ទ្វារមួយក្នុងចំណោមទ្វារទាំងប្រាំនៃបន្ទាយអង្គរធំចេញទៅទិសខាងកើត។ សេចក្ដីលម្អិតសូមអានក្នុងទ្វារជ័យ។
ប្រាសាទសង់នៅក្រោយរចនាបថគូលែន ចុងសតវត្សរ៍ទី១០ឬដើមសតវត្សរ៍ទី១១។ ប្រាសាទស្ថិតនៅជាប់ប្រភពទឹកជប់ខ្លាឃុំមានប្រាង្គតូចបីធ្វើពីឥដ្ឋ បែរមុខទៅកើត។ ប្រាង្គកណ្តាលមានយ៉នៅខាងកើតនិងមានទ្វារបញ្ឆោតនៅមុខបីផ្សេងទៀត។ ហោត្រៃមួយស្ថិតនៅជ្រុងអាគ្នេយ៍ និងមានកំពែងមួយធ្វើពីឥដ្ឋ ដែលមានខ្លោងទ្វារស្ថិតនៅខាងកើត។ ផ្ទាំងថ្មបាយក្រៀម...
ទន្លេសាបជាបឹងទឹកសាបធំបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយក៏ជាអច្ឆរិយវត្ថុធម្មជាតិមួយដែរ។ ការទស្សនាបឹងដ៏ធំនេះអាចចាប់ផ្ដើមពីកំពង់ផែចុងឈ្នៀសនេះទៅ បន្តទៅទេសភាពព្រៃលិចទឹក ភូមិបណ្ដែតទឹក ហើយក៏អាចបន្តទៅទស្សនាតំបន់អភិរក្សសត្វព្រែកទាល់ផងដែរ។ ផែនេះមានតួនាទីជាផែទូកនេសាទនិងជាផែទូកទេសចរណ៍ផងដែរ។
វត្តទេសចរណ៍មានសំណង់ពុទ្ធសាសនាជាច្រើន ប្រកបដោយសោភណ្ឌភាពស្រស់ស្អាត។ វត្តត្រូវបានជ្រើសរើសក្នុងចំណោមវត្តជាច្រើនក្នុងខេត្តជាកន្លែងប្រារព្ធពិធីបុណ្យអុំទូក ដោយសារវត្តនេះស្ថិតនៅជាប់បារាយណ៍ទឹកថ្លា។
ភ្នំគូលែន ឬ ព្រះមហិន្ទ្រាបវ៌ត ឬ ភ្នំជាទីសក្ការៈ មានកម្ពស់ជិត ៥០០ម៉ែត្រ គឺជាភ្នំមួយដ៏ធំល្មមប្រកបដោយ សិលាលាយឡំនឹង ព្រៃស៊ុបទ្រុប។ ភ្លៀងដែលធ្លាក់នៅទីនោះបានផុសចេញជាប្រភពទឹកហូរធ្លាក់ចុះមកបំពេញស្ទឹងសៀមរាប បង្កើតបានជាទឹកជ្រោះដ៏ស្រស់ស្អាត។ តាំងពីបុរាណមកគេមានជំនឿថា ទឹកជ្រោះភ្នំគូលែននេះជាទឹកបង្កើតលោក ហើយបានក្ល...
