រមណីយដ្ឋានអាងជីងចក់ គឺជាស្រះស្តុកទឹក សម្រាប់កសិករស្រោចស្រពដល់ដំណាំដែលត្រូវបានសាងសង់ឡើងតាំងពីទសវត្សឆ្នាំ១៩៤០ ក្នុងសម័យអាណានិគមបារាំង។ ទឹកនេះហូរមកពីភ្នំក្បាលដំរី ហើយហូរចូលទៅកាន់ស្រះទឹក ប្រកដោយធម្មជាតិពណ៌ខៀវស្រងាត់។ តំបន់នោះជាកោះពីរ មានទឹកព័ទ្ធជុំវិញ និងមានស្ពានឈើសម្រាប់ដើរឆ្លងបាន។ អាងទឹកនេះគឺមានក្រឡាផ...
ប្រាសាទត្រពាំងប្រាសាទខាងជើង និងប្រាសាទត្រពាំងប្រាសាទខាងត្បូង ថ្វីត្បិតតែស្ថិតនៅជិតគ្នា តែតាមរយៈសម្ភារៈសំណង់ គេអាចដឹងថាប្រាសាទត្រពាំងប្រាសាទខាងជើង សង់ក្រោយប្រាសាទខាងត្បូង។ ប្រាសាទនេះអ្នកស្រុកហៅថា ប្រាសាទធំ។ ប្រាសាទនេះមានប្រាង្គទោល ព័ទ្ធជុំវិញដោយកំពែងថ្មបាយក្រៀម និងមានហោត្រៃនៅទិសឦសាន។ ក្លោងទ្វារមានតែម...
ទំនប់ប្រទក្យក្រឡាជាគោលដៅ លម្ហែកាយ ការជួបជុំពិសាភោជនាហាររួមគ្នា ត្បិតនៅទីនេះមានទឹកគ្រប់គ្រាន់ សម្រាប់ចុះហែលលេងយ៉ាងត្រជាក់ មានកន្លែងលក់ដូរម្ហូបអាហារ ហើយក៏អាចនាំមកជាមួយនូវ គ្រប់គ្រឿងបរិភោគផ្ទាល់ខ្លួន ឬជាក្រុមគ្រួសារព្រោះមានទីកន្លែងសមរម្យទាំងលើខ្នងទំបន់ ទាំងបរិ វេណជុំវិញដែលហ៊ុមព័ទ្ធដោយជួរភ្នំដ៏ស្រស់បំព្...
ទឹកហូរជាដំណាក់ជម្រាលធ្លាក់ពីស្ទឹងអាតៃលើខ្នងភ្នំឱរ៉ាល់ ពង្រីកខ្លួនបាចសាចជ្រែកផែនថ្មធំៗ លាតសន្ធឹងល្វឹងល្វើយ អាចឱ្យទេសចរធ្វើដំណើរមកងូតទឹកកម្សាន្តយ៉ាងគគ្រឹកគគ្រេង។ ទឹកធ្លាក់អូរដា បានបែងចែកជា ៣ តំបន់កម្សាន្ត គឺនៅផ្នែកខាងលើ ទឹកហូរជម្រាលស្រោបកម្រាលថ្មធ្លាក់ចុះចូលអន្លង់។ បន្ទាប់មកនៅផ្នែកកណ្ដាល ជាទីកន្លែងលេង...
អ្នកទេសចរទាំងឡាយប្រាកដជានឹងបានសប្បាយរសាយអស់នូវទុក្ខកង្វល់ទាំងពួង ដោយការស្រូប យកខ្យល់អាកាសដ៏បរិសុទ្ធ ស្តាប់សូរទឹកហូរធ្លាក់ទ្រគោះបោះបោកជាមួយនឹងផ្ទាំងថ្មដា កំដរដោយ សូរសៀងសំនៀងនៃសត្វបក្សាបក្សីយំចេចចាច ។ ទិដ្ឋភាពធម្មជាតិនៅជុំវិញតំបន់ទឹកធ្លាក់ធម្មជាតិនេះ មានភាពស្រស់ត្រកាល ជាមួយនឹងទេសភាពពណ៌បៃតងខ្ចីគ្រប់រដូ...
រមណីយដ្ឋានធម្មជាតិ ជ្រោះផ្អោក គឺជារមណីយដ្ឋានដែលបានបង្កើតឡើងនៅឆ្នាំ២០០០ ដែលមានទីតាំងជិតច្រកព្រំដែនភ្នំដិន។ រមណីដ្ឋាននេះនៅរដូវវស្សា មានទឹកជ្រោះធ្លាក់ច្រើនពីលើភ្នំ និងនៅរដូវប្រាំង គឺពុំសូវមានទឹកធ្លាក់ទេ ហើយរមណីយដ្ឋាននេះក៏សំបូរផងដែរនូវ ដំណាំហូបផ្លែ ដូចជាខ្នុរ ចេក ដំឡូង ស្វាយ។ល។ ពិសេសទៀត នោះនៅទីនោះក៏មានល...
