ផ្ទះស្ថិតនៅកណ្តាលបឹងទឹកសាបនៃខេត្តតាកែវ ដែលសាងសង់ឡើងដោយតាម៉ុក។ ផ្ទះនេះត្រូវបានសាងសង់ ឡើងក្នុងឆ្នាំ១៩៧៧ ដើម្បីធ្វើជាទីលំនៅផ្ទាល់ខ្លួនរបស់គាត់ ព្រមទាំងទីសេនាធិការនៃ ភូមិភាគនិរតី ក្នុងសម័យប៉ុលពតចន្លោះឆ្នាំ១៩៧៥-១៩៧៩។ ផ្ទះនេះស្ថិត នៅលើទួល អាចមើលទេសភាពជុំវិញបាន ៣៦០ដឺក្រេ។ ពីផ្លូវលំទៅកាន់ផ្ទះតាម៉ុក គេត្រូវដ...
ទីពិឃាតនេះជាកន្លែងដែលពួកខ្មែរក្រហមបានប្រមូលយកទាហាន និងអ្នករដ្ឋការនៃរបបសាធារណរដ្ឋលន់នល់ជាច្រើនយកមកសម្លាប់។ រណ្ដៅសាកសពជាច្រើនត្រូវបានគេប្រទះឃើញ ដែលជាកន្លែងសម្លាប់អំឡុងឆ្នាំ ១៩៧៥ ដែលតាមរបាយការណ៍មានជនរងគ្រោះប្រមាណជាង ១០ពាន់នាក់។ នៅលើទីទួលនេះ មានសាងសង់សាលាបុណ្យមួយ ផ្ដួចផ្ដើមគំនិតដោយជំទាវ ភឿង សកុណា ជារដ្ឋ...
នៅឆ្នាំ១៩៨២ រណ្ដៅចំនួនប្រហែល៥៦រណ្ដៅស្ថិតនៅជុំវិញបរិវេណវត្តព្រែកដាច់ ត្រូវបានគាស់ដោយប្រជាជនក្នុងភូមិ។ ឆ្អឹងដែលគាស់បានត្រូវជញ្ជូនយកទៅដាក់នៅមន្ទីរបូជនីយដ្ឋានមួយ ដែលសាងសង់ឡើងនៅលើទីតាំងដែលជាអតីត មន្ទីរសន្ដិសុខ១៨ ឬមន្ទីរសន្ដិសុខព្រែកដាច់។ នៅពេលបច្ចុប្បន្ននេះ អដ្ឋិធាតុមួយចំនួនបានពុកផុយ ហើយដោយសារមានតម្រូវកា...
វត្តឈើខ្មៅស្ថិតនៅតំបន់ដែលមានពុទ្ធបរិស័ទរស់នៅលើផ្ទះបណ្ដែតទឹក មានអាយុកាលជាង ១០០ ឆ្នាំហើយ។ ទេសចរតែងចាប់អារម្មណ៍និងសំណង់ព្រះវិហារបុរាណ និងទូកងមួយដែលរក្សាទុកនៅទីនោះ។ ព្រះវិហារ សង់ឡើងពីដើមឈើខ្មៅក្នុងទំហំតូចល្មម ហើយជាពិសេសនៅទីអារាមនេះ ក៏មានទូកង ដែលមានអាយុកាលស្មើនឹងព្រះវិហារមានបារមីខ្លាំង ពេលចេញប្រណាំងមិនដែ...
ប្រាសាទកំពង់ព្រះសង់នៅលើទីទួលធំមួយមិនលិចទឹក ជាប់នឹងបឹងទន្លេសាប ដែលសព្វថ្ងៃជាទីវត្ត។ ប្រាសាទសាងឡើងក្នុងសតវត្សទី៨ សម័យមុនអង្គរ មានប្រាង្គចំនួនបី តែប្រាង្គខាងលិចរលំអស់ នៅសល់តែគ្រឹះ ដែលគេកំពុងធ្វើកំណាយ។ អ្នកស្រុកច្រើនហៅប្រាសាទមួយដែលល្អស្អាតខាងកើតមានក្បូរក្បាច់ដ៏វិចិត្ររស់រវើក ថាប្រាសាទស្រីនិងប្រាសាទប្រុស...