អំពីប្រវត្តិសាងសង់ប្រាសាទនេះពុំមានឯកសារបញ្ជាក់ឡើយ។ ប្រាសាទរាងបួនជ្រុងស្មើធ្វើពីថ្មបាយក្រៀមបែរមុខទៅកើត មួយផ្នែកសង់ភ្ជាប់ទៅពើងថ្ម។ នៅមុខខាងកើតមានយ៉មួយភ្ជាប់ ទៅមណ្ឌបធ្វើពីថ្មបាយក្រៀម រាងជាចតុកោណកែង។ ប្រាសាទរងការបំផ្លាញដោយការជីកកកាយមានគំនរឥដ្ឋនៅក្នុងកំពែងខាងក្នុងផ្នែកខាងលិច។
សំណង់នេះសាងឡើងនៅសតវត្សរ៍ទី១១ ក្នុងរចនាបទឃ្លាំង ក្នុងរាជព្រះបាទសុរ្យវរ្ម័នទី១។ ប្រាសាទបន្ទាយស្រីដំដែក មានទីតាំងស្ថិតក្នុងបរិវេណវត្តប្រាសាទបន្ទាយស្រី។ ប្រាសាទនេះជាសំណង់ទោលបែរមុខទៅទិសខាងកើត និងមានហោត្រៃពីរបែរមុខទៅទិសខាងលិច ដែលបច្ចុប្បន្នរលំបាក់បែកអស់ហើយ។ សម្ភារៈសំណង់មានថ្មភក់ ថ្មបាយក្រៀម និងឥដ្ឋ ហើយមាន...
ប្រាសាទខ្ទីងស្លាប់ កសាងនៅដើមសតវត្សរ៍ទី៩ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា និកាយព្រះឥសូរ មានរចនាបទគូលែន។ ប្រាសាទនេះជាប្រាសាទតូចមួយធ្វើពីឥដ្ឋបែរមុខទៅជើងមានស៊ុមទ្វារធ្វើពីថ្មភក់។ គេឃើញមានស្នាមយ៉មួយផ្សេងទៀត ហើយមានហោត្រៃមួយធ្វើពីឥដ្ឋ។ ប្រាសាទមានកំពែងធ្វើពីឥដ្ឋប្រកបដោយ ខ្លោងទ្វារធ្វើពីឥដ្ឋដែរដែលខូចខាតអស់នៅជ្រុងខាងជ...
ប្រាសាទព្រះខ័នកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី ៧ នៅចុងសតវត្សរ៍ទី១២ ឧទ្ទិសចំពោះលទ្ធិព្រះពុទ្ធសាសនាមហាយាន។ ព្រះអង្គបានកសាងព្រះបរមរូបព្រះបាទធរណិន្ទ្រវរ្ម័នទី២ជាព្រះវរបិតា ជាទេវរាជតំណាងព្រះពោធិសត្វលោកេស្វរៈដូចគ្នានឹងប្រាសាទតាព្រហ្ម ដែលព្រះអង្គបានកសាងព្រះបរមរូបព្រះវរមាតា ជ័យរាជចូឌាមណី ជាទេវរាជតំណាងព្រះនាងប្រ...
ប្រាសាទនេះមិនមានឯកសារបញ្ជាក់ពីកាលបរិច្ឆេទកសាងទេ ប៉ុន្តែតាមរយៈសិល្បៈនៃគ្រឿងលំអ ប្រាសាទប្រហែលជាកសាងឡើង នៅពាក់កណ្ដាលសតវត្សរ៍៍ទី១១។ ប្រាសាទនេះមានប្រាង្គបីរាងបួនជ្រុងស្មើ ធ្វើពីថ្មបាយក្រៀមរត់ជួរជើងត្បូង បែរមុខទៅកើត មានស៊ុមទ្វារធ្វើពីថ្មភក់។ ប្រាង្គទាំងអស់មានទ្វារបញ្ឆោត នៅជ្រុងបីផ្សេងទៀត។ ហោត្រៃមួយធ្វើពីថ...
តាមន័យនៃពាក្យគឺជាកន្លែងសម្រាប់ឥសី តាបស ធ្វើសមាធិ តាំងសីល។ បើយោងតាមការស្រាវជ្រាវនាពេលបច្ចុប្បន្ន នៅទីតាំងមានបន្សល់ទុកនូវរូបចម្លាក់បែបព្រហ្មញ្ញសាសនា ឆ្លាក់លើថ្មភ្នំធម្មជាតិនិងនៅតាមមាត់ទឹកស្រះខាងមុខរូងថ្ម។ ចម្លាក់ទាំងនេះជាស្នាដៃសិល្បៈចន្លោះសតវត្សរ៍ទី៩ដល់ទី១១ ដែលមានដូចជា រូបព្រះវិស្ណុគង់លើនាគអនន្តៈ ព្រះ...
