ទំនប់ទឹកនេះបានកសាងឡើងតំណាលគ្នានឹងសំណង់នានាលើខ្នងភ្នំនេះ ដើម្បីស្តុកទឹកទុកប្រើប្រាស់។ បឹងបូកគោជាប្រភពទឹកតែមួយគត់ដែលផ្គត់ផ្គង់តម្រូវការលើភ្នំនេះ ទើបតម្រូវឱ្យមានការទប់ ដោយទំនប់នេះតាំងពីជំនាន់បារាំងមកកសាងទីនេះ ហើយនៅតែបានប្រើប្រាស់រហូត។ មានស្ថានីយបូមទឹកយកទៅអាង និងទំនប់ចាស់ ដែលហៅថាទំនប់បារាំង។
រមណីយដ្ឋាន «ស្ទឹងម្រាក» ជារមណីយដ្ឋានបែបធម្មជាតិដែលនៅមិនទាន់កែច្នៃនៅឡើយ ក្នុងស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ។ ទីនេះប្រកបដោយទេសភាពស្រស់ស្អាត ធ្វើឱ្យអារម្មណ៍ទេសចរស្រស់ស្រាយ អាចងូតទឹកលេង បរិភោគអាហារឆ្ងាញ់ៗ កំដដោយទេសភាពល្អត្រកាល។ ទីនេះក្លាយជាទីកម្សាន្តសម្រាប់អ្នកស្រុក ដែលក្នុងរដូវបុណ្យទានទទួលបានភ្ញៀវរាប...
ទំនប់ស្រោចស្រប់បរសាមជាទំនប់ស្ទាក់ទឹកដែលហូរពីជួរភ្នំដងរែក។ ទំនប់នេះក៏បានក្លាយជាតំបន់លំហែរបស់ប្រជាជននៅតំបន់ជាយដែនមួយនេះផងដែរ។ នៅមិនឆ្ងាយពីទីនេះក៏មានប្រាសាទបុរាណពីរដែលទេសចរអាចទៅដល់ដោយស្រួល គឺប្រាសាទលាក់នាងនិងប្រាសាទចម្រេះគួច។
ប្រាសាទដែលមានតួនាទីជាមន្ទីរពេទ្យឬអរោគ្យសាលាមួយនេះ មានទ្រង់ទ្រាយជាប្រាង្គមួយរាងបួនជ្រុងស្មើធ្វើពីថ្មបាយក្រៀមបែរមុខទៅខាងកើតមានយ៉ធ្វើពីថ្មបាយក្រៀម និង ទ្វារបីផ្សេងទៀតជាទ្វារបញ្ឆោត។ ប្រាសាទនេះមានហោត្រៃមួយធ្វើពីថ្មបាយក្រៀមនៅជ្រុងអាគ្នេយ៍ និងមានកំពែងមួយរាងចតុកោណកែងធ្វើពីថ្មបាយក្រៀម ប្រវែងពីកើតទៅលិច៣២ម៉ែត្...
បន្ទាប់ពីតំបន់វារីអគ្គិសនីគិរីរម្យ១ បានចាប់ផ្តើមដំណើរការនាប៉ុន្មានឆ្នាំចុងក្រោយនេះមក ក៏ចាប់ផ្តើមមានភ្ញៀវទេសចរជាតិ និង អន្តរជាតិបានទៅដល់តំបន់ នេះជាបន្តបន្ទាប់។ ទោះបីជាពេលនេះ ទំនប់វារីអគ្គិសនីគិរីរម្យ ឬ តំបន់ស្ទឹងច្រាល នៅមិនទាន់ត្រូវបានគេចាត់ទុកជាតំបន់រមណីយដ្ឋានទេសចរណ៍ក្តី ប៉ុន្តែវាបានបង្ហាញនូវទេសភាពដ...
ប្រាសាទគុក ជាទួលប្រាសាទ មានប្រាង្គបីបែរមុខទៅទិសខាងកើត ហើយតួប្រាសាទបានបាក់បែកអស់។ ប្រាសាទនេះ មានផ្លូវចូលពីទិសខាងកើត មានគូទឹកព័ទ្ធជុំវិញ មានផ្លូវចូលផ្នែកខាងកើត។ ខ្លោងទ្វារធ្វើអំពីថ្មភក់ដែលនៅសល់និងសំណល់បុរាណតិចតួច ត្រូវប្រមូលទៅដាក់ក្នុងខ្ទមអ្នកតាមួយតរង់ច្រកចូលខាងកើត។ តាមការពិនិត្យ ប្រាសាទនេះសង់ឡើងនាស.វ...
ស្ពានសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ស្ពានបុរាណសង់ពីថ្មបាយក្រៀមតាមបណ្ដោយផ្លូវពីអង្គរធំទៅភិម័យ។ ស្ពានមានទទឹងប្រវែង ៧ម៉ែត្រ និងបណ្ដោយ ៤៧ម៉ែត្រ មានរន្ធត្រដេវចំនួន ៩។
ចេតីយដ៏ធំមួយដែលស្ថិតនៅក្នុងបរិវេណវត្តនេះ ត្រូវបានយកធ្វើជាកន្លែងតម្កល់អដ្ឋិធាតុជនរងគ្រោះ។ ឆ្អឹងលលាដ៏ក្បាលជាច្រើន ត្រូវអាចារ្យវត្ត និងប្រជាជនរើសយកមកដាក់គរពីលើឆ្អឹងស្មងដៃនិងស្មងជើងជាច្រើន ដែលបានដាក់តម្រៀបលើគ្នារហូតមានកម្ពស់ប្រហែលជាងមួយម៉ែត្រ។ ព្រះសង្ឃ គណកម្មការវត្ត និងប្រជាជនចំណុះជើងវត្ត បានថែរក្សាអដ្ឋ...