ប្រាសាទដែលមានតួនាទីជាមន្ទីរពេទ្យឬអរោគ្យសាលាមួយនេះ មានទ្រង់ទ្រាយជាប្រាង្គមួយរាងបួនជ្រុងស្មើធ្វើពីថ្មបាយក្រៀមបែរមុខទៅខាងកើតមានយ៉ធ្វើពីថ្មបាយក្រៀម និង ទ្វារបីផ្សេងទៀតជាទ្វារបញ្ឆោត។ ប្រាសាទនេះមានហោត្រៃមួយធ្វើពីថ្មបាយក្រៀមនៅជ្រុងអាគ្នេយ៍ និងមានកំពែងមួយរាងចតុកោណកែងធ្វើពីថ្មបាយក្រៀម ប្រវែងពីកើតទៅលិច៣២ម៉ែត្...
ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១០ ក្នុងចំណោមក្រុមប្រាសាទកោះកេរដែលជារាជធានីរបស់ព្រះបាទជ័យវរ្ម័នទី៤ ឧទ្ទិសថ្វាយដល់ព្រះសិវៈ បែរមុខទៅទិសខាងលិច។ ប្រាសាទក្រចាប់សង់អំពីឥដ្ឋលើដីរាបស្មើ ព័ទ្ធជុំវិញដោយកំពែងថ្មបាយក្រៀមចំនួនពីរជាន់។ កំពែងទី១ តភ្ជាប់ដោយគោបុរៈខាងលិចទល់និងថែវរបស់ប្រាសាទ។ កំពែងទី២ ជាកំពែងខាងក្រៅកាត់ផ្តា...
ប្រាសាទនេះប្រហែលជាសង់ឡើងប្រាសាទនេះមានប្រាង្គបីបែរមុខទៅកើត ដែលពីរធ្វើពីឥដ្ឋ និងមួយទៀតធ្វើពីថ្មបាយក្រៀម។ ក្នុងចំណោមប្រាង្គទាំងនេះមានតែប្រាង្គថ្មបាយក្រៀមដែលនៅមានរូបរាង ចំណែកប្រាង្គពីរទៀតដែលធ្វើពីឥដ្ឋបានបាក់រលំអស់ បន្សល់ទុកសិលាចារឹកមួយផ្ទាំងមានពីរបន្ទាត់។
ប្រាសាទទោលតូចមួយនៅកណ្ដាលវាលស្រែមិនមានព្រៃជុំវិញ ដោយទីនេះជាផ្លូវចូលទៅកាន់វត្តស្រងែ។ ប្រាសាទធ្វើពីថ្មបាយក្រៀមសុទ្ធ ទំហំ ៣ x ៣ ម. កម្ពស់ ៣.៥ ម. មិនមានទ្វារឬចម្លាក់អ្វីទេ តែនៅរក្សារូបរាងបានល្អណាស់ គ្រាន់តែរង្គោះផ្នែកដំបូលបន្តិច ទើបគេចងរឹតដោយខ្សែកាប។ ទំហំប្រាសាទដ៏តូចនេះ សក្ដិសមនឹងការដាក់តម្កល់រូបអ្នកតារប...
ប្រភេទសាលាសំណាក់មួយក្នុងចំណោមសាលាសំណាក់ជាច្រើនដែលស្ថិតនៅតាមបណ្ដាយយផ្លូវបុរាណ អង្គរធំទៅភិម័យ។ ជាប្រាសាទថ្មបាយក្រៀមនិងមានថ្មភក់ជាលំអតាមទ្វារ ដែលសង់ក្នុងសម័យអង្គរសតវត្សរ៍ ទី១២ដើមទី១៣។ ប្រាសាទមានសភាពជារោងវែងដែលបានបាក់រលំដំបូលខាងកើតអស់ទៅហើយ នៅសល់កំពូលផ្កាឈូកខ្លះ ហើយមានទំហំប្រមាណជា ៦x១២ ម៉ែត្រ។ ប្រាសាទមាន...
ការដែលហៅថា "ភូមិប្រាសាទ” មកដូច្នេះ មកពីអ្នកស្រុកភ្លេច ឬមិនដឹងថាឈ្មោះដើម ប្រាសាទនេះដូចម្ដេច ក៏ហៅថា “ប្រាសាទ” តែម្ដងទៅ រួមទាំងឈ្មោះវត្តនៅទីនោះផងដែរ។ ប្រាសាទភូមិប្រាសាទ កសាងឡើងអំពីឥដ្ឋ មានរាងបួនជ្រុងទ្រវែង បែរមុខទៅទិសខាង កើត និងនៅមានរូបរាងល្អប្រសើរ។ ប្រសិនបើនិយាយ អំពីក្បាច់លម្អវិញប្រាសាទនេះនៅសល់ក្បាច់ល...
ព្រះវិហារសវនាការ ជាអតីតបូជនីយដ្ឋានក្នុងកំពែងក្រុងលង្វែក។ ប្រាសាទនៅទីនេះ ភាគច្រើនត្រូវបានគេចាត់ទុកជាព្រះវិហារ ដែលសាងនៅលើខឿនថ្មបាយក្រៀមចាស់ជាសំណង់អំពីសម័យដើម។
ប្រាសាទកោះហូកសាងឡើងនៅសតវត្សរ៍ទី១០ ស្ថិតនៅជិតមាត់បារាយណ៍ខាងលិចឬបារាយណ៍ទឹកថ្លា។ ប្រាសាទមានប្រាង្គពីរធ្វើពីឥដ្ឋនេះមានប្រាង្គទោលបានកប់នៅក្នុងដី នៅឃើញសល់តែស្លាកស្នាមមេទ្វារមួយ និងសំណល់ចម្លាក់នៃប្រាសាទមួយចំនួន។
2024 © Royal Academy of Cambodia