Slide background

សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​

អង្គរវត្ត

ប្រាសាទអង្គរវត្តជាប្រាសាទក្នុងប្រទេសកម្ពុជា និងជាវិមានសាសនាដ៏ធំបំផុតនៅលើពិភពលោក។ ទស្សនាប្រាសាទផ្សេងទៀត layer 1
Slide background

Thansur bokor waterfall

បញ្ជីទីតាំង ប្រាសាទ ធម្មជាតិ វប្បធម៌ និងផ្សេងៗទៀត

ឃុំបាគង សៀមរាប
304 km ពីរាជធានី
គ្រឹះប្រាសាទឪឡោក

ផែនទី

អាហារ

សណ្ឋាគារ

13.6 km ពី សៀមរាប

ប្រាសាទត្រូវបានកសាងឡើងក្នុងសតវត្សរ៍ទី៧ បានបាក់រលំអស់សល់តែមេទ្វារបញ្ឈរ។ ប្រាសាទមានប្រាង្គបួនសង់លើខឿនថ្មបាយក្រៀមរួមមួយរត់ជូរជើង-ត្បូងបែរមុខទៅកើត។ ប្រាសាទសង់អំពីឥដ្ឋលំអដោយថ្មភក់ ព័ទ្ធដោយគូទឹកដែលមានផ្លូវចូលខាងកើត និងខាងលិចដោយ។ ប្រាសាទមានសិលាចារឹកជាច្រើន។

ឃុំចុងដូង ខេត្តកំពង់ធំ
130 km ពីរាជធានី
បឹងសំរឹទ្ធ

ផែនទី

អាហារ

សណ្ឋាគារ

43.9 km ពី ខេត្តកំពង់ធំ

ថ្វីបើជាទីសំចតសម្រាកកាយរយៈពេលខ្លីនាពេលថ្ងៃសម្រាប់អ្នកដំណើរទាំងឡាយ យ៉ាងណាមិញទីនេះមានអ្វីៗច្រើនដែលការចូលលេងកម្សាន្តត្រឹមតែមួយភ្លែត មិនអាចឱ្យភ្ញៀវទាំងឡាយទទួលបាននូវបទពិសោធពេញលេញនោះឡើយ។ លាតសន្ធឹងនៅផ្ទៃដីប្រមាណជា ៤៦ ហិកតាដែលស្ថិតនៅលើទឹកដីភាគខាងលិច កំពង់ថ្ម រមណីយដ្ឋានកែច្នៃមួយនេះមានលក្ខណៈស្អាតបាតប្រកបដោយអន...

ឃុំប្រាំបីមុម ខេត្តកំពង់ស្ពឺ
82.7 km ពីរាជធានី
ទំនប់បឹងអន្លង់ជ្រៃ

ផែនទី

អាហារ

សណ្ឋាគារ

46.3 km ពី ខេត្តកំពង់ស្ពឺ

ទំនប់នេះសាងសង់ក្នុងគោលបំណងបម្រើដល់វិស័យកសិកម្ម មានធារទឹកធំ ជាបឹងអន្លង់ជ្រៃ ដែលមានប្រភពទឹកពីជូរភ្នំក្រវាញ។ ដោយសារវិសាលភាពទឹកដ៏ធំនេះ គេអាចកត់សម្គាល់បានទេសភាព ទឹកដ៏ធំល្វឹង ល្វើយ និងមុខទឹកជាច្រើនសម្រាប់បើកបង្ហូរ។ ទំនប់ធារាសាស្ត្រនេះមានទំហំធំជាងគេក្នុងខេត្ត កំពង់ស្ពឺ។ បើសិនជាក្រោយពេលទស្សនា គេចង់បន្តដំណើរ...

ឃុំកណ្ដៀងរាយ ខេត្តស្វាយរៀង
140 km ពីរាជធានី
វត្តពោធិ៍បន្ទាយ

ផែនទី

អាហារ

សណ្ឋាគារ

13.6 km ពី ខេត្តស្វាយរៀង

ក្នុងវត្តនេះមានសំណង់ថ្មីៗជាច្រើនដូចជារូបព្រះបដិមារដែលមានកម្ពស់ជាង២០ម៉ែត្រ ព្រះវិហារដ៏វិចិត្រ គួរជាទីជ្រះថ្លាដល់ពុទ្ធបរិស័ទជិតឆ្ងាយ។ វត្តត្រូវបានស្នើជាវត្តទេសចរណ៍សម្រាប់ខេត្ត។

សង្កាត់ផ្សារឆ្នាំង ខេត្តកំពង់ឆ្នាំង
91.7 km ពីរាជធានី
វត្តយាយទេព, វត្តទេពធីតារាម

ផែនទី

អាហារ

សណ្ឋាគារ

2.1 km ពី ខេត្តកំពង់ឆ្នាំង

យាយទេព តាមកំណត់ត្រាវីគីបុក គឺលោកយាយជាពុទ្ធសាសនិកមួយរូបកាលក្នុងសតវត្សទី១៧ សម័យឧដុង្គ ក្រោយគាត់អនិច្ចកម្ម លោកយាយបានក្លាយជាអ្នកដូន។ លោកយាយទេពបានបរិច្ចាគដី ដែលជាទីទួលលំនៅរបស់គាត់សង់ជាវត្ត នៅចំចំណុចទីអារាមសព្វថ្ងៃ។ កាលដើមទីនោះមានដើមពោធិ៍មួយដើមធំ និងព័ទ្ធជុំវិញដោយផ្ទៃទឹកល្ហល្ហាចប្រៀបដូចសមុទ្រនៃបឹងទន្លេសាប...

