ធ្វើពីថ្មបាយក្រៀម។ ប្រាង្គនេះបែរមុខទៅកើតមានទ្វារបញ្ឆោតនៅមុខបីផ្សេងទៀត។ ហោត្រៃពីរធ្វើពីឥដ្ឋ ស្ថិតនៅឦសាននិងអាគ្នេយ៍។ ខ្លោងទ្វារកំពែងទី១របស់ប្រាសាទស្ថិតនៅខាងកើតធ្វើពីឥដ្ឋ ចំណែកកំពែងទី២ដែលតជាប់នឹងកំពែងទីមួយមានមានសំណង់ទ្រវែងបួនធ្វើពីថ្មបាយក...
ទីនេះត្រូវបានគេបង្កើតជាទីអាស្រមព្រះពុទ្ធសាសនាហៅថាអាស្រមត្រពាំងស្រុក និងបានប្រែក្លាយទីនេះទៅជាទីកប់សាកសពដ៏ធំមួយ។ ប្រាសាទចាស់នៅទីនេះជាប្រាសាទសម័យបុរេអង្គរ ប៉ុន្តែមានសម្ភារសំណង់ខ្លះបានសាងឡើងក្នុងសម័យអង្គរដែរ រួមមានផ្តែរបាក់បែកមួយផ្ទាំងស្ថិតក្នុងរចនាបទសំបូរព្រៃគុកនិងសិលាចារឹកមួយបន្ទាត់មិនទាន់ចុះលេខចារដូច...
ប្រាសាទស្ថាបនាពីឥដ្ឋ មានស៊ុមទ្វារធ្វើពីថ្មភក់ ជាប្រាង្គទោលទំហំ ៤x៤ម៉ែត្រ។ តាមរយៈរចនាបថនៃប្រាសាទ គេអាចសន្និដ្ឋានថា ប្រាសាទសង់នៅចុងសតវត្សន៍ទី១០ ដើមទី១១។ តួប្រាសាទត្រូវគេលប់ដីកប់ ធ្វើឲ្យប្រាសាទ មានកម្ពស់ទាប។ ការលើកដីលប់បែបនេះ ប្រហែលធ្វើនៅសម័យក្រោយ ដើម្បីលើកទីធ្លាឲ្យខ្ពស់និងធំទូលាយ ក្នុងគោលបំណងប្រើប្រាស...
ត្រពាំងសង្កែ ជាឃុំមួយមានអំណោយផលពីធម្មជាតិជាប់នឹងឆ្នេរសមុទ្រ ដែលប្រជាពលរដ្ឋអាចរកប្រាក់ចំណូលបន្ថែមក្រៅពីការងារកសិកម្ម នេសាទ និងតាមរយៈវិស័យទេសចរណ៍ធម្មជាតិ។ សហគមន៍នេសាទត្រពាំងសង្កែ ត្រូវបានបង្កើតឡើង ក្នុងគោលដៅអភិរក្ស និងថែរក្សាធនធានសមុទ្រឱ្យបានគង់វង្ស ដោយការដាំដើមកោងកាងបន្ថែមជាជម្រកដល់មច្ឆជាតិ។ ទីនេះមាន...
វត្តនេះត្រូវបានកសាងនៅលើទីទួលមួយជាប់ធារទឹកនៃទំនប់ទឹកអូរស្វាយ។ អ្នកទេសចរអាចធ្វើដំណើរទៅទស្សនាប្រាសាទព្រះវិហារបន្ទាប់មកក៏អាចមកទស្សនានៅទីអារាមមួយនេះផងដែរ។ វត្តត្រូវបានជ្រើសជាវត្តទេសចរណ៍គំរូប្រចាំខេត្ត។
ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១១ មានរចនាបថឃ្លាំង។ ប្រាសាទនេះមានប្រាង្គបីធ្វើពីឥដ្ឋ បែរមុខទៅកើត រលំបាក់អស់។ ប្រាង្គកណ្តាលមានយ៉ ហើយមានហោត្រៃពីរធ្វើពីឥដ្ឋ នៅជ្រុងឦសាននិងអាគ្នេយ៍ប្រាសាទហ៊ុមព័ទ្ធដោយកំពែងមួយធ្វើពីថ្មបាយក្រៀម។ ខ្លោងទ្វារកំពែងមានពីរនៅខាងកើតនិងខាងលិច។ ខ្លោងទ្វារនៅខាងកើត មានច្រកកណ្តាលមួយអមដោយបង្អ...
ប្រាសាទសង់នៅសតវត្សរ៍ទី១១។ ប្រាសាទមានប្រាង្គរាងបួនជ្រុងស្មើធ្វើពីឥដ្ឋ ដែលបាក់រលំអស់បែរមុខទៅកើតលំអដោយសសរស្ដម្ភប្រាំបីជ្រុង។ ប្រាង្គនេះមានយ៉មួយដែលភ្ជាប់ទៅនឹងហោបន្ទាត់ទ្រូងមួយនៅខាងកើត។ ប្រាង្គនេះមានទ្វារបីដែលមួយនៅខាងកើត មួយនៅខាងជើង និងមួយទៀតនៅខាងត្បូង។ ស្រះមួយស្ថិតនៅ ខាងកើតប្រាសាទ។ នៅលើមេទ្វារខាងត្បូងនៃ...
