ប្រាសាទសង់នៅអំឡុងចុងសតវត្សរ៍ទី១០និងដើមសតវត្សរ៍ទី១១។ ប្រាសាទព័ទ្ធជុំវិញដោយកំពែងពីរជាន់ក្នុងធ្លាកំពែងទីមួយមាន ប្រាង្គមួយរាងបួនជ្រុងស្មើ ធ្វើពីឥដ្ឋនិងថ្មភក់។ ថ្មភក់ ត្រូវបានគេប្រើសម្រាប់គ្រឹះប្រាសាទ ទ្វារនិងទ្វារបញ្ឆោត។ ប្រាង្គនេះបែរទៅកើតនិងមានទ្វារបញ្ឆោតនៅជ្រុងផ្សេងទៀត។ ប្រាង្គរណបប្រាំបីស្ថិតនៅជុំវិញប...
វត្តនេះត្រូវបានកសាងនៅលើទីទួលមួយជាប់ធារទឹកនៃទំនប់ទឹកអូរស្វាយ។ អ្នកទេសចរអាចធ្វើដំណើរទៅទស្សនាប្រាសាទព្រះវិហារបន្ទាប់មកក៏អាចមកទស្សនានៅទីអារាមមួយនេះផងដែរ។ វត្តត្រូវបានជ្រើសជាវត្តទេសចរណ៍គំរូប្រចាំខេត្ត។
អំពីប្រវត្តិសាងសង់ប្រាសាទនេះពុំមានឯកសារបញ្ជាក់ឡើយ។ ប្រាសាទស្ថិតនៅកណ្ដាលព្រៃជិតមាត់ស្ទឹងឈូកឆ្លងទៅកាន់ភូមិក្រឡាពាស។ ប្រាសាទមានប្រាង្គទោលស្ថិតក្នុងសភាពល្អគួរសមហើយមានទ្វារបញ្ឆោតនៅជ្រុងបីផ្សេងទៀត។ សសរពេជ្រ៨ជ្រុងទ្រផ្ដែរមួយ ឆ្លាក់រូបព្រះឥន្ទ្រគង់លើដំរីឰរាវ័ណ។
ប្រាសាទកសាងនៅដើមសតវត្សរ៍ទី១១។ ប្រាសាទមានសំណង់ដូចតទៅ៖ ប្រាង្គរាងកាកបាទធ្វើពីថ្មភក់ បែរមុខទៅកើតមានយ៉មួយធ្វើពីថ្មភក់ និងលំអដោយបង្អួចពីរនៅអមតាមជញ្ជាំងរបស់យ៉។ ប្រាង្គនេះសង់លើខឿនថ្មបាយក្រៀមនិងលំអដោយទ្វារបញ្ឆោតតាមជ្រុងផ្សេងទៀត។ គូទឹកមួយព័ទ្ធជុះរិញប្រាសាទដោយមានផ្លូវច្ចលពីខាងកើត និងស្រះមួយផងដែរ។
ប្រាសាទនេះកសាងនៅពាក់កណ្ដាលសតវត្សរ៍ទី១០។ ប្រាសាទមានប្រាង្គមួយរាងចតុកោណកែងបែរមុខទៅកើត មានស៊ុមទ្វារធ្វើពីថ្មភក់មានសិលាចារឹក និងមានគ្រឹះនៃហោត្រៃផងដែរ។ នៅខាងកើតចម្ងាយ១០០ ម៉ែត្រមានខឿនថ្មបាយក្រៀមមួយនិងទួលពីរនៅខាងជើង ប្រហែលជាក្រុមប្រាសាទពីរទៀត។
ប្រាសាទនេះកសាងនៅសតវត្សរ៍ទី១១។ ប្រាសាទនេះមានប្រាង្គប្រាំធ្វើពីថ្មភក់ សង់ជាពីរជួរបែរមុខទៅកើត មានប្រាង្គបីនៅខាងមុខនិងប្រាង្គពីរទៀតនៅខាងក្រោយ។ ប្រាសាទមានស៊ុមទ្វារធ្វើពីថ្មភក់ និងលំអដោយទ្វារបញ្ឆោតតាមជ្រុងផ្សេងទៀត។ ប្រាង្គទាំងប្រាំបានរលំបាក់បែកអស់ សល់តែពីរដែលនៅសម្គាល់រូបរាងបាន។ គេអាចមើលឃើញសំណល់ហោត្រៃពីរធ្...
ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១០ ដូចប្រាសាទដទៃក្នុងតំបន់នេះដែរ។ ប្រាសាទមានប្រាង្គទោលរាងចតុកោណកែងធ្វើពីឥដ្ឋអមដោយប្រាង្គតូចៗ៤ភ្ជាប់គ្នាដោយយ៉។ ប្រាសាទលំអដោយសសរពេជ្រជាថ្មភក់ និងមានកំពែងពីរជាន់។
គ្រឹះថ្មបាយក្រៀមសង់ជាលានមួយ តាមលក្ខណៈសំណង់ដូចជាគ្រឹះប្រាសាទកប់គងដែរ ពោលគឺមានសំណង់ឈើនៅពីលើ។ ទីនេះមាននៅសល់បល្ល័ង្ក៤សម្រាប់តំកល់រូបបដិមានិងមានសិលាចារឹកចុះលេខ K.១៥៨។
ដំណើរទៅកាន់ទីនោះដោយថ្មើជើងកាត់ចម្ការ។ ទឹកធ្លាក់បេងកោងមានទឹកត្រជាក់ស្រេងគួរជាទីមនោរម្យ ដោយសារតែមានអំណោយផលពីធម្មជាតិ ទេសភាពស្រស់ស្អាត អមដោយម្លប់ឈើត្រឈឹងត្រឈៃមានផ្ទាំងថ្មធំៗ ដែលអាចឱ្យភ្ញៀវអង្គុយញ៉ាំអាហារជាលក្ខណៈមិត្តភក្ដិក្រុមគ្រួសារបាន។ ទីនេះមានទឹកធ្លាក់ចំនួនពីរជាន់ ខណៈប្រភពទឹកហូរបានមកពីភ្នំត្បែងនារដូ...
តំបន់រមណីយដ្ឋានទំនប់បង្ហៀរអូរស្វាយជារមណីយដ្ឋានថ្មីមួយទៀតសម្រាប់ទេសចរដែលមកទស្សនាប្រាសាទព្រះវិហារ ឬប្រាសាទនៅតំបន់ជាំក្សាន្ត។ ខេត្តព្រះវិហារតំបន់ធម្មជាតិកែឆ្នៃ កំពុងបម្រើភ្ញៀវទេសចរផងដែរ។ នៅរដូវប្រាំង ទីនេះមិនសូវមានទឹកសម្រាប់ភ្ញៀវទេសចរលេងឡើយ ប៉ុន្តែនៅរដូវវស្សាវិញ ទីនេះបានក្លាយទៅជារមណីយដ្ឋាន ទេសចរណ៍ដ៏ពេញ...
សារមន្ទីរធម្មជាតិសកល ជាទីដែលភ្ញៀវទេសចរ ដែលបានទៅដល់ខេត្តព្រះវិហារហើយនោះមិនគួររំលង។ សារមន្ទីរធម្មជាតិសកល សម្ដេចតេជោ ហ៊ុន សែន ខេត្តព្រះវិហារនេះ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ជាសារមន្ទីរដែលមានទស្សនៈវិស័យរួម គឺការបង្កើតឱ្យមានសុខដុមនីយកម្មរវាងប្រាសាទ ទេសភាពធម្មជាតិ និង មនុស្សនៅក្នុងតំបន់។ សារមន្ទីរនេះ ត្រូវប...
អំពីប្រវត្តិសាងសង់ប្រាសាទនេះពុំមានឯកសារបញ្ជាក់ឡើយ។ ប្រាសាទដែលមានប្រាង្គទោលធ្វើពីថ្មបាយក្រៀម ហើយបែរមុខទៅទិសខាងកើតនេះ មានយ៉ពីរជាន់និងបង្អួចធំៗពីរ ប្រកបដោយចម្រឹង ព្រមទាំងស៊ុមទ្វារធ្វើពីថ្មភក់។ ប្រាង្គនេះលំអដោយទ្វារបញ្ឆោតពីថ្មបាយក្រៀមតាមជ្រុងផ្សេងទៀត។
ប្រាសាទកសាងនៅពាក់កណ្ដាលសតវត្សរ៍ទី១០ ក្នុងរជ្ជកាលព្រះបាទរាជេន្ទ្រវរ្ម័នទី២។ ប្រាសាទនេះមានប្រាង្គប្រាំធ្វើពីឥដ្ឋ រត់ជួរជើង-ត្បូងជាពីរជួរ។ នៅជួរខាងមុខដែលដែលជាជួរខាងកើត មានប្រាង្គបីរាងបួនជ្រុងស្មើធ្វើពីឥដ្ឋ រីឯនៅជួរខាងក្រោយខាងលិចនោះ មានប្រាង្គពីររាងចតុកោណកែង ដែលមួយធ្វើពីឥដ្ឋ និងប្រាង្គមួយផ្សេងទៀតធ្វើពីថ...
