ពលរដ្ឋអ្នកខេត្តកំពង់ចាមនាត្រើយខាងលិចទន្លេមេគង្គ និងពលរដ្ឋអ្នកខេត្តត្បូងឃ្មុំនាត្រើយខាងកើតទន្លេមេគង្គ ហៅប៉មចំណាស់នេះថា ប៉មបារាំង។ មិនមានអ្នកណាដឹងច្រើន អំពីប្រវត្តិរបស់ប៉មនេះឡើយ ប៉ុន្តែប៉មនៅតែជាអគារដ៏គួរឲ្យចាប់អារម្មណ៍ ដោយសារតែភាពអាថ៌កំបាំងរបស់វា។ តួប៉មនេះ គឺជាទីតាំងឆ្មាំទន្លេដែលបានសាងសង់ឡើងនៅសម័យអាណា...
វត្តឥន្ទ្រីសំវរៈ ឬវត្តកំពង់ធំ ជាអតីតទីតាំងប្រាសាទកាលពីមុន មាននៅសល់វត្ថុសិល្បៈធ្វើអំពីថ្មភក់ជាច្រើន។ នៅទីនេះធ្លាប់ត្រូវបានរកឃើញនិងរក្សាទុកនូវវត្ថុបុរាណសម័យមុនអង្គរ សម័យអង្គរ និងខ្លះទៀតសម័យកណ្ដាល ដូចជា ជើងទម្រមួយមានលម្អជារូបចម្លាក់គ្រុឌកំពុងត្រដាងស្លាប (រចនាបថកោះកេរ នាស.វ.ទី១០ ក្នុងរជ្ជកាលព្រះបាទជ័យវរ...
រមណីយដ្ឋានធម្មជាតិភ្នំពោនមានទីតាំងស្ថិតនៅជិតបង្កើយនិងឆ្នេរសមុទ្រ ដែលមានលក្ខណៈអំណោយផលល្អដល់ភ្ញៀវទេសចរក្នុងការកម្សាន្ត និងថតផ្ដិតយករូបភាព។ ទីនេះមានទេសភាពធម្មជាតិ ព្រៃព្រឹក្សាស្រស់បំព្រង ព្រមទាំងមានឆ្នេរខ្សាច់ មាត់សមុទ្រល្អស្អាត។ នៅក្នុងបរិវេណវត្តនេះ មានសង់នូវ ព្រះពុទ្ធរូបមួយព្រះអង្គ ដែលគេហៅថា ទ្រង់វិត...
នៅខាងលិចទីក្រុងបាត់ដំបង ចម្ងាយប្រមាណ ១២ គីឡូម៉ែត្រ មានភ្នំជាច្រើននៅជិតៗគ្នា មានភ្នំសំពៅ ភ្នំទ្រុងមាន់-ទ្រុងទា និងភ្នំរំសាយសក់ជាដើម។ ភ្នំសំពៅ គឺជាភ្នំមួយដែលមានកម្ពស់១០០ម៉ែត្រ និងជាទីរមណីយដ្ឋានធម្មជាតិមួយ ដែលភ្ញៀវទេសចរណ៍និយមទៅកម្សាន្ត លំហែនៅចុងសប្ដាហ៍និងពេលមានពិធីបុណ្យទានម្ដងៗ ជាពិសេសនៅក្នុងពិធីបុណ្យច...
ភ្នំសំបុកមានកម្ពស់ប្រមាណ ៧០ម៉ែត្រ និងមានចម្ងាយប្រហែល៣០០ម៉ែត្រពីផ្លូវធំ។ ភ្នំមួយនេះគ្របដណ្ដប់ដោយដើមឈើច្រើនប្រភេទ ដែលមានដាក់ស្លាកឈ្មោះវិទ្យាសាស្ត្រ ហើយក៏មានជណ្ដើរនិងផ្លូវបេតុងឡើងទៅដល់វាលនៅជាន់ខាងលើ។ សំណង់លើកំពូលភ្នំនេះមានប្រាសាទតូចមួយ ផ្ទះ និងខ្ទម ដែលជាទីស្នាក់អាស្រ័យសម្រាប់ព្រះសង្ឃ អ្នកបួស និងដូនជី។...
វត្តដំរីសឬវត្តស្វេតឆត្រ័កុញ្ជរ គឺជាអារាមមួយដែលមានវ័យចំណាស់ហើយត្រូវបានចាត់ជាវត្តទេសចរណ៍គំរូក្នុងខេត្ត។ តាមឈ្មោះជាភាសាបាលី មានន័យថា ដំរីមានឆ័ត្រស ដែលតាមឯកសាររបស់លោក តូច ឈួង វត្តនេះត្រូវបានកសាងឡើងដោយលោកស្រី អ៊ឹង ដែលជាលោកជំទាវធំទី២របស់លោក កថាថន ឈុំ។ ដោយសារកើតទុក្ខនឹងប្តីមានប្រពន្ធច្រើនលោកស្រីអ៊ឹងមានជំងី...