ភ្ញៀវទេសចរទីជិតឆ្ងាយកម្រទៅដល់តំបន់សហគមន៍ទេសចរណ៍ធម្មជាតិមួយនេះ។ ទីនេះមានទេសភាពស្រស់បំព្រង ដែលមានទឹកទន្លេមេគង្គត្រជាក់ស្រេង ថ្លាឆ្វង់អាចឆ្លុះមុខបាន ហូរខ្មួលខ្មាញ់ប្រដេញលេងនឹងផ្ទាំងថ្មផុសពីបាតទន្លេនិងលាយឡំដោយរុក្ខជាតិតូចធំពណ៌បៃតងខ្ចី។ ស្ថានភាពផ្លូវចូលលំបាកជាឧបសគ្គសម្រាប់ដំណើរកម្សាន្តរបស់ភ្ញៀវ ដែលតំបន់ទ...
ប្រាសាទសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ប្រាសាទនេះមានប្លង់ជាមន្ទីរពេទ្យ ដែលរួមមានហោបន់ស្រន់មួយលំអដោយថ្មភក់និងហោត្រៃមួយធ្វើពីថ្មបាយក្រៀមស្ថិតនៅទិសអាគ្នេយ៍ កំពែងថ្មបាយក្រៀមព័ទ្ធជុំវិញនិងមានស្រះមួយនៅទិសឦសាន។ តួប្រាសាទមានតម្កល់បដិមាព្រះនាងក្រពុំឈូកនៅក្រោយព្រះបដិមាមួយអង្គនៅមានសភាពល្អនៅឡើយ...
រមណីយដ្ឋានកាំពីជាកន្លែងដ៏គួរឱ្យទាក់ទាញបែបធម្មជាតិដែលមានទីតាំងតាមបណ្ដោយទន្លេមេគង្គ ជិតអន្លង់ផ្សោតកាំពី។ កាំពីជាប្រជុំកោះតូចមួយដែលមានដីខ្សាច់ស្រស់ស្អាតទឹករាក់ដែលភ្ញៀវទេសចរអាចមុជទឹកនិងហែលលេងកម្សាន្តមុនពេលពិសាអាហារក្នុងរោងវែងដែលសង់ជាជួរតាមបណ្ដោយទន្លេ។ កាំពីជារមណីយដ្ឋានតាមរដូវដែលទេសចរអាចកម្សាន្តតែក្នុងរដ...
ទេសចរណ៍ត្រូវបន្តដំណើរដោយថ្មើរជើងឡើងភ្នំដើម្បីទៅដល់ទឹកជ្រោះដោយតោងវល្លិ៍ តោងថ្ម និងមានផ្លូវចង្អៀតដោយកន្លែង។ ប៉ុន្តែវាមានភាពងាយស្រួលដោយសារវាជាផ្លូវដែលគេធ្វើដំណើរញឹកញាប់ ហើយយើងត្រូវចំណាយពេលប្រហែលជាមួយម៉ោង។ ទឹកជ្រោះដែលខ្ពស់ជាងគេបំផុត ដែលមានកម្ពស់ប្រហែល២០ម៉ែត្រ ហើយនៅផ្នែកខាងក្រោមមានល្អាង ដែលអាចឱ្យយើងដើរចូ...
រីស៊ត តាលោសែនជ័យ កំពុងទាក់ទាញទេសចរយ៉ាងច្រើនទៅកាន់ខេត្តមួយនេះ តាមរយៈយន្តហោះពណ៌ក្រហមមួយដែលបានដាក់បញ្ឈរនៅចំកណ្ដាលរីស៊ត។ ទីនោះជាទីជួបជុំមនុស្សគ្រប់វ័យ ជាពិសេសយុវវ័យ ចូលកម្សាន្ត។ លោក យិន ចិន ជាម្ចាស់រីស៊តនិងជាអ្នកច្នៃយន្តហោះសិប្បនិម្មិតនេះឡើង បានរៀបរាប់ថា៖«ខ្លួនបានបោះទុនប្រមាណ ១ម៉ឺន២ពាន់ដុល្លារ ក្នុងការប...