អង្គការអភិរក្សសត្វព្រៃ(WCS) កំពុងធ្វើការងារជាមួយប្រជាសហគមន៍នៅក្នុងភូមិត្មាតប៉ើយ ដើម្បីអភិរក្សសត្វនៅក្នុងតំបន់អេកូទេសចរណ៍នៅភូមិត្មាតប៉ើយនេះ។ ទីនេះ ជាតំបន់មានប្រជាជនតិច ហើយពួកគាត់រស់នៅពឹងផ្អែកលើធនធានធម្មជាតិក្នុងតំបន់ ដូចជាការយកជ័រឈើ ការនេសាទ ការធ្វើស្រែប្រវាស់ទឹកភ្លៀង ការចិញ្ចឹមសត្វពាហនៈ។ ចំណែកការថែរ...
ទំនប់ពហុបំណងរក្សា មានលទ្ធភាពផ្គត់ផ្គង់ទឹកស្រោចស្រពដំណាំកសិកម្មរបស់ប្រជាកសិករ នៅរដូវវស្សា បានចំនួនជាង ១៤៣ ពាន់ហិកតា និងនៅរដូវប្រាំង បានចំនួនជាង ២២ ពាន់ហិកតា។ ទំនប់នេះជាប្រភពដ៏សំខាន់សម្រាប់ផ្គត់ផ្គង់ទឹកស្អាត និងជួយកាត់បន្ថគ្រោះយទឹកជំនន់ និងគ្រោះរាំងស្ងួតផងដែរ។ ទំនប់រក្សាមានប្រវែងសរុបជិត៣គីឡូម៉ែត្រ អាច...
អណ្ដូងប្រេងគឺជាឈ្មោះស្រះ ដែលលក្ខណៈដូចស្រះយើងធម្មតាដែរដូច្នេះដែរ គឺមាត់លើប្រមាណ ៥០ម៉ែត្រx២០ម៉ែត្រ ជំរៅជ្រៅប្រមាណ ១០ម៉ែត្រ មានខឿនថ្មបាយក្រៀមរៀបជុំវិញ ខ្ពស់ផុតពីផ្ទៃទឹក។ ជម្រៅស្រះប្រមាណ៧-៨ ម៉ែត្រ។ ស្រះនេះមានទឹកថ្លាឈ្វេង នៅក្រោមម្លប់ឈើត្រឈឹងត្រឈៃ ដែលបច្ចុប្បន្នជាទីសំចតរបស់អ្នកដំណើរកាត់តាមទីនេះ។
ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១០ ដូចប្រាសាទដទៃក្នុងតំបន់នេះដែរ។ ប្រាសាទមានប្រាង្គទោលរាងបួនជ្រុងស្មើ ធ្វើពីថ្មភក់បែរមុខទៅទិសនិរតី។ នៅចំកណ្ដាលមានតម្កល់សិវលិង្គធំមួយនៅរក្សារូបរាងបានល្អណាស់។
រមណីយដ្ឋានធម្មជាតិ ដែលមានទីតាំងនៅជិតក្រុងព្រះវិហារ ដែលជាទំនប់ធំមួយ ដែលបានបម្រើអ្នកទេសចរ ជាពិសេសអ្នកដែលនៅក្នុងទីរួមខេត្តព្រះវិហារនេះតែម្ដង។ នៅទីនោះមានសកម្មភាពកម្សាន្តផ្សេងៗ ដូចជាហែលទឹក និងជិះទូកកម្សាន្ត និងមានសេវាបម្រើម្ហូបអាហារ និងតូបសម្រាកក្នុងពិធីបុណ្យជាតិផ្សេងៗ។
ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១០ ដូចប្រាសាទដទៃក្នុងតំបន់នេះដែរ។ ប្រាសាទនេះសាងសង់ដំណាលគ្នា ព្រមទាំងប្រកបដោយ រចនាបថដូចគ្នា នឹងប្រាសាទនាងខ្មៅនៅខេត្តតាកែវដែរ ហើយតាមរយៈឈ្មោះនេះ អ្នកខ្លះយល់ថាប្រាសាទប្រហែលជាឧទ្ទិសដល់ព្រះមហេសីមួយ របស់ព្រះឥសូរ ដែលមានសម្បុរខ្មៅគឺព្រះនាងកាលី។ ប៉ុន្តែមតិមួយទៀតយល់ថា ប្រហែលដោយសារសាច់...
អំពីប្រវត្តិសាងសង់ប្រាសាទនេះពុំមានឯកសារបញ្ជាក់ឡើយ។ ប្រាសាទនេះមានប្រាង្គបីរាងបួនជ្រុងស្មើធ្វើពីឥដ្ឋបែរមុខទៅកើតតាមស៊ុមទ្វារធ្វើពីថ្មភក់និងសសរពេជ្ររាង៨ជ្រុង។ ប្រាសាទសង់លើគ្រឹះថ្មបាយក្រៀម។
2024 © Royal Academy of Cambodia