ប្រជាជនបានចូលរួមគាស់រណ្ដៅសាកសពកាលពីឆ្នាំ១៩៨៣ នៅទីតាំងសម្លាប់ដែលស្ថិតនៅចន្លោះភ្នំកូនខ្លា ភ្នំស្វាយ ភ្នំជញ្ជាំង និងរណ្ដៅនៅតាមជើងភ្នំក្នុងចម្ការខ្នុរ ដែលបច្ចុប្បន្នជាចម្ការដំណាំរបស់អ្នកស្រុក ដើម្បីរកមាសដែលជាប់នៅនឹងខ្លួនសាកសព។ ឆ្អឹងដែលសេសសល់ក្រោយការគាស់ ត្រូវប្រជាជនប្រមូលនិងជញ្ជូនយកមកដាក់តម្កល់ទុកនៅក្នុ...
ខេត្តត្បូងឃ្មុំមានច្រកព្រំដែនមួយជាមួយប្រទេសវៀតណាម គឺច្រកត្រពាំងផ្លុង ដែលនៅទីនោះមានសំណង់ អាគារជាច្រើន ពិសេសគឺកាស៊ីណូ សណ្ឋាគារ។ គឺជាច្រកសេដ្ឋកិច្ចមួយសម្រាប់ផ្លាស់ប្ដូរទំនិញរវាងប្រទេសជិតខាង។
ភ្នំសន្ទុកធ្លាប់មានឈ្មោះថា ភ្នំអាសន្នមានទុក្ខ ភ្នំគិរីចមជង្គ និង ភ្នំគ្របទុក្ខជាដើម។ ភ្ញៀវទេសចរទាំងឡាយ អាចឡើងកាំជណ្ដើរដ៏វែង ដែលមានដល់ទៅ ៨០៩កាំ ឬក៏ឡើងរថយន្តដល់កំពូលភ្នំផងដែរ។ នៅលើកំពូលភ្នំមានរូបព្រះពុទ្ធបដិមាដ៏អស្ចារ្យ ដែលធ្វើឡើងពីថ្មភ្នំ ឥរិយាបថចូលព្រះនិព្វានដែលមានប្រវែងវែងជាង ១០ម៉ែត្រ និងមានរូបចម្ល...
ភ្នំព្រះបាទ ឬ ភ្នំប្រុសតាមរឿងនិទាន មានកម្ពស់៣០ ម. អាចឡើងដោយយានយន្តបាន។ នៅក្នុងទីវត្តមានតម្កល់ស្នាមពុទ្ធបាទដ៏ធំមួយ ព្រោះហេតុនោះទើបនៅទីបុរាណស្ថាននេះគេហៅថាភ្នំព្រះបាទ។ ប្រាសាទនេះជាប្រភពសិលាចារឹកលេខ K95 ចារឹកនៅលើបង្គោលសីមា សងខាង ម្ខាងជាអក្សរទេវនាគរី និងម្ខាងទៀតជាអក្សរខ្មែរសម័យអង្គរសតវត្សទី៩ ដោយបញ្ជាក់ថា...
ស្ថិតជារណបប្រាសាទបន្ទាយឆ្មារជ្រុងខាងកើតក្នុងបារាយណ៍។ សព្វថ្ងៃនេះមានស្ពានឈើសម្រាប់ដើរឆ្លងទៅទីនោះ។ សេចក្ដីលំអិតសូមអានក្នុងប្រាសាទបន្ទាយឆ្មារ។
ភ្នំស្អាងគឺកន្លែងកម្សាន្តបែបវប្បធម៌ និងធម្មជាតិមួយ ដែលមានវត្តមួយបានសាងសង់នៅលើកំពូលភ្នំ ដែលពីលើនោះយើងអាចមើលឃើញទេសភាពដ៏ស្រស់ស្អាតដែលនៅព័ទ្ធជុំវិញ។ ភ្នំស្អាង មិនមានដើមឈើច្រើន ដូចភ្នំធន្តមន្តទេ ប៉ុន្តែនៅជុំវិញវត្តមានបឹងដ៏ធំមួយសម្បូរទៅដោយត្រី ផ្ការំចង់ និងព្រលិត ហើយក្រៅពីជិះទូក អ្នកទេសចរ អាចរីករាយជាមួយនឹ...
សមិទ្ធិផលទំនប់ទឹកដំណាក់ឈើក្រំថ្មី អាចផ្តល់អត្ថប្រយោជន៍ស្រោចស្រពផ្ទៃដីសរុប ១៦,១០០ ហិកតា លើ៥១ភូមិ ក្នុងស្រុកភ្នំក្រវាញ និងស្រុកតាលោសែនជ័យ។ ក្នុងនេះមានសំណង់មេស្ទាក់ទឹក ចំនួន១កន្លែង, ប្រឡាយមេ និងសំណង់សិល្បៈការជាច្រើនកន្លែងទៀត។ ទំនប់ទឹកដំណាក់ឈើក្រំ ក៏ក្លាយជាគោលដៅទេសចរណ៍ថ្មីមួយបន្ថែមទៀត ស្របនឹងទីតាំងអំណោយ...
ទឹកធ្លាក់ស្ថិតនៅក្នុងព្រៃជ្រៅមួយនេះ មិនអាចទៅដល់បានដោយគ្មានអ្នកនាំផ្លូវនោះទេ ព្រោះសូម្បីប្រជាជនក្នុងតំបន់ក៏មានមិនច្រើនអ្នកទេដែលបានស្គាល់នោះ។ ទឹកធ្លាក់ឆាយរកាជាទីស្ងប់ស្ងាត់ នៅកណ្ដាលព្រៃ មានកម្ពស់ប្រមាណជាង ២០ម៉ែត្រ មានពីរដំណាក់។ ជាន់ខាងលើមានកម្ពស់ប្រមាណជា ៤ម៉ែត្រ មានទឹកធ្លាក់តិចៗ នារដូវប្រាំង ហូរចាក់តា...
2024 © Royal Academy of Cambodia