ឃុំដងពែង ខេត្តកោះកុង
159 km ពីរាជធានី
ទឹកជ្រោះស្ទឹងពង្រូល

ផែនទី

អាហារ

សណ្ឋាគារ

154 km ពី ខេត្តកោះកុង

នៅខេត្តកោះកុងសម្បូរទៅដោយតំបន់ទឹកធ្លាក់ជាច្រើនកន្លែងមិនចាញ់ខេត្តមណ្ឌលគិរី និងខេត្តរតនគិរីនោះទេ ជាពិសេសនៅក្នុងព្រៃស្រោងនៃទឹកដីស្រុកថ្មបាំង និងស្រុកស្រែអំបិល ដែលជាផ្នែកមួយនៃតំបន់ធម្មជាតិអារ៉ែងតែម្ដង។ ទឹកធ្លាក់ស្ទឹងពង្រូលកំពុងតែបង្អួតភាពឆើតឆាយរបស់ខ្លួន រួមនិងរមណីយដ្ឋាននានានៅក្បែរនេះ។ នៅគ្រប់រដូវកាលទឹកធ្...

កំពែងអង្គរធំ សៀមរាប
325 km ពីរាជធានី
ប្រាសាទទេពប្រណម

ផែនទី

អាហារ

សណ្ឋាគារ

11.3 km ពី សៀមរាប

ប្រាសាទទេពប្រណមកសាងឡើងក្នុងរាជព្រះបាទយសោវរ្ម័នទី១។ ផ្នែកផ្សេងៗនៃប្រាសាទនេះគឺត្រូវបានកសាងឡើងក្នុងពេលផ្សេងៗគ្នាគឺចាប់ពីចុងសតវត្សរ៍ទី៩ដល់ទី១៣។ ប្រាសាទនេះកាលពីដើមជាវត្តព្រះពុទ្ធសាសនានៅចុងសតវត្សរ៍ទី៩។ ទេពប្រណម ជាកន្លែងដែលមានរូបព្រះអង្គុយប្រណម ប៉ុន្តែសព្វថ្ងៃនេះ រូបនោះបាត់ទៅហើយ។ លើសពីនេះទៅទៀត មានអាស្រមស្ថ...

ឃុំភ្នំដី ខេត្តបន្ទាយមានជ័យ
405 km ពីរាជធានី
ស្ពានក្មេង (ភ្នំស្រុក)

ផែនទី

អាហារ

សណ្ឋាគារ

68.5 km ពី ខេត្តបន្ទាយមានជ័យ

ស្ពានមួយក្នុងចំណោមស្ពានជាច្រើនតាមបណ្ដាយផ្លូវបុរាណអង្គរធំស្ដុកកក់ធំធ្វើពីថ្មបាយក្រៀមដែលនៅសល់រូបរាងល្អមាំមួន។ ស្ពានមិនមាននៅសេសសល់បង្កាន់ដៃទេ ប៉ុន្តែជាស្ពានវែងមួយក្នុងតំបន់បន្ទាប់ពីស្ពានស្រែងដែលបាក់រលំអស់ទៅហើយ។ ក្រៅពីស្ពាននេះ ក្នុងតំបន់ជុំវិញនេះគេអាចសម្គាល់ឃើញស្ពានបុរាណដទៃទៀតតាមផ្លូវបុរាណនេះ ដូចជាស្ពាន...

សង្កាត់កាកាប១ រាជធានីភ្នំពេញ
10.5 km ពីរាជធានី
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

ផែនទី

អាហារ

សណ្ឋាគារ

10.0 km ពី រាជធានីភ្នំពេញ

ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ជាអាកាសយានដ្ឋានដែលដើរតួជាច្រកអន្តរជាតិ ដ៏សំខាន់ របស់កម្ពុជា។ កំណើនចរាចរនៅព្រលានយន្តហោះនៅកម្ពុជាឆ្លុះបញ្ចាំងពីកំណើនទេសចរនៅកម្ពុជា ជាពិសេសលទ្ធផលសេដ្ឋកិច្ចប្រកបដោយជោគជ័យដល់ឱកាសពាណិជ្ជកម្ម។ ទីផ្សារអាកាសចរណ៍កម្ពុជាបានកើនឡើងយ៉ាងរហ័ស ស្របនឹងការពង្រីក និងកែលម្អជាបន្តបន្ទាប់នៃអា...