បឹងនៅជិតក្រុងបានលុងបានក្លាយជាទីរមណីយដ្ឋានដ៏ស្រស់ស្អាត មានទឹកបឹងប្រកបដោយ វិសាលភាពធំធេងរហូតដល់ទៅ៣គីឡូម៉ែត្រការ៉េ។ វារីរតនៈជាឈ្មោះរមណីយដ្ឋានមួយរួមនិងរមណីយដ្ឋានដទៃទៀតនៅក្បែរៗនេះ ស្ថិតនៅតាមមាត់បឹងដ៏ស្ងប់ស្ងាត់។ ទីនេះទេសចរមានតូបសម្រាកលំហែ មានទូកជួលជិះ អាចហែលទឹកលេង មើលទេសភាពទឹកបឹងដ៏ធំធេង និងពិសាអាហារផងដែរ។
ប្រាសាទត្រូវបានកសាងឡើងក្នុងសតវត្សរ៍ទី៧ បានបាក់រលំអស់សល់តែមេទ្វារបញ្ឈរ។ ប្រាសាទមានប្រាង្គបួនសង់លើខឿនថ្មបាយក្រៀមរួមមួយរត់ជូរជើង-ត្បូងបែរមុខទៅកើត។ ប្រាសាទសង់អំពីឥដ្ឋលំអដោយថ្មភក់ ព័ទ្ធដោយគូទឹកដែលមានផ្លូវចូលខាងកើត និងខាងលិចដោយ។ ប្រាសាទមានសិលាចារឹកជាច្រើន។
វត្តនេះមានសំណង់បុរាណជាច្រើនរួមមានព្រះវិហារនិងកុដិ។ វត្តមានអគារពុទ្ធិកសិក្សាសម័យថ្មីមួយខ្នងនិងព្រះវិហារចំណាស់មួយសង់នាឆ្នាំ ១៩២៥ ដែលបានជួសជុលឡើងវិញ។ អគារសម័យថ្មីក៏មានច្រើនណាស់ដែរ ដូចជាមហាកុដិ កុដិនៅតាមមាត់ស្រះ សាលាឆាន់...។ វត្តបានដាក់បញ្ចូលជាវត្តទេសចរណ៍គំរូប្រចាំខេត្ត។
ភ្នំព្រះបាទ ឬ ភ្នំប្រុសតាមរឿងនិទាន មានកម្ពស់៣០ ម. អាចឡើងដោយយានយន្តបាន។ នៅក្នុងទីវត្តមានតម្កល់ស្នាមពុទ្ធបាទដ៏ធំមួយ ព្រោះហេតុនោះទើបនៅទីបុរាណស្ថាននេះគេហៅថាភ្នំព្រះបាទ។ ប្រាសាទនេះជាប្រភពសិលាចារឹកលេខ K95 ចារឹកនៅលើបង្គោលសីមា សងខាង ម្ខាងជាអក្សរទេវនាគរី និងម្ខាងទៀតជាអក្សរខ្មែរសម័យអង្គរសតវត្សទី៩ ដោយបញ្ជាក់ថា...
គិរីរម្យមានកន្លែងកម្សាន្ត ជាច្រើនកន្លែងរាប់មិនអស់ ជាពិសេសគឺតំបន់ទឹកធ្លាក់តែម្តង សុទ្ធសឹងតែមានទេសភាព ស្រស់ស្អាត ទឹកថ្លាឆ្វង់គួរឱ្យចង់ងូតកម្សាន្ត។ ទីតាំងមួយដែលទទួល ការពេញនិយមតាំងពីមុនគេមក គឺទឹកធ្លាក់គីរីរម្យ១។ នៅទីនោះភ្ញៀវទេសចរ ដែលមកទស្សនា អាចអង្គុយជាមួយក្រុមគ្រួសារតាមតូប ហូបអាហារ គយគន់ធម្មជាតិ និង ចុ...
ទីនេះមានសំណង់់មួយរាងបីជ្រុងសង់ទៅតាមទិសនៃប្រទេសបីដែលបានព្រមព្រៀងគ្នាកំណត់យកទីតាំងនេះជាប្រជុំព្រំដែននៃប្រទេសកម្ពុជា ប្រទេសលាវ និងប្រទេសថៃ។ នៅលើខឿនមានតម្កល់បល្ល័ង្គដាក់ព្រះពុទ្ធរូបបែរព្រះភក្ត្រទៅទិសទាំងបី ក្នុងចំណោមនោះព្រះពុទ្ធរូបកម្ពុជាធំជាងគេ។ ជើងបល្ល័ង្គលំអដោយរូបចម្លាក់ប្រទេសរៀងខ្លួន។ ចំណែកហោជាងក៏មា...
2024 © Royal Academy of Cambodia