សម្រស់ភ្នំអំពិលកើតឡើងពីផ្កាចាហ៊ួយដែលរីកមួយឆ្នាំម្ដង។ ផ្លូវទៅកាន់គោលដៅនោះមានសភាពលំបាកខ្លះដែរជាពិសេសនៅរដូវវស្សា ប៉ុន្តែទោះយ៉ាងណា ក៏ភ្ញៀវទេសចរតែងស្កាត់ទៅទស្សនាហ្វូងផ្កាចាហ៊ួយ ដែលរីកមួយឆ្នាំម្ដងក្នុងអំឡុងខែសីហា។ នៅតំបន់នេះ ក្រៅពីការផ្តិតរូបភាពផ្កាចាហួយ និងសម្រស់ភ្នំអំពិល ក៏មានប្រាសាទនាងកង្រីដែលស្ថិតនៅទី...
ប្រាសាទប្រហែលជាសាងសង់នៅសតវត្សរ៍ទី១០។ គ្រឹះប្រាសាទស្ថិតនៅកណ្ដាលព្រៃធ្លាប់មានប្រាង្គពីរសង់ពីឥដ្ឋដែលរលំបាក់បែកអស។ ប្រាសាទមានស្រះនៅទិសខាងកើត។
ច្រកអន្តរជាតិមួយនេះបានបើកដំណើរការនាឆ្នាំ២០១៧ ដោយក្នុងពិធីសម្ពោធមានការអនុញ្ញាតិឱ្យយានយន្តពាណិជ្ជកម្ម ៤០គ្រឿង មកពីប្រទេសនីមួយៗ ធ្វើចរាចរដឹកជញ្ជូនឆ្លងកាត់ទៅមក ជានិមិត្តរូបផងដែរ។ នៅច្រកព្រោះដែនអន្តរជាតិនេះក៏ដូចជានៅច្រកផ្សេងៗទៀត មានសំណង់អគារ កាស៊ីណូ ឃ្លាំង ប៉ុន្តែមិនមានចំនួនច្រើនណាស់ណាទេ។
សារមន្ទីរព្រះស្រីឦសានវរ្ម័នឬសារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុនៃកម្ពុជា ជាសារមន្ទីរដ៏ទំនើបមួយដែលបានបើកដំណើរការឆ្នាំ ២០១៩។ សារមន្ទីរបង្ហាញអំពីសាវតាសេដ្ឋកិច្ច និងរូបិយវត្ថុរបស់ខ្មែរតាំងពីសម័យកាលហ្វូណន រហូតមកដល់បច្ចុប្បន្ន ដែលកូនខ្មែរគ្រប់រូបគួរតែទៅទស្សនា យ៉ាងហោចណាស់បានរំលឹកឡើងវិញនូវអ្វីដែលយើងធ្លាប់ដឹង ន...
ទឹកធ្លាក់អូរយ៉ាណាយ ជាទិសដៅថ្មីនៃទេសចរណ៍ធម្មជាតិ។ ទឹកធ្លាក់អូយ៉ាណាយបង្ហាញពីទេសភាពដ៏ស្រស់ស្អាតដែលត្រូវបានការពារដោយបរិស្ថាន និងជាឋានសួគ៌សម្រាប់ភ្ញៀវជាតិនិងបរទេសដែលប្រាថ្នាចង់ទស្សនាទេសភាពធម្មជាតិ។ ទីនេះមានសេវាកម្មទេសចរណ៍ តូបលក់អាហារ វត្ថុអនុស្សាវរីយ៍ និងកន្លែងផ្សេងៗទៀត។ ការអភិរក្សតំបន់ព្រៃឈើជាមួយនឹងធនធា...
2024 © Royal Academy of Cambodia