កោះនេះស្ថិតនៅមិនឆ្ងាយពីផ្លូវជាតិប៉ុន្មានទេ។ កោះសំពៅជារមណីយដ្ឋាននៃស្រុកកូនមុំខេត្តរតនគីរី ដែលជារមណីយដ្ឋានធម្មជាតិ។ កោះព័ទ្ធជុំវិញដោយផ្ទាំងថ្មប៉ប្រះផ្ទៃទឹក បង្កើតបានជាទឹកជួរជាច្រើនកន្លែង។ អ្នកទេសចរណ៍អាចជួលទូកជិះលេងកម្សាន្តនិងទស្សនាទិដ្ឋភាពនៃទន្លេស្រែពកដ៏ស្រស់ស្អាត។
ទីតាំងស្ថិតនៅលើកំពូលភ្នំដែលផ្គុំរូបនាងកង្រីផ្នែកក្បាល ដែលគេមើលឃើញពីចម្ងាយ។ ភ្នំមានកម្ពស់៣០០ ម. ដែលពីខាងលើនោះគេអាចមើលឃើញទិដ្ឋភាពនានានៅជុំវិញយ៉ាងច្បាស់ ព្រោះវាជាភ្នំខ្ពស់ជាងគេ។ ទេសចរត្រូវតស៊ូខ្លាំងក្លាដើម្បីជម្នះទៅដល់ទីតាំង។
ប្រាសាទមានរាងបួនជ្រុងស្មើប្រវែង៤ម. សង់លើខឿនថ្មបាយក្រៀម មានកសិន្ធុមួយ។ ជុំវិញមានកសិន្ធុអម ផ្លូវចូល។ ក្រៅពីតួប្រាសាទដែលត្រូវបានសង់ជិតវិហារជាប់នោះ ទីនេះមានសសរស្ដម្ភ ប្រាំបីជ្រុង និងរូបចម្លាក់ព្រះឥសូររាំ។ ទីតាំងនេះស្របតាមរឿងព្រេង គឺជាទីដែលព្រះសង្ឃ ព្រះនាម កែវ ដែលមានមន្តអាគមវិជ្ជាការល្បាញល្បី ជាស្វាមីបន្...
ស្ថិតនៅខាងលិចប្រាសាទបីមានប្រាសាទមួយមានរាងជាខឿន នៅសល់ក្លោងទ្វារ និងផ្ដែរ ព្រមទាំងមានតម្កល់សិវលិង្គមួយ។ តាមបញ្ជីរបស់ CISARK បានចុះឈ្មោះថាប្រាសាទរំសាយសក់។ ប្រាសាទស្ថិតនៅក្នុងរចនាបថបាខែង។
ប្រាសាទប្រហែលជាកសាងឡើងក្នុងសតវត្សរ៍ទី១០ ក្នុងរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី១។ ប្រាសាទនេះរលំបែកបាក់អស់ជាច្រើន តែយើងអាចកំណត់ថាវាមានប្រាង្គបី បែរមុខទៅកើត មានស៊ុមទ្វារធ្វើពីថ្មភក់ ឥតមានផ្ដែរទេ។ ប្រាសាទមានកំពែងជុំវិញធ្វើពីថ្មបាយក្រៀមទំហំ៤៥x២៥ម៉ែត្រ ដែលមានខ្លោងទ្វារចូលពីខាងកើត និងទ្វារបញ្ឆោតមួយនៅខាងលិច។ ប្រា...
ផ្ទាំងថ្មមូលធំៗប្រកបដោយពន្លឺភ្លឺផ្លេកៗត្រួតលើគ្នារប៉ាត់រប៉ាយរាប់រយដុំ។ នៅលើភ្នំនោះ មានទឹកអូរហូររិញៗកាត់ថ្ម ដើមឈើបៃតងស្រស់ អមជាមួយទេសភាពវាលចម្ការនៅតាមជើងភ្នំ ដែលពីទីនោះអាចមើលឃើញទិដ្ឋភាពស្ទើរតែ ១៨០ដឺក្រេ។ រមណីយដ្ឋានធម្មជាតិ «ភ្នំពើងតានាន់» បានទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិទៅផ្តិតយករូបភាពដ៏ប្លែកភ្នែកមួយន...
ទីលម្ហែ ញាំអាហារស្រុកស្រែ ហើយភ្ញៀវក៏អាចជិះទូកលេងកម្សាន្ត ស្រូបយកខ្យល់អាកាសត្រជាក់កាយបាននៅ រមណីយដ្ឋាន ភូមិផ្កាត្រកួន។ រមណីយដ្ឋានបែបធម្មជាតិដ៏ស្រស់ស្រាយត្រជាក់កាយ និងស្អាតប្លែកភ្នែកមួយ ដែលទីតាំងនេះកាលពីមុនជាដីចម្ការស្វាយ ចម្ការចេកលើផ្ទៃដីប្រហែល ១០០ ហិកតា មានកន្លែងកម្សាន្តជាច្រើនដូចជា បឹងនិស្ស័យជាបឹងធម...
រហូតមកដល់ឆ្នាំ១៩៩៥ ចៅអធិការវត្តបឹងរ៉ៃបានប្រើប្រាស់កុដិធំចំនួន២កន្លែងដែលខ្មែរក្រហម ធ្លាប់បានប្រើប្រាស់ធ្វើជាមន្ទីរសន្ដិសុខធំជាងគេប្រចាំស្រុកស្វាយជ្រុំ ធ្វើជាកុដិសម្រាប់ព្រះសង្ឃគង់ដដែល ហើយនៅឆ្នាំ១៩៨២ ឆ្អឹងលលាដ៏ក្បាលសាកសពចំនួន៣៣០ ដែលគាស់ចេញពីរណ្ដៅកប់សាកសពរួមមួយ ចំនួនក្នុងចំណោមរណ្ដៅសាកសពទាំង២៨រណ្ដៅដែលស្...
ប្រាសាទជាស្នាដៃរបស់ព្រាហ្ម យាយនវារហ ដោយការផ្តល់ជំនួយរបស់ព្រះរាជាក្នុងឆ្នាំ ៩៦៨ នារជ្ជកាលព្រះបាទជ័យវរ្ម័នទី ៥។ ព្រាហ្មនេះគឺជាបុរោហិតរបស់ព្រះបាទរាជេន្ទ្រវរ្ម័នទី២និងព្រះបាទជ័យវរ្ម័នទី៥ ហើយគាត់បានទូលថ្វាយសុំកសាងប្រាសាទនេះឡើង។ ប្រាសាទសង់ពីឥដ្ឋមានកំពែងពីរជាន់ មានប្រាង្គបីសង់លើលានថ្មបាយក្រៀមរួម។ កំពែងប្រា...
ប្រាសាទកសាងនាសតវត្សរ៍ទី១០ ក្នុងរជ្ជកាលព្រះបាទយសោវរ្ម័នទី១ ហើយមានរចនាបថបាខែង។ ប្រាសាទនេះកសាងឡើងដើម្បីឧទ្ទិសដល់ព្រះឥសូរក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទនេះ ក៏មិនខុសពីប្រាសាទ ថ្មបាយក្អែកដែរ គឺគ្មានព័ត៌មានណាមួយច្បាស់លាស់ពីឈ្មោះនៃប្រាសាទនេះទេ។ ប៉ុន្តែអ្នកស្រុកយល់ថា ឈ្មោះ «ប្រាសាទបី» គឺដោយសារឃើញប្រាសាទនេះមានតួ...
ទីវត្តនេះមានគ្រឹះប្រាសាទសម័យមហានគរមួយ ដោយខឿនសង់ពីថ្មបាយក្រៀម ឯតួប្រាសាទត្រូវបាក់បែក នៅសេសសល់គ្រឿងបង្គំមួយចំនួន។ ប្រាសាទនេះកសាងនៅក្នុងសតវត្សរ៍ទី១១ នៃ គ.ស. ប្រហែលក្នុងសិល្បៈ ឃ្លាំង និង បាភួន។ ប្រាសាទត្រូវបានគេចាក់ដីបំពេញរហូតដល់ពេញមួយកំពែងកម្ពស់ប្រហែលពីរមែត្រ ហើយមិនដឹងកាលបរិច្ឆេទច្បាស់លាស់។ ទាក់ទងនឹងឈ្...
ប្រាសាទបានកសាងឡើងក្រោមរជ្ជកាលរបស់ព្រះមហាក្សត្រច្រើនអង្គដោយចាប់ផ្ដើមពីព្រះបាទជ័យវរ្ម័នទី៥ ដែលជាប្រាសាទរដ្ឋរបស់ទ្រង់ និងបានកសាងបន្តដោយព្រះបាទសុរ្យវរ្ម័នទី១ គឺនៅចុងសតវត្សរ៍ទី១០-ដើមសតវត្សរ៍ទី១១។ ប្រាសាទតាកែវឧទ្ទិសដល់សាសនាហិណ្ឌូនិកាយព្រះព្រះសិវៈ ដែលប្រាសាទនេះ តំណាងឱ្យភ្នំព្រះសុមេរុ មានកម្ពស់ ២២ ម៉ែត្រ មា...
ប្រាសាទនេះសង់ឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ នាសតវត្សរ៍ទី១០។ ប្រាសាទបាក់បែកមួយនេះមានប្រាង្គចំនួនបី សង់ពីឥដ្ឋលំអដោយថ្មភក់បែរមុខទៅកើត។ នៅលើមេទ្វារសងខាងមានសិលាចារឹកពីរ។
ប្រាង្គ N១៩ មានឈ្មោះថា ប្រាសាទបេង ស្ថិតនៅទិសឦសានប្រាង្គកណ្ដាល N១ ស្ថិតនៅខាងក្រៅគូទឹកនៃក្រុមប្រាសាទសំបូរ។ ប្រាង្គនេះសាងអំពីឥដ្ឋ មានរាងបួនជ្រុងស្មើ ហើយជាប្រាង្គតែមួយគត់នៅក្រុមប្រាសាទសំបូរ ដែលគេសង់បែរមុខទៅទិសខាងលិច។ ក្រៅពីច្រកចូលនៅខាងលិច ផ្នែកជញ្ជាំងផ្សេងទៀតគេមិនមានលម្អទ្វារបញ្ឆោត ដូចប្រាង្គផ្សេងៗទៀតឡើ...
2024 © Royal Academy of Cambodia