វត្តគិរីចេតិយហៅវត្តភ្នំកុយជាវត្តចំណាស់មួយក្នុងចំណោមវត្តនៅខេត្តប៉ៃលិន។ វត្តនេះពីមុនល្បីថាមានសត្វក្រពើអ្នកតាកាន់រាប់សិបក្បាល ហើយរហូតមកដល់ពេលបច្ចុប្បន្ននៅសល់មួយចំនួន។ វត្តនេះបានកសាងឡើងក្នុងឆ្នាំ១៨៨០ ហើយឈ្មោះវត្តទៀតសោត ក៏ដោយសារវត្តមានទីតាំងនៅជាប់ភ្នំមួយ ដែលកំពូលវាមានទ្រង់ទ្រាយដូចចេតិយ ឯអ្នកស្រុកនិយមហៅថា...
ប្រាសាទនេះកសាងនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ឧទ្ទិសថ្វាយដល់ព្រះពុទ្ធសាសនាមហាយាន នាពាក់សតវត្សរ៍ទី១២ មានរចនាបថបាយ័ន។ ឈ្មោះនៃប្រាសាទនេះមិនមានប្រភពច្បាស់លាស់ទេ តែអ្នកស្រុកថាជាឈ្មោះតាម្នាក់ជាអ្នកថែរក្សាប្រាសាទនេះ។ ប្រាសាទតានៃមានកំពែងព័ទ្ធជុំវិញនៅផ្នែកខាងក្រៅ ប៉ុន្តែសព្វថ្ងៃយើងឃើញមានតែខ្លោងទ្វារឬគោបុរៈ...
ភ្នំតារាជឬភ្នំតូច ជាទីដែលនាំឲ្យយើងឃើញនូវស្ថាបត្យកម្មក្នុងរបបខ្មែរក្រហម និងការរងទុក្ខវេទនាខ្លោចផ្សារបស់អ្នកទោសសម័យនោះ។ តំបន់ទេសចរណ៍ប្រវត្តិសាស្រ្តនេះ ជាកន្លែងដែលពួកខ្មែរក្រហមបានកេណ្ឌកម្លាំងអ្នកដែលបានទទួលខ្លួនថាជាបញ្ញាវ័ន្ត ដែលកំណត់ជាអ្នកទោសក្នុងសម័យប៉ុលពត ឲ្យមកដាប់ថ្មភ្នំ យកទៅក្រាលជាវាលយន្តហោះដោយប្រើ...
ព្រះវិហារបុរាណដែលស្ថិតនៅក្នុងវត្តនេះ មានរចនាបថចំណាស់គួរឱ្យគយគន់ធៀបនឹងសំណង់ព្រះវិហារបែបសម័យ។ ព្រះវិហារនេះត្រូវបានជួសជុលនិងលាបលនសាជាថ្មី ដោយរក្សាទ្រង់ទ្រាយដើមទាំងអស់។
វត្តមានសំណង់ស្រស់ស្អាត និងជាវត្តចំណាស់មួយ។ ក្រៅពីភាពចំណាស់និងស្រស់ស្អាត វត្តនេះជាទីដែលបញ្ញាវ័នល្បីៗបានស្នាក់នៅរៀនសូត្រផងដែរដូចជាឧកញ៉ា នូកនជាដើម។ ក្រៅពីនេះវត្តមានសិលាចារឹកមួយផ្ទាំងធំ ដែលរក្សាទុកក្នុងទីវត្តនេះ គឺ សិលាចារឹកលេខ K561។
ទេសចរអាចទស្សនាពីចម្ងាយនូវបណ្ដុំទេសភាពធម្មជាតិនៃផ្ទៃទន្លេក្នុងរដូវប្រាំងមានភាពថ្លាឆ្លុះឃើញមុខ រុក្ខជាតិតូចធំមានស្លឹកពណ៌បៃតងស្រងាត់ដុះមាត់ច្រាំង ផ្ទាំងថ្ម និងដីរដិបរដុបលាយឡំគ្នាដោយអន្លើនៃដែនដីកោះនានា។ ដែនដីកោះនេះមានបណ្ដោយប្រហែល ៤០ គីឡូម៉ែត្រ និងទទឹងជិត ២ គីឡូម៉ែត្រនៃសហគមន៍អេកូទេសចរណ៍កោះផ្ដៅមានភូមិចំនួ...
សួនរុក្ខជាតិអង្គរជាសួនមានដាំរុក្ខជាតិរាប់ម៉ឺនដើម និងផ្កាចម្រុះជាង៥០០ប្រភេទ។ ការបង្កើតឲ្យមានសួនរុក្ខជាតិនេះឡើងគឺក្នុងគោលបំណង ដើមី្បធ្វើការផ្សព្វផ្សាយដល់ទេសចរដែលចូលមកទស្សនា ស្វែងយល់អំពីអំបូររុក្ខជាតិគ្រប់ប្រភេទដែលត្រូវបានអាជ្ញាធរជាតិអប្សរាធ្វើការអភិរក្សធនធានធម្មជាតិនៅកម្ពុជា។ សួនរុក្ខជាតិអង្គរបែងចែកជា...
វត្តសូរិយាជាវត្តប្រកបដោយវ័យចំណាស់ ដែលមានភស្តុតាងគឺរូបគំនូរបុរាណក្នុងព្រះវិហារ។ ថ្វីត្បិតតែគំនូរនេះ រងការបំផ្លាញក្នុងសម័យកម្ពុជាប្រជាធិបតេយ្យក្ដី ក៏ភាគច្រើនយើងអាចនៅមើលឃើញសភាពដើម។ គួរកត់សម្គាល់ថា នៅសម័យប៉ុលពត ព្រះវិហារវត្តនេះបានក្លាយទៅជាឃ្លាំងដាក់អំបិលធ្វើឱ្យខូចខាតរូបគំនូរ រួមផ្សំជាមួយសភាពចាស់ទ្រុឌទ្រ...
ទ្វារមួយក្នុងចំណោមទ្វារទាំងប្រាំនៃបន្ទាយអង្គរធំចេញទៅទិសខាងកើត។ សេចក្ដីលម្អិតសូមអានក្នុងទ្វារជ័យ។
ប្រាសាទនេះលំបាកនឹងកំណត់អាយុកាលកសាង ប្រហែលជានៅសម័យកោះកេរ ហើយបានជួសជុលបន្ថែមនៅសម័យក្រោយ។ ប្រាសាទសង់ពីថ្មភក់ (អាចមានឥដ្ឋ?) មានប្រាង្គទោល សង់លើទីទួល ស្ថិតក្នុងបរិវេណវត្តដែលមានបន្សល់ត្រឹមសំណល់ត្រឹមគ្រឿងសំណង់ខ្លះប៉ុណ្ណោះ។
វត្តនេះត្រូវបានកសាងឡើងដោយព្រះមហាក្សត្រមួយអង្គ គឺព្រះបាទស៊ីសុវត្ថិ នឹងបានប្រសិទ្ធិនាមថា វត្តហ្លួងស៊ីសុវត្ថិរតនារាម។ វត្តនេះស្ថិតនៅលើត្រើយស្ទឹងមង្គលបុរីខាងកើតគឺម្ខាងទៀតធៀបនឹងវត្តឫស្សីក្រោក។ វត្តនេះក៏ត្រូវបានចាត់ចូលជាវត្តទេសចរណ៍ប្រចាំខេត្តផងដែរ។ វត្តមានកសាងព្រះវិហារបែបបុរាណមានហប់ ដែលជារោងបិទជិតលយទៅខាងម...
«ភូមិត្នោត ភូមិឋានសុខភាព» ជាគោលដៅពេញនិយមទាក់ទាញភ្ញៀវទៅសម្រាកកម្សាន្តលម្ហែកាយនៅ ពេលទំនេរពីការងារ។ មិនខុសពីឈ្មោះរបស់វាទេ រមណីយដ្ឋានភូមិត្នោតនេះស្ថិតនៅកណ្តាលវាលស្រែ ព័ទ្ធជុំវិញទៅដោយដើមត្នោត និងរុក្ខជាតិតូចធំពណ៌ខៀវស្រងាត់ ដែលត្រូវបានគេថែរក្សា ដើម្បីតុបតែង ជាមួយសំណង់ធ្វើពីឫស្សី និងដើមត្នោតជាសម្បត្តិធម្មជ...
វត្តភ្នំប្រុសមានឈ្មោះជាផ្លូវការហៅថា វត្តសុវណ្ណគិរីរតនៈភ្នំប្រុស។ នៅខាងជើងចំងាយប្រមាណ ១០០០ម៉ែត្រមានភ្នំមួយទៀតដែលមានកំពូលស្រួចឈ្មោះថាភ្នំស្រី។ ភ្នំប្រុស-ភ្នំស្រី មានប្រវត្តិ ទាក់ទងទៅនឹង ទំនៀមទំលាប់ប្រពៃណី ខ្មែរយើង អំពីពិធីចូល ស្តីដណ្តឹងកូនចៅ។ ភ្នំប្រុសជាភ្នំកម្ពស់៣០ម. ដែលមានរាងទួលទាបមានផ្លូវឡើងយានយន្ត...
ទីលានថ្មចម្រោះទឹកដ៏ធំមួយដែលទេសចរនិយមទៅទស្សនាលើខ្នងភ្នំគូលែនត្រូវបានគេស្គាល់ឈ្មោះថា «ព្រះក្រាល»។ តាមរឿងនិទានគេជឿថា ក្នុងទីដែលមានថ្មរដិបរដុបខ្ពស់ទាបមិនរាបស្មើទេ ចម្លែកតែកន្លែងមួយមានបណ្តោយប្រហែល៧ម៉ែត្រ និងទទឹង៥ម៉ែត្រផ្ទាំងថ្មមានផ្ទៃរាបស្មើខុសគេ។ ទីនោះហើយជាទីកន្លែងដែលមានជាប់ពាក់ព័ន្ធនឹងដំណើរស្វែងរកព្រះធ...
ជាទីកន្លែងសក្ការៈប្រកបដោយជំនឿមុតមាំរបស់អ្នកស្រុកជិតឆ្ងាយ។ វត្តនេះល្បីល្បាញដោយភាពសក្ដិសិទ្ធនៃបារមីព្រះពុទ្ធរូប ដែលអ្នកបន់ស្រន់តែងសមប្រកបក្រោយពីបានមកបួងសួងនៅទីនេះ។ ក្នុងបរិវេណវត្តមានស្រះដ៏ធំ ព្រះវិហារ និងកុដិចាស់ពីសម័យមុនផងដែរ។ វត្តត្រូវបានចាត់បញ្ចូលជាវត្តទេសចរណ៍ក្នុងខេត្ត។
2024 © Royal Academy of Cambodia