ក្រុមប្រាសាទសំបូរ ហ៊ុមព័ទ្ធដោយកំពែងធ្វើពីថ្មបាយក្រៀមចំនួនពីរជាន់ និងខាងក្រៅមានគូទឹកទឹកមួយជាន់ទៀត។ គូទឹកទឹកមានរាងបួនជ្រុងស្មើ ដែលក្នុងមួយជ្រុងមានប្រវែង ៣៨៩ ម៉ែត្រ។ ចំណែកកំពែងថ្មបាយក្រៀមខាងក្រៅមានរាងបួនជ្រុងទ្រវែង ប្រវែង ២៤០x២១០ ម៉ែត្រ និងកម្ពស់១ម៉ែត្រ មានទ្វារចូលគ្រប់ទិសទាំងបួន ហើយនៅខាងមុខមានស្ពានហាល...
ស្ពានអ្នកលឿង ដែលមានឈ្មោះថា ត្សឹបាសា មានប្រវែងជាង២គីឡូម៉ែត វែងជាងគេនៅប្រទេសកម្ពុជា ត្រូវបានដាក់ឱ្យប្រើប្រាស់តាំងពីឆ្នាំ ២០១៥មក។ ពាក្យថា ត្សឹបាសា ភាសាជប៉ុននេះ មាននយ័ជាភាសាខ្មែរថា ស្លាប។ ស្ពានអ្នកលឿង គឺជាប្រភេទស្ពានខ្សែកាបយោងទី១ធំជាងគេនៅកម្ពុជា ដែលបានចំណាយទឹកប្រាក់សាងសង់ ប្រមាណ ១២៧លានដុល្លារ ដែលជាថវិកា...
កាលបរិច្ឆេទសាងសង់ប្រហែលជានៅសតវត្សរ៍ទី១១ ហើយមានប្រាង្គពីរតម្រៀបគ្នាជើងត្បូង។ ប្រាង្គខាងត្បូងស្ថាបនាអំពីឥដ្ឋ និងប្រាង្គខាងជើងពីថ្មបាយក្រៀម រីឯនៅទិសអាគ្នេយ៍មានហោត្រៃសាងពីថ្មបាយក្រៀម។ ប្រាសាទហាក់សាងសង់មិនទាន់រួច ដោយមិនមានចម្លាក់អ្វីទេ។ ប្រាង្គទាំងពីរហាក់ត្រូវបានសង់ឡើងនៅសម័យផ្សេងគ្នា។ នៅភាគខាងជើងប្រាសាទប...
ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១០ ក្នុងចំណោមក្រុមប្រាសាទកោះកេរដែលជារាជធានីរបស់ព្រះបាទជ័យវរ្ម័នទី៤ ឧទ្ទិសថ្វាយដល់ព្រះសិវៈ បែរមុខទៅទិសខាងលិច។ ប្រាសាទក្រចាប់សង់អំពីឥដ្ឋលើដីរាបស្មើ ព័ទ្ធជុំវិញដោយកំពែងថ្មបាយក្រៀមចំនួនពីរជាន់។ កំពែងទី១ តភ្ជាប់ដោយគោបុរៈខាងលិចទល់និងថែវរបស់ប្រាសាទ។ កំពែងទី២ ជាកំពែងខាងក្រៅកាត់ផ្តា...
វត្តវិបុលត្ថារាម ហៅវត្តកណ្ដាល ត្រូវបានកសាងឡើងប្រហែលជាក្នុងទសវត្សរ៍ឆ្មាំ១៨០០ ដែលកាលគេបានកាប់ឆ្ការព្រៃសាងសង់ជាសាលាបុណ្យមួយខ្នងធ្វើអំពីឈើប្រក់ស្លឹកនិងកុដិតូចៗមួយចំនួន។ ហេតុដែលនាំឱ្យហៅថា វត្តកណ្ដាល ដោយសារវត្តស្ថិតនៅចំកណ្ដាលនៃវត្តពីរគឺ វត្តពោធិ៍ក្នុង និងវត្តសង្កែឬហៅម៉្យាងទៀតថាវត្តថ្មី។ លុះក្រោយមក ព្រះសង្...
ប្រាសាទនេះប្រហែលជាកសាងឡើងនៅចុងសតវត្សរ៍ទី១១ មានរចនាបថឃ្លាំង។ ប្រាសាទនេះមានប្រាង្គបីធ្វើពីថ្មបាយក្រៀមបែរមុខទៅកើតសង់លើលានមួយធ្វើពីថ្មបាយក្រៀម។ ប្រាសាទមានគូទឹកដែលមានផ្លូវចូលខាងកើត និងស្រះមួយនៅខាងជើង។ ប្រាសាទមានផ្ដែរនៅស្អាតល្អ។
នៅក្នុងបរិវេណវត្តទន្លេបាទី មានប្រាសាទយាយពៅស្ថិតនៅខាងលិចព្រះវិហារ។ ប្រាសាទមានរាង ៤ជ្រុងស្មើ ដែលជ្រុងនីមួយៗ មានប្រវែង ៧ម. កសាងឡើងអំពីថ្មភក់ ដែលបែរមុខទៅទិសខាងកើត។ នៅលើហោជាងនៃក្លោងទ្វារបញ្ឆោតខាងលិច មានលម្អដោយរូបចម្លាក់ព្រះវិស្ណុរាំ ប្រាសាទកសាងឡើងដើម្បីឧទ្ទិសចំពោះលទ្ធិពុទ្ធសាសនា និង ព្រហ្មញ្ញសាសនា ម្ល៉ោះ...
ប្រាសាទស្ថាបនាពីឥដ្ឋ មានស៊ុមទ្វារធ្វើពីថ្មភក់ ជាប្រាង្គទោលទំហំ ៤x៤ម៉ែត្រ។ តាមរយៈរចនាបថនៃប្រាសាទ គេអាចសន្និដ្ឋានថា ប្រាសាទសង់នៅចុងសតវត្សន៍ទី១០ ដើមទី១១។ តួប្រាសាទត្រូវគេលប់ដីកប់ ធ្វើឲ្យប្រាសាទ មានកម្ពស់ទាប។ ការលើកដីលប់បែបនេះ ប្រហែលធ្វើនៅសម័យក្រោយ ដើម្បីលើកទីធ្លាឲ្យខ្ពស់និងធំទូលាយ ក្នុងគោលបំណងប្រើប្រាស...
ប្រាសាទត្រពាំងប្រាសាទខាងជើង និងប្រាសាទត្រពាំងប្រាសាទខាងត្បូង ថ្វីត្បិតតែស្ថិតនៅជិតគ្នា តែតាមរយៈសម្ភារៈសំណង់ គេអាចដឹងថាប្រាសាទត្រពាំងប្រាសាទខាងជើង សង់ក្រោយប្រាសាទខាងត្បូង។ ប្រាសាទនេះអ្នកស្រុកហៅថា ប្រាសាទធំ។ ប្រាសាទនេះមានប្រាង្គទោល ព័ទ្ធជុំវិញដោយកំពែងថ្មបាយក្រៀម និងមានហោត្រៃនៅទិសឦសាន។ ក្លោងទ្វារមានតែម...
ទឹកធ្លាក់មានកម្ពស់រហូតដល១២ម៉ែត្រ ដែលហូរចាក់តាមបណ្ដោយអូរកន្ទាងទៅទន្លេស្រែពក។ ឈ្មោះ "កាទៀង" នេះគឺហៅតាមក្រុមកុលសម្ព័ន្ធជនជាតិភាគតិចគ្រឹងនៅទីនេះ។ គេអាចចុះទៅដល់បាតជ្រោះតាមជណ្ដើរទៅដល់ល្អាងក្រោមលំហូរទឹក។ នៅជ្រុងម្ខាងនៃបាតជ្រោះ មានដើមឈើធំៗបែកមែកសាខាបង្កើតជាម្លប់យ៉ាងត្រជាក់ពីលើទេសចរសម្រាប់ពិសាអាហារ ចំណែកនៅត្...
ប្រាសាទរាង៤ជ្រុងសង់ពីថ្មបាយក្រៀម និងថ្មភក់បែរមុខទៅទិសខាងជើង សង់ក្នុងស.វ.ទី១១ ក្នុងរចនាបថឃ្លាំង សង់លើខឿនប្រាសាទចាស់។ ទីនេះជាប្រភពសិលាចារឹកលេខ K.670, K.830, K.556, K.549,K29។ តំបន់នេះ ត្រូវបានគេជឿថា ជាកន្លែងចាប់ផ្តើមនៃអារ្យធម៌ខ្មែរ។ ប្រាសាទនេះ សង់ពីឥដ្ឋ ថ្មភក់ និងថ្មបាយក្រៀម ភ្នំមួយកម្ពស់ ៥៥ម៉ែត្រ មាន...
រណ្ដៅសាកសពជាច្រើននៅក្នុងវត្តចំពុះក្អែក ត្រូវបានគាស់កាលពីអំឡុងឆ្នាំ១៩៨០ ហើយឆ្អឹងលលាដ៏ក្បាល និងឆ្អឹងអវៈយវៈរាប់ពាន់ដែលគាស់បាន ត្រូវប្រជាជនជញ្ជូនយកទៅដាក់នៅបូជនីយដ្ឋាន មួយកន្លែងស្ថិតនៅក្នុងបរិវេណវត្ត។ មានខ្នោះឃ្នាងជាច្រើន បានត្រូវដាក់ព្យួរតាមរបាជញ្ជាំងដែលធ្វើ ពីលួសសំណាញ់ពទ្ធ័ជុំវិញអដ្ឋិធាតុ។ នរណាក៏អាចមើល...
ប្រាសាទស្រងែសង់នៅចុងសតវត្សរ៍ទី៩ ឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា បានបាក់រលំអស់ភាគច្រើន។ ប្រាសាទនេះមានប្រាង្គបីធ្វើពីឥដ្ឋលំអដោយថ្មភក់ មានគ្រឹះរួម រត់ជូរជើងត្បូងបែរមុខទៅកើត។ ប្រាសាទស្ថិតក្នុងរចនាបថព្រះគោ។ នៅក្នុងប្រាសាទនេះមានសិលាចារឹកជាច្រើន។
ប្រាសាទសង់ពីឥដ្ឋមានខ្លោងទ្វារធ្វើពីថ្មភក់។ ប្រាសាទមានទ្វារបួន ដែលទ្វារពិតនៅជ្រុងខាងកើត បីទៀតជាទ្វារបញ្ឆោតតាមទិសដទៃ។ ផ្ដែរឆ្លាក់ជាប់លើថ្មភក់ ជញ្ជាំងបីជ្រុងនិងដំបូលត្រូវបាក់បែករលំអស់។ មាននៅសល់ថ្មសម្រាប់តម្កល់គ្រឿងសក្ការៈរាងកាកបាទ។ សព្វថ្ងៃនេះប្រាសាទកប់ក្នុងដីបាត់រូបរាងដើមអស់ច្រើន ប៉ុន្តែគេបានសង់ជាក្លោ...
ប្រាសាទសង់ក្នុងសតវត្សរ៍ទី១២ ក្នុងរជ្ជកាលព្រះបាទត្រីភូវនាទិត្យវរ្ម័ន ឧទ្ទិសដល់កវីដ៏ល្បីល្បាញឈ្មោះ មធូរិន្ទ្រ នេះបើយោងតាមសិលាចារឹក K.១២២២។ ប្រាសាទភ្នំដីឬភ្នំបី ជាប្រាសាទមួយដែលសង់ក្នុងជ្រលងមួយមានប្រាង្គបីធ្វើពីឥដ្ឋសង់លើខឿនថ្មបាយក្រៀម ហើយបែរមុខទៅកើត។ ប្រាង្គទាំងបីមានស៊ុមទ្វារធ្វើពីថ្មភក់ និងមានទ្វារបញ្ឆ...
រមណីយដ្ឋានកាំពីជាកន្លែងដ៏គួរឱ្យទាក់ទាញបែបធម្មជាតិដែលមានទីតាំងតាមបណ្ដោយទន្លេមេគង្គ ជិតអន្លង់ផ្សោតកាំពី។ កាំពីជាប្រជុំកោះតូចមួយដែលមានដីខ្សាច់ស្រស់ស្អាតទឹករាក់ដែលភ្ញៀវទេសចរអាចមុជទឹកនិងហែលលេងកម្សាន្តមុនពេលពិសាអាហារក្នុងរោងវែងដែលសង់ជាជួរតាមបណ្ដោយទន្លេ។ កាំពីជារមណីយដ្ឋានតាមរដូវដែលទេសចរអាចកម្សាន្តតែក្នុងរដ...
សួនផ្កាពណ៌លឿងដ៏ធំនៅព្រះវិហារមានទំហំ១២ហិកតាជាចម្ការផ្កាសាំងហ៊ីន មានពណ៌លឿង។ សួនផ្កាលឿងនេះ បានទាក់ទាញទេសចរ ដែលធ្វើដំណើរឆ្លងកាត់ឲ្យចូលចតគយគន់ សម្រស់ផ្កាលឿងដ៏ស្រស់ស្អាត ព្រមទាំងមានយុវវ័យជាច្រើនទៅថតរូបមុនអាពាហ៌ពិពាហ៌របស់ខ្លួនផងដែរ។ ម្ចាស់សួនផ្កាលឿង បានអះអាងថាគាត់ជាអ្នកស្រលាញ់ផ្កា ហើយផ្កានេះងាយដាំ មិនពិបាក...
ប្រាសាទសង់ក្នុងរាជ្យព្រះបាទយសោវរ្ម័នទី១ នៅដើមសតវត្សរ៍ទី១០ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទភ្នំបាខែងជាប្រាសាទមួយស្ថិតនៅលើភ្នំធម្មជាតិ មានតួប្រាង្គប្រាំខ្វែងគ្នានិងមានប្រាំថ្នាក់ ហើយមានកម្ពស់ ៦៥ម៉ែត្រ និងមានកំពូល ១០៩ ដែលតំណាងឱ្យភ្នំព្រះសុមេរុ។ ប្រាសាទនេះមានលក្ខណៈពិសេស ដោយសារតែប្រាង្គទាំង ១០៨មានលក្ខណៈត...
ទ្វារមួយក្នុងចំណោមទ្វារទាំងប្រាំនៃបន្ទាយអង្គរធំចេញទៅទិសខាងលិច។ សេចក្ដីលម្អិតសូមអានក្នុងទ្វារជ័យ។
ខុសពីប្រាសាទល្បើកស្រុតដែលនៅតំបន់ជាមួយគ្នានោះ ប្រាសាទនេះនៅមានរូបរាងនៅសល់ខ្លះ រួមមានប្រាង្គមួយធ្វើពីឥដ្ឋប្រកបដោយក្បូរក្បាច់រចនាដ៏រស់រវើកមានរចនាបថសំបូរ ថ្វីត្បិតតែមានការជីកគាស់កកាយហើយមែន។ សំណល់មេទ្វារមួយធ្វើពីថ្មភក់នៅអែបជញ្ជាំងឥដ្ឋ ដែលនៅសល់ក្រោយពីដំបូលបានរលំបាក់បែកអស់។ ចំណែកសសរពេជ្រនិងផ្ដែរបាត់បង់អស់។...
2024 © Royal Academy of Cambodia