ប្រាសាទដំរីក្រាប ត្រូវបានកសាងនៅចុងសតវត្សរ៍ទី៨ ដើមសតវត្សរ៍ទី៩ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទនេះមានប្រាង្គបីរាងបួនជ្រុងធ្វើពីឥដ្ឋ សង់លើខឿនខ្ពស់មួយធ្វើពីថ្មបាយក្រៀម និងមានទ្វារបញ្ឆោតនៅមុខផ្សេងទៀត។ ប្រាង្គកណ្ដាលមានជាន់បញ្ឆោតមានស៊ុមទ្វារធ្វើពីថ្មភក់។ ប្រាង្គខាងជើងមានតែសល់តែផ្នែកខាងក្រោម ឯប្រាង្គខាងត្បូ...
ផ្ទាំងថ្មដ៏ធំសម្បើមលយចេញពីជួរភ្នំគូលែនបង្កើតបានជារមណីយដ្ឋានមានឈ្មោះថា ពើងតាខុដែលអាចឱ្យភ្ញៀវទេសចរដែលធ្វើដំណើរឡើងទៅលើខ្នងភ្នំគូលែន អាចឈៀងមកមើលទេសភាពព្រៃឈើបៃតងខ្ចីរំលេចនូវថ្មធម្មជាតិនេះ។ ទីនេះមានផ្ទាំងថ្មផ្ទៃរាងពកៗជ្រួញ រដិបរដុប និងមានកន្លែងខ្លះរាបស្មើ។ នៅពេលរាត្រីជួនមានទេសចរមួយចំនួនមកអាំងសាច់ គយគន់ផ្ក...
ប្រាសាទនេះប្រហែលជាកសាងឡើងនៅសតវត្សរ៍ទី៧ ក្នុងរាជ្យព្រះនាងជ័យទេវី មានរចនាបថកំពង់ព្រះ ឧទ្ទិសដល់សាសនាហិណ្ឌូ។ ក្នុងពេលកសាងបារាយណ៍ផ្នែកខ្លះនៃប្រាសាទនេះត្រូវបានកប់ដោយទំនប់ខាងត្បូង។ ប្រាសាទនេះជាប្រាសាទភ្នំមានបីជាន់ ដែលជាន់លើមានប្រាង្គកណ្ដាលមួយ ជាន់ទី២មានប្រាង្គ៤រាងជាចតុរង្គ និងជាន់ទី៣មានប្រាង្គ៦។ ប្រាសាទព័ទ...
ប្រាសាទនេះ ជាស្នាដៃរបស់ព្រាហ្មណ៍ ម្នាក់ឈ្មោះ យជ្ញវរាហៈ ដែលជាគ្រូរបស់ព្រះបាទជ័យវ័រ្មនទី ៥ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទនេះ ពុំមែនជាប្រាសាទភ្នំទេ តែជាប្រាសាទសង់រាបនឹងដី មានរាងតូចច្រឡឹងសង់ពីថ្មភក់ពណ៌កុលាបនិងមានក្បាច់ចម្លាក់ដ៏ល្អអស្ចារ្យគង់វង្សល្អ។ ហោជាងមានរាងត្រីកោណ និង មានដងក្ដារច្រើនជាន់រចនាជាក្បា...
ប្រាសាទសង់ឡើងក្នុងរជ្ជកាលព្រះបាទឧទិត្យវរ្ម័នទី២ ក្នុងរចនាបថបាភួន នាសតវត្សរ៍ទី១១ ឧទ្ទិសចំពោះព្រហ្មញ្ញសាសនា។ ប្រាសាទមានកំពែងពីរជាន់ ដែលក្នុងកំពែងទី១ចែកចេញជាពីរផ្នែក មានធ្លាខាងមុខខាងកើត និងធ្លាខាងក្រោយខាងលិច។ នៅធ្លាខាងក្រោយខាងលិចមានប្រាង្គមួយរាងបួនជ្រុងស្មើធ្វើពីឥដ្ឋ បាក់បែកអស់ ហើយកំពែងធ្វើពីថ្មភក់ និង...
ប្រាសាទសង់ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៥ នៅចុងសតវត្សរ៍ទី១០ ឧទ្ទិសចំពោះព្រហ្មញ្ញសាសនា។ ប្រាសាទនេះមានប្រាង្គមួយរាងបួនជ្រុងស្មើធ្វើពីឥដ្ឋបែរមុខទៅកើតមានទ្វារបញ្ឆោតនៅមុខផ្សេងទៀត។ ប្រាសាទហ៊ុមព័ទ្ធដោយកំពែងមួយធ្វើពីថ្មបាយក្រៀមមានខ្លោងទ្វារនៅខាងកើតនិងគូទឹកមួយ។
ប្រាសាទនេះត្រូវបានស្ថាបនាឡើងដោយព្រះបាទសុរ្យវរ្ម័នទី២ នៅចុងសតវត្សរ៍ទី១១ និង ដើមសតវត្សរ៍ទី១២ ដើម្បីឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា មានរចនាបថអង្គរវត្ត។ ប្រាសាទចៅសាយទេវតាជាប្រាសាទតូចដែលមានការរចនា និងប្លង់ស្រដៀងគ្នានឹងប្រាសាទធម្មនន្ទដែលមានទីតាំងម្ខាងទៀតនៃផ្លូវ(លើកលែងតែមានគោបុរៈ និងហោត្រៃបន្ថែម)។ ប្រាសាទនេះម...
ប្រាសាទសង់ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៣ ចុងសតវត្សរ៍ទី៩។ ប្រាសាទគោកចកដែលទើបត្រូវបានជួសជុលឡើងវិញរួចហើយ សង់ពីឥដ្ឋនិងថ្មបាយក្រៀម មានប្រាង្គពីរធ្វើពីឥដ្ឋបែរមុខទៅកើត មានស៊ុមទ្វារធ្វើពីថ្មភក់និងមានសសរពេជ្ររាង៨ជ្រុង។ ជ្រុងបីផ្សេងទៀតរបស់ប្រាង្គខាងត្បូងមានលម្អជាទ្វារបញ្ឆោតធ្វើពីឥដ្ឋ។ ប្រាសាទមានគូទឹកមួយទំហំ...
សារមន្ទីរនេះមានរក្សាទុកអាវុធយុទ្ធភណ្ឌដែលសេសសល់ពីសម័យសង្គ្រាមស៊ីវិល ដែលទេសចរអាចស្វែងយល់ពីសំណល់សង្គ្រាមផង និងប្រវត្តិសាស្ត្រកម្ពុជាក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ សំណល់សង្គ្រាមទាំងនោះមានដូចជា គ្រាប់មីន, រថក្រោះ, កាំភ្លើងបាញ់យន្តហោះ, រ៉ុកកែត, កាំភ្លើង, យន្តហោះប្រដេញ និងឧទ្ធម្ភាគចក្រជាដើម។ សារមន្ទីរប្រវត្...
ប្រាសាទនេះកសាងឡើង ដើម្បីឧទ្ទិសដល់ព្រះវិស្ណុក្នុងព្រហ្មញ្ញសាសនា ដោយព្រះបាទហសវរ្ម័នទី១នៅដើមសតវត្សរ៍ទី១០ និងឧទ្ទិសដល់សាសនាហិណ្ឌូ ហើយប្រហែលជាត្រូវបានជួសជុលដោយមន្ត្រីជាន់ខ្ពស់ក្នុងព្រះបរមរាជវាំងក្នុងរចនាបថសិល្បៈ ដែលប្ដូរពីរចនាបថបាខែងទៅកោះកេរ។ប្រាសាទនេះ មានលក្ខណៈ តូចតែចម្លាក់នៅលើឥដ្ឋមានលក្ខណៈល្អឥតខ្ចោះក៏ដ...
2024 © Royal Academy of Cambodia