ជាភ្នំមួយខ្ពស់សន្លឹមបង្អួតខ្លួនកណ្តាលអាកាស មានកម្ពស់ ៧០ម. លម្អទៅដោយរុក្ខជាតិតូចៗពណ៌ចម្រុះ។ នៅលើកំពូលភ្នំ មានព្រះវិហារនិងរូបបដិមារកមួយយ៉ាងធំដែលអាចមើលឃើញយ៉ាងច្បាស់ពីចម្ងាយ មានព្រះនាម «ព្រះអង្គសិលានុភាព»។ នៅលើកំពូលភ្នំនេះ មានសំណល់ប្រាសាទបុរាណពីសម័យមុន ដូចជាមេទ្វារជាថ្មស្រទាប់ ផ្ដែរ និងបំណែកដទៃទៀត។ អ្នក...
ប្រជាជនបានសាងសង់មន្ទីរបូជនីយដ្ឋានមួយនៅវត្តក្ដីដូង ដើម្បីតម្កល់អដ្ឋិធាតុជនរងគ្រោះដែលស្លាប់ជំនាន់ខ្មែរក្រហម។ សាក្សីនិយាយថា អដ្ឋិធាតុដែលដាក់តម្កល់នៅក្នុងបូជនីយដ្ឋាននេះ សុទ្ធតែត្រូវបានគាស់ និងជញ្ជូនយកចេញពីអណ្ដូងទឹកចំនួនបួនកន្លែង ដែលមាននៅក្នុងភូមិក្ដីដូង និងយកមកពីគ្រប់កន្លែងក្នុងក្រុងស្ទឹងសែន។ សាក្សីដែលធ...
តំបន់នេះសព្វថ្ងៃបានក្លាយជាវត្តមួយដែលកំពុងកសាងសំណង់ជាច្រើន។ ទីតាំងនេះមានថ្មធម្មជាតិអមដោយព្រៃឈើបៃតងខ្ចីរំលេចនូវថ្មធម្មជាតិដែលទទួលរងការសឹកក្លាយជាចង្អូរជ្រួញៗជាច្រើនទើបមានឈ្មោះថា ពើងជ្រួញ។ ផ្ទាំងថ្មដែលទទួលរងសំណឹកធម្មជាតិបែបនេះក៏មាននៅតំបន់ដទៃលើខ្នងភ្នំកូលែនដែរ ដូចជានៅ វត្តព្រះក្រាលនិងពើងតាខុជាដើម។
ប្រាសាទរោងចិនបានស្ថាបនាឡើងនៅដើមសតវត្សរ៍ទី៩ ក្នុងរជ្ជកាលព្រះបាទជ័យវ្ម័នទី២។ ព្រះអង្គបានស្ថាបនាព្រះសិវលិង្គសម្រាប់រាជវង្សឈ្មោះថា ជយេស្វរៈ ដែលបានតាំងនៅក្នុងប្រាសាទនេះ ដោយមានធ្វើពីធីទេវរាជនៅតួកណ្តាលប្រាសាទអារាមរោងចិន ដើម្បីតាំងខ្លួនជាស្តេចចក្រវាល។ ប្រាសាទមានទម្រង់ជាប្រាសាទភ្នំ រាងជាពីរ៉ាមីត មាន៥ថ្នាក់ ន...
ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១០ ដូចប្រាសាទដទៃក្នុងតំបន់នេះដែរ។ ប្រាសាទនេះមានប្រាង្គមួយធ្វើពីថ្មភក់ បែរមុខទៅកើតនិងសសរពេជ្ររាងមូល។ ហោត្រៃពីរធ្វើពីថ្មបាយក្រៀម ហើយក៏មានកំពែងថ្មបាយក្រៀមប្រកបដោយខ្លោងទ្វារនៅទិសខាងកើត។ ប្រាសាទនេះមានប្រាង្គមួយរាងការ៉េធ្វើពីថ្មភក់ បែរមុខទៅកើត និងលំអដោយទ្វារបញ្ឆោតតាមជ្រុងផ្សេងទៀត...
ប្រាសាទសង់ឡើងក្នុងរជ្ជកាលព្រះបាទឧទិត្យវរ្ម័នទី២ ក្នុងរចនាបថបាភួន នាសតវត្សរ៍ទី១១ ឧទ្ទិសចំពោះព្រហ្មញ្ញសាសនា។ ប្រាសាទមានកំពែងពីរជាន់ ដែលក្នុងកំពែងទី១ចែកចេញជាពីរផ្នែក មានធ្លាខាងមុខខាងកើត និងធ្លាខាងក្រោយខាងលិច។ នៅធ្លាខាងក្រោយខាងលិចមានប្រាង្គមួយរាងបួនជ្រុងស្មើធ្វើពីឥដ្ឋ បាក់បែកអស់ ហើយកំពែងធ្វើពីថ្មភក់ និង...
តាមរយៈសិលាចារឹកបង្ហាញឱ្យដឹងថា ប្រាសាទនេះត្រួវបានស្ថាបនាឡើងនៅសតវត្សរ៍ទី៩ រជ្ជកាលព្រះបាទ ជ័យវរ្ម័នទី២ និង មានការកសាងរូបថ្មីនៅសតវត្សរ៍ទី១០ គឺព្រះបាទរាជេន្រ្ទវរ្ម័ន។ ប្រាសាទនេះមានតួប្រាង្គបែរទៅកើតសង់អំពីឥដ្ឋ។ ប្រាសាទមានប្រាង្គបីរត់ជួរជើងត្បូង។ ទំហំប្រាង្គនីមួយៗប្រមាណ ៤x៤ ម៉ែត្រ។ ប្រាសាទស្ថិតនៅក្នុងសភាពខ...
ប្រាសាទព្រះធាតុតូច ដែលបែកបាក់ច្រើនទៅហើយ ពិតជាស្ថិតក្នុងរចនាបថសំបូរព្រៃគុក បើសំអាងលើការប្រៀបធៀប លក្ខណៈក្បាច់ផ្តែរនៃ ប្រាសាទនេះ ទៅនឹងក្បាច់ផ្តែរ នៃប្រាសាទតោ នៅឥសានបុរៈ ឬសម្បូរព្រៃគុក។ សូមបញ្ជាក់ផងដែរថា សព្វថ្ងៃនេះប្រាសាទ ព្រះធាតុតូច ស្ថិតក្នុងភាពទ្រុឌទ្រោមជាដំណំ មានទាំងអស់៦ប្រាសាទ តែត្រូវរលំបាក់បែក ដោ...
ជាទីកន្លែងសក្ការៈប្រកបដោយជំនឿមុតមាំរបស់អ្នកស្រុកជិតឆ្ងាយ។ វត្តនេះល្បីល្បាញដោយភាពសក្ដិសិទ្ធនៃបារមីព្រះពុទ្ធរូប ដែលអ្នកបន់ស្រន់តែងសមប្រកបក្រោយពីបានមកបួងសួងនៅទីនេះ។ ក្នុងបរិវេណវត្តមានស្រះដ៏ធំ ព្រះវិហារ និងកុដិចាស់ពីសម័យមុនផងដែរ។ វត្តត្រូវបានចាត់បញ្ចូលជាវត្តទេសចរណ៍ក្នុងខេត្ត។
វិមានឈ្នះឈ្នះត្រូវបានសម្ពោធនៅចុងខែធ្នូឆ្នាំ២០១៨ ដែលវិមានលើទំហំដី៨ហិកតានេះសង់ដើម្បីរំឭកដល់ការធ្វើសមាហរណកម្មកងទ័ពខ្មែរក្រហមកាលពីឆ្នាំ១៩៩៨ដែលនាំមកនូវសន្តិភាពពេញលេញ ដល់កម្ពុជា។ វិមានមានកម្ពស់ ៥៤ ម៉ែត្រតួផ្ទៃរាងការ៉េមានជ្រុងប្រវែង ១១៧ម៉ែត្រ។ តួខាងក្រោមមានជ្រុងចំនួន ៥ តំណាងឲ្យយុទ្ធសាស្ត្រចំនួន៥ ចំណុចរួមមា...
ប្រាសាទទទឹងថ្ងៃជាប្រាសាទមួយដែលកសាងឡើងនៅសតវត្សរ៍ទី១០ ធ្វើអំពីថ្មភក់ និងឥដ្ឋ ប៉ុន្តែបច្ចុប្បន្ននេះបានបាក់បែកស្ទើរទាំងស្រុង ដោយគេឃើញមាននៅសល់តែតួទ្វារប្រាង្គប្រាសាទប៉ុណ្ណោះ។ ខុសប្លែកពីប្រាសាទដទៃនៅខេត្តសៀមរាបដែលសំបូរដើមឈើ ប្រាសាទតូចមួយនេះបែរជាសំបូរដោយដើមឫស្សីទៅវិញ។ ប្រាសាទនេះមានក្រុមប្រាង្គមាន៨ ចែកជាពីរក...
ទីលម្ហែ ញាំអាហារស្រុកស្រែ ហើយភ្ញៀវក៏អាចជិះទូកលេងកម្សាន្ត ស្រូបយកខ្យល់អាកាសត្រជាក់កាយបាននៅ រមណីយដ្ឋាន ភូមិផ្កាត្រកួន។ រមណីយដ្ឋានបែបធម្មជាតិដ៏ស្រស់ស្រាយត្រជាក់កាយ និងស្អាតប្លែកភ្នែកមួយ ដែលទីតាំងនេះកាលពីមុនជាដីចម្ការស្វាយ ចម្ការចេកលើផ្ទៃដីប្រហែល ១០០ ហិកតា មានកន្លែងកម្សាន្តជាច្រើនដូចជា បឹងនិស្ស័យជាបឹងធម...
អំពីប្រវត្តិសាងសង់ប្រាសាទនេះពុំមានឯកសារបញ្ជាក់ឡើយ។ ប្រាសាទនេះមានប្រាង្គបីរាងបួនជ្រុងស្មើធ្វើពីឥដ្ឋបែរមុខទៅកើតតាមស៊ុមទ្វារធ្វើពីថ្មភក់និងសសរពេជ្ររាង៨ជ្រុង។ ប្រាសាទសង់លើគ្រឹះថ្មបាយក្រៀម។
ប្រាសាទនេះកសាងនៅសតវត្សរ៍ទី១១។ ប្រាសាទនេះមានប្រាង្គប្រាំធ្វើពីថ្មភក់ សង់ជាពីរជួរបែរមុខទៅកើត មានប្រាង្គបីនៅខាងមុខនិងប្រាង្គពីរទៀតនៅខាងក្រោយ។ ប្រាសាទមានស៊ុមទ្វារធ្វើពីថ្មភក់ និងលំអដោយទ្វារបញ្ឆោតតាមជ្រុងផ្សេងទៀត។ ប្រាង្គទាំងប្រាំបានរលំបាក់បែកអស់ សល់តែពីរដែលនៅសម្គាល់រូបរាងបាន។ គេអាចមើលឃើញសំណល់ហោត្រៃពីរធ្...
ប្រាសាទសង់ក្នុងរជ្ជកាលព្រះបាទយសោវរ្ម័នទី ១(៨៨៩ -៨៩៩) ក្នុងរចនាបថប្រាសាទបាខែង មានបារមីពីអាទិទេព ត្រីមូតិ(ព្រះព្រហ្ម ព្រះវិស្ណុ និងព្រះសិវៈ) ការពារប្រជានុរាស្ត្រគ្រប់លំដាប់ថ្នាក់ និងជាសញ្ញាឯកភាពជាតិយ៉ាងរឹងមាំ។ ប្រាសាទភ្នំបូកមានទីតាំងនៅលើភ្នំបូក ដែលជាភ្នំមួយក្នុងចំណោមភ្នំទាំង៣នៃយោសធរបុរៈ រួមជាមួយនិងភ្ន...
2024 © Royal Academy of Cambodia