ទំហំនៃប្រាសាទនេះ គឺ ៥x៦ ម៉ែត្រ និងមានកម្ពស់ ៨ម៉ែត្រ ហើយតាមស្លាកស្នាមពីសម័យដើម មានកំពែងធ្វើអំពីថ្មបាយក្រៀមហ៊ុំព័ទ្ធជុំវិញ។ ប្រាសាទទ្រេតមួយនេះត្រូវបានទេសចរបរទេសដាក់ឈ្មោះថា (Leaning Tower of Pisa Cambodia) «ប្រាសាទទ្រេតនៅកម្ពុជា» ដែលប្រៀបទៅប្រាសាទទ្រេតនៅអ៊ីតាលី។ ប្រាសាទនេះរងគ្រោះដោយការទម្លាក់គ្រាប់បែកព...
ទេសចរដែលចង់ទៅទស្សនាហ្វូងសត្វត្មាតត្រូវងើបពីព្រលឹម ដើម្បីចេញដំណើរទៅកាន់ទីលានអាហារដ្ឋានសត្វត្មាត លួចសម្លឹងពីខ្ទមមួយតាមប្រឡោះតូចៗ។ ស្ថិតនៅចម្ងាយប្រមាណជិត ១០០ ម៉ែត្រ ពីចំណីគេអាចមើលឃើញហ្វូងសត្វត្មាត ហើរចុះពីដើមឈើមកហែកស៊ីខ្មោចសត្វគោនាវេលាព្រឹកពេលថ្ងៃរះព្រាងៗ។ ទីតាំងស្ថិតនៅតំបន់ដែនជម្រកសត្វព្រៃឆែប និង ឧទ្យ...
ខ្សែទឹកដែលហូរចេញពីក្បាលហុងទឹកមកនេះ មានទំហំពី៨ ទៅ១០ម៉ែត្រ បន្ទាប់មកហូរធ្លាក់ សំដៅទៅទិសខាងលិច បញ្ចេញជាស្នូរ។ ពេលទឹកហូរមកដល់ទំនាបកណ្តាល មានទ្វារទឹកពីរធំៗ ដែលសង់នៅសម័យសង្គមរាស្ត្រនិយម។ ទឹកបានហូរធ្លាក់ទៅផ្ទៃបឹង ខាងលិចធ្វើឲ្យ មានស្នូរខ្លាំង។ ទ្វារទឹកទីមួយសាងសង់វារីអគ្គិសនីខ្នាតតូច រួមជាមួយថាមពលពន្លឺព្រះអា...
ទឹកធ្លាក់នេះ បានប្រែក្លាយវត្តនទីគិរីវ័ន នៅដាច់ស្រយាលពីទីរួមខេត្តកំពង់ឆ្នាំង ទៅជារមណីដ្ឋាននៅរដូវបុណ្យទានជាពិសេសនារដូវភ្ជុំ។ វត្តនទីគិរីវ័ន ហៅវត្តទឹកធ្លាក់ ជាទីអារាមមួយដែលមិនសូវមានអ្នកស្គាល់ពីមុនមក។ ប៉ុន្តែប៉ុន្មាន ឆ្នាំចុងក្រោយ ទីអារាមនេះ មានពុទ្ធបរិស័ទជិតឆ្ងាយទៅលេងជាច្រើន ពិសេសនៅរដូវបុណ្យទានម្តងៗ។ ក...
ប្រាសាទគូ គឺជាប្រាសាទមួយដែលមានវ័យចំណាស់ ក្នុងចំណោមប្រាសាទបាក់បែកនានាក្នុងខេត្ត ស្ទឹងត្រែង ដែលអាចត្រូវបានកសាងឡើង ក្នុងអំឡុងសតវត្សទី៦-៧ ដើម្បីឧទ្ទិសចំពោះព្រហ្មញ្ញសាសនា។ សំណង់ភាគច្រើនកសាងឡើងពីឥដ្ឋ លាយជាមួយថ្មបាយក្រៀម។ ទីនេះបន្សល់តែបំណែកគ្រឿងលំអមួយចំនួនប៉ុណ្ណោះ។ វត្ថុមួយដែលនៅសល់មានផ្ទាំងសិលាពណ៌ខ្មៅដ៏ធំច...
ប្រាសាទជាស្នាដៃរបស់ព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ប្រាសាទនេះមានប្លង់ជាប្រភេទសាលាសំណាក់លាតសន្ធឹងតាមទិសឦសាន-និរតី ចែកជាបីផ្នែក គឺផ្នែកខាងលិចមានបន្ទប់មួយរាងចតុកោណកែងបែរទៅលិចតាមច្រកទ្វារមួយ និងស៊ុមទ្វារមួយដែលពាសដោយសសរជើងទៀនស្ថិតនៅត្បូង។ ផ្នែកកណ្ដាលធំភ្ជាប់មកពីបន្ទប់ខាងលិច ដែលផ្នែក នេះមានបង្អួចបី ដែ...
ស្ពាននេះសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២ មានរចនាបថបាយ័ន។ ស្ពានតាអុងមានអាយុកាលប្រហែលជាង៩០០ឆ្នាំហើយ ដែលជាស្ពានដ៏ធំហើយវែងជាងគេក្នុងចំណោមស្ពានទាំង២៣ ដែលស្ថិតតាមបណ្ដោយផ្លូវអង្គរធំទៅព្រះខ័នកំពង់ស្វាយ។ ស្ពានឆ្លងស្ទឹងជីក្រែងនេះមានបណ្ដោយ៧៧ម៉ែត្រ ទទឹង១៣ម៉ែត្រ និងមានរន្ធតាដេវ(ចន្លោះផ្លូវទឹក) ចំន...
ក្រៅពីមានទេសភាពស្រស់ស្អាត និងមានកន្លែងថតរូបកម្សាន្តជាច្រើនកន្លែងដូចជាកន្លែងឆ្នេរថ្មយក្ស មានព្រៃកោងកាងហើយ ក៏មានកន្លែងអង្គុយលេងជាច្រើន ដូចជាតូប ស្ពានលយចូលសមុទ្រ ភោជនីយដ្ឋាន និងហាងកាហ្វេ ដែលមានបម្រើអាហារឆ្ងាញ់ៗ និងមានតម្លៃសមរម្យផងដែរ។ ទីនេះជារមណីយដ្ឋានប្លែកមួយកន្លែងអមដោយទេសភាពផ្ទៃសមុទ្រ ស្រស់បំព្រងក្រៃ...
ភ្នំលុប្រាណក៏មានទេសភាពប្រហាក់ប្រហែលនឹងភ្នំណាមលៀ គ្រាន់តែថ្មមួយនេះមានសភាពជ្រេលជាងអាចឡើងបានស្រួល។ ភ្នំលុប្រាណ ត្រូវបានជនជាតិភាគតិចពូនងហៅថា ភ្នំថ្ម ដែលពីលើនោះគេអាចមើល ឃើញទេសភាពធម្មជាតិដ៏ស្រស់ស្អាតជាពិសេសគឺសម្រស់ផ្កាអង្គាសីល។
ប្រាសាទសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ប្រាសាទនេះមានប្លង់ជាមន្ទីរពេទ្យ ដែលរួមមានហោបន់ស្រន់មួយលំអដោយថ្មភក់និងហោត្រៃមួយធ្វើពីថ្មបាយក្រៀមស្ថិតនៅទិសអាគ្នេយ៍ កំពែងថ្មបាយក្រៀមព័ទ្ធជុំវិញនិងមានស្រះមួយនៅទិសឦសាន។ អ្នកស្រុកបានផ្សារភ្ជាប់ឈ្មោះប្រាសាទទៅនឹងរឿងព្រេងនៃអ្នកមានបុណ្យឈ្មោះពញាក្រែក ដែល...
ប្រាសាទបានចាប់ផ្តើមស្ថាបនានៅដើមសតវត្សរ៍ទី៩បន្តដល់សតវត្សរ៍ទី១០។ ប្រាសាទនេះមានប្រាង្គបួនធ្វើពីឥដ្ឋសង់លើលានបួនជ្រុងទំហំ ៧០x៥០ម៉ែត្រ។ ប្រាង្គបីរត់ជួរលិចកើត ហើយប្រាង្គមួយទៀតស្ថិតនៅខាងជើង មានស៊ុមទ្វារពីថ្មភក់និងមានសសរពេជ្ររាងមូល។ ប្រាង្គខាងកើតមានសសរពេជ្ររាងប្រាំបីជ្រុង។ ប្រាសាទមានមណ្ឌបតពីប្រាង្គកណ្ដាល នៅជ...
ប្រាសាទចារសង់នៅសតវត្សរ៍ទី១០ រជ្ជកាលព្រះបាទជ័យវរ្ម័នទី៥។ តួប្រាសាទមានប្រាង្គទោលនេះបានដួលរលំដោយកត្តាធម្មជាតិនិងមនុស្ស ហើយសព្វថ្ងៃ នៅសល់តែស៊ុំទ្វារដែលមានសិលាចារឹកពីរផ្ទាំង។ ប្រាសាទសង់ពីឥដ្ឋលំអដោយថ្មភក់ នេះមានប្រាង្គមួយរាងបួនជ្រុងស្មើ ធ្វើពីថ្មភក់ក្រហម បែរមុខទៅកើតមានយ៉តូចមួយអមដោយបង្អួច។ មុខបីផ្សេងទៀតលម្...
វត្តនេះត្រូវបានកសាងឡើងដោយព្រះមហាក្សត្រមួយអង្គ គឺព្រះបាទស៊ីសុវត្ថិ នឹងបានប្រសិទ្ធិនាមថា វត្តហ្លួងស៊ីសុវត្ថិរតនារាម។ វត្តនេះស្ថិតនៅលើត្រើយស្ទឹងមង្គលបុរីខាងកើតគឺម្ខាងទៀតធៀបនឹងវត្តឫស្សីក្រោក។ វត្តនេះក៏ត្រូវបានចាត់ចូលជាវត្តទេសចរណ៍ប្រចាំខេត្តផងដែរ។ វត្តមានកសាងព្រះវិហារបែបបុរាណមានហប់ ដែលជារោងបិទជិតលយទៅខាងម...
ទីតាំងស្ថិតនៅលើកំពូលភ្នំដែលផ្គុំរូបនាងកង្រីផ្នែកក្បាល ដែលគេមើលឃើញពីចម្ងាយ។ ភ្នំមានកម្ពស់៣០០ ម. ដែលពីខាងលើនោះគេអាចមើលឃើញទិដ្ឋភាពនានានៅជុំវិញយ៉ាងច្បាស់ ព្រោះវាជាភ្នំខ្ពស់ជាងគេ។ ទេសចរត្រូវតស៊ូខ្លាំងក្លាដើម្បីជម្នះទៅដល់ទីតាំង។
មន្ទីរបូជនីយដ្ឋាននៅវត្តអង្គសេរីសួស្ដី ធ្លាប់បានដាក់តម្កល់អដ្ឋិធាតុយ៉ាងច្រើន ដែលត្រូវបានគាស់ចេញពីទីតាំងសម្លាប់នៅជ្រលងត្រើង ដែលស្ថិតនៅតាមដងផ្លូវពីព្រែកព្នៅទៅកាន់ភ្នំ ប្រសិទ្ធិត្រៃត្រឹង្គ។ ប៉ុន្តែសព្វថ្ងៃនេះ យើងឃើញនៅសល់តិចតួចបំផុត។ សាក្សីជាច្រើនដែលជាអ្នកធ្លាប់ចូល រួមគាស់រណ្ដៅសាកសពនៅប្រឡាយតាប៉ិ និងនៅជ្រ...
2024 © Royal Academy of Cambodia