ប្រាសាទកសាងឡើងក្នុងរាជ្យព្រះបាទហស៌វរ្ម័នទី២ នៅសតវត្សរ៍ទី១០ ឧទ្ទិសថ្វាយព្រះឥសូរក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទបក្សីចាំក្រុងមានកាំជណ្ដើរស្ថាបនា ដោយថ្មបាយកៀ្រម និងឥដ្ឋពណ៌ក្រហម។ ប្រាសាទមានរាងជាសាជី មាន៤ថ្នាក់ៗ ធ្វើពីឥដ្ឋបែរមុខទៅទិសខាងកើត។ ក្បាច់ផែ្តរលើខ្លោងទ្វារនៅល្អ មានចម្លាក់ព្រះឥន្រ្ទគង់លើដំរីព្ធរាវ័ណ...
ប្រាសាទធ្វើពីថ្មបាយក្រៀមនឹងឥដ្ឋ បែរមុខទៅកើតមានយ៉មួយធ្វើពីថ្មបាយក្រៀមនិងស្រះមួយស្ថិតនៅជើងភ្នំ។ ប្រាសាទបានស្រុតប្រេះដោយអន្លើ។ ភ្នំព្រះទេវៈ គឺជាតំបន់បេតិកភណ្ឌវប្បធម៌ដ៏ចំណាស់ ដែលដូនតាខ្មែរបានកសាងប្រាសាទព្រះទេវៈ នៅអំឡុងសម័យអង្គរ នៅលើភ្នំនោះ។ មានរឿងដំណាលថា ពីមុនព្រះអង្គចេក-ព្រះអង្គចម ធ្លាប់មានវត្តមាននៅភ្ន...
យោងលើចម្លាក់ប្រាសាទប្រហែលជាសង់នៅសតវត្សរ៍ទី១០ ស្ថិតក្នុងរចនាបថបន្ទាយស្រី។ ប្រាសាទនេះមានកំពែងថ្មបាយក្រៀមព័ទ្ធជុំវិញប្រហែល ៣៥x២៥ ម៉ែត្រ បែរមុខទៅរកទិសខាងកើត។ តួប្រាសាទបានបាក់រលំអស់បន្សល់តែឥដ្ឋនិងចម្លាក់ថ្មភក់មួយចំនួន។ មេទ្វារខាងមុខនិងកំពែងក៏បានស្ថិតនៅក្នុងទ្រង់ទ្រាយដើមដែរ។ នៅខាងមុខប្រាសាទប្រហែល ១០០ម៉ែត្...
ប្រាសាទប្រហែលជាសង់នៅសតវត្សរ៍ទី១០ដល់១១ តែមិនមានឯកសារបញ្ជាក់ទេ។ ប្រាសាទមានប្រាង្គទោលសង់ពីឥដ្ឋលំអដោយថ្មភក់ ដែលគេបោះបង់អស់រយ:ពេលជាយូរព្រោះវាស្ថិតក្នុងព្រៃជ្រៅ។ បច្ចុប្បន្នប្រាសាទនេះរលំបាក់បែកនៅសល់តែគ្រឹះ បែរមុខទៅកើតមានទំហំ៤ ម៉ែត្របួនជ្រុង ស្ថិតលើទីទួលហ៊ុមព័ទ្ធដោយគូទឹក។
អំពីប្រវត្តិសាងសង់ប្រាសាទនេះពុំមានឯកសារបញ្ជាក់ឡើយ។ ប្រាសាទនេះមានប្រាង្គមួយធ្វើពីថ្មបាយក្រៀមបែរមុខទៅកើតមានយ៉និងមានទ្វារបញ្ឆោត នៅមុខបីផ្សេងទៀត។ ស៊ុមទ្វារលំអដោយសសរស្តម្ភរាងប្រាំបីជ្រុងធ្វើពីថ្មភក់។ ហោត្រៃពីថ្មបាយក្រៀមមានទ្វារបញ្ឆោតនៅមុខខាងកើត។ ប្រាសាទហ៊ុមព័ទ្ធដោយកំពែងថ្មបាយក្រៀម មានខ្លោងទ្វារនៅខាងកើត។...
ប្រាសាទកសាងនៅចុងសតវត្សរ៍ទី៩ បានបាក់បែករលំអស់ នៅសល់តែសំណល់មេទ្វារនិងបំណែកថ្ម។ ប្រាសាទមានប្រាង្គចំនួនប្រាំ សង់ពីឥដ្ឋលំអដោយថ្មភក់។ ប្រាសាទមានឈ្មោះល្បី ដោយមានសិលាចារឹករបស់ បណ្ឌិត សិវសោម ជារាជគ្រូនៃព្រះបាទឥន្ទ្រវរ្ម័នទី១។ បណ្ឌិតនេះជាអ្នកចេះចាំស្ទាត់នូវក្បួនច្បាប់ទាំងឡាយខាងផ្នែកអក្សរសាស្ត្រនិងមន្តវិជ្ជាផ្...
អតីតព្រះរាជវាំងសង់នៅជុំវិញបរិវេណប្រាសាទភិមានអាកាស។ ព្រះរាជវាំងនេះ សង់អំពីឈើលើខឿនថ្មបាយក្រៀមជាច្រើន ដែលមាននៅសល់ក្នុងបរិវេណនោះ។ សំណង់ខឿនមួយរាងខ្ពស់ជាងគេបន្តិច ស្ថិតនៅនិរតីនៃប្រាសាទភិមានអាកាស គេសម្គាល់ថាមានសំណង់ឈើខាងលើ ជាកន្លែងប្រឹក្សាកិច្ចការនគរ។ នៅខាងជើងនៃប្រាសាទភិមានអាកាស មានស្រះទឹកពីរដែលស្ថិតនៅក្នុ...
ប្រាសាទនេះអាចសង់នៅសតវត្សរ៍ទី១១ ដែលមានគ្រឹះប្រាសាទចាស់ពីរដែលរលំបាក់បែកអស់ សង់ពីឥដ្ឋលំអដោយថ្មភក់ព័ទ្ធដោយគូទឹ និងមានសំណល់ទ្រនាប់ជណ្ដើរនិងមេទ្វារខ្លះៗ។ គ្រឹះប្រាសាទមួយស្ថិតក្នុងទីវត្តមុនីសោមសាន់ ឯគ្រឹះប្រាសាទមួយទៀតនៅទួលគោកគាប់ ចម្ងាយប្រមាណ១០០ម៉ែត្រពីគ្នាដែលមានសំណល់តិចតួច។
ទេសចរដែលនិយមទៅកម្សាន្តរយៈពេលច្រើនថ្ងៃនៅតំបន់ភ្នំគូលែនអាចស្នាក់នៅតំបន់កម្សាន្តនានា ដែលស្ថិតនៅតាមជើងភ្នំនេះ។ គេអាចរាប់បញ្ចូលនូវរីស៊តនិងសួនកម្សាន្តនានា ដូចជា សួនក្រអូបឃុនរាម (13.6664, 104.0152), សួនផ្កាឃុនរាម (13.6565, 103.9978), សួនអ័រគីដេ (13.6134, 104.0322), ជំរំតង់ទស្សនីយភាព (13.5304, 104.0170), មណ...
ប្រាសាទតាព្រហ្មរុំព័ទ្ធទៅដោយឈើធំៗ បានកសាងឡើងនៅពាក់កណ្ដាលសតវត្សរ៍ទី១២-ដើមសតវត្សរ៍ទី១៣ ឧទ្ទិសដល់ពុទ្ធសាសនា ដោយព្រះបាទជ័យវរ្ម័នទី៧ តាមរចនាបថបាយ័ន ដើម្បីឧទ្ទិសថ្វាយព្រះមាតារបស់ព្រះអង្គក្រោមរូបភាពប្រាជ្ញាបារមី។ សិលាចារឹកនៅប្រាសាទនេះបញ្ជាក់ប្រាប់ពីទំហំ និងមុខងាររបស់ប្រាសាទ ដែលរៀបរាប់ពីទ្រព្យសម្បត្តិរបស់ប្...
ប្រាសាទតូចមួយនេះមិនសូវមានអ្នកចាប់អារម្មណ៍ចូលមើលទេដោយសារវាតូច នៅក្នុងព្រៃ ឬក៏គេមិនសូវស្គាល់ផង។ ចំណែកឯកសារប្រវត្តិក៏គ្មានដែរ។ ប៉ុន្តែសម្រាប់អ្នកស្រាវជ្រាវប្រាសាទនេះសំខាន់ណាស់ ពីព្រោះវាជាប្រាសាទចុងក្រោយគេដែលសាងអំពីថ្មភក់ និងឧទ្ទិសដល់សាសនាព្រាហ្ម។ ឈ្មោះប្រាសាទតាម៉ ដែលអ្នកស្រុកហៅថា "តុប" នេះមានច្រើនណាស់ទ...
ប្រាសាទជ្រុងត្រូវបានកសាងនៅចុងសតវត្សរ៍ទី ១២ ដោយព្រះបាទជ័យវរ្ម័នទី ៧ មានក្បាច់រចនាផ្កាភ្ញីរស់រវើក អមដោយចម្លាក់អាទិទេពជាច្រើននៅគ្រប់ផ្នែកនៃប្រាសាទ។ ប្រាសាទជ្រុងជាប្រាសាទតូចមួយ ដែលស្ថិតនៅគ្រប់ជ្រុងលើបរិវេណកំពែងប្រាសាទអង្គរធំហើយមានរូបរាងដូចគ្នាទាំងបួន។ ប្រាសាទជ្រុងដែលអាចដើរទៅដល់ជិតជាងគេគឺនៅជ្រុងឦសាន(ខាងក...
2024 © Royal Academy of Cambodia