ឃុំតាសៀម សៀមរាប
359 km ពីរាជធានី
ប្រាសាទពពេល

ផែនទី

អាហារ

សណ្ឋាគារ

82.8 km ពី សៀមរាប

ប្រាសាទនេះប្រហែលជាកសាងឡើងនៅចុងសតវត្សរ៍ទី១១ មានរចនាបថឃ្លាំង។ ប្រាសាទនេះមានប្រាង្គបីធ្វើពីថ្មបាយក្រៀមបែរមុខទៅកើតសង់លើលានមួយធ្វើពីថ្មបាយក្រៀម។ ប្រាសាទមានគូទឹកដែលមានផ្លូវចូលខាងកើត និងស្រះមួយនៅខាងជើង។ ប្រាសាទមានផ្ដែរនៅស្អាតល្អ។

សង្កាត់ស្វាយរៀង ខេត្តស្វាយរៀង
128 km ពីរាជធានី
ទន្លេវ៉ៃគោ

ផែនទី

អាហារ

សណ្ឋាគារ

0.5 km ពី ខេត្តស្វាយរៀង

ទន្លេវ៉ៃកូ គឺជារមណីយដ្ឋានធម្មជាតិមួយជាប់ទីរួមខេត្តស្វាយរៀង ហើយក៏ ជាប្រភពទឹកប្រើប្រាស់ នៃទីរួមខេត្តនេះផងដែរ។ ថ្វីត្បិតតែគេហៅវាថាទន្លេ តាមពិតវាជាបឹងដ៏ធំមួយ ចាប់តាំងពីស្រុកមេសាង ខេត្តព្រៃវែងមក។ តាមផ្លូវមាត់ទន្លេនេះ គេអាចឃើញវាលបឹងធំល្វឹងល្វើយ ប្រកបដោយទឹកច្រើន ដែលអាចធ្វើពិធីប្រណាំងទូកងបានទៀតផង។ មានអ្នកស្...

ឃុំតាសៀម សៀមរាប
327 km ពីរាជធានី
អ្នកតាដេកផ្អៀង

ផែនទី

អាហារ

សណ្ឋាគារ

71.0 km ពី សៀមរាប

ចម្លាក់ថ្មស្ថិតនៅចម្រាក់ផ្លូវទឹកហូរ សង់ឡើងក្នុងរាជព្រះបាទឧទ្យាទ័យទិត្យវរ្ម័នទី២ នាសតវត្សរ៍ទី១១ គឺជាចម្លាក់ថ្មភក់រូបព្រះនរាយណ៍ផ្ទំលើនាគអនន្តៈ។

ឃុំសំបូរ ខេត្តកំពង់ធំ
199 km ពីរាជធានី
ប្រាសាទលាងព្រះ, ប្រាសាទ K9

ផែនទី

អាហារ

សណ្ឋាគារ

31.7 km ពី ខេត្តកំពង់ធំ

ប្រាសាទ នាងព្រះ K៩ ជាប្រាង្គមួយនៅស្ថិតខាងត្បូងគេ មានគូទឹកព័ទ្ធជុំវិញ ហើយមានប្លង់ជាល្វែងនៃមណ្ឌបដូចប្រាង្គ K៤-K៧ ដែរ ហើយសំណង់របៀបនេះ ក៏ស្ថិតនៅក្នុងរជ្ជកាលតែមួយ រចនាបថ តែមួយ ពោល គឺរចនាបថឃ្លាំង រជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ នាស.វ.ទី១១។

កំពែងអង្គរធំ សៀមរាប
324 km ពីរាជធានី
ប្រាសាទជ្រុងនិរតី

ផែនទី

អាហារ

សណ្ឋាគារ

10.1 km ពី សៀមរាប

សូមអានក្នុងប្រាសាទជ្រុងឦសាន

ឃុំត្រពាំងជង ខេត្តពោធិ៍សាត់
205 km ពីរាជធានី
គ្រឹះប្រាសាទវត្តបាកាន, ព្រះខ័ន

ផែនទី

អាហារ

សណ្ឋាគារ

20.7 km ពី ខេត្តពោធិ៍សាត់

ដានប្រវត្តិសាស្ត្រនៃឈ្មោះខេត្ត តាមពាក្យបរម្បរាពីព្រេងនាយតំណាលថា មានដើមពោធិ៍តូចមួយ រសាត់ច្រាសទឹកតាមដងស្ទឹងពោធិ៍សាត់ចាស់មកជាអស្ចារ្យប្លែក។ អាចារ្យជាច្រើននាក់បានសាកល្បងទាក់ដើមពោធិ៍នោះ តែពុំបានសម្រេច។ ចុងក្រោយគឺនៅទីតាំងព្រះខ័ន ដែលក្រោយមកសង់ជាវត្តវត្តបាកាននេះ ទើបគេអាចទាក់យកបានដោយប្រើតែខ្សែអំបោះឆៅ៧សរសៃ ហើ...