ក្នុងនាមជាវត្តល្បីនិងជាវត្តទេសចរណ៍នៅខេត្តស្ទឹងត្រែង វត្តនេះមានសាលាឆាន់ដ៏ចំណាស់នេះ ដែលត្រូវបានកែជា ឧបដ្ឋានសាលា នៅឆ្នាំ១៩៩៧។ សាលានេះមានគំនូរបុរាណយ៉ាងប្រណីតគូសវាសសព្វជញ្ជាំងដ៏ក្រាស់ដែលតម្រៀបពីឥដ្ឋនេះ ថ្វីត្បិតតែមានការជួសជុលខ្លះ ប៉ុន្តែនៅរក្សារូបរាងដើមដដែល។ ព្រះវិហារក៍មានលំអដោយរូបគំនូរមានលក្ខណៈប្លែក តែគ...
ទីតាំងនៃនគរភ្នំបានបន្សល់ទុកស្លាកស្នាមប្រវត្តិសាស្ត្រ និងវប្បធម៌ជាច្រើន។ ដោយសារជាទីតាំងសំខាន់បែបនោះហើយ ទើបសារមន្ទីរមួយត្រូវបានបង្កើតឡើងសម្រាប់តម្កល់ទុកវត្ថុសិល្បៈ វប្បធម៌ និងប្រវត្តិសាស្ត្រនានា។ សារមន្ទីរនេះ បានកសាងឡើងក្នុងឆ្នាំ ២០០៦ ក្នុងគោលបំណងប្រមូល និងរក្សារាល់វត្ថុបុរាណចាស់ៗដែលមាននៅក្នុងស្រុកអង្...
វត្តពោធិ៍៥០០០ដើម ជាទីវត្តបង្កើតឡើងដោយមាននូវសំណង់មជ្ឈមណ្ឌលវិបស្សនាធុរៈដ៏ធំមួយ។ ទីនេះជាទីប្រតិស្ឋានព្រះមហាបរមពោធិព្រឹក្ស៥០០០ដើម និងតម្កល់រូបព្រះពុទ្ធបដិមា៥០០០អង្គ តាមដើមពោធិ៍នីមួយៗ។ ទីវត្តមានផ្ទៃដី ៣០០ហិកតា និងមានសាលាវិបស្សនាដ៏ធំស្កឹមស្កៃ សាងសង់ពីឈើ មានទំហំ ១៥០x៥០ម៉ែត្រ និងកំពុងសាងសង់សាលាវិបស្សនាបន្ថែ...
វត្តភ្នំខ្លែង គឺជាវត្តមួយតាំងពីសតវត្សទី១៨ និងត្រូវបានសាងសង់ក្នុងទសវត្សឆ្នាំ១៧៥៣ ដោយព្រះសង្ឃដ៏ល្បីម្នាក់។ អរគុណដល់ការគាំទ្រដ៏សប្បុរសរបស់អ្នកស្រុក វត្តនេះបានក្លាយទៅជាកន្លែងដែលគេនិយមមកកម្សាន្តនៅក្នុង ខេត្តតាកែវនេះ។ នៅថ្ងៃចុងសប្តាហ៍ អ្នកស្រុក និងអ្នកមកពីកន្លែងដទៃទៀត ទៅទីនោះដើម្បីបន់ស្រន់សុំសេចក្តីសុខ និ...
កូនភ្នំដ៏ស្រស់ស្អាតជា រមណីយដ្ឋាន«ភ្នំក្រោល» ដែលអាចឡើងទៅដល់កំពូលភ្នំដែលមានកម្ពស់ប្រមាណ៧០ម៉ែត្រដោយថ្មើរជើង ឬយានយន្តតាមផ្លូវសមល្មមមួយខ្សែមានក្រាលដោយក្រួសក្រហម។ នៅលើភ្នំទេសចរពិតជាប្លែកអារម្មណ៍ជាក់ជាមិនខាន ព្រោះតែមានខ្យល់ដ៏បរិសុទ្ធនិងម្លប់ដើមឈើដ៏ត្រឈឹងត្រឈៃ រួមនិងស្លាកពណ៌នាពីតំបន់វប្បធម៌នេះរបស់ជនជាតិដើមភ...
កំពូលភ្នំបាធាយមានកម្ពស់ជាង១០០ម. ប៉ុន្តែដោយសា្ថនភាពជម្រាលនែភ្នំ គេអាចឡើងដោយយានយន្តបាន។ នៅទីតាំងនោះមានសាលាសំណាក់មួយ អាស្រម និងតូបអ្នកតាពីរ។ ក្នុងសាលាសំណាក់ មានចម្លាក់បដិមាព្រះពុទ្ធរូបចូលនិព្វានលើជញ្ជាំងថ្ម ទីនេះធ្លាប់រកឃើញបដិមាព្រះនាងទុគ៌ាសាងអំពីសម្រឹត។
ទីតាំងក្នុងវត្តមួយនេះមានចម្លាក់រូបព្រះពុទ្ធប្រោសដំរី ចម្លាក់នាគ ចម្លាក់ព្រះបាត និងមានទឹកជប់ផុស។ ចម្លាក់ទាំងនេះអាចកសាងនៅសតវត្សរ៍តី១៦។
2024 © Royal Academy